សាស្ត្រាថ្ងៃសុក្រ
របៀបតែងកាព្យពាក្យ៧
សូមមេត្តាអានសង្កេតគំរូដ៏ល្អឯក
សាស្ត្រាថ្ងៃសុក្រ
ថ្ងៃសុក្រពេញបូរមីខែភទ្របទ នៅក្នុងកំណត់ព្រះវស្សា
ឆ្នាំឆ្លូវត្រីស័កនក្សត្រា សាសនាពីរពាន់បួនរយប្លាយ។
នឹងថ្លែងពីរដ្ឋរាជបុរី ក្នុងផែនដែនដីនគរអាយ
កកើតអស្ចារ្យជនទាំងឡាយ ក្លែងក្លាយទាំងគ្រប់សព្វសេចក្ដី
។
តាំងតែអ្នកឆ្ងាយគេចូលមក នៅក្នុងគោកធ្លករាជបុរី
កកើតជាហេតុភេទផែនដី ទាំងមនុស្សប្រុសស្រីប្រែចិន្តា
។
បែរបែកបោះបង់បែបបុរាណ គ្រប់ប្រាណពុំមានតាមតម្រា
សឹងត្រេកដោយទ្រព្យគ្រប់រូបា ពុំមានអ្នកណាតាមសណ្ដាប់
។
ទាំងនេះហេតុតែភេទសីមា ព្រះសាសនាប្រែក្រឡាប់
បណ្ដាលក្នុងចិត្តងងឹតភ័ព្ទ យកខុសជាគាប់ក្រឡាប់ប្រែ
។
អ្នកប្រាជ្ញប្រាបទៅខ្លៅមិនតាម មិនដោយទំនៀមទំនងខ្មែរ
ចចេសចិត្តឯងអាងពូកែ ដ្បិតតែមានគេមកនៅថ្មី។
ខ្លះអាងខ្លួនឯងមានមាសប្រាក់ មានបុណ្យមានស័ក្តិជាមន្ត្រី
ហើយកើតធំចិត្តធំសម្ដី ឥតបីឥតបើនឹងគណនា
។
តម្កើងខ្លួនឯងឲ្យគេខ្លាច ពាក្យប៉ោងកោងកាចទាំងឫកពា
មិនកោតមិនខ្លាចចាស់ព្រឹទ្ធា អាងមានទ្រព្យាជាទីពឹង
។
ខ្លះអាងខ្លួនឯងមានចំណេះ ប្រាជ្ញាវៃចេះជជែករឹង
ជជែកយកឈ្នះឈ្លោះទទឹង មិនមានរំពឹងគិតខុសត្រូវ
។
មានទ្រព្យគាប់ចិត្តស្បិត[1]ធ្វើបុណ្យ ភ្លាំងភ្លើនភ្លេចគុណម៉ែគុណឪ
គិតតែធ្វើស្រែនិងលក់ស្រូវ ឯផ្លូវទៅសួគ៌មិនគិតសោះ
។
នេះហើយជាកម្មអកុសល មកផ្តល់ឲ្យគ្មានបុណ្យឡើងសោះ
បើខាងស៊ីផឹកនឹកទាំងអស់ នោះទើបស្រួលស្រស់គិតរាល់ថ្ងៃ។
ខ្លះមានបុណ្យស័ក្តិមាក់ងាយសង្ឃ ព្រោះសាងជាអង្គឯងផ្ដើមក្រៃ
សំពះ
ព្រះសង្ឃក្រែងថោកដៃ ឆ្មើងឆ្មៃវិស័យដូចក្រៅសាសន៍
។
មានបុណ្យប៉ុណ្ណឹងប្រឹងក្រអឺត ចំកោងស្ទួយស្ទើតទើសអាកាស
ចង់ធំតែខ្លួនគ្មានគិតខ្មាស ចោលសង្ឃបង់សាសន៍ថ្លៃឧត្ដម។
ជួនកាលត្រូវការដើរចូលវត្ត ពាក់មួកបាំងឆ័ត្រធ្វើរម្យទម
ចូលក្នុងអារាមគ្មានអារម្មណ៍ អាងខ្លួនជាធំប៉ុណ្ណេះឯង
។
អ្នកងើយនេះហើយហៅសោភោ ទោសោមោហោនាំវង្វេង
បង្វែរនាំចិត្តឥតគិតក្រែង នេះហៅវង្វេងក្នុងសាសនា
។
មនុស្សលោកឥឡូវក្រៅក្រមក្រឹត្យ កើតមានទ្រុស្ថចិត្តបីប្រការ
ចិត្តមួយមិនខ្លាចគ្រូអាចារ្យ ចិត្តមួយសោតណាមិនខ្លាចចាស់
។
ចិត្តមួយមិនខ្លាចម៉ែឪឯង ឥតកោតឥតក្រែងរែងក្រឡាស់
ក្រឡាប់ត្រឡប់គ្រប់សព្វសាសន៍ រាល់រូបរាល់រាស្ត្រសឹងវង្វេង
។
វិលវល់ក្នុងចិត្តគិតវីវរ ព្រោះភេទនគរកើតហេតុព្រេង
ទើបមានងកុសលដូច្នេះឯង ក្លាយក្លែងវង្វេងវរចិន្តា
។
នេះហៅប្រែរាជ្យសករាជ សិស្សសោតមិនខ្លាចគ្រូអាចារ្យ
កូនសោតមិនខ្លាចអ្នកមេបា រីឯភរិយាមិនខ្លាចប្ដី
។
កង្កែបមិនចង់ខ្លាចពស់វែក សត្វក្អែកចង់ជល់នឹងដំរី
ដើមចែកប្រុងជល់នឹងក្របី រីត្រីចង់ជល់នឹងបព្វតា
។
ហេតុភេទទាំងនេះកើតមានមក នាំឲ្យជនយកជាកិរិយា
សឹងចោលសណ្ដាប់ច្បាប់មាត្រា ទើបលោកឧបមាដូច្នេះនៃ ។
គោស្រុកទៅចូលឯហ្វូងស្វា ឯឆ្មាបង់ផ្ទះទៅពឹងព្រៃ
មច្ឆាចោលបឹងទៅពឹងជ្រៃ ក្របីចោលត្រាញ់ស្រឡាញ់ត្រែង
យកជាពំនាក់នៃអាត្មា ភ្លើងឆេះកាលណាទើបស្វះស្វែង
ភ្លើងឆេះរោលរាលដល់ខ្លួនឯង ទើបចោលបឹងត្រែងមករកត្រាញ់។
រាជហង្សហើរបង់ចោលសម្បុក ហើរទៅយកកុកជាសម្លាញ់
ដល់មានព្រានព្រឺមកបរបាញ់ កុកស
សស្រាញ់ហើរចោលហង្ស ។
ម្ល៉ោះហើយសមនឹងអសារសូន្យ អន្តរាយខូចខ្លួនវិនាសបង់
ព្រោះព្រើលគំនិតចិត្តគិងចង់ សប្បាយទើបបង់ពីសម្បុក
។
លង់លុះមានភ័យដូច្នេះឯង ទើបបានស្វះស្វែងរកទីសុខ
រកទៅរកមកបានតែទុក្ខ ព្រោះបង់សម្បុកឋានអាត្មា។
ហៃនៃអស់ជនទាំងឡាយអើយ អ្នកអើយនេះហើយហៅឧបមា
ឧបមេយ្យឲ្យដឹងហេតុគ្រប់គ្នា ការរងវេទនាជាប្រាកដ ។
ព្រោះជនមានចិត្តវិបល្លាស សាងអកុសលក្រាស់ដោយសន្មត
លោភខឹងវង្វេងជាបែបបទ កំណត់ឥតក្រែងឋានអវិចី
។
គ្មាននឹករលឹកទៅឋាននាយ គិតតែសប្បាយនៅលោកិយ
ចង់បានចង់មានហួសពេកខ្មី មានអ្វីអួតហ្នឹងឥតគណនា
។
មានគោអួតគោពូកែគាប់ មានទ្រព្យអួតទ្រព្យប្រសើរជា
ចេះគូរអួតគូរឥតគណនា ចេះបៀអួតបៀឥតបើស្ដី
។
មានកូនអួតកូនដោយដំណើរ មានក្លើអួតក្លើដោយមេត្រី
មានសេះអួតសេះឲ្យបានល្បី មានអ្វីអួតហ្នឹងឲ្យបានខ្ពស់។
អ្នកណាដូច្នោះនោះលោកថា វឹងស៊ុងមនុស្សាមហាឆោតហួស
សឹងលុះអំណាចខ្លៅជ្រុលជ្រួស ពីព្រោះមិនត្រូវគន្លងឡើយ
។
ហៃអ្នកទាំងឡាយចូរស្អាងចិត្ត ស្អាងកាយប្រព្រឹត្តតៅអ្នកអើយ។
ដ្បិតព្រះសាសនាជិតដល់ហើយ កុំធ្វើតោះតើយគួរឲ្យប្រឹង។
ធ្វើបុណ្យធ្វើទានកុំរៀនខ្លៅ កុំកាចឃោរឃៅឆោតឆាប់ខឹង
ធ្េះចិត្តឲ្យធ្ងន់ទន់ទើបនឹង បានជាតំនឹងទៅខាននាយ ។
សេចក្ដីនេះក្រែងអស់អ្នកផង ពុំដឹងទំនងការសម្ចាយ[2]
នូវអស់កិច្ចការផងទាំងឡាយ នៃនគរអាយកើតកូនខ្ចី
។
កូនមួយជាប្អូនមួយជាបង ដើរត្រាច់ត្រសងសាងបារមី
ឯអស់មហាជនទាំងប្រុសស្រី បានដឹងសេចក្ដីនៃសុខំ
។
ផ្គរលាន់ឯបូព៌ឮកណ្ដុក អ្នកតាចាស់ស្រុកឱបដៃយំ
កំពិសឡើងពងកំពូលភ្នំ ក្អែកសសំងំក្នុងគុម្ពត្រែង
។
ពោធិ៍ពឹក្សរាបគល់ពុំចាក់ឫស ពស់វែកត្រាំពិសផ្គាំកន្លែង
ក្របីលាក់ខ្លួនសម្រួចស្នែង រាជហង្សហរស្វែងកាច់សម្បុក
។
ពពេចក្រាបពងក្រោមគង្គា ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក
អ្នកផងឃើញហើយប្រឹងរើសទុក ចំណេរទៅមុខទើបដឹងខ្លួន។
ស្វាក្រេះក្រញឹងប្រឹងហាត់គុន លុះឃើញសេះលុនទើបរត់ពួន
កុកស
កវែងឯងអួតខ្លួន ថាស្គាល់សំនួនត្រីក្នុងទឹក។
កុកសាប់រកស៊ីកណ្ដាលត្រាញ់ សស្រាក់សស្រាញ់ពុំមានភ្លឹក
សីហនាទគគាតជាពន្លឹក ចាប់ត្រីរាល់ព្រឹកគ្មានមេត្តា
។
ខ្លាញីរកស៊ីក្នុងសមសាន្ត លាក់ប្រាណលំអានចាំសាសនា
លុះដល់ផ្គរលាន់បួនទិសា ទើបខ្លាយាត្រាពីក្នុងព្រៃ
។
ឲ្យអស់មហាជនស្រាយចំណោទ ដែលខ្ញុំចងចោទអាថ៌សេចក្ដី
បើអ្នកឯណាប្រាជ្ញាវៃ ទើបដឹងសេចក្ដីនៃបញ្ហា
។
រីឯគោស្រុកនិងកុកស សព្វថ្ងៃអបអរស្រឡាញ់គ្នា
ធ្វើហាក់ដូចមិត្តចិត្តស្នេហា តែថាគំនិតគិតទីទៃ
។
ឯកុកនឹងខ្លានៅដោយខ្លួន មិនទានជួបជួនគ្នាឡើយនៃ
តែជួនកាលណាអាចារ្យក្រៃ សព្វសាសន៍ទីទៃភ័យមិនខាន
។
ដ្បិតអ្នកទាំងពីរសឹងកាចក្តាត់ អួតអាងអាវុធតែរាល់ប្រាណ
កាន់ឫទ្ធិចេស្តាពន់ប្រមាណ សឹងកាហៅហានឥតឧបមា។
ឥឡូវខ្ញុំសួរអ្នកទាំងឡាយ ស្ម័គ្រចិត្តស្ម័គ្រកាយទៅខាងណា
ជាស្ម័គ្រខាងកុកឬខាងខ្លា អ្នកមានប្រាជ្ញាទើបថាត្រូវ
។
រីឯមនុស្សវឹងស៊ុងអាវ៉ាសែ ឃើញតែគេខ្ពស់ដូច្នេះកូវ
ម្ល៉ោះហើយផ្តេកខ្លួនចូលចិត្តទៅ ឯបអបនិត្យនៅផ្ញើអាត្មា
។
នេះហើយសង្គ្រាមសករាជថ្មី អ្នកល្បីនិងល្បីល្បងចេស្ដា
ឯត្រង់ឈ្នះចាញ់មិនហ៊ានថា តែនឹងឧបមាដូច្នេះនៃ
។
កង្កែបខ្លួនតូចទាបទេតើ ផ្ទឹមម្ដេចឲ្យស្មើនឹងដំរី
កង្កែបនៅតែដោយរូងដី ផ្ទឹមម្ដេចរាជសីហ៍មានគុហា
។
អំពិលអំពែកតូចមួយមិញ ម្ដេចឡើយគិតផ្ចាញ់ព្រះចន្ទ្រា
សត្វចាបខ្លួនតូចឥតគណនា ម្ដេចឡើយព្រះពារជល់នឹងមាន់
។
រីសោតកុកសាប់អាប់វង្សា ម្ដេចឡើយប្រាថ្នាហង្សសោភ័ណ
សំណស្លលាបកាឡៃស្ពាន់ ផ្ទឹមម្ដេចសុវណ្ណមាសចរណៃ
។
ដូច្នេះអ្នកអើយចូរអ្នកគិត រំពឹងក្នុងចិត្តកុំសង្ស័យ
ដូច្នេះអ្នកអើយចូរអ្នកគិត រំពឹងក្នុងចិត្តកុំសង្ស័យ
ធម្មតាខ្លាធ្លាប់នៅក្នុងព្រៃ កន្ទុយវែងវៃបំពេនទុក
។
ឥឡូវខ្លាដឹងដំណឹងជាក់ ជាគោមកស្ម័គ្រទាក់ទងកុក
វិស័យខ្លាទន្សាយស្រុក ដឹងហើយកើតទុក្ខឥតឧបមា។
ផ្គរលាន់ឯជើងភ្លើងឆេះទឹក ឆេះដើមពោធិព្រឹក្សព្រៃបព្វតា
លុះដល់រសៀលព្រះសុរិយា ទើបខ្លាយាត្រាលត់ភ្លើងព្រៃ។
ហៃអស់មហាជនទាំងឡាយអើយ អ្នកអើយដឹងហើយគួររំពៃ
រំពឹងរកឋានខ្លួនទីទៃ រវៀសរវៃឲ្យឆាប់រ៉ា
។
សេចក្ដីនេះមានមែនពិតហើយ អ្នកអើយកុំតុញទាល់ប្រាជ្ញា
រឿងនេះអ្នកប្រាជ្ញលោកឧបមា ឲ្យអ្នករាល់គ្នាគិតឲ្យយល់
។
សាសនាពីរពាន់បួនរយប្លាយ តាមដោយទំនាយព្រះទសពល
អ្នកបុណ្យចាប់ផ្ទៃក្នុងមណ្ឌល កើតកោលាហល់ខ្វល់ជំពាក់។
កើតកាប់
លួច ប្លន់ ក្នុងនគរ សង្គ្រាមវឹកវរគ្មានទីភ្នាក់
គ្មានទីអាស្រ័យជាពំនាក់ ពំនឹងពឹងពាក់អាត្មាឡើយ
។
អ្នកអើយឮហើយគួរភាវនា ធ្វើបុណ្យគ្រប់គ្នាកុំកន្ដើយ
សីលទានភាវនាធ្វើឲ្យហើយ ទើបអ្នកបានស្បើយពីទុក្ខភ័យ។
ការនេះអ្នកប្រាជ្ញអាចប្រាយប្រាប់ ឲ្យអ្នកផងស្ដាប់ហើយរវៃ
រសៀលសាងមគ្គផលប្រពៃ ដើម្បីឲ្យទាន់ព្រះសិអារ្យ
។
ហៃអស់មហាជនផងទាំងឡាយ កុំភ្លើតភ្លើនកាយភ្លេចមាតា
ភ្លេចទាំងគុណគ្រូគុណអាចារ្យ ទាំងគុណបិតានិងគុណបង ។
តែភ្លេចសឹងភ្លាត់ក្ដីប្រាថ្នា ភ្លេចនេះហៅមហាខុសពេកហោង
អ្នកណាធ្វើតាមដោយគន្លង នេះហោងទើបបានដូចប្រាថ្នា
។
ឥឡូវនេះនឹងបង្អង់ស្លេះ បញ្ឈប់ប៉ុណ្ណេះពុំចរចា
សង្ខេបសេចក្ដីនៃប្រស្នា សូរេចការម្ល៉េះឯងហោង។
ចប់សាស្ត្រាថ្ងៃសុក្រ
សាស្ត្រាពារសៅរ៍
ពារសៅរ៍ពេញបូរមីខែកត្តិក ចេញខ្យល់រអឹកពីឧត្តរា
ត្រជាក់ស្លុងស្លឹមអស់កាយា វាតារំភើយរហើយផាត់
នៅក្នុងហិមន្តរដូច ឆ្នាំខាលនោះកូវត្រូវឯកស័ក
ព្រះសូរ្យចាំងចែងត្រូវក្តៅក្តាត់ ត្រីចុះច្រវាត់រកទឹកជ្រៅ។
ចង្វាជ្រួលជ្រើមដណ្ដើមច្រក ត្រីកុះករកករកលំនៅ
ននៀលរាលរកទីជម្រៅ សំដៅរិះរកព្រែកទីទៃ
។
សុរិយាទៀបទឹមចង្កេះភ្នំ ឮមាត់សេកយំរំពងព្រៃ
លលកទំលើចុងឈើលៃ រងាវខ្លាំងក្រៃឮលន្លោច
។
មើលឋានសន្លឹមត្រឹមលន្លង់ ឈើឈរខ្ពស់ខ្ពង់គួរស្រងោច
ស្រងាត់ក្នុងចិត្តគិតផ្សាខ្លោច កណ្ដែងកណ្ដោចកណ្ដាលឋាន
។
គន់មើលទៅវាល
វាលវិវេក វែងធំក្រៃពេកពន់ប្រមាណ
មើលសត្វរែងថប់អាណិតប្រាណ ព្រោះដោយឃ្លាតឋានទីកន្លែង
។
ពេលព្រឹកមើលមេឃមីរងងឹត ពពកឈរជិតរុំជុំផ្សែង
ថ្ងៃត្រង់គ្រលួចព្រះសូរ្យសែង បក្សីហើរស្វែងចុះបឹងជ្រៅ
។
ភិរុណរាំងរីងរែងហែងហួត គោកទឹកភក់ស្ងួតគ្រប់លំនៅ
ស្រូវលាស់ដង្គំខៀវខ្មួលខ្មៅ ទឹកហូរចុះទៅតាមជ្រលង
។
មើលសត្វច្រវាត់ហើរខ្ញៀវខ្ញារ ស្វែងរកមច្ឆាឆោឡោកង
ឮស័ព្ទយំស្រែកសូររំពង ហើយហើរត្រសងដោយហ្វូងវា
។
គន់មើលទៅសត្វរែងសញ្ជប់ សញ្ជឹងគិតគ្រប់មើលមេឃា
ឃើញហើយនឹកដល់ក្ដីវេទនា ដោយខ្លួនកំព្រាព្រាត់កន្លែង
។
មើលសុក្រមើលស្រែប្រែទាំងគ្រប់ ក្នុងផែនដែនភពត្រៃនេះឯង
គន់មើលសព្វៗថប់ចំបែង គិតក្រែងក្រៀមក្រំមិនមានស្បើយ
។
ដ្បិតមើលទៅជនផងទាំងឡាយ សឹងតែប្រែក្លាយទៅអស់ហើយ
មិនគង់កំណត់ដូចដើមឡើយ នឹងហើយរែងថប់ពន់ប្រមាណ។
ហេតុដោយវេរារាជសករាជ អ្នកខ្លៅមិនខ្លាចអ្នកប្រាជ្ញប្រាណ
បក្សារែងជាស្អប់សមសាន្ត មនុស្សលោកក្នុងឋានស្អប់ព្រៃព្រក្ស
។
រីកូនមិនខ្លាចអ្នកមេបា រីមហាក្សត្រាមិនជឿឫក្ស
ហោរាមិនជឿរាជបណ្ឌិត អាចារ្យព្រតព្រឹទ្ធមិនជឿបុណ្យ
រីសិស្សមិនជឿគ្រូអាចារ្យ ក្នុងចិត្តគិតថាគ្រូគ្មានគុណ
រីឯពេទ្យហ្មមិនជឿមន្ត មហាជនឥឡូវដូច្នេះឯង
។
នេះហើយហេតុតែព្រះសាសនា ប្រែភេទក្រឡាឲ្យវង្វេង ។
វិលវល់ក្នុងចិត្តឥតគិតក្រែង បង្វែងឲ្យវរក្នុងចិន្តា
។
យកខុសជាត្រូវ
ត្រូវជាខុស សេចក្ដីដូច្នោះហេតុសាសនា
កើតកង្វល់ក្នុងរាជសីមា អស្ចារ្យទាំងគ្រប់សព្វសេចក្ដី
។
អ្នកខ្លះមានទ្រព្យគាប់ចិន្តា ហើយមិនប្រាថ្នាសម្បត្តិបី
នឹករកតែក្នុងនាលោកិយ ទាំងប្រុសទាំងស្រីសឹងដូចគ្នា
។
មានទ្រព្យគាប់ចិត្តស្បិត[3]ធ្វើបុណ្យ មិនមានគិតគន់គ្រប់ប្រការ
តម្កើងចង់ធំតែអាត្មា ក្នុងចិត្តគិតថាអញថ្កើងហើយ
។
បើធ្វើការបុណ្យនឹងគេហើយ ព្រងើយកន្តើយមិនឱហាត
។
ប្រើគេប្រើឯងមិនក្រែងចិត្ត ព្រោះដោយគំនិតគិតប្រមាថ
ធ្វើបុណ្យធ្វើទានគ្មានសង្វាត ដោយខ្នាតព្រះពុទ្ធនោះគ្មានសោះ
។
ធ្វើបានតិចតួចចង់ធំមុខ តែងតួលើកទុកឲ្យថ្កើងខ្ពស់
មិនឲ្យនរណាស្មើខ្លួនសោះ ស្មើហើយគិតឈ្លោះអាក់ចិន្ដា
។
មនុស្សខ្លៅលោភហៅវង្វេងវ័ណ្ឌ ស្រឡាញ់ទ្រព្យធនស្មើអាត្មា
ស្រឡាញ់នរកលើសសួគ៌ា ព្រោះដោយកាមានាំងងឹត
។
ងេងងោងក្នុងកាយស្ដាយទាំងគ្រប់ វង្វេងោកងប់មិនមានគិត
ចង់ឲ្យបានថ្កើងខ្ពស់ដូចចិត្ត ហេតុដោយងងឹតក្នុងអវិជ្ជា
។
មានគោអួតគោពូកែគាប់ មានទ្រព្យ
អួតទ្រព្យប្រសើរជា
ចេះជាងអួតជាងឥតគណនា ចេះបៀអួតបៀឥតបើស្ដី
។
នេះហើយហៅហេតុតែលោភោ តោសោមោហោអន្យតិរ្ថិយ
មកនាំឲ្យឆ្កួតក្នុងលោកិយ ឥតបីឥតបើភ្លេចតិចឡើយ
។
ភ្លេចសីលភ្លេចទានភ្លេចទោសគុណ ភ្លេចបាបភ្លេចបុណ្យសូន្យអស់ហើយ
បង់ចោលព្រះធម៌ចេញកន្តើយ អ្នកអើយនេះហើយហៅវង្វេង។
មនុស្សយើងឥឡូវត្រូវបានគេ ចូលមកជាមេធំចិញ្ចែង
ចោលសាសន៍ស្រឡះពីសាសន៍ឯង អ្វីៗទន្ទេងនាំចូលដែរ ។
កើតហេតុតិចតួចផ្ដួចផ្ដើមឡើង ចចេសចចើងអួតពូកែ
មិនមានគិតគន់ត្រកូលខ្មែរ នេះហើយហៅប្រែកោលាហល
។
អនិច្ចារូបអើយរាល់តែកាយ ដែលកើតដែនអាយអកុសល
រំពឹងគន់គិតសែនថប់សល់ ព្រោះដោយមណ្ឌលមកកើតភេទ
។
ភេទអើយកើតមកពីឯណា កើតពីអាត្មាឯងមែនពិត
ពឹងគេលើសធ្វើជាមិត្ត មិនមានហៅគិតឲ្យវែងឆ្ងាយ
។
គន់មើលសាសន៍ឯងវង្វេងអស់ មិនសល់មួយសោះសូន្យសព្វសាយ
ឲ្យដឹងពីទីរាជក្រុងក្រៃ គោកធ្លកវិស័យដោយក្បួនច្បាប់
ហៃអ្នកទាំងឡាយចូរចាំស្ដាប់ អ្នកប្រាជ្ញអាចប្រាប់ដោយទំនាយ
។
ដំណើរអំពី
បុរីរម្យ ខុសក្រៅក្រីត្យក្រមក្បួននិយាយ
រសៀលឃ្លៀងពីពុទ្ធទំនាយ ព្រះឥន្ទលោកទាយក៏មិនត្រូវ
។
ព្រោះដោយនគរកើតមានកម្ម ពីនាយមកនាំដូច្នេះកូវ
មកកើតវិវាទគ្រាឥឡូវ កម្មរត់ឲ្យត្រូវដូច្នេះឯង។
ហៃអ្នកទាំងឡាយចូរស្ដែងស្ដាប់ អស់អាថ៌សាស័ព្ទសេចក្ដីថ្លែង
ន័យនេះអ្នកចេះលោកចាត់ចែង ចំណោទថ្លាថ្លែងឲ្យបានដឹង
។
អស់អាថ៌កិច្ចការក្នុងបុរី ទើបចែងសេចក្ដីជាដំណឹង
ទំនងឲ្យអស់អ្នកផងដឹង គ្រាហ្នឹងទើបចែងជាប្រស្នា
។
តាមដោយប្រាជ្ញប្រាណបានដឹងន័យ កិច្ចការទីទៃក្នុងសីមា
កើតមានហេតុភេទគ្រប់ប្រការ អ្នកណាកាត់យល់មានព្រេងធំ
។
ផ្គរលាន់ឯបូព៌ឮកណ្ដុក អ្នកតាចាស់ស្រុកឱបដៃយំ
កំពិសពងលើកំពូលភ្នំ ក្អែក
សសំងំក្នុងគុម្ពត្រែង ។
ពោធិព្រឹក្សកំពុងតែចាក់ឫស ពស់វែកមានពិសដំកន្លែង
ក្របីលាក់ខ្លួនសម្រួចស្នែង លុះទឹកលិចត្រែងទើបចេញវាល
។
កង្កែបអាចម៍គោលាលោតទំ លើកំពូលភ្នំធំត្រកាល
ថ្កើងកេរ្តិ៍ថ្កើងយសសែនត្រសាល ចំអើតមើលវាលលែងកម្សាន្ត ។
ដំរីរោងរត់រកទ្រមាក់ ឃើញម្លប់ត្រជាក់សំណាក់ប្រាណ
ទម្រាំចាំពេលវេលាបាន ទើបចរចេញថ្កានម្លប់នោះឯង
។
ក្ងោកហើរមកពី
ឧត្តរ ជួបនឹងក្អែកស
ក្នុងគុម្ពត្រែង
បបួលគ្នីគ្នាហោះហើរស្វែង រកទីកន្លែងលែងទីទស
។
ពពេចសត្វអើយហើរនាំក្បួន ខ្លាធំលាក់ខ្លួនពួនក្នុងព្រៃ
ពពេចចូលជ្រកក្រោមដើមជ្រៃ សញ្ចប់ចាំថ្ងៃមើលវេលា
៕
ត្រីក្រាញ់ក្រញក្រាបក្រោមបាតភ្នំ ត្រីក្រឹមសំងំក្រោមគុម្ពស្ដា
ខ្លាខ្វាក់ងងឹតកុំថាជា ក្រចកជើងវាក្តោមក្តាប់ដី
។
បឹងធំត្រដែតកណ្ដាលព្រៃ សត្វសត្វទីទៃសឹងពឹងពាក់
អាស្រ័យសព្វថ្ងៃជាពំនាក់ ព្រោះ
ដោយត្រជាក់សុខសប្បាយ។
ឥឡូវទឹករីងហែងហួតអស់ ត្រីនឹកស្រណោះអាណិតកាយ
ព្រោះដោយកុកក្រកមកកម្ចាយ កម្ចាត់ចាប់កាយជាចំណី។
ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក អ្នកតាកើតទុកមិនចេញស្ដី
ចាំស្ដាប់ផ្គរលាន់ទិសប្រាំបី លាន់ឮក្រោមដីធ្ងន់កណ្ដុក
។
រាជហង្សហរបង់ចោលសម្បុក ហើរទៅយកកុកជាសម្លាញ់
លុះមានព្រានព្រៃមកបរបាញ់ កុកសសោតចេញហើរចោលហង្ស
។
ម្ល៉ោះហើយសមនឹងអសារសូន្យ អន្តរាយខូចខ្លួនវិនាសបង់
ព្រោះដោយគំនិតគិតចើកចង់ ឲ្យបានថ្កើងអង្គក្នុងលោកិយ។
មុខគួរស្រណោះតែគោកធ្ល ពីដើមរៀងមកគ្មានព្រួយអ្វី
ឥឡូវស្មាពីរលីឃ្លាបី អ្នកស្រុកប្រុសស្រីស្ដីដើមឯង
។
ពានរចាប់កូនជូនឲ្យខ្លា ស៊ីជាអាហារសប្បាយលេង
មិនមានអាណិតគិតកូនព្រេង ហេតុដោយវង្វេងភ្លេចវិញ្ញាណ
។
ឱះឱ!អាសូររាជសីសត្វ ម្ដេចឡើយជ្រកបាត់ព្រៃហេមពាន្ត
មិនឃើញអ្នកចេញមកទូន្មាន ឬអាក់អន់អៀនដំណើរ
អ្វី ។
ឬមួយហើយបឹងរឹងហែងហួត ភិរុណរាំងស្ងួតវិនាសត្រី
ឬឃើញស្មាពីរលីឃ្នាងបី បានជាអ្នកថ្លៃមិនចេញមក
។
បាត់សូន្យយ៉ាងហ្នឹងដឹងយ៉ាងណា ឬចាំអាចារ្យទៅតាមរក
ឬមួយគ្មានម្លប់នឹងឈប់ជ្រក ទើបកែវពន្លកមិនបកអាយ
។
ម្ដេចអ្នកមិនអាសូរសព្វសត្វ រង់ចាំពេកក្តាត់លំបាកកាយ
សព្វថ្ងៃគ្មានសោះហៅសប្បាយ ព្រួយណាស់ហើយណាយឥតឧបមា
។
ហៃជនទាំងឡាយចូរស្ដែងស្ដាប់ អស់អាថ៌សាស័ព្ទគ្រប់ប្រការ
ពីលោកអ្នកប្រាជ្ញចែងចរចា ចោទចងប្រស្នាដោយប្រាជ្ញប្រាណ
។
ព្រោះដោយបានដឹងដំណឹងច្បាស់ ប្រាកដជាក់ណាស់ទើបនិទាន
ឲ្យអស់អ្នកផងទើបបានហ៊ាន អ្នកអើយគ្រប់ប្រាណស្ដាប់ប្រស្នា
។
នេះឯងឲ្យដឹងបានច្បាស់ជាក់ បើដឹងហើយអ្នកកុំចរចា
រង់ចាំមើលទៅតាមសាសនា ធម្មតាសាសនាខ្មែរមិនសូន្យ
។
វិស័យស្រមោលមិនចោលប្រាណ ស្រីង្គារក្នុងឋានមិនបង់ខ្លួន
រីឯដង្ខៅមិនចោលក្បួន មាតានិងកូនមិនដែលបង់
។
អ្នកងើយឮហើយគួររំពឹង ទប់ចិត្តឲ្យនឹងទាត់ទៀងត្រង់
ណាៗអ្នកកុំចោលព្រះសង្ឃ ខ្មីឃ្មាតតម្រង់កុំតាមគេ
។
ដ្បិតរាជ្យឥឡូវខុសសណ្ដាប់ ក្រពើលង់ស្លាប់ក្នុងទន្លេ
មច្ឆាខ្លាចបឹងអ្នកដឹងទេ កូនខ្លាខ្លាចមេភេខ្លាចត្រី។
អន្ទង់ខ្លាចភក់កុកព្រីបឹង ស្វាក្រេះក្រញីងចេះស្រដី
ឈើធំមួយដើមបង្អោងបី ទិវាប្រុសស្រីស្រលាញ់ប្រេត
។
សម្បកឃ្លោកលិចក្នុងទឹកស្រែ អំបែងបែកបែរជា អណ្ដែត
នេះហើយហៅកើតកាលភេទ ផ្គរលាន់ខែចេត្រភ្លៀងលិចស្រុក
។
លិចស្រែចម្ការច្បារដំណាំ លិចព្រែកទាំងប្រាំត្រពាំងថ្លុក
ទើបត្រីទាំងឡាយសប្បាយសុខ ស្បើយទុករីកមុខដោយសារភ្លៀង។
ភ្លើងភ្លឺប៉ផ្លុងកណ្ដាលព្រៃ រោលរាលដល់ន័យស្រីមានរាង
សំពត់ពេញដីស្រីមិនលាង ព្រោះឃើញទឹកភ្លៀងពីលើភ្នំ
។
សេចក្ដីចំណោទអស់នេះ
ណា ចែងតាមប្រាជ្ញាគិតផ្សែផ្សំ
លើកតាមហេតុភេទបុរីរម្យ កើតខុសក្រឹត្យក្រមទំនៀមខ្មែរ។
ចំពួកមួយទៀតខ្ញុំគិតថា ចង់ដឹងប្រាជ្ញាអ្នកស្រុកស្រែ
ក្រែងមានលោកណាប្រាជ្ញពូកែ អាចកាត់បកប្រែស្រាយដឹងទៅ
។
សាសន៍ខ្មែរដូចគ្នាខ្ញុំមិនស្អប់ ឃើញហើយខ្ញុំថប់កើតហ្មងសៅ
ទើបបានជាខ្ញុំសុំប្រដៅ រំលឹកឲ្យត្រូវតាមតម្រា។
ដ្បិតឃើញចម្លែកក្រៃពេកពន់ មានខ្លះធ្វើបុណ្យហើយផឹកសា្រ
មិនមានអារម្មណ៍ពិចារណា តាមតែចិន្ដាអាត្មាឯង
។
មានខ្លះនិយាយនឹងព្រះសង្ឃ ពាក្យស្មើពុំចង់កោតខ្លាចក្រែង
មានកាលកំហល់ស្រែកកំហែង អ៊ី អើ អញឯង អាងអំណាច ។
ឃើញលោកអំណត់អត់មិនថា កើតក្នុងចិន្ដាថាលោកខ្លាច
ធ្វើឫកធ្វើពាជាអ្នកកាច មាក់ងាយអ្នកប្រាជ្ញមិនមានខ្មាស។
ឃើញគេមានឫកគួរសមសួន គ្រាន់បើជាងខ្លួនដោយកិត្តិយស
ឯងច្រណែនក្នាញ់នៅក្នុងពោះ ប្រឹងលើកខ្លួននោះឲ្យដូចគេ
។
ខ្លះឃើញគេមានរបស់ទ្រព្យ អ្នកផងតែងរាប់ទុកជាមេ
ឯងនឹកច្រណែននិន្ទាគេ លបលួចស្ដីជេរដោយសារខឹង
។
នេះឯងមោហោនាំងងឹត វង្វេងក្នុងចិត្តឲ្យដូចហ្នឹង
ដូច្នេះអ្នកអើយបើមិនដឹង ចូរស្ដាប់ដំណឹងខ្ញុំនិទាន
។
តែងតាមនិទ្ទេសដោយទំនង ដំណើរដើមទងមនុស្សឈ្លានពាន
ចិត្តកើតបណ្ដាលឲ្យហេតុមាន គ្រប់ប្រុសគ្រប់ប្រាណដែនដីអាយ
។
ដែលកើតលោភានាំងងឹត ភ្លេចសត្វលើសសាយកាយសុចរិត
។
គិតឃើញតែស្ដាយគ្រប់ប្រការ នេះហើយហេតុថាកម្មនាំចិត្ត
កង្វល់ខ្វល់ខ្វាយឆ្ងាយមិនគិត ងងល់ងងឹតគ្រប់ប្រការ ។
នេះហើយជាកម្មមកបាំងបិទ ឲ្យខ្វល់ងងឹតដូច្នេះណា
វិលវល់មិនយល់គ្រប់ប្រការ សូន្យសព្វសញ្ញាមហាងងឹត
។
មានខ្លះភ្លេចគុណអ្នកម៉ែឪ ឃើញចាស់សក់ស្កូវរោគរោមរឹត
បោះបង់មិនចង់ឲ្យមកជិត ព្រោះដោយគំនិតគិតខ្លាចខាត
។
មានទ្រព្យច្រើនហើយក្រវើនទុក ធ្វើមានទៅមុខកោលាហល
ធ្វើវត្តប្រតិបត្តិសោតណាសល់ ហើយរក្សាដល់ភ្នក់បីហោង
។
រីអ្នកម៉ែឪត្រូវចាស់ៗ ពិបាកពេកណាស់ពន់កន្លង
ឃើញកូនមានទ្រព្យមកនៅផង ឯកូននោះហោងមេត្តាគ្មាន
។
នៅផ្ទះខ្ជិលណាស់មិនធ្វើការ ដេកឆីដោយសារកម្លាំងប្រាណ
ម្ល៉ោះហើយជិនឆ្អិនពន់ប្រមាណ ខេខឹងមិនខានមួយវេលា ។
មានកាលបើបានចំណីឆ្ងាញ់ ក្នុងចិត្តនោះមិញខឹងមហិមា
បញ្ចេះទៅឲ្យទាំងខ្ជីខ្ជា សម្ពីគរកៀរកែកល់ថា។
ឃើញចាស់នៅក្នក់ក្នាញ់ក្នុងចិត្ត ធុញថប់គំនិតគ្រប់ប្រការ
ស្ដីនាយស្ដីឲ្យដោយប្រាជ្ញា ព្រោះដោយចិន្ដាចង់បានមាន
៕
រីខ្ញុំនិទានតែងសេចក្ដី ពុំសូវគប្បីដោយវោហារ
ពីព្រោះគ្រាន់មើលល្បងប្រាជ្ញា ប្រាថ្នាសង្ខេបប៉ុណ្ណេះហោង
។
ចប់សាស្ត្រាល្បើកថ្ងៃសៅរ៍
No comments:
Post a Comment