របៀបតែងកាព្យមេបួន
ក្រោយបានអានសង្កេតកាព្យនឹងការវែកញែក របស់លោក ខៀវ យ៉ុន ពិតបែបបទដ៏ល្អ
ដូច្នេះខ្ញុំសូមបន្ថែមគំនូសតាង ដើម្បីវាងាយស្រួលនឹងយល់ទាំងពីរបែប។
របៀបតែងកាព្យមេបួន (យើងបានតែងបែបនេះយូរមកហើយ)
លោក ចាប-ពិន
ខឹងខំអត់, ខ្សត់ខំរក
បទពាក្យបួន
សុភាសិតនេះ ជាពាក្យសោភា
អស់យើងគ្រប់គ្នា គួរគិតគួរគន់ ។
កើតមកជាមនុស្ស គួរមានចិត្តធ្ងន់
គួរអត់គួរធន់ កុំខឹងផ្តេសផ្ដាស ។
ខឹងខុសខូចខាត ប្រមាថឱច្ចាសន៍
បង់កេរ្តិ៍បង់ខ្មាស់ បង់យសព្រោះខឹង ។
បើខ្សត់សម្បត្តិ លោកឲ្យខំប្រឹង
រៀនឲ្យចេះដឹង ខំរកទើបបាន ។
ធម្មតាសត្វម្រឹគ នៅព្រៃស្មសាន
ពុំដែលហៅហាន រត់ចូលមាត់ខ្លា ។
ទ្រព្យឬចំណេះ ពុំដែលយាត្រា
រត់រកមនុស្សណា ដែលខ្ជិលនោះឡើយ ។
.......................................................................................
.......................................................................................
(ដកស្រង់ពីជីវិតម៉ែ របស់ ប៉ាង ខាត់)
បទម៉ែបំពេកូនមួយបែប
មេបួន
កូនអើយដេកទៅ
ពៅអើយកុំយំ
ទំរាំបាយងំ ងើបឡើងហូបបាយ ។
នៅលេងជិតៗ កុំទៅលេងឆ្ងាយ
នៅលេងរៀងអាយ
រក្សាម៉ែឪ ។
កូនអើយដេកទៅ
ម្តាយនៅនេះទេ
ម្តាយចាំបំពេ យេលយោលអ្នកដេក ។
បទជីដូនបំពេកូនមួយបែប
មេបួន
ជីដូននិងចៅ និត្យនៅតែផ្ទះ
ម្តាយនាងនឿយណាស់ ដកផងស្ទូងផង ។
ទាំងដៃទាំងជើង
ទាំងមាត់ស្រែកផង
ឮស័ព្ទរំពង បង្អើលចាបពូក ។
លោក ព្រឹទ្ធាចារ្យ ពេជ្រ ទុុំក្រវ៉ិល
បទមេបួន
ទឹកសាបមួយតក់ ស្រក់ក្នុងសមុទ្រ
ពិបាកបំផុត នឹងបន្សាបបាន។
ផ្ការុះរោយហើយ មិនដែលប្រែប្រាណ
ក្រពុំទៀតបាន ដូចដើមវិញទេ។
ទេវីអូនអើយ អូនបានទៅគេ
អាចជួបវិញទេ ឬក៏យ៉ាងណា?។
បងតែងសង្ឃឹម ក្នុងភាពសង្កា
ថាជួបជីវា ទាំងឥតសង្ឃឹម។
...........................................................................................................
...........................................................................................................
ស្រៈពេញតួខ្មែរ
ដោយ យី ឆេងអ៊ួ (ប៉េង)
(បទពាក្យបួន)
១.
តើមិត្តដឹងទេ ស្រៈពេញតួខ្មែរ
មានអ្វីខ្លះដែរ ចំនួនប៉ុន្មាន?
មានអ្វីខ្លះដែរ ចំនួនប៉ុន្មាន?
២.
លឺថាមានច្រើន មែនទេកល្យាណ
តើមានប៉ុន្មាន ឲ្យខ្ញុំដឹងផង។
តើមានប៉ុន្មាន ឲ្យខ្ញុំដឹងផង។
៣.
មិនអីទេមិត្ត ខ្ញុំមិនសៅហ្មង
រាប់មិនរំលង ចំនួនដប់ប្រាំ។
រាប់មិនរំលង ចំនួនដប់ប្រាំ។
៤. អ
អានថា អាក់ មិត្តអើយចូរចាំ
មួយក្នុងដប់ប្រាំ បុរាណលោកចារ។
មួយក្នុងដប់ប្រាំ បុរាណលោកចារ។
៥.
ឯតួទីពីរ គឺអានថា អា
អាកាសវេហា អាកោយាយតី។
អាកាសវេហា អាកោយាយតី។
៦.
អក្សរបន្ទាប់ តួភ្ជាប់ឥសី
ឥ មិនអាន អី ឥទ្ធិពលឥន្ទធនូ។
ឥ មិនអាន អី ឥទ្ធិពលឥន្ទធនូ។
៧.
តួរៀងទីបួន ឦសានគំរូ
ស្រុកដែលសំបូរ បងប្អូនជនជាតិ។
ស្រុកដែលសំបូរ បងប្អូនជនជាតិ។
៨.
ទំពួនស្អូចគ្រឹង កួយស្ទៀងមិនឃ្លាត
ពូជខ្មែរថែញាតិ អង្គរល្បាញល្បី។
ពូជខ្មែរថែញាតិ អង្គរល្បាញល្បី។
៩.
ទិសខ្មែរតូចធំ គឺមានប្រាំបី
ឦ អានថា អី ទិសជើងឆៀងកើត។
ឦ អានថា អី ទិសជើងឆៀងកើត។
១០.
ដីទួលខ្ពង់រាប ធម្មជាតិល្អឆើត
ទឹកដីកំណើត សំបូរឈើព្រៃ។
ទឹកដីកំណើត សំបូរឈើព្រៃ។
១១.
តួរៀងទីប្រាំ ឧសភាថ្លៃ
យើងស្គាល់រាល់ថ្ងៃ ឧ អានថា អ៊ុ។
យើងស្គាល់រាល់ថ្ងៃ ឧ អានថា អ៊ុ។
១២.
ខែរៀងទីប្រាំ
នៃរដ្ឋកម្ពុ
សុខមានអាយុ ឧសភគោបា។
សុខមានអាយុ ឧសភគោបា។
១៣.
តួទីប្រាំមួយ បុរាណលោកចារ
ឧ ដ៏សង្ហា លោកអានថា អ៊ូ។
ឧ ដ៏សង្ហា លោកអានថា អ៊ូ។
១៤.
ន័យខោស្នាប់ភ្លៅ
ស្នាប់ព្រះឩរូ
ខ្មែរចេះគុណគូរ ដេរបាំងរាងកាយ។
ខ្មែរចេះគុណគូរ ដេរបាំងរាងកាយ។
១៥.
តួទីប្រាំពីរ កូនបានសុខកាយ
លោកចេញទៅឆ្ងាយ រកស៊ីជួញដូរ។
លោកចេញទៅឆ្ងាយ រកស៊ីជួញដូរ។
១៦.
ឪ អានថា អូវ
លោកមិនដែលថ្ងូរ
ឪពុកហ៊ានប្ដូរ ព្រោះតែគ្រួសារ។
ឪពុកហ៊ានប្ដូរ ព្រោះតែគ្រួសារ។
១៧.
តួទីប្រាំបី
រឹតសែនសង្ហា
ដើមខ្ពស់អស្ចារ្យ ឫ អានថា រឹ។
ដើមខ្ពស់អស្ចារ្យ ឫ អានថា រឹ។
១៨.
ដុះរួមជាគុម្ព មានកម្លាំងព្រឹស
បន្លាមានពិស គឺដើមឫស្សី។
បន្លាមានពិស គឺដើមឫស្សី។
១៩.
តួទីប្រាំបួន ពេលដែលពិសី
ឆ្ងល់ពីរឿងអ្វី ច្រើនហ៊ានសួរគេ។
ឆ្ងល់ពីរឿងអ្វី ច្រើនហ៊ានសួរគេ។
២០.
តើអ្នករវល់ ឬនៅទំនេរ
តើអ្នកយល់ទេ ឬ អានថា រឺ។
តើអ្នកយល់ទេ ឬ អានថា រឺ។
២១.
ឯតួទីដប់ ពិតជាធ្លាប់ឮ
ល្បីល្បាញរន្ទឺ ប្រើប្រាស់រាល់ថ្ងៃ។
ល្បីល្បាញរន្ទឺ ប្រើប្រាស់រាល់ថ្ងៃ។
២២.
ពេលពុកមិននៅ រឭកស្ទើរក្ស័យ
ព្រោះមាននិស្ស័យ ឪពុកនិងកូន។
ព្រោះមាននិស្ស័យ ឪពុកនិងកូន។
២៣.
ឭ អានថា លឹ
ពិតមិនសាបសូន្យ
ពុកម៉ែឲ្យកូន បានទៅសាលា។
ពុកម៉ែឲ្យកូន បានទៅសាលា។
២៤.
លោកតែងទូន្មាន ឲ្យកូនឧស្សាហ៍
ចងចាំអក្ខរា រំឭកមេរៀន។
ចងចាំអក្ខរា រំឭកមេរៀន។
២៥.
តួទីដប់មួយ
កូនមិនខ្មាសអៀន
កូនខិតខំរៀន ឮ អានថា លឺ។
កូនខិតខំរៀន ឮ អានថា លឺ។
២៦.
មាន់រងាវម្ដង នៅពេលទៀបភ្លឺ
រាស្ត្រស្រែកលាន់ឮ កូកគ្នាទៅស្រែ។
រាស្ត្រស្រែកលាន់ឮ កូកគ្នាទៅស្រែ។
២៧.
តួទីដប់ពីរ ឯ អានថា អែ
អ្នកធំស្រុកខ្មែរ ហៅឯកឧត្ដម។
អ្នកធំស្រុកខ្មែរ ហៅឯកឧត្ដម។
២៨.
ឫកពាចំណេះ ត្រូវតែសក្ដិសម
ទើបឯកឧត្ដម មានរាស្ត្រគោរព។
ទើបឯកឧត្ដម មានរាស្ត្រគោរព។
២៩. តួទីដប់បី ថ្លាថ្លៃឈ្ងុយឈ្ងប់
ខ្ពស់រាល់ថ្ងៃយប់ ព្ធដ៏អាកាស។
ខ្ពស់រាល់ថ្ងៃយប់ ព្ធដ៏អាកាស។
៣០. ព្ធ អានថា អៃ ព្ធយ៉ូយព្ធយ៉ាស
ព្ធរាដេរដាស ពាក្យភ្ញាក់ជាអាថ៌។
ព្ធរាដេរដាស ពាក្យភ្ញាក់ជាអាថ៌។
៣១.
តួទីដប់បួន
តួសមត្រូវខ្នាត
ចាស់ផ្ដល់ឱវាទ ឱ អានថា អោ។
ចាស់ផ្ដល់ឱវាទ ឱ អានថា អោ។
៣២.
ឱកាសឱសថ ឱបចាប់ជើងខោ
ឈ្ងុយនំអាកោ សុំញាតិភ្លក់សិន។
ឈ្ងុយនំអាកោ សុំញាតិភ្លក់សិន។
៣៣.
តួទីដប់ប្រាំ
ស្រអែមមាសឆ្អិន
ឈ្ងុយឈ្ងប់ជាក្លិន មកពីសួគ៌ា។
ឈ្ងុយឈ្ងប់ជាក្លិន មកពីសួគ៌ា។
៣៤.
ឳ អានថា អៅ ក្រអៅឈូកណា
គេឯងស្នេហា ព្រោះរសឈ្ងុយសព្វ។
គេឯងស្នេហា ព្រោះរសឈ្ងុយសព្វ។
៣៥.
ពេលសំឡេងអ្នក ពីរោះគ្រប់ដប់
ចង់ស្ដាប់រាល់យប់ ពីរោះក្រអៅ។
ចង់ស្ដាប់រាល់យប់ ពីរោះក្រអៅ។
៣៦.
សំឡេងសារិកា ទាក់ទាញញាតិផៅ
ក្រអួនក្រអៅ ញាតិច្រើនមិនភ្លេច។
ក្រអួនក្រអៅ ញាតិច្រើនមិនភ្លេច។
៣៧.
ស្រៈពេញតួខ្មែរ គួរចាំជានិច្ច
មិនត្រូវភ្លាំងភ្លេច កូនខ្មែរទាំងឡាយ។
មិនត្រូវភ្លាំងភ្លេច កូនខ្មែរទាំងឡាយ។
៣៨.
អក្សរសាស្ត្រថ្កើង ជាតិនឹងសប្បាយ
វប្បធម៌រីកសាយ សេដ្ឋកិច្ចថ្កុំថ្កើង៕
វប្បធម៌រីកសាយ សេដ្ឋកិច្ចថ្កុំថ្កើង៕
...........................................................................................
ទស្សនាវដ្ដី "កម្ពុជសុរិយា" លេខ ២ ឆ្នាំ ២០០១ ត្រង់ ទំព័រ ៧៣
១- មិនទៀងព្រោះទុក្ខ រុករានតួខ្លួន
កាយមិនមាំមួន នៅនាលោកិយ
២- កើតឯអាកាស ក្នុងទឹកលើដី
២- កើតឯអាកាស ក្នុងទឹកលើដី
ពឹងប្រាណអប្រិយ គួរណាស់នឿយណាយ ។
៣- ជីវិតរងកម្ម ក្រញ៉ាំត្រៃលក្ខណ៍
៣- ជីវិតរងកម្ម ក្រញ៉ាំត្រៃលក្ខណ៍
ត្រូវភ្លើងរាគះ កម្ដៅរូបកាយ ។
៤- តណ្ហាងល់ងប់ ខ្ទប់ដំណោះស្រាយ
៤- តណ្ហាងល់ងប់ ខ្ទប់ដំណោះស្រាយ
ចិត្តហាក់សប្បាយ និងកាយជាប់គុក ។ល។
......................................................................................................................
របៀបតែងកាព្យមេបួន (លោក ខៀវ យ៉ុន)
......................................................................................................................
របៀបតែងកាព្យមេបួន (លោក ខៀវ យ៉ុន)

លោក ខៀវ យ៉ុន
ចិត្តជាប់ជំពាក់
១- មិនទៀងព្រោះទុក្ខ វាយលុកតួខ្លួន
កាយមិនមាំមួន ចិត្តស្ងួនលោកីយ៍ ។
២- ពេញឯអាកាស ដេរដាសលើដី
២- ពេញឯអាកាស ដេរដាសលើដី
យល់ប្រាណអប្រិយ៍ ហេតុអ្វីពឹកពាក់ ។
៣- ជីវិតខ្លួនប្រាំ ក្រញាំត្រៃលក្ខណ៍
ត្រូវភ្លើងរាគៈ ទទាក់ទើសស្លាប់។
............................................................................................កាព្យសាស្ត្រសង្ខេប
ដោយៈ ខៀវ យ៉ុន
(ដកស្រង)
កំណាព្យខ្មែរក្រោយសម័យអង្គរ
ក្រោយសម័យអង្គរ កវីខ្មែរជំនាន់លង្វែក.
ឧត្ដុង្គ. ភ្នំពេញ នៅតែបន្តប្រជាប្រីយ៍ភាព លើបទជំនាន់មុនទាំងអស់ ។
ប៉ុន្តែ ទោះជាយ៉ាងហ្នឹងក៏ដោយ ប្រជាជនខ្មែរ
ដែលតែងតែមានស្មារតីស្ថាបនានិយម
នៅព្យាយាមបង្កើតក្បួនតែងកាព្យប្រចាំជំនាន់របស់ខ្លួនបន្តមកទៀត ។
កវីជំនាន់ក្រោយអង្គរនេះ
និយមឲ្យឈ្មោះបទកាព្យតាមចំនួនព្យាង្គក្នុងឃ្លានិមួយ ៗ ។ គ្រាប់បទកំណាព្យជំនាន់ក្រោយអង្គរល្បះនិមួយ
ៗ សុទ្ធតែមាន ៤ ឃ្លា ហើយឃ្លានិមួយ ៗ
សុទ្ធតែមានចំនួនព្យាង្គស្មើគ្នាទាំងអស់ ។ ដូច្នេះ
បទពាក្យ បួន ក្នុងមួយឃ្លាមាន
៤ ព្យាង្គ
បទពាក្យ ប្រាំមួយ ក្នុងមួយឃ្លាមាន ៦ ព្យាង្គ
បទពាក្យ ប្រាំពីរ ក្នុងមួយឃ្លាមាន ៧ ព្យាង្គ
បទពាក្យ ដប់មួយ ក្នុងមួយឃ្លាមាន ១១ ព្យាង្គ ។
បទពាក្យ បួន
ដែលមានចំណាប់បួនបែបកំណាព្យខ្មែរ ហើយដែលជាបទច្បងបំផុត
ប្រចាំជំនាន់លង្វែក ឧត្ដុង្គមានប្រជាប្រិយ៍ភាព រីកសាយក្លាយជាស្នូលប្រពៃណី
ក្នុងបទភ្លេងខ្មែរ ក្នុងបទចម្រៀងប្រជាប្រិយ
ពេញនិយមតាំងពីក្នុងធានីរហូតដល់និគមជនបទដាច់ស្រយាល
តាំងពីជំនាន់នោះដល់ជំនាន់នេះ
និងអាចបន្តប្រជាប្រិយភាពដ៏យូរអង្វែងទៀតពុំខាន ។
យើងគប្បីទទួលស្គាល់សលកនិយម
ប៉ុន្តែមិនត្រូវនាំបរទេសនិយម
ឲ្យចូលមកធ្វើឃាដករ ប្រហារជាតិនិយមទេ "នេះជាស្មារតី"
មនុស្សនិយម" របស់មនុស្សលោក លើភពផែនដីទាំងមូល ។
កាព្យខ្មែរ
ជាព្រលឹងរបស់ខ្មែរនិយមក្នុងមនុស្សនិយម
ដែលគប្បីបន្តរស់ក្នុងគ្រប់ជំនាន់ទៅទៀត ដែលក្នុងនោះ
ផ្នែកអក្សរសិល្ប៍ក៏មានបទ "ពាក្យបួន" ជាដើមដែរ ។
វិធីតែងកាព្យបទ
"ពាក្យបួន"
ក្រឡេកមួយភ្លែតយើងឃើញហាក់ដូចជាយកឃ្លានៃបទ
"បដ្ឋ្យាវត្ត" ដែលមាន ៨ ព្យាង្គ មកចែងជាពីរ
ដើម្បីបានពីរឃ្លានៃបទ "ពាក្យបទ" ដែលក្នុងមួយឃ្លាមានព្យាង្គ ។
សូមអញ្ជើញបើកទស្សនាវដ្ដី
"កម្ពុជសុរិយា" លេខ ២ ឆ្នាំ ២០០១ ត្រង់ ទំព័រ ៧៣
នោះលោកអ្នកនិងឃើញអត្ថបទក្រញ៉ាំត្រៃល្ខណ៍ ដែលខ្ញុំបានតាក់តែងជាបទ
"បដ្ឋ្យាវត្ត" ដែលមានបីល្បះ ។
ប្រសិនបើលោកអ្នកយកល្បះនិមួយៗ
នៃអត្ថបទនេះមកចែកជាពីរភាគស្មើ លោកអ្នកហាក់ដូចជាបានអត្ថបទ
"ក្រញ៉ាំត្រៃលក្ខណ៍" ដែលមាន ៦
ល្បះនៃបទ "ពាក្យបួន" (ទាំងប្រថុយប្រថាន) ដូចតទៅៈ
១- មិនទៀងព្រោះទុក្ខ រុករានតួខ្លួន
កាយមិនមាំមួន នៅនាលោកិយ ។
២- កើតឯអាកាស ក្នុងទឹកលើដី
ពឹងប្រាណអប្រិយ គួរណាស់នឿយណាយ ។
៣- ជីវិតរងកម្ម ក្រញ៉ាំត្រៃលក្ខណ៍
ត្រូវភ្លើងរាត កម្ដៅរូបកាយ ។
៤- តណ្ហាងល់ងប់ ខ្ទប់ដំណោះស្រាយ
ចិត្តហាក់សប្បាយ និងកាយជាប់គុក ។ល។
បានបទពាក្យបួន "ទាំងប្រថុយប្រថាន
បានសេចក្ដីថា វាអាចត្រឹមត្រូវតែចំនួនវគ្គឃ្លា និងចំនួនព្យាង្គប៉ុណ្ណោះ
។ រីឯចំណាប់ចួន គប្បីសម្រួលអត្ថបទដោយផ្ទៀងផ្ទាត់តាមកម្រងកាព្យ ដូចតទៅ
។
ក- កន្រងអត្ថបទ
ចិត្តជាប់ជំពាក់
១- មិនទៀងព្រោះទុក្ខ វាយលុកតួខ្លួន
កាយមិនមាំមួន ចិត្តស្ងួនលោកីយ៍ ។
២- ពេញឯអាកាស ដេរដាសលើដី
យល់ប្រាណអប្រិយ៍ ហេតុអ្វីពឹកពាក់ ។
៣- ជីវិតខ្លួនប្រាំ ក្រញាំត្រៃលក្ខណ៍
ត្រូវភ្លើងរាគៈ ទទាក់ទើសស្លាប់
ខ-
កម្រងកាព្យ
(ទំព័រ ៧៧)
កំណាព្យបទ "ពាក្យបួន" នេះ
មានលក្ខណៈប្រជាប្រិយ៍អមតៈដ៏ពេញនិយមគ្រប់ជំនាន់រាល់សម័យកាល
របស់ប្រជាជនខ្មែរទូទាំងប្រទេស ។
“បទពាក្យបួន" មានតួនាទីសំខាន់ក្នុងបណ្ដាបទភ្លេងខ្មែរ
និងចម្រៀងប្រពៃណីក្នុងរាល់ ពិធី គ្រប់រដូវ ពីសម័យកាលមួយ មកសម័យកាលមួយ
ហើយបន្តទៅអនាគតដ៏យូរអង្វែងទៀត ។ យើងបានសង្កេតជាក់ស្ដែងដូចជាៈ
សត្វមហោរី. អុំទូក. ត្រពាំងពាយ. ចាប់កូនក្លែង ។ល។ ពិសេសក្នុងបណ្ដាបទភ្លេងនៃពិធីអាពាហ៍ពិពាហ៍ចូលឆ្នាំ...
។
នៅទីណាដែលមានប្រជាជនខ្មែររស់នៅទីនោះរមែងមាន
"បទពាក្យបួន" ជាព្រលឹងអមោតៈ ដែលបញ្ជាក់លក្ខណៈជាតិ មិន
អាចប្រកែកបាន ។
No comments:
Post a Comment