សុភាសិតប្រដៅជនប្រុសស្រី
ព្រះឃោសធម្ម
ម៉ឹង - សែស
របៀបតែងកាព្យពាក្យ៧
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
សុភាសិតប្រដៅជនប្រុសស្រី
ព្រះឃោសធម្ម
ម៉ឹង - សែស
ចៅអធិការវត្តមហាមន្រ្តី
ភ្នំពេញ
រៀបរៀង
![]() |
ពាក្យប្រដៅស្រី
បទពាក្យ
៧
នេះនឹងថ្លាថ្លែងចែងនិទាន ទូន្មានប្រុសស្រីក្នុងដីអាយៈ
នែជនជាតិខ្មែរផងទាំងឡាយ ចូរស្ដាប់បរិយាយអ្នកប្រាជ្ញប្រាប់ ។
ធម្មតាពួកសត្វកើតជាមនុស្ស ទោះស្រីទោះប្រុសត្រូវមានច្បាប់
ប្រដៅវិញ្ញាណមានសណ្ដាប់ ឲ្យដឹងខុសគាប់អាក្រក់ល្អ ។
ឲ្យស្គាល់ល្ងង់ចេះស្គាល់បាបបុណ្យ ស្គាល់ទោសស្គាល់គុណនឹងខ្មៅស
ស្គាល់ទាបស្គាល់ខ្ពស់នឹងមានក្រ បង្កបង្កើតចំរើនខ្លួន ។
ជនជាតិកើតមកជាភេទស្រី ជាកុមារីមិនទាន់ធួន
គួររៀនវិជ្ជាគ្រប់ចំនួន ឲ្យបានមាំមួនពេញជាស្រី ។
គួរចេះអក្សរលេខនព្វន្ត ដឹងស្រាលដឹងធ្ងន់តិចច្រើនក្ដី
ចេះមើលសាស្រ្ដាសំបុត្រអ្វី ទាំងធម៌បាលីក៏មើលបាន ។
ឲ្យចេះសរសេរប្រើការកើត ត្រឹមត្រូវល្អឆើតល្មមប្រមាណ
ពួកជនសាម័ញ្ញគួររាប់អាន ជាឋានភេទស្រីកបវិជ្ជា ។
គួរចេះវិជ្ជាដណ្ដាំស្ល ឲ្យស្អាតបាតល្អឆ្ងាញ់ពីសា
ជាទីគាប់ចិត្តជននានា ជាទីស្នេហាម្ដាយអាពុក ។
គួរចេះចាត់ចែងធ្វើចំណី ពិសេសពិសីល្អគ្រប់មុខ
គួរសមច្រឡំនឹងអ្នកស្រុក គួរស៊ីគួរចុកតែគ្រប់គ្នា ។
គួរចេះធ្វើការគ្រឿងស្លៀកពាក់ ចេះដេរស្រែះប៉ាក់ហូលព្រែផ្កា
ពូកខ្នើយកន្ទេលគ្រឿងអាស្នា ក្បូរក្បាច់រចនាល្អពិសី ។
ត្រូវចេះគួរសមនឹងញាតិមិត្រ ទោះឆ្ងាយឬជិតប្រុសឬស្រី
ទោះរាស្រ្តប្រជាឬមន្រ្តី មានកិច្ចការអ្វីចូលមកផ្ទះ ។
ចូរនាងអើពើធ្វើគួរសម លើកដៃប្រណម្យឬសំពះ
តាមឋានតាមថ្នាក់ជាមនុស្សចាស់ កុំធ្វើមានះឥតសមគួរ ។
ចូរនាងអើពើដោយសំដី បញ្ចេញវចីពោលសាកសួរ
តាមបែបតាមបទច្បាប់សំនួរ កុំធ្វើឫកជួរជាតិអប្រិយ ។
ឲ្យមានបែបច្បាប់សណ្ដាប់ធ្នាប់ មារយាទគួរគាប់កបសិរី
ទើបពេញបរិបូរជាជាតិស្រី ប្រុសផងគប្បីយកជាគូ ។
នាងខំដុសខាត់ក្រិត្យមារយាទ កុំឃ្លៀងឃ្លាតច្បាប់វធូ
ស្រីណាដែលល្អយកជាគ្រូ តាមច្បាប់វិញ្ញូពីបូរាណ ។
ចូរនាងកុំខូចកាចនឹងប្រុស បង់កេរ្តិ៍ខូចឈ្មោះផៅសន្ដាន
អាប់ឱនជោគជ័យទាំងខ្លួនប្រាណ គ្មានគេរាប់អានជាមង្គល ។
ចូរនាងរក្សាខ្លួនឲ្យល្អ ដូចសំពត់សស្អាតនិម្មល
ឥតមានមន្ទិលប្រឡាក់ដល់ អ្នកផងឃើញយល់គួរចូលចិត្ត ។
បើនាងមានភ័ព្វព្រេងកុសល គង់បានជួបដល់កល្យាណមិត្រ
ជាគូស្វាមីរួមផ្ដេកផ្ដិត អស់មួយជីវិតឥតសៅហ្មង ។
បើនាងមានប្ដីស្វាមីភ័ក្តិ ជាគូរួមរ័កតាមគន្លង
ប្រវេណីច្បាប់ជាគូគ្រង ហៅជាចំណងមួយជីវិត ។
ចូរនាងស្ម័គ្រស្មោះចំពោះត្រង់ កុំវៀចវេរអង្គខូចក្បត់ផិត
គប់ប្រុសដទៃធ្វើជាមិត្រ សហាយស្មន់ជិតដិតដាមខ្លួន ។
ចូរនាងគោរពកោតខ្លាចប្ដី តាមដោយច្បាប់ស្រីល្អសមសួន
ជាស្រីមានល័ក្ខណ៍ស័ក្តិធំធួន មាំមួនជាស្រីមានពូជពង្ស ។
ធ្លាប់ផ្គាប់ប្រតិបត្តិភស្ដាខ្លួន ថែថួនឈ្លាសវៃឥតមានល្ងង់
ពេញហៅជាស្រីអ្នកមានវង្ស មានទ្រង់មានទ្រាយល្អឥតឆ្គង ។
នាងខំថែទាំផ្ទះសំបែង កន្លែងលំនៅឲ្យហ្មត់ហ្មង
ទាំងទីកន្លែងរួមគូគ្រង តាមដោយគន្លងចាស់បូរាណ ។
បោសច្រាសឲ្យស្អាតជាធម្មតា នាំកើតប្រាជ្ញាក្ដីសុខសាន្ត
ទាំងកើតសិរីដល់ខ្លួនប្រាណ ចំរើនធនធានដោយសិរី ។
ត្រូវចេះរក្សាទ្រព្យមាសប្រាក់ ទុកដាក់ឲ្យគង់ជាប្រក្រតី
បំពេញទឹកចិត្តនៃស្វាមី ជាស្រីប្រសើរកបលក្ខណា ។
ថែទាំសំអាតរោងជើងក្រាន ទាំងថាំងផ្តិលចានទោះឆែបឆា
រៀបចំទុកដាក់ថែរក្សា កុំធ្វើខ្ជីខ្ជាចោលរាត់រាយ ។
ទាំងពាងក្រឡរផ្អកប្រហុក ពាងជ្រក់ពាងត្រាំកុំមើលងាយ
ទាំងជ្រញ់កាំបិតផងទាំងឡាយ ខ្វល់ខ្វាយថែទាំឲ្យស្អាតបាត ។
ហៅស្រីផ្អកឈ្ងុយព្រហុកឆ្ងាញ់ ប្រុសគួរស្រឡាញ់យកជាខ្នាត
ជាគូភរិយាកមមារយាទ មិនឃ្លាតចោលការផ្ទះសំបែង ។
អុងអាងពាងទឹកសម្រាប់ប្រើ ចូរនាងអើពើរៀបតាក់តែង
ឲ្យគួរសមរម្យដោយកន្លែង ចាត់ចែងឲ្យស្អាតកុំស្មោកគ្រោក ។
នាងកុំសំគាល់ត្បាល់អង្រែ កញ្ជើចង្អេរថាទាបថោក
មនុស្សក្នុងដែនដីពិភពលោក អាស្រ័យបរិភោគតែគ្រប់គ្នា ។
ចាស់ទូន្មានប្រដៅសព្វ ថាទ្រព្យសំអប់គួររក្សា
ថែទាំទុកដាក់កុំខ្ជីខ្ជា តែខ្វះកាលណារកខ្ចីគេ ។
ហៅស្រីគ្មានល័ក្ខណ៍ឥតសណ្ដាប់ មិនយកតម្រាប់តាមបាមេ
ទាំងគ្មានត្រិះរិះគិតគ្នាន់គ្នេ សំឡឹងមើលគេជុំវិញខ្លួន ។
កន្ទេលកម្រាលខ្នើយពូកព្រំ ចាស់ថ្មីតូចធំគួរតែស្ងួន
ប្រើប្រាសថែទាំឲ្យមាំមួន ឲ្យធួនគ្រប់គ្រាន់កុំឲ្យខ្វះ ។
ទាំងស្រូវអង្ករស្បៀងអាហារ គ្រប់គ្រឿងបរិក្ខារនៅក្នុងផ្ទះ
សំចៃបរិភោគតាមពាក្យចាស់ ប្រើប្រាស់ឲ្យគួរល្មមប្រមាណ ។
ស្រីខ្លះហាលស្រូវចោលនៅដី ឲ្យជាចំណីសត្វតិរច្ឆាន
គឺមាន់ទាជ្រូកចាបស្រុកបាន អាហារកំសាន្តលែងឆ្អែតពោះ ។
ហៅស្រីអប្រិយឥតមារយាទ មិនចេះក្បួនខ្នាតស្ដាយស្រណោះ
មុខជាខ្វះខាតបង់កេរ្តិ៍ឈ្មោះ មានគ្រោះអត់ឃ្លានទៅថ្ងៃក្រោយ ។
ទាំងបុកអង្ករបម្រុងបាយ ឲ្យកំពប់ខ្ចាយធ្លាក់រាយរោយ
ទោះបីតិចតួចការថ្លោះធ្លោយ បណ្ដោយយូរទៅគង់ខាតច្រើន ។
អស់ទាំងកិច្ចការស្លដណ្ដាំ ស្មារតីចងចាំកុំភ្លើតភ្លើន
គួរយើងបន្ថយឬបង្កើន ចម្រើនតាមមនុស្សនៅប្រក្រតី ។
ស្រីខ្លះដណ្ដាំច្រើនហួសខ្នាត សល់បាយបង់ខាតរាល់រាត្រី
ស្រីនោះច្រើនខ្វះបាយចំណី អត់ឃ្លានអប្រិយរៀងរាល់ឆ្នាំ ។
ស្រីខ្លះប្រម៉ឹកផឹកសុរា លេងបៀបាស្កាមើលរបាំ
ផិតក្បត់ស្វាមីលួចបញ្ចាំ បន្លំលួចចាយលាក់នឹងប្ដី ។
ព្រះពុទ្ធជាគ្រូយើងរាល់គ្នា ទ្រង់ត្រាស់ទេស្នាបទបាលី
ថាទោសសុរាក្នុងលោកិយ ប្រាំមួយឥតបីមានលើសខ្វះ ។
ទោសមួយនាំឲ្យអស់ទ្រព្យធន ក្រខ្សត់ពេកពន់គ្មានតេជះ
ហិនហោចរលីងអស់ពីផ្ទះ ពន្លះគ្មានសល់ក្រដិនដាប ។
ទោសមួយនាំឲ្យកើតជំលោះ ពោលពាក្យត្រគោះពាក្យថោកទាប
វាយជេរបញ្ឆោតគ្មានសុភាព កើតក្ដីទោសបាបច្រើនអប្រិយ ។
ទោសមួយនាំឲ្យកើតនិន្ទា គេតិះដៀលថាទាំងប្រុសស្រី
សព្វឋានទិសទីទាំងប្រាំបី ឥតមានសិរីក្នុងខ្លួនប្រាណ ។
ទោសមួយឲ្យកើតរោគជម្ងឺ ទុក្ខព្រួយឈឺចាប់ឥតស្រាកស្រាន្ត
ដេកស្លាប់ដួលស្លាប់ក៏សឹងមាន ឥតបានក្សេមក្សាន្តរាល់យប់ថ្ងៃ ។
ធុំក្លិនអសោចដល់គេឯង ឥតខ្មាសឥតក្រែងអ្នកដទៃ
មមីមមមើដូចសត្វព្រៃ ឧបទ្រព្យចង្រៃដល់កូនចៅ ។
ទោសមួយស្រវឹងភ្លើផ្ដេសផ្ដាស បញ្ចេញកេរ្តិ៍ខ្មាសមកខាងក្រៅ
អាក្រក់ថោកទាបដល់ពូជផៅ ឲ្យកើតហ្មងសៅញាតិសន្ដាន ។
ទោសមួយប្រាជ្ញាឱនថយខ្លាំង ស្មារតីភាន់ភាំងភ្លេចវិញ្ញាណ
ភ្លេចកូនប្រពន្ធភ្លេចធនធាន ចោលបាត់ឥតមានដឹងខុសគាប់ ។
យ៉ាងនេះហៅទោសបច្ចុប្បន្ន ប្រាំមួយគ្រប់គ្រាន់ត្រូវតាមច្បាប់
ព្រះពុទ្ធសំដែងថ្លែងប្រោសប្រាប់ ឲ្យជនផងស្ដាប់ចៀសវាងចេញ ។
វៀរបង់កុំផឹកទឹកសុរា ព្រោះថាផឹកហើយគ្មានចំណេញ
មានតែខ្វះខាតមិនពោរពេញ ក្រខ្សត់ម្នោម្នេញថែមទាំងបាប ។
ស្រីខ្លះចោរល្មួចលួចបន្លំ ទ្រព្យគេតូចធំជាដរាប
ស្រីនោះអាក្រក់គ្មានសុភាព ថោកទាបពូជពង្សវង្សត្រកូល ។
ស្រីមួយកុហកអួតភូតភរ បោកឆប្រវ័ញគៃបញ្ចូល
បោកប្រាស់ប្រុសព្រើលគៀប្រមូល យកកាមជាស្នូលយកប្រយោជន៍ ។
ប្រុសណាឆោតជោរខ្លៅងងឹត ជ្រួលជ្រួសគំនិតបង់អសោច
ខូចទ្រព្យសម្បត្តិក្រត្រមោច ផ្សារខ្លោចក្ដៅចិត្តជាខាងក្រោយ ។
អ្នកមានប្រាជ្ញាគួររិះគិត ប្រែប្រុងគំនិតកុំឲ្យធ្លោយ
ប្រយ័ត្នស្មាដីកុំបណ្ដោយ កុំឲ្យថ្លស់ខ្លួនចាញ់បោកស្រី ។
ស្រីខ្លះក្រៃក្រាស់ដោយតណ្ហា គ្មានឆ្អែតត្រង់ណាដោយប្រក្រតី
ទោះសេពកាមគុណរាល់រាត្រី ឥតបីធុញទ្រាន់ឆ្អន់ចិន្ដា ។
ចង់បានចង់មានធនធានខ្លាំង ប្រឆាំងរុករានដល់ភស្ដា
បទ្ទោសបង្ខំហួសវាសនា បណ្ដាលទៅជាឈ្លោះប្រកែក ។
ប្រកាន់ប្រចាន់ប្ដីហួសខ្នាត បង្កវិវាទឈ្លោះជជែក
លាន់ឮស័ព្ទឆ្ងាយផ្សាយពន់ពេក ស្ទើរបែកត្រចៀកនៃអ្នកស្រុក ។
ជេរប្ដីដោយពាក្យជួអាក្រក់ កខ្វក់គួរខ្ពើមមិនគួរទុក
ជាពាក្យគួរយកដាក់ជាមុខ នាំទុក្ខចង្រៃដល់អាត្មា ។
បទពាក្យ ៨
នេះនឹងថ្លាថ្លែងចែងនិទាន តាមព្រះទ្រង់ញាណពុទ្ធដីកា
ថាស្រីប្រតិបត្តិដល់ភស្ដា មាន ៥
គត់គ្រប់ជាមិនលើសខ្វះ ។
សុសំវិហិតកម្មន្តា ស្រីណាចាត់ចែងការនៅក្នុងផ្ទះ
ឬខាងក្រៅដោយឥតកាន់មានះ ព្យាយាមមិនមានលះចោលការខ្លួន
។
សង្គហិតបរិជនា ស្រីមានក្ដីជ្រះថ្លាសង្រ្គោះមួន
ចំពោះជនបរិស័ទនឹងថែថួន ឲ្យមានទីពឹងពួនជ្រកកោនបាន ។
សម្ភតំអនុរក្ខិតា ចេះថែទាំរក្សាទ្រព្យធនធាន
ដែលប្ដីខំប្រឹងប្រែងរកឲ្យមាន កុំឲ្យអន្ដរធានវិនាសបង់ ។
យាសាអនតិចារិនី ជនបានជាតិជាស្រីល្អអស់អង្គ
មិនផិតក្បត់ស្វាមីស្រីមានវង្ស មានចិត្តស្លូតស្មោះត្រង់នឹងប្ដីឯង ។
កិច្ចេ
ទក្ខា អនាលសា នារីណាឈ្លាសវៃប៉ិនជាក់ស្ដែង
គ្មានខ្ជិលច្រអូសទាំងខំប្រឹងប្រែង ស្វះស្វែងរកផ្គង់ផ្គាប់សព្វការកិច្ច ។
ខំធ្វើចំណីផ្គាប់ស្វាមីភ័ក្តិ មិនឲ្យមានអន់អាក់សូម្បីតិច
ផ្គាប់ទាំងមេថុនរាគដោយកល់ល្បិច ជាកិច្ចធម្មតាមនុស្សផែនដី ។
បើនារីណាប្រព្រឹត្តបាន នូវឋានទាំងប្រាំនេះដោយគប្បី
នារីនោះទើបបានពេញជាស្រី កើតមង្គលសិរីដល់អាត្មា ។
ហៃអស់នាងនារីផងទាំងឡាយ ចូរស្ដាប់បរិយាយច្បាប់នេះណា
ចូរប្រព្រឹត្តត្រងត្រាប់ច្បាប់ថ្លៃថ្លា ជាច្បាប់ក្បួនតម្រាពីព្រេងនាយ ។
នឹងបានថ្កើងរុងរឿងក្នុងលោកីយ បាននាមឈ្មោះជាស្រីល្អឆើតឆាយ
កេរ្តិ៍ឈ្មោះស័ព្ទពីរោះឮខ្ចរខ្ចាយ ដល់តំបន់ជិតឆ្ងាយសព្វទិសទី ។
ព្រះចោមពង្សទ្រង់មានពុទ្ធដីកា ប្រភេទភរិយាដល់នារី
ថាមានចំនួនប្រាំហើយនឹងពីរ តាមច្បាប់មេធាវីពីបុរាណ
។
បទុដ្ឋចិត្តាបររត្តា នារីណាចិត្តទ្រុស្តក្បត់បំពាន
សេពគប់ប្រុសដទៃស្វាមីមាន រុករានមើលងាយប្ដីនៃអាត្មា
។
ធ្វើទុក្ខទាំងបុករុកខ្ញុំបាវព្រាវ ស្រែកហ៊ោរជេរអំពាវដាក់ផ្ដាសា
ស្រីនោះលោកហៅឈ្មោះវធកា ជាឈ្មោះភរិយាក្នុងលោកិយ ។
សាមិកធនំ
បហន្ត្វា នារីណាបំផ្លាញទ្រព្យស្វាមី
ដែលខំរកបានដោយឃ្មាតខ្មី នាងនោះឈ្មោះចោរីភរិយា ។
ទុកដូចជាចោរលួចប្រក្រតី ជាស្រីអាក្រក់ហួសធម្មតា
ហៅចោរនៅក្នុងផ្ទះនៃអាត្មា គួររាងរអាកុំសាមគ្គី ។
អលសា
ច មហគ្ឃសា ចណ្ឌទុរុត្តវាទិនី
ផរុសាភិភុយ្យនារី វត្តនី ឯសា ច
អយ្យា ។
ប្រែស្រាយអធិប្បាយបទបាលី សេចក្ដីជាខេមរភាសាៈ
ជនជាតិកើតជាស្រីមានភស្តា គៀចក្រាញជួខ្ជីខ្ជាខ្ជឹលទ្រមក់ ។
ស៊ីច្រើនចាយក៏ច្រើនឥតសណ្ដាប់ កាចក៏ច្រើនឥតច្បាប់ពាក្យអាក្រក់
ចាងហ្វាងលើសលើប្ដីច្រើនកុហក ជាស្រីជួសក់ឡក់ធំលើប្ដី
។
ស្រីនោះលោកសន្មតឲ្យឈ្មោះថា អយ្យាភរិយាម្ចាស់ស្វាមី
លើកខ្លួនឲ្យខ្ពង់ខ្ពស់ហួសជាងប្ដី ឥតមានសិរីភ័ព្វវាសនា
។
សទាហិតានុកម្បិនី រក្ខន្តី បតឹ បុត្តំវ មាតា
ធនំ
សម្ភតំ រក្ខតេសា ឯវំ
សា មាតា ច ភរិយា
នារីណាចិត្តថ្លាសង្រ្គោះប្ដី ដោយប្រយោជន៍គប្បីសព្វ
ៗ គ្រា
ថែទាំស្វាមីខ្លួនដូចមាតា ថែទាំចាំរក្សាកូនប្រុសស្រី។
ចេះថែទាំរក្សាទ្រព្យធនធាន ដែលកើតដែលមានរបស់ស្វាមី
ស្រីនោះជាប្រពន្ធកបសួស្ដី គួរគប្បីទុកដូចជាមាតា
។
ជេដ្ឋា កនិដ្ឋា ភគិនី សាមិកេ ថី សគារវា
ហិរិមនា
ភត្តុ វសគា ឯវំ
សា ភគិនី ច ភរិយា ។
នារីណាគោរពឆ្ពោះស្វាមី ដូចស្រីជាបងប្អូនរួមផ្ទៃគ្នា
ចិត្តអៀនខ្មាសអស់ជនផងធម្មតា លុះក្នុងនាអំណាចនៃស្វាមី ។
នារីនោះលោកហៅថាភរិយា ដូចគ្នានឹងបងនឹងប្អូនស្រី
ពោះមួយបង្កើតគ្នាក្នុងលោកីយ ជាស្រីគាប់ប្រសើរគួរជ្រះថ្លា ។
ទិស្វាន បតឹ មោទន្តី សខំ សខីវ សុមនា
សីលវតិ
បតិព្វតា ឯវំ
សា សខី ច ភរិយា ។
នារីណាឃើញប្ដីមកពីឆ្ងាយ ចិត្តរីករាយសប្បាយមហិមា
ត្រេកអរដូចសំឡាញ់ឃើញគ្នីគ្នា ស្ទុះស្ទារកបាយទឹកចំណី ។
កបសីលរៀបរយនឹងកាយវាចា ប្រតិបត្តិភស្ដាដោយមេត្រី
កោតក្រែងរអែងដោយប្រក្រតី ហៅស្រីភរិយាឈ្មោះសខី ។
យា
វធទណ្ឌតជ្ជិតា អទុដ្ឋា អកុទ្ធា
សន្តី
ភត្តុវសានុវត្តិនី ឯវំ សាទាសី ច
ភរិយា ។
ជនជាតិណាកើតបានជាស្រី មានគូស្វាមីគួរគាប់ចិន្តា
ទោះបីប្ដីជេរវាយគម្រាមថា មានចិត្តអត់ក្រោធមិនខឹងតប ។
ប្រព្រឹត្តតាមអំណាចនៃភស្ដា ឥតមានខ្ជីខ្ជាខូចឥតរបប
ហៅស្រីជាប្រពន្ធដើរផ្លូវស្រប ប្រកបដូចខ្ញុំស្រីកបសុចរិត ។
ស្រីនោះលោកអ្នកប្រាជ្ញសន្មតថា ទាសីភរិយាទី ៧ ពិត
ប្រពន្ធដូចខ្ញុំស្រីដ៏ពិសិដ្ឋ អស់កាលមួយជីវិតរៀងរាល់ខ្លួន ។
ហៃអស់នាងនារីគ្រប់ថ្នាក់ជាន់
! ចូរនាងរួសរាន់ស្ដាប់ឲ្យមាំមួន
នូវច្បាប់ភរិយា ៧
ធួន ឲ្យចេះមាំរៀងខ្លួនប្រព្រឹត្តតាម ។
ត្រង់ណាដែលល្អនាងយកត្រង់នុះ ត្រង់ណាដែលខូចខុសនាងចោលភ្លាម
ប្រតិបត្តិត្រង់ត្រូវកុំងីមងាម នឹងបានសុខស្រួលតាមពុទ្ធដីកា ។
សត្វកើតជាមនុស្សទាំងប្រុសស្រី តែមានប្រពន្ធប្ដីគ្រប់
ៗ គ្នា
ខ្លះបានសុខខ្លួនបានទុក្ខវេទនា តាមហេតុភេទអាត្មាធ្វើខាងដើម
។
រាប់បានសែសិបគត់ប្រាជ្ញគួរខ្ពើម ពាលមានតែដង្ហើមចូលចិត្តពេក ។
១
–
អច្ចាវទតិវ
ឥត្ថី ធម្មតាជាស្រីមានតម្រេក
ដោយកាមរាគច្រើនពន់អនេក ពោលពាក្យដោយចិត្តត្រេកទៅនឹងប្ដី
។
ពោលពាក្យច្រើនជ្រុលជ្រួសប្រមាណ នាំប្ដីឲ្យរំខានរាល់រាត្រី
ជួនកាលអង្គុយជិតនឹងស្វាមី បញ្ចេញនិមិត្តស្រីឲ្យអ្នកផង ។
២
–
វិជម្ភតី
មាតុគាមោ ស្រីរូបរាងសន្ធោល្អឥតហ្មង
បញ្ចេញមិតពត់កាយចិត្តបំណង ឲ្យប្រុសត្រេកអរផងចងចិត្តជាប់ ។
៣
–
វិនមតិ
សីមន្តិនី ធម្មតាជាស្រីរូបគួរគាប់
ចង់ឲ្យប្រុសឃើញខ្នងឱនរើសទ្រព្យ មាយាជាទំលាប់ជាប់ទំនៀម ។
៤
–
វិលសតិ
បិ អង្គនា នារីរូបសោភាពុំស្ងប់ស្ងៀម
កែក្រាយរូបរាងកាយឲ្យជោកជៀម ឲ្យប្រុសកើតក្រំក្រៀមចិត្តស្រឡាញ់
។
៥.
- វិលជ្ជតិ ច វនិតា នារីពុតមាយាគួរឃ្នាន់ខ្នាញ់
ធ្វើដូចខ្មាសគេណាស់ស្ទុះស្ទាស្លាញ់ ឃ្មាតខ្មាញ់យកសំពត់បិទបាំងខ្លួន ។
ស្ទុះទៅរកកៀនទ្វារឬជញ្ជាំង ដោយសេចក្ដីខ្មាសខ្លាំងដើម្បីពួន
ឲ្យគេដឹងជាស្រីមានខ្មាសមួន លក់ខ្លួនដោយកិច្ចកលពុតមាយា ។
៦.
នខេន នខំ ឃដ្តេតិ នារីឥតហិរិរូបសោភា
ផ្ទាត់ក្រចកដោយគិតថា ឲ្យគេឃើញអាត្មាកួចចិត្តភ្លាម ។
៧.
បាទំ អក្កមតិ កន្តា នារីត្រូវតណ្ហាគ្របគម្រាម
យកជើងជាន់លើជើងដោយព្យាយាម ចងឲ្យប្រុសទាក់ទាមដោយតណ្ហា ។
ក្នុងលោកច្រើនជាំជោកដោយតំរេក ត្រអាលច្រើនពន់ពេកដោយស្នេហា
បានជានារីច្រើនចេញមាយា ឲ្យប្រុសឃើញអាត្មាចិត្តជាប់តាម ។
៨.
- បឋវឹ វិលិខតិ ថី ជនជាតិកើតជាស្រីធ្វើព្យាយាម
យកឈើគូសផែនដីស្នាមរវាម បំណងមាតុគ្រាមឲ្យប្រុសមើល ។
៩.
- ឧល្លង្ឃេតិ បិ អពលា នារីធ្វើមាយាទឲ្យប្រុសផ្អើល
ចាប់ក្មេងតូចលើកខ្ពស់ឲ្យប្រុសព្រើល សំឡឹងឃើញខ្លួនថ្កើលកើលគំនិត
។
១០.
- ឱលង្ឃេតិ វា សុន្ទរី មាតុគ្រាមជាទីស្នេហាពិត
ចាប់ក្មេងតូចលើកខ្ពស់បន្ទាបជិត ឲ្យប្រុសឃើញជាប់ដិតចិត្តត្រេកអរ
។
១១.
- ទារកំ កីឡតិ វធូ ជាតិស្រីជាវិញ្ញូរូបបវរ
ប្រឡងនឹងទារកដោយអំណរ បីត្រកងដើរឈរលេងកំសាន្ត ។
១២.
- កីឡាបេតិ បន កន្តា ញ៉ាំងទារកឲ្យក្លាប្រឡែងថ្កាន
ឲ្យរីករាយសប្បាយដោយចិត្តធ្យាន ឲ្យចំរើនរូបកាយបានធាត់ធំឡើង ។
១៣.
- ទារកំ ចុម្ពតិ នារី ថើបទារកញាក់ញីតាមទំនើង
ទំនៀមបែបបទស្រីដែលថ្កុំថ្កើង ឬថោកទាបស្មើជើងសឹងដូចគ្នា ។
១៤.
- ទារកំ ចុម្ពាបេតី ថី ញ៉ាំងទារកឲ្យថើបខ្មីតតបវិញណា
នូវថ្ពាល់ឬមុខខ្លួនដោយស្នេហា ស្និទស្នាលមហិមាឥតផ្ទឹមបាន ។
១៥.
ភុញ្ជតិ បន មហិលា ស៊ីចុកចំណីជាដោយកំសាន
ឥតមានពេលវេលាឥតស្រាកស្រាន្ត ម៉េះម៉ោះពេកឥតមានក្ដីអៀនខ្មាស ។
១៦.
- ភុញ្ជាបេតិ បិ កាមិនី ញ៉ាំងទារកឲ្យស៊ីចំណីផ្ដាស
ជួនល្អក៏មានខ្លះតាមឱកាស ក្នុងលោកសន្និវាសរមែងមាន ។
១៧.
- ទទាតិ អបិ បមទា តែងឲ្យស្លឹកផ្លែផ្កាដែលខ្លួនបាន
ដល់ទារកស៊ីឬលេងកំសាន្ត នេះជាការរាប់អាននៃនារី ។
១៨.
- អាយាចតិ វា អពលា ឲ្យរបស់ដល់វាសូមវិញខ្មី
មាយាមាតុគ្រាមក្នុងលោកីយ តាមពាក្យមេធាវីពីបុរាណ ។
១៩.
- កតមនុករោតិ ថី ត្រាប់តាមទារកស្ដីនិយាយថ្កាន
ពាក្យមិនសូវច្បាស់លាស់តាមតែបាន ជាពាក្យលេងកំសាន្តដោយមេត្តា ។
២០.
- ឧច្ចំ ភាសិត រមណី ពោលពាក្យលើកគ្រវីបញ្ជោរថា
ពោលសសើរបញ្ចើរឥតឧបមា ឲ្យក្មេងកើតជ្រះថ្លាអររីករាយ ។
២១.
- នីចំ ភាសតិ ទយិតា ពោលពាក្យបន្ទាបថាលេងសប្បាយ
បង្អាប់ក្មេងនៅតូចដោយបរិយាយ
ពោលក្អាកក្អាយសើចលេងជាល្បែងស្រី ។
២២.
- អាវិច្ចំ ភាសតិ កន្តា ពោលអាក្រក់ក្រៃណាជួអប្រីយ
បើកកកាយឲ្យដឹងគ្មានលាក់អ្វី ក្នុងកណ្ដាលនាទីប្រជុំជន ។
២៣.
- វិវិច្ចំ ភាសតិ ឥត្ថី ពោលបញ្ចេញសំដីមិនឲ្យធ្ងន់
អិមអៀមលាក់លៀមកំបាំងលន់ ទន់ភ្លន់តែមិនអាចចេញឲ្យច្បាស់ ។
២៤.
- នច្ចាទិនា ជគ្ឃតិ ថី ជនជាតិកើតជាស្រីមាយាក្រាស់
សើចស្រួលដោយរបាំចំរៀងណាស់ ទាំងភ្លេងប្រគំខ្លះក៏សឹងមាន ។
ជួនកាលទៅជាសើចព្រោះការយំ អ្នកមានទុក្ខក្រៀមក្រំទប់ពុំបាន
ជួនកាលសើចដោយការយាងយាសប្រាណ គេស្អិតស្អាងកាយថ្កានក៏សើចដែរ ។
២៥.
- បេក្ខតិ ច សីមន្តិនី ក្រឡេកមើលការអ្វីក៏ប្រឹងបែរ
ធ្វើរឹកពារមារយាទប៉ងបង្វែរ ទាញចិត្តប្រុសឲ្យរេរករូបខ្លួន ។
២៦.
- កដឹ បាលេតិ ភិរុកា ស្រីបញ្ចេញមាយាដោយមាំមួន
កំរើករេចង្កេះដោយចិត្តគួន ឲ្យប្រុសកើតក្ដីស្ងួនចាប់ចិត្តខ្លាំង ។
២៧.
- គុយ្ហភណ្ឌិ ចាលេតិ ថី ញ៉ាំងអង្គជាតិស្រីគួរលាក់បាំង
ឲ្យកក្រើកអំពើញាក់ញ័រគាំង ទោះបីជាកំបាំងក៏គង់ធ្វើ ។
២៨.
- ឧរុំ វិវរតិ កន្តា ស្រីបើកភ្លៅអាត្មាជាអំពី
ឲ្យប្រុសឃើញតក់ស្លុតរន្ធត់ភ្លើ សើវើបែរមើលស្ទើរតែភ្លេចខ្លួន ។
ត្រឡប់បិទភ្លៅវិញដោយថែថួន ហាក់ដូចជាខ្មាសមួនមាំជាងគេ ។
៣០.
- ថនំ ទស្សេតិ លលនា បើកសើយដោះអាត្មាវាលទទេ
បង្ហាញឲ្យប្រុសឃើញគិតរិះរេ ឲ្យកើតសេចក្ដីស្នែហ៍ត្រេកត្រអាល ។
៣១.
- កច្ឆំ ទស្សេតិ កាមិនី បង្ហាញខ្លៀកជាទីកើតស្រើបស្រាល
ដល់ជនប្រុសដទៃជាជនពាល កើតក្ដីក្ដៅរោលរាលដោយតណ្ហា
។
៣២-នាភឹ ទស្សេតិ
សុន្ទរី បង្ហាញនូវនាភីផ្ចឹតអាត្មា
ឲ្យប្រុសឃើញតូចកាន់ដោយស្នេហា ដោយកិច្ចកលមាយាមាតុគ្រាម ។
៣៣-អក្ខឹ និខនុតិ កន្តា នារីត្រេកកាមាធ្វើព្យាយាម
យកដៃកៀសភ្នែករំពេចភ្លាម ប៉ងឲ្យគេបែរតាមមើលខ្លួនដាក់
។
៣៤-ភមុកំ ឧក្ខិបតី ថី ធម្មជាតិជាស្រីតែងមានញាក់
នូវចិញ្ចើមនៃខ្លួនដោយចិត្តស្ម័គ្រ ស្នេហារួបរួមរាក់ពេញចិន្តា
។
៣៥-ឱដ្ឋំ បលិខតិ ឥត្ថី ជនបានជាតិជាស្រីកបតណ្ហា
យកធ្មេញប៉ែកខាងក្រោមនៃអាត្មា ច្បូតបបូរមាត់ថ្លាប៉ែកខាងលើ ។
៣៦-ជីរ្ហំ និល្លាលេតិនារី ស្រីកើតនាលោកីយធ្វើអំពើ
លៀនអណ្ដាតចេញភ្លែមធ្វើងងើ ឲ្យប្រុសចិត្តសើវ៉ើមើលខ្លួនលេង ។
៣៧-ទុស្សំ មុញ្ចតិ រមណី ស្រាយសំពត់ចេញពីចង្កេះឯង
រលាស់រលាមមើលទៅស្ដាំឆ្វេង នាំឲ្យប្រុសផ្សេងៗកើតមេត្រី ។
៣៨-ទុស្សំ ពន្ធតិ ទយិតា ចង់សំពត់អាត្មាវិលវិញថ្មី
ដោយដឹកទាញចិត្តប្រុសឲ្យបេតី មាយារបស់ស្រីបែបនេះមាន ។
៣៩-សិរសំ មុញ្ចតិកន្តា ស្រាយភ្នួងសក់អាត្មាដោយគិតច្បាន
ឲ្យគេមើលចំហើយត្រេកចង់បាន តាមច្បាប់ពីបុរាណមិនខុសគ្នា ។
៤០- សិរសំ ពន្ធតិ នារី ជនបានជាតិថាស្រីកបមាយា
ស្រាយភ្នួងសក់ខ្លួនជាធម្មតា ត្រឡប់ចងវិញជាប្រក្រតី ។
ដែលបានថ្លាថ្លែងចែងរាយរៀបរាប់ ជាច្បាប់មាយានៃជនជាស្រី
ចំនួនសែសិបគត់តាមបាលី កុណាលជាគកស្ដីថ្លែងចែងចប់
។
ហៃនាងនារីល្អកបកល្យាណ កបដោយបញ្ញាញាណឈ្លាសវៃគ្រប់
ចូរមើលចូរស្ដាប់ច្បាប់ឲ្យបានសព្វ ចូររេបែរត្រឡប់យកត្រង់ល្អ ។
ធម្មតារូបនៃស្រីដែលឆើតស្អាត មិនសំដៅតាមខ្នាតថាខ្មៅស
មិនសំដៅយកមានឬជាក្រ សំដៅយកត្រង់ល្អសព្វរាងកាយ
។
ល្អគ្រប់ទាំងកំពស់នឹងទំហំ ក្បាលដៃជើងសក្តិសមត្រគាគសាយ
ដំណើរលំនាំទន់ល្អឆើតឆាយ មិនបាច់ប្រឹងកែក្រាយគឺល្អឯង
។
មួយទៀតនារីល្អមានប្រាំយ៉ាងល្អសក់, សាច់ជាសំអាងឃើញជាក់ស្តែង,
ល្អឆ្អឹងនឹងសម្បុរស្រស់បស់ទែង, ល្អវ័យបានអង្វែងវែងយូរឆ្ងាយ
។
សក់ប្រៀបដូចកន្ទុយនៃសត្វក្ងោក ស្រាយទំលាក់យារស្ដោកខាងក្រោយកាយ
សំយុងដល់ឆ្នុកក្បិនចុងវាត់សាយ ងឡើងបែបទ្រង់ទ្រាយល្អគួរគាប់ ។
រិមបបូរមាត់នៃនារីណា ក្រហមទុំដូចជាផ្លែទម្លាប់
ត្រឹមស្មើគ្នាជិតស្និទ្ធប៉ប្រឹមជាប់ នារីនោះមានភ័ព្វហៅល្អសាច់
។
ល្អឆ្អឹងគឺធ្មេញនៃនារីណា សម្បុរសស្មើគ្នាជិតមិនដាច់
ដូចយកពេជ្រមកដាំជាជួរក្សាច់ នារីនោះបានស្រេចហៅល្អឆ្អឹង ។
សម្បុរស្បែកនៃនាងនារីខ្មៅ មិនបាច់លាបដោយម្សៅជាទីពឹង
ផូរផង់ភ្លឺបំព្រងល្អស្អាតភ្លឹង គួរប្រៀបធៀបនឹងឧប្បលខៀវ ។
សម្បុរស្បែកនៃនាងនារីស ផូរផង់ហ្មត់ល្អភ្លឺស្រស់ស្រៀវ
ប្រុសឃើញស្រឡាញ់ស្ទើរលិទ្ធក្រលៀវ ប្រុសផ្អើលមើលខ្ញល់ខ្ញៀវតែគ្រប់គ្នា ។
នេះហៅស្រីល្អសម្បុរស្បែក តម្រាស្រីល្អឯកតាមវាសនា
ជាផលបុណ្យទានសីលភាវនា អប់រំសាងល្អជាពីព្រេងនាយ
។
ស្រីណាមានរូបល្អវ័យដំបូង សម្រាលកូនច្រាងច្រូងច្រើនរៀងរាយ
វ័យនៅតែល្អនឹងមិនប្រែក្លាយ ស្រីនោះសោតបរិយាយហៅល្អវ័យ ។
រូបស្រីល្អជានុយបញ្ឆោតពាល ឲ្យកើតត្រេកត្រអាលទាំងយប់ថ្ងៃ
ឲ្យវង្វេងភន្តភាំងបាត់ព្រះត្រៃ ល័ក្ខណ៍ដោយឥតសង្ស័យក្នុងចិន្តា ។
គឺភ្លេចត្រង់ធម៌ថាអនិច្ចំ ភ្លេចទាំងទុក្ខំនឹងអនត្តា
ស្រវឹងវង្វេងដូចផឹកសុរា កើតទាំងលោភតណ្ហាច្រើនពេញទី
។
ឲ្យស្គាល់ការខុសត្រូវកិច្ចការអ្វី សង្ខេបចប់សេចក្ដីតែប៉ុណ្ណោះ
No comments:
Post a Comment