នីតិសាស្ត្រ
អាចារ្យ
ហឹម
របៀបតែងកាព្យ
បទព្រហ្មគីតិ
សូមមេត្តាអានសង្កេតកាព្យដ៏ល្អនេះ
នីតិសាស្ត្រ
អាចារ្យ ហឹម
ក្រុមជំនុំប្រែព្រះត្រៃបិដករៀបរៀង
អារម្ភកថា
ខ្ញុំផ្គុំម្រាមទាំងដប់ បរិបូណ៌គ្រប់នូវក្រចក
បីដូចកល់ត្របក កេសរផ្កាឈូកក្រពុំ
។
ដោមដាក់ដល់លើភ្នែក ត្រង់លង្វែកនាប្រជុំ
ចិញ្ចើមថ្វាយបង្គំ ឆ្ពោះព្រះពុទ្ធមង្កុដលោក
។
ហើយក្រាបអភិវាទ ព្រះធម៌ស្អាតឥតស្មោកគ្រោក
ដែលព្រះពុទ្ធមានជោគ ទ្រង់សំដែងប្រដៅជន ។
ហើយក្រាបថ្វាយបង្គំ ព្រះសង្ឃសមប្រសើរលន់
សាវកព្រះមានគុណ ជាស្រែបុណ្យដល់សព្វសត្វ
។
សូមគុណរតនត្រ័យ ប្រសើរក្រៃជួយកំចាត់
ទុក្ខសោករាគឲ្យបាត់ ដោយអំណាចក្រាបបង្គំ
។
ខ្ញុំជាវង្សបណ្ឌិត នាមឈ្មោះពិតប្រសើរសម
អាចារ្យហិមឧត្តម អ្នកសន្សំសីលភាវនា
។
សូមតែងសេចក្ដីពិត ដោយសង្ខិតពាក្យកាព្យា
ប្រែមកពីគាថា លោកនីតិបាឡី
។
ដោយមានចិត្តប្រាថ្នា សង្គ្រោះមហាជនប្រុសស្រី
ឲ្យឆ្លាសការលោកីយ៍ ដូចសេចក្ដីតនេះទៅ
។
នីតិសាស្ត្រ
បទព្រហ្មគីតិ
ជាតិខ្ជិលឥតសិល្បសាស្ត្រ ទ្រព្យវិនាសព្រោះល្ងង់ខ្លៅ
ខ្សត់ទ្រព្យឥតញាតិផៅ រករាប់អានចោមរោមច្រើន
។
គ្មានញាតិមិត្តទំនុក ពុំបានសុខពុំបានចំរើន
វាស្នាពុំកើន កប់ជាប់ក្នុងសង្សារា
។
មានទ្រព្យគាប់គ្រាន់បើ តែពុំស្មើនឹងវិជ្ជា
ចេះចាំកិច្ចវិទ្យា
ចោរលបលួចយកពុំបាន
។
វិជ្ជាទុកដូចមិត្ត លោកីយ៍ពិតពេញថ្កើងថ្កាន
បរលោកក៏ក្សេមក្សាន្ត
សុខសម្រានបានជាពូជ
។
កុំម័កងាយបញ្ញា ដោយគិតថាមានតិចតូច
មិនសម្រេចប្រយោជន៍ ដោយចំណេះចេះប្រាជ្ញព្រោក
។
ដូចឆ្នាំងបើកមាត់បើ លើកដាក់លើក្បាលដំបូក
ដំណក់ភ្លៀងជោរជោគ យូរ
ៗ ទៅគង់ពេញបាន ។
កុំមើលងាយចំណេះ ដែលខ្លួនចេះតិចប៉ុន្មាន
ឲ្យតែចាំចំណាន គង់នឹងបានមានកេរ្តិឈ្មោះ
។
គេពឹងក្នុងលោកីយ៍ ដោយមានល្បីឈ្មោះពីរោះ
ការគេពឹងពរនោះ ជាប្រយោជន៍ដ៏ស្ដុកស្ដម្ភ
។
ជាតិកែវមណីល្អឆើត មិនដែលកើតសព្វថ្មភ្នំ
គជមានថ្លៃឧត្ដម មិនមានសព្វគជេន្ទជ័យ
។
ខ្លឹមចន្ទន៍ក្រអូបអប់ មិនមានសព្វដំបន់ព្រៃ
អ្នកប្រាជ្ញព្រីឌ្ឍប្រពៃ មិនដែលកើតមានសព្វស្ថាន
។
ប្រសិនបើឮថា អ្នកណាចេះចំណាន
មកថ្លែងសំដែងអាន ធម៌អាថ៌អត្ថក្នុងទីណា
។
ត្រូវខំគិតខ្នះខ្នែង ដោយខ្លួនឯងមានឧស្សាហ៍
សង្វាតចរយាត្រា ទៅស្ដាប់រៀនក្នុងទីនោះ
។
រៀនសិល្បកុំរួសរាន់ ញាប់បន្ទាន់ចិត្តដូច្នោះ
រកទ្រព្យសន្សំចុះ គំនិតថ្នមដូចឡើងភ្នំ
។
សេពកាមគួរបន្ថយ សេពញយៗគួរតែធុំ
ធ្វើការកុំបង្ខំ ឲ្យសន្សំតាមធម្មតា
។
សិល្បសាស្ត្រក្នុងលោកីយ៍ ដប់ប្រាំបីតាមមាត្រា
១ ចេះស្ដាប់ភាសា ២
ចេះឆន្ទសាស្ត្រជាក់ ។
៣ ចេះលេខនព្វន្ត ៤
អត់ធន់ចេះចាំងឆ្លាក់
៥ ចេះទាយលក្ខណ ៦
ចេះទាយជោគជ័យ ។
៧
ចេះច្រៀងរាំស្ទាត់ ៨ ផ្ទាត់គ្រួសត្រង់ក្រៃ
៩ ចេះធ្នូសិល្បសៃយ ១០ ចេះលៃលកវាចា ។
១១ ចេះក្បួនពេទ្យ ១២
ហេតុចេះកាព្យា
១៣ ត្រៃវិទ្យា ១២
ចេះព្យូហ៍សត្រូវ ។
១៥
ចេះនីតិសាស្រ្ត ១៦
ឆ្លាសគ្នេគ្នាន់ត្រូវ
១៧ ចេះខាបហៅ ១៨
ចេះចិត្តជឿជាក់ ។
បណ្ឌិតពិតពេញគួរ គ្មានគេសួរសាកប្រត្យក្ខ
ស្ងៀមស្ងាត់មិនហើបហាក់ ដូចស្គរធំឥតគេវាយ
។
បើគេសួរកាលណា មានវាចាចេញរោះរាយ
ហូរហែតាមបរិយាយ មានគួរនាដូចភ្លៀងធ្លាក់។
ជាតិពាលមិនដឹងគួរ គ្មានគេសួរសាកចង់ជាក់
ឆ្លើយឆ្លងផងរាក់ទាក់ ក្បួនហិនលក្ខណ៍ធ្លាក់លើខ្លួន
។
សិល្បសាស្រ្តមិនចាំមាត់ មានប្រាកដនៅក្នុងក្បួន
ដល់ពេលដែលជួបជួន គេសួរសាកពិបាកគេច ។
ទ្រព្យធនផងខ្លួនក្ដី ឲ្យគេខ្ចីទោះច្រើនតិច
ដល់ត្រូវធ្វើការម្ដេច នឹងបានចាយឈ្មោះថាគ្មាន
។
ទ្រព្យលើកឲ្យគេខ្ចី ចេះដឹងអ្វីឆ្លើយមិនបាន
ភរិយានៅឆ្ងាយ ឈ្មោះថាគ្មាន
ៗ ដូចគ្នា ។
ប្រមាណទឹកពិនិត្យ ដកព្រលឹតវាស់វែងវា
ប្រមាណមនុស្សកាចជា មើលកិរិយាអាការចេញ
។
ប្រមាណអ្នកប្រាជ្ញប្រាយ ស្ដាប់បរិយាយពោលមកមិញ
ប្រមាណដីជីដេញ មើលស្មៅខៀវទើបដឹងបាន
។
ធ្វើស្រែឲ្យមើលស្មៅ រៀបកូនចៅមើលសន្ដាន
ទីនៅមើលភូមិស្ថាន ស៊ីប្រមាណមើលអាហារ
។
ខ្លៅរៀនសូត្រតិចតួច គិតថាស្រួចគ្រប់កិច្ចការ
មិនដឹងរសធម៌អាថ៌ ដូចកង្កែបបែបកំឡៅ
។
នៅក្នុងអណ្ដូងទាល់ មិនដែលស្គាល់សមុទ្រជ្រៅ
សំគាល់ទីដែលនៅ ថាធំជ្រៅប៉ុណ្ណេះឯង
។
វ័យទី ១ គឺថា គ្រប់អាត្មាកាលនៅក្មេង
កុំខ្ជិលកុំដើរលេង កុំកាន់ល្បែងផងនានា
។
ប្រឹងប្រែងឧស្សាហ៍ ខំប្រឹតប្រៀនតួអក្ខរា
បថមវិជ្ជា ឲ្យចេះចាំស្ទាត់ចំណាន
។
វ័យទី ២ក្នុងកាល ខ្លួនកណ្ដាលត្រូវឲ្យមាន
ខ្វល់ខ្វាយរកធនធាន ទ្រព្យបរលោកទ្រព្យលោកីយ៍
។
កុំបីមានប្រមាទ ប្រឹងឱហាតចិត្តមេត្រី
ក្នុងធម៌សុចរិតបី ជាវិន័យគ្រប់រូបា
។
នាវ័យទី ៣ នោះ កាលខ្លួនចុះជរា
សោមនស្សក្នុងភាវនា បោះចិត្តភ្ជាប់ក្នុងត្រ័យលក្ខណ៍
។
ឲ្យដឹងថាមិនទៀង ព្រួយរៀងៗ
ទៅតាមថ្នាក់
ឥតខ្លឹមឥតសារធ្លាក់ ចុះក្នុងសូណ្យគ្រប់អាត្មា
។
ហៃបាបុត្តឧត្ដម ចូរបាខំរៀនសិក្សា
បើខ្ជឹលរៀនវិជ្ជា ចុះបំរើគេមិនខាន
។
បើបាខំរៀនចេះ ក្នុងលោកនេះគេរាប់អាន
មានយសស័ក្ដិថ្កើងថ្កាន ចូរខំហាត់ឲ្យស្ទាត់ទៅ
។
មាតានឹងបិតា ជាវេរាឬសត្រូវ
ណែនាំកូនខុសផ្លូវ មិនបង្ខំឲ្យរៀនសូត្រ
។
លុះកូនធំកាលណា ចូលពាលាខុសរហូត
ដឹកនាំដោយក្រេវក្រោធ ឬលោមលួងពត់មិនឡើង ។
អាប់មុខក្នុងជំនុំ មន្ទិលរុំមិនឲ្យថ្កើង
ដូចកុកលោតចរចើង ចូលក្នុងហ្វូងរាជហង្ស
។
ភ្នំបន្លាស្រួចឯង គ្មានចាត់ចែងតាមចិត្តចង់
ភ្នែកម្រឹគខ្មៅថ្លាយង់ តាមធម្មតាគ្មានថ្នាំជប់
។
ផ្កាឧប្បលក្រអូបឯង គ្មានចាត់ចែងចាក់ទឹកអប់
កុលបុត្តចេះដឹងសព្វ កុំចាំបាច់គេតឿនក្រើន
។
កូនណាឧស្សាហ៍ត្រាប់ ប្រឹងរៀនស្ដាប់ចេះដឹងច្រើន
កូននោះនឹងចំរើន ផលប្រយោជន៍ក្ដីសុខា
។
១
សុខក្នុងមនុស្សលោក គ្មានទុក្ខសោកនឹងរោគា
២ សុខក្នុងទេវតា ៣
សុខបាននិព្វានពិត ។
ទ្រព្យពុំស្មើវិជ្ជា ពាលពាធាដេញប្រកិត
ពុំស្មើរោគរោមរិត កាយិន្រ្ទីយ៍យើងនេះសោះ
។
ស្រឡាញ់អ្វីពុំស្មើបាន នឹងខ្លួនប្រាណនៃយើងនោះ
កំឡាំងអ្វីប្រជុំចុះ ក៏ពុំស្មើកំឡាំងកម្ម
។
ហង្សនៅក្នុងហ្វូងក្វែក
រាជសីហ៍សែកនៅដំរាំ
ក្នុងហ្វូងគោក៏ទ្រាំ ក្ដីរំខានតែរាល់គ្រា
។
អាជានេយ្យនៅច្រឡំ ស្ម័គ្រស្មាគមដោយហ្វូងលា
អ្នកប្រាជ្ញព្រីឌ្ឍប្រីជា នៅក្នុងពួកពាលសាមាន្យ
។
លំនៅ ៗ បួននេះ ទាស់ដំរេះហៅខុសស្ថាន
ពុំសុខពុំក្សេមក្សាន្ត បានថោកទាបភាពប្លែកៗ
។
ពាលនៅផងបណ្ឌិត អស់ជីវិតលង់អនេក
មិនដឹងធម៌អាថ៌ឯក ប្រៀបដូចវែកមិនដឹងរស ។
ប្រាជ្ញនៅផងអ្នកប្រាជ្ញ រំពេចអាចដឹងធម៌អស់
ដូចអណ្ដាតដឹងរស សាបប្រៃស្រស់ក្រៀមដឹងបាន
។
អ្នកប្រាជ្ញមិនប្រកាស ក្ដីវិនាសអន្តរធាន
មិនឲ្យក្ដៅក្នុងប្រាណ នឹងសន្ដានបុត្រភរិយា
។
គ្មានឆបោកបញ្ឆោត គ្មានក្រេវក្រោធក្រៅធម្មា
គ្មានមើលងាយគ្នីគ្នា ក្នុងគ្រឹហាឬញាតិមិត្ត
។
ជនណាដឹងគួរសម ដឹងភិរម្យពាក្យពោលពិត
មិនខឹងក្រោធក្រៅក្រឹត្យ ជននោះពិតជាអ្នកប្រាជ្ញ
។
មនុស្សខ្សត់អត់ធនធាន
ឡើងជោរមានចិត្តល្ហល្ហាច
កើតចង់រសអង់អាច លក់បញ្ចាំឲ្យតែឆ្ងាញ់ ។
មនុស្សខ្សោយខ្សត់កំឡាំង ឡើងជោរតាំងលេងឈ្នះចាញ់
ក្អេងក្អាងអួតថាអញ ពេញជាមនុស្សខ្លាំងពូកែ ។
មនុស្សអាប់ឥតប្រាជ្ញា
គ្មានវិជ្ជាចេះអត្ថប្រែ
និយាយខុសហូរហែ ណាស់តែពាក្យពោលអាងអួត
។
មនុស្ស ៣ ពួកនេះឯង លោកសំដែងថាស្មើឆ្កួត
ព្រោះជោរឡើងអំនួត ល្មោភល្មើសលើសហួសប្រមាណ
។
មនុស្សណាឆ្លេឆ្លាចិត្ត ទៅមកឥតគេរាប់អាន
ឡើងផ្ទះគេហៅហាន កើតរំខានដល់គេឯង
។
ឬឥតគេសាកសួរ មិនដឹងគួរឡើងថ្លាថ្លែង
ឆ្លើយឆ្លងឥតមានក្រែង កាត់គេឯងថ្លែងបំពាន
។
ឬឥតគេសរសើរ តាមដំណើរចិត្តឈ្លានពាន
អួតសរសើរធនធាន ឬអ្វី ៗ ហួសដំណាក់
។
មនុស្ស ៣ ពួកនេះឯង លោកសំដែងថាហិនលក្ខណ៍
ចុះទាបភាពយសស័ក្ដិ ជាមនុស្សធ្លាក់ចាកថ្កុំថ្កើង
។
មនុស្សថោកសំដីខ្ពស់ ឥតឥស្សរិយយសរឹកចចើង
ប្រាជ្ញាតិចស្ដួចស្ដើង ប្រឹងដំឡើងអំនួតចេញ
។
ដូចទឹកកន្លះក្អម ទោះលើកថ្មមយ៉ាងណាមិញ
ឃ្លេងឃ្លោងក្រឡកចេញ ក្រនឹងទប់ឲ្យនឹងបាន
។
ឬដូចមេគោតិច ទឹកដោះគេចគាយផ្នោះក្រាន
ធាក់ច្រំបន្លំដាន មិនឲ្យកូនបៅអាត្មា
។
កង្កែបច្រហោងស្រែក អាងសម្រែកស្មើសីហា
អួតទាល់រោយចង្កា ដូចពាលាឡើងអំណាច
។
អួតចេះដឹងជ្រៅជ្រះ ចោទឆ្លើយឈ្នះលោកអ្នកប្រាជ្ញ
ពោលខុសក៏មិនខ្លាច បន្លំកាចបន្លប់ថា
។
កុលបុត្រកបរូបទ្រង់ កើតក្នុងវង្សមានសក្ដា
មិនចេះសិល្បសាស្ត្រា ដូចផ្កាចារឥតក្លិនភ្ញី
។
ស្រស់តែពណ៌សម្បុរ ច្រាលសន្ធោដូចអគ្គី
កុលបុត្រមិនចេះអ្វី កើតថោកទាបសាបអំណាច
។
អ្នកទាបជាអមាត្យ កូនពាលឆ្លាតជាអ្នកប្រាជ្ញ
កូនអ្នកក្រដាច់ដាច ឡើងជាអ្នកមានធនធាន
។
ប្រុសអើយចូរអ្នកស្ដាប់
យើងថ្លែងប្រាប់ឲ្យមាន
គំនិតកុំបំពាន ពាក្យប្រមាទមើលងាយ
។
ស្មូនឆ្នាំងដំសំពង
ក្អមឆ្នាំងប៉ងឲ្យល្អទេ
គ្រូហាត់ទោះវាយជេរ ប៉ងនាំសិស្សចេះសិល្បសាស្ត្រ
។
អ្នកវេចរុមក្រស្នា ស្លឹកធម្មតាឬក្រដាស
ពីដោរផ្សាយផ្សប់ពាស ក្រអូបអប់អ្នកវេចនោះ
។
ស្លឹកឈើឬក្រដាស ជាប់ក្លិនពាសពេញចំពោះ
គប់ប្រាជ្ញអាចភ្លឺឆ្លុះ មានដូច្នោះគួរឲ្យត្រេក
។
អ្នកសេពគប់សប្បុរស
មានសោមនស្សប្រសើរពេក
ចេះដឹងធម៌អនេក ដឹងបាបបុណ្យគុណទោសនៅ
។
ហៃចៅជាតិពិសី ចូរលះក្ដីច្រឡះទៅ
ដោយជនពាលឃោរឃៅ ចូរគប់នៅពួកសប្បុរស ។
ចូរធ្វើបុណ្យប្រក្រតី សព្វរាត្រីថ្ងៃទាំងអស់
ឲ្យមានចិត្តសោមនស្ស នឹកត្រៃលក្ខណ៍ជាគ្រឿងទ្រង់
។
ផ្លែឧទុម្ពរចាស់ទុំ សម្បករុំក្រៅរលង់
គ្រាប់សោតសឹងមមង់ ក្រៅនឹងក្នុងមិនត្រូវគ្នា
។
ចិត្តពាលដូចទេវទត្ត ល្អតែមាត់ដូចទេវតា
ឧទុម្ពរយ៉ាងណា ពួកពាលាយ៉ាងនោះឯង
។
ខ្នុរណាំងទុំបន្លា ច្រូងច្រាងមហាស្រួចជាក់ស្ដែង
ក្លិនក្លែបពីដោរឈ្វេង
ឱជារសប្អែមពីសា
។
ប្រៀបដូចពួកសប្បុរស ក្រៅមិនស្រស់ប៉ុន្តែថា
ខាងក្នុងគួរស្នេហា ព្រោះសុចរិតឥតត្មះបាន
។
ខ្លឹមចន្ទន៍ក្រៀមក្រញង់ មិនលះបង់ក្លិនកល្យាណ
ដំរីសឹកក្លាហាន ចូលសង្គ្រាមដោយឧបាយ។
មិនលះដំណើរល្អ ទោះតាំងតល្គាយល្គងក្រាយ
អំពៅផងទាំងឡាយ ទោះនៅក្នុងឃ្នាបគាបរឹត
។
មិនលះបង់សភាព ផ្អែមដរាបរសល្អពិត
អ្នកប្រាជ្ញដែលប្រព្រឹត្ត ទោះមានទោសទុក្ខយ៉ាងណា
។
មិនលះធម៌សុចរិត នៅប្រព្រឹត្តតាមធម្មតា
សិស្សហាត់រៀនសិក្សា ចូរយាត្រាផ្លូវនេះចុះ
។
រាជសីហ៍ស្ដេចម្រឹគ ខ្លាំងពន្លឹកអធិកទោះ
អត់ឃ្លានយ៉ាងណានោះ មិនបរិភោគសាច់ដំរី ។
កុលបុត្រមានពូជពង្ស រក្សាវង្សស្រីសួស្ដី
ក្រខ្សត់យ៉ាងណាក្ដី មិនប្រព្រឹត្តការទាបពេក
។
កន្លង់ប៉ងត្រឹបផ្កា ប្រាជ្ញប្រីជាជាប៉ងត្រឹបត្រេក
រសធម៌អាថ៌អនេក មិនជិនច្អន់រស់ធម៌ឡើយ
។
រុយប៉ងរោមលាមក ពាលឥតគ្មក់កាន់កៀកកើយ
ធម៌បាបថាអស់ហើយ ស្រឡាញ់បាបមិនងាកមុខ
។
ពាលស្វែងបាបអកុសល មិនស្កប់ស្កល់ដូចជ្រូកស្រុក
ស្វែងរកជ្រាំមូត្រល្មក់ ជាអាហារនឹងខ្នាចខ្លួន
។
ប្រាជ្ញស្វែងបុណ្យកុសល មិនស្កប់ស្កល់មិនល្មមធួន
ដូចហង្សហើរស្វែងកួន ស្រះចុះចឹកក្សេរបុប្ផា
។
ឆ្កែឃើញឆ្កែគ្នាឯង
តាំងសំដែងប៉ងពាធា
ជនជួរជួបគ្នាវា រករឿងហេតុឈ្លោះរុករាន
។
បាបមិនទាន់ឲ្យផល ពាលគិតយល់ថាបាបគ្មាន
ឃើញបុណ្យពីបូរាណ រឹងរឹតហានធ្វើបាបទៀត
។
កាលណាអស់បុណ្យនោះ បាបក៏ស្ទុះមកច្រៀតបៀត
ឲ្យផលខ្វល់ចង្អៀត ពាលរងទុក្ខធំកាលណោះ
។
ពាលណាដឹងខ្លួនឯង ថាបែបលេងមិនល្អព្រោះ
ទទួលទុកចំពោះ ហើយលើកចិត្តឡើងប្រព្រឹត្ត
។
ធ្វើទានសីលភាវនា មានមេត្តាកាន់សុចរិត
ពួកពាលនោះឯងពិត ជាអ្នកប្រាជ្ញស្ដែងក្នុងលោក
។
ប្រាជ្ញណាតាំងខ្លួនឯង ឡើងថ្លាថ្លែងថាប្រាជ្ញព្រោក
អស្មិមានះជោក មួយស្រវឹងក្នុងលាភា
។
ប្រាជ្ញនោះលោកកំណត់ ថាប្រាកដជាពាលា
មិនមែនប្រាជ្ញប្រីជា ព្រោះទុច្ចរិតវៀចវេរ
។
ខ្ញុំតែងច្បាប់នេះទុក ដោយទំនុកបម្រុងត
សាសនាឲ្យបានល្អ ជាសង្ខេបប៉ុណ្ណេះហោង
។
No comments:
Post a Comment