Friday, 27 May 2016

រឿង​ទេវន្ទ
របៀបតែងគាព្យបទកាកគិ


សូមមេត្តាអានសងេ្កតកាព្យដ៏ល្អឯក

រឿង​ទេវន្ទ
លោក​អម្រឹត​ក្សត្រី ម៉ុក
រៀប​រៀង
ក្នុង​រាជ្យ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម
លោក ញ៉ុក ថែម​ពិនិត្យ
អារម្ភកថា

              រឿង​ទេវន្ទ​នេះ ជា​រឿង​ជាតក​មួយ ក្នុង​គម្ពីរ​បញ្ញាសជាតក ដែល​អ្នក​ប្រាជ្ញ​បាន​រៀប​រៀង​ទុក​មក​ជា​ភាសា​បាលី ក្នុង​ដែន​សុវណ្ណភូមិ គឺ​ជ្រោយ​ទ្វីប​អាស៊ី ដែល​លយ​ចេញ​ពី​តួ​ទ្វីប​ទៅ​ទិស​ខាង​ត្បូង ដែល​ជា​ទី​តាំង​ប្រទេស​នឹង​ប្រជាជាតិ​ផ្សេងៗ ជា​ច្រើន គឺ​យួន, ខ្មែរ, លាវ, ថៃ, ភូមា, ម៉ាឡាយូ តែ​គេ​មិន​ទាន់​ដឹង​ប្រាកដ​ថា គម្ពីរ​បញ្ញាស​ជាតក​នេះ អ្នក​ប្រាជ្ញ​ជាតិ​អ្វី​បាន​តែង​ទុក​មក ? ហើយ​បាន​តែង​ទុក​មក​ក្នុង​ប្រទេស​ណា​ដំបូង? ក្នុង​ព្រះ​ពុទ្ធសករាជ​ប៉ុន្មាន?​
              ប៉ុន្តេ​តាម​យោបល់​យល់​ស្មាន​របស់​យើង ថា​បណ្ដា​គម្ពីរ​ជាភាសា​បាលី ដែល​គេ​បាន​តែង​ឡើង​ជាន់​ក្រោយៗ​មក ច្រើន​តែ​តែង​នៅ​ប្រទេស​លាវ ថៃ នឹង​ភូមា ចំពោះ​គម្ពីរ​បញ្ញាស​ជាតក​បាលី ប្រហែល​ជា​អ្នក​ប្រាជ្ញ​ជាតិ​លាវ ស្រុក​ឆៀង​ហ្មៃ ដែល​នៅ​ក្នុង​អាណាចក្រ​ថៃ​សព្វ​ថ្ងៃ​នេះ ដោយ​បាន​រួប​រួម​រឿង​រ៉ាវ​ចាស់ៗ ក្នុង​ស្រុក​ឬ​ពី​ប្រទេស​ក្រៅ, រៀប​រៀង​ជា​ភាសា​បាលី​ឡោះង​រវាង​សតវត្សរ៍​ទី ២០ នៃ​ពុទ្ធសករាជ ហើយ​គម្ពីរ​នេះ​មាន​សាយ​ភាយ​ទៅ​ពាស​ពេញ​ក្នុង​ដែន​សុវណ្ណភូមិ ដែល​កាន់​ព្រះ​ពុទ្ធសាសនា​លទ្ធិ ហ៊ន​យាន, ក្រៅ​ពី​សុវណ្ណភូមិ ហាក់​ដូច​ជាមិន​មាន​គេ​ដឹង​ឮ​ពី​ឈ្មោះ​គម្ពីរ​នេះ​ឡើយ។
              ឯរឿង​រ៉ាវ​ក្នុង​គម្ពីរ​បញ្ញាសជាតក ដែល​អ្នក​ប្រាជ្ញ​ឬ​ចិន្តកវី​ជាតិ​ខ្មែរ បាន​ប្រែ​នឹង​រៀប​រៀង​ជា​ភាសា​ខ្ែមរ​នោះ មាន​ច្រើន​រឿង ជា​ពាក្យកាព្យ​ក៏​មាន ជា​ពាក្យ​រាយ​ក៏​មាន ដូច​ជា សមុទ្ទឃោសជាតក, សុធន​ជាតក, សុធនុជាតក, រតនបជ្ជោត​ជាតក នឹង​សិរីវិបុល្លកិត្តិជាតក ជា​ដើម, ទាំង​៥​ជាតក​នេះ ពុទ្ធ​សាសនបណ្ឌិត្យ​បាន​បោះ​ពុម្ព​ផ្សាយ​ហើយ សុទ្ធ​សឹង​ជា​ពាក្យ​រាយ​ទាំង​អស់, ឯថា​ពាក្យ​កាព្យ​នោះ​ក៏​មាន​ច្រើន​រឿង ដូច​ជា​រឿង​ព្រះ​សុធន, សព្វ​សិទ្ធិ, សុភមិត្រ, វនាវន, សុវណ្ណសង្ខ, វរវង្ស, សូរវង្ស, បុញ្ញសារៈ​សិរសា​ជា​ដើម ។
              ចំពោះ​រឿង​ទេវន្ទ ពាក្យ​កាព្យ ដែល​រៀប​រៀង​ជា​ភាសា​ខ្មែរ​នេះ ជា​ស្នា​ដៃ​របស់​លោក អម្រឹត​ក្សត្រី នាម​ដើម ម៉ុក កាល​ធ្វើ​ជា​មន្រ្តី​ក្នុង​សម្តេច​ព្រះ​វររាជ​ជននី នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម ព្រះ​សុវណ្ណកោដ្ឋ លោក​បាន​ប្រែ​រៀប​រៀង​ជា​ពាក្យ កាព្យ​កាល​ពី​ក្នុង​ពុទ្ធសករាជ ២៤០២ ដូច​មាន​ពាក្យ​ផ្ដើម​របស់​លោក​នៅ​ខាង​ដើម​រឿង​នេះ​ស្រាប់ ។
              ប្រហែល​លោក​ម៉ុក​នេះ​ហើយ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ថា ជា​កវី​ឯក​មួយ ក្នុង​រាជ្យ​ពរ្ះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម តែ​តាម​ពាក្យ​សាម័ញ្ញ​ច្រើន​ហៅ​ថា លោកសុន្ធរម៉ុក ប្រហែល​ជា​ក្រោម​មក​ទៀត ទើប​បាន​មក​ធ្វើ​ជា​ចាង​ហ្វាង​កឹង​ព្រះ​អាល័ក្ខ នៅ​ក្នុង​ព្រះ​បរមរាជ​វាំង ក្រុង​ភ្នំពេញ ទើប​បាន​ទទួល​ព្រះ​រាជ​ទាន​ងារ​ជាទី ឧកញ៉ា​សុន្ទរវោហារ ។
              លោក​ម៉ុក​នេះ មាន​សេចក្ដី​ដំណាល​ថា​ជ​ាមនុស្ស​ពិការ​ដៃ​ទាំង​ពីរ​ផង​គឺ​ក្រងែង​ដៃ​សង​ខាង ទើប​មាន​ពាក្យ​ជន្ល​ជន្លេញ​លេង ដែល​ចាស់ៗ​ចាំ​តៗ​មក​ថា ម៉ែងក្រង៉ុក ម៉ុក​ក្រងែង ប្រហែល​ជា​ប៊ុន​ត្លុក​កំផ្លែង​ផង ។ មាន​សេចក្ដី​ដំណាល​ថា ព្រះ​ករុណា​ថា​ម្ចាស់​ជីវិត​ទ្រង់​ប្រោស​ប្រាណ​ណាស់ តែង​តាម​ហែ​ហម​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​ កាល​ណា​ទ្រង់​ចង់​ព្រះ​សណ្ដាប់​ពាក្យ​កាព្យ​តែង​ទ្រង់​មាន​ព្រះ​បន្ទូល ឲ្យ​លោក​សុន្ទរម៉ុក​ថ្លែង​ថ្លាយ​ភ្លាម ។ ឯពាក្យ​កាព្យ​របស់​លោក​នោះ មិន​បាច់​គិត​គូរ​រក​ពាក្យ​ចួន​យូរ​ទេ​គ្រាន់​តែ​ហា​ឡើង ក៏​ចេញ​ពាក្យ​កាព្យ​ហូរ​ទៅ​តែ​ម្ដង ។ មួយ​ទៀត ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​ស្និទ្ធ​ស្នាល​រាប់​អាន​លោក​ជា​ច្រើន ទើប​ទ្រង់​ត្រាស់​ហៅ​ថា ម៉ុកៗ​ម៉ែង​ក្រង៉ុក ម៉ុក​ក្រងែង ដូច្នេះ​ជា​រឿយៗ ។ ឯ​លោក​សុន្ទរ​ម៉ុក ក៏​មាន​បដិភាណ​វាង​វៃ​យល់​ដល់​ព្រះ​រាជ​អធ្យាស្រ័យ ចេះ​ផ្គាប់​ឲ្យ​ត្រូវ​តាម​ព្រះ​រាជ​បំណង​គ្រប់​គ្រា វេលា​ដែល​ទ្រង់​ក្រសាល​ជា​មួយ​នឹង​ខ្លួន ។ ពាក្យ​កាព្យ​ផ្សេងៗ​ដែល​ព្រះ​ករុណា​ត្រាស់​ឲ្យ​លោក​សុន្ទរ ម៉ុក ថ្លែង​ថ្វាយ​ភ្លាមៗ​នោះ មាន​ច្រើន​រឿង​ច្រើន​អន្លើ មាន​កន្លែង​ខ្លះ​មាន​គេ​ចាំ​ទុក​តៗ​មក​ដល់​ឥឡូវ​នេះ​ក៏​មាន ដូច​គ្រា​មួយ​អស់​អ្នក​អស់​នាង​កំពូង​ចុះ​ងូត​ទឹក​ក្នុង​កំពង់ នៅ​ឱកាស​បុណ្យ​ចុះ​ផែ ស្រាប់​តែ​កំពត់​១​ខាំ​ភ្លៅ​អ្នក​មេ​នាង​ម្នាក់​អ្នក​មេនាង​នោះ​ស្រែក​រត់​ឡើង​ពី​ទឹក​មក ព្រះ​ករុណា​ទ្រង់​ជ្រាប​រឿង​នោះ ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​សុន្ធរ ម៉ុក ថ្លែង​ពាក្យ​កាព្យ​ថ្វាយ​ឲ្យ​ទ្រង់​សណ្ដាប់ មួយ​រំពេច ។ លោក​សន្ធរ​រៅហារ​ក៏​ថ្លែង​ពាក្យ​កាព្យ​ថ្វាយ​ភ្លាម​ថា៖
              -កំពត​កំពីង​ប៉ោង             ខាំ​ចន្លោះ​កន្លៀត​ភ្លៅ
              នាង​នាដ​ស្រែក​ចៅរ៉ៅ       យក​អំពៅ ព្រៃ​មក​បិទ ។
              គ្រា​មួយ​លោក​អាត់​មីរ៉ាល......... មេ​ទ័ព​ជើង​ទឹក បារាំង​សែស​បាន​ចាត់​ឲ្យ​បំរើ​នាំ​សត្វ​កែះ​ពីរ​១ឈ្មោល​១ញី មក​ថ្វាយ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ក្នុង​ព្រះ​បរមរាជ​វាំង ក្រុង​ភ្នំពេញ, ក្នុង​ខណៈ​នោះ​ទ្រង់​នឹក​អ្នក​ចង់​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​កាព្យ​ស្រស់​របស់​លោក​សុន្ធរ ម៉ុក ទើប​ទ្រង់​បង្ហាញ​ឲ្យ​លោក ម៉ុក មើល​សត្វ​ទាំង​ពីរ​នោះ លោក ម៉ុក​ទូល​ជា​ពាក្យ​កាព្យ​ភ្លាម​ក្នុង​ខណៈ​នោះ​ថាៈ
              -សត្វ​កែះ​ទាំង​ពីរ មួយ​ឈ្មោល​មួយ​ញី​សំបុរស្រស់
              ក្បាល​តូច​មុខ​ស្រួច​ចក្រចក​លាស់                   របស់​អាត់​មី​រ៉ាល​យក​មក​ថ្វាយ ។
              ក្នុង​សម័យ​ជា​មួយ​នឹង​លោក​សុន្ទរ ម៉ុក​នោះ មាន​កវី​ឯក​ម្នាក់​ទៀត​មាន​ងារ​ស័ក្តិ​ជា​ទី ឧកញ៉ា​វង្សាធិបតី, កវី​ឯក​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​សំដី​ថ្វី​មាត់​គ្នា​ជា​ច្រើន​ដង តែ​ត្រង់​ដែល​មាន​គេ​ចាំ​តៗ​គ្នា​មក​ខ្លះ​នោះ គឺ​ត្រង់​ដែល​លោក​សុន្ធរ​មុក​ពោល​បង្អាប់​លោក​វង្សាធិបតី​ថា៖
              -សុន្ធរ​ប្រាជ្ញព្រោក            ប្រាជ្ញ​ជា​ជាង​លោក វង្សាធិបតី ។
              លោក​វង្សាធិបតី​ឆ្លើយ​បង្អាប់​វិញ​ថា៖
              -សន្ទរ​ប្រាជ្ញ​ព្រោក ប្រាជ្ញ​ជា​ជាង​លោក វង្សាធិបតី សរសលើរ​ខ្លួន​ឯង ក្រងែង​ដៃ​ខ្លី បញ្ជី​សំដី​ឲ្យ​ស្រី​កោត​ឯង ។
              រឿង​រ៉ាវ​កាព្យ​ឃ្លោង​របស់​លោក​សុន្ធរ​ម៉ុក នៅ​មាន​ច្រើន​ត​ទៅ​ទៀត​តែ​ដោយ​ហេតុ​មិន​បាន​កត់​ត្រា​ទុក​មក​ជា​បែបផែន បាន​ជា​មិន​មាន​សេស​សល់​ដល់​មក​ឥឡូវ​នេះ ប៉ុន្មាន​ឡើយ រឿង​ធំៗ​ដូច​ជា​រឿង​ទេវន្ទ​នេះ យើង​មិន​ដែល​បាន​ប្រទះ​ទេ ធ្លាប់​ឃើញ​តែ​ពាក្យ​កាព្យ​ខ្លីៗ ស្នាដៃ​របស់​លោក​ គេ​បាន​យក​ទៅ​ចុះ​ផ្សាយ​ក្នុង​កាសែត​១ ឈ្មោះ​ស្រុក​ខ្មែរ​កាល​ពី​ជាង​១០ ឆ្នាំ​មុន​នេះ ។
              តាម​ដែល​យើង​បាន​មើល​ពាក្យ​កាព្យ​ផ្សេងៗ ដេល​ពួក​ចិន្តកវី​បាន​តែង​ឡើង ក្នុង​រជ្ជកាល​សម័យ​ព្រះ​ករុណា​ព្រះ​បរមកោដ្ឋក្ដី ព្រះ​ករុណា​ព្រះ​សុវណ្ណកោដ្ឋក្ដី នោះ​សេចក្ដី​ចំរើន​ខាង​របៀប​កាព្យ​ឃ្លោង​ខ្មែរ មាន​ទំនង​គួរ​ឲ្យ​សរសើរ​ជា​ច្រើន ទាំង​លំ​នាំ​សេចក្ដី ទាំង​សម្ជស្ស​ពាក្យ​ចួន តែ​ពាក្យ​កាព្យ​អស់​នេះ បែរ​ជា​ទាស់​ត្រចៀក​របស់​ជន​សម័យ​នេះ​ខ្លះ ចំពោះ​ត្រង់​ដែល​ប្រើ​ស័ព្ទ​បាលី​ច្រើន​ពេក​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មិន​ត្រូវ​បន្ទោស​ពី​ព្រោះ​សម័យ​នោះ​ភាសា​បាលី​ជា​ឃ្លាំង​ចំណេះ​វិជ្ជា ជា​ភាសា​មាន​ដំឡៃ​ថ្លៃ​ថ្នូរ ជា​មូល​ភាសា​នៃ​អក្សរ​សាស្រ្ត​ខ្មែរ នឹង​ភាសា​ខ្មែរ​ទាំង​មូល បណ្ដា​ប្រជាជន​ទូទៅ​ទាំង​ជាន់​ខ្ពស់​ជាន់​ទាប សឹង​នាំ​គ្នា​លើក​ដំកើង​អ្នក​ចេះ​បាលី​ព្រះ​ត្រៃ​បិដក​ទាំង​អស់ ទើប​ជា​ហេតុ​ឲ្យ​អ្នក​ចេះ​បាលី​មាន​សេចក្ដី​ថ្កុំ​ថ្កើង ទាំង​កេរ្តិ៍​ឈ្មោះ​ទាំង​យស​សក្តិ មាន​ទំនង​ដូច​សម័យ​សព្វ​ថ្ងៃ​នេះ ដែលរាជការ​លើក​ដំកើង​អ្នកដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា ឬឧត្តម​សិក្សា​ខាង​វិជ្ជា​បារាំង​សែស ដូច្នោះ​ដែរ ។
              បើ​ពោល​ចំពោះ​ពាក្យ​កាព្យ​របស់​លោក​អម្រឹតក្សត្រី​ ម៉ុក ដែល​បាន​តែង​រឿង​ទេវន្ទ​នេះ ឃើញ​មាន​រៀប​តែង​ប្លែក​ផ្សេង​ពី​របៀប​របស់​ចិន្តកវី ដទៃៗក្នុង​សម័យ​ជាន់​ដើម ឬ​ក្នុង​ជំនាន់​របស់​លោក គឺ​លោក​និយម​ប្រើ​ពាក្យ​កាព្យ​តែ​មួយ​បទ រហូត​ដល់​ចប់​ចុង​ចប់​ដើម មិន​ប្រើ​ច្រើន​បទ ដូច​ជា​ចិន្តកវី​ឯទៀតៗ​ឡើយ ដូច​ចា​រឿង​ទេវន្ទ​នេះ ជា​រឿង​វែង​លន្លង់​លន្លោច​គួរ​ប្រើ​ពាក្យ​កាព្យ​ច្រើន​បទ ទើប​សម​នឹង​ផ្ទៃ​រឿង​ដែល​វែង តែ​លោក​ប្រើ​តែ​បទ​កាក​គតិ​មួយ តាំង​ពី​ខាង​ដើម​ដល់​ចប់​រឿង ។
              ក្នុង​ទី​បំផុត​នេះ យើង​មាន​សង្ឃឹម​ថា រឿង​ទេវន្ទ​ពាក្យ​កាព្យ​របស់​លោក​អម្រឹត​ក្សត្រិ ម៉ុក​នេះ ល្មម​ជា​គ្រឿង​ប្រដាប់​សតិ​បញ្ញា​របស់​ជនានុជន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​បាន​ខ្លះ​មិន​ខាន ដោយ​ហោច​ទៅ​យើង​នឹក​សង្ឃឹម​ថា ល្មម​ជា​គ្រឿង​បង្ហាញ​ឲ្យ​យើង​ឃើញ ឲ្យ​យើង​ស្គាល់​របៀប​កាព្យ​ឃ្លោង​នឹង​សំនួន​វោហា​របស់​ចិន្តាកវី​ខ្មែរ​យើង កាល​ពី​មួយ​សតវត្ស​កន្លង​មក​នេះ​ជា​ប្រាកដ ដែលល្មម​ចាប់​យក​ជា​មេ​គំនិត​ដឹក​នាំ​ឲ្យ​យើង​គិត​ចង់​តែង​កាព្យ​ឃ្លោង​ឡើង​ខ្លះ នៅ​ឱកាស​ដែល​ប្រទេស​ជាតិ​កំពុង​ត្រូវ​ការ​កសាង​អក្សរ​សាស្រ្ដ​ខ្មែរ ឲ្យ​បាន​ចំរើន​លូត​សាស់​ឡើង​វិញ​នេះ ។


ហ្លួង​និពន្ធ​មន្រ្តី ញ៉ុក,ថែម
រឿង​ទេវន្ទ
បទកាកគតិ

              អហំវន្ទា អញ្ជលិយា បគ្គយ្ហា សីសមណេ ពុទ្ធេវរា វរញ្ញាណា ញាណ​សេដ្ឋោ ។ អហំនមា             នមស្សិត្វា ធម្មគុណោ គុណសង្ឃំ អហំនមោ នមស្សមានោ រត្តិន្ទិវា ។
              អញ​ខ្ញុំ​បង្គ               ក្រួញ​ក្រាប​ប្រណម្យ      ក្រោម​ព្រះ​បាទា         ព្រះ​បាទ​សម្តេច
              សារពេជ្ញសាស្ដា       ព្រះ​អង្គ​ជាតិ​ជា             មកុដ​កែវ​ភព​ត្រៃ ។    អហំអញ​ខ្ញុំ​
              ក្រាប​ថ្វាយ​បង្គំ         ព្រះ​ធម៌​ថ្លា​ថ្លៃ               ប្រាំ​បី​ហ្មឺន​បួន​ពាន់     ធម្មខន្ធ​វិស័យ
              វិសេស​ក្រាស​ក្រៃ      ជ្រៅ​ជ្រះ​ពិស្ដារ ។          អហំ​អញ​ខ្ញុំ               ក្រាប​ថ្វាយ​បង្គំ
              តាំង​ពី​បឋមា          សាវ័ក​សាវេក               បច្ចេក​ពុទ្ធា               ពោធិសត្តា
              ឥសី​សង្ឃសព្វ ។     បង្គំ​គុណ​គ្រូ                 វិញ្ញាណវិញ្ញូ             តែង​ប្រដៅ​គ្រប់
              អាថ៌អត្ថបាលី           គម្ពីរ​ចេះ​ចប់                អញ​ខ្ញុំ​គោរព             មាតា​បិតា ។
              នៅ​ទេព​ទិស​ទស       ទួទាំង​សោឡស          នូវ​មហាព្រហ្មា          អញ​ខ្ញុំ​ប្រតិស្ឋ
              នមស្សការា             ចាតុរាជា                   នៅ​នា​លោកិយ ។      មាន​ព្រះ​ធតរដ្ឋ
              ធិរាជ​មហាក្សត្រ       ជា​អធិបតី                   សូម​វុឌ្ឍីពរ               បវរសិរី
              សុខ​សាន្ត​សួ​ស្ដី         ដូច​ក្ដី​បំណង ។            សូម​ឈ្នះ​លោភោ       ទោសោមោហា
              ឧបទ្រព្យ​ភ័យ​ង        សូម​សុខ​ទាល់​បាន        និញ្វន​ដូច​ប៉ង           កុំ​បីមាន​ហ្មង                        មារ​មក​បិណ្ឌា
              សិរីសុភៈ                 មស្ដុវរៈ                     វរមង្គលា                ពុទ្ធសាសនំ
              វរំវរា                     វរកាព្យ១០                    សារ​សព្ទ​សេចក្ដី ។     ទ្វេសហស្សា១១
              ចតុសតា១២              ទ្វេសំវច្ឆរី១៣                 ឯឡក១៤                  អស្សុជ្ជមាសី១៥
              ព្រះ​ហស្បតី             តេតិត្ថិយា១៦
              សក្រាជ​គ្រប់​គ្រាន់     មួយ​រយ​ពីរ​ពាន់            នឹង​ពីរ​វស្សា              គន់​គិត​ឆ្នេរ​គ្នាន់
              បច្ចុប្បន្ន​សាសនា      មមែ​ឯឡា                    អស្សុជ្ជ​មាសី ។          សុកប្បក្ខេ១៧
              គេ​តិត្ថិយេ                គរុវារី១៨                       បី​កើត​គត់​ច្បាស់        ប្រហស្បតិ៍
              កិរកាល​អង្គឥ           សូរ​សម​សក្តា ។            ប្រកប​ព្រះ​កេរ្តិ៍           ប្រាកដ​ឋិត​ថេរ
              ជា​រាជមាតា             ល្បី​ឮទៅ​ឆ្ងាយ              ប្រុះ​ប្រាយប្រាជ្ញា        នីរន​អ្នក​ណា១៩
              នូវ​ស្មើ​បារមី ។          ទ្រង់​ព្រះ​នាមករ            សម្តេច​ព្រះ​វរ            រាជជននី
              វរៈខក្តិយា               វង្សាសិរី                      សេដ្ឋាវរី                   វរោឧត្តម ។
              បរមតុល                 សកល​មង្គល               ឧត្តម​បរម                ប្រសើរ​ប្រសិទ្ធិ៍
              បពិត្រ​ជា​អំ-             ម្ចាស់​ប្រសើរ​សម          ឋិត​លើ​សិរសី២០។      ស្តេច​ទ្រង់​សីលំ
              ខន្តី​សច្ចំ                  អាច​អត់​មេត្រី              ទោស​ទុក្ខ​សព្វ​សត្វ     ទូគ៌ត​ក្រក្រី
           ប្រោស​ប្រាណ​ប្រណី ដោះ​សោយ​ទោស​ទុក្ខ។ ទ្រង់​នូវ​ទសពិធ         រាជ​ធម៌​ក្រម​ក្រិត្យ២១
           រី​រាស្រ្ត​សោត​សុខ      ថ្កើង​បុណ្យ​វិវ័ឌ្ឍន៍         បំបាត់​ភ័យ​ផុត          ប្រេម​ប្រោស​ទោស​ទុក្ខ
              ដ្បិត​បារមី​តា ។         ធម៌​ព្រះ​កម្មដ្ឋាន           សោត​ទ្រង់​រៀន​បាន   ប្រសើរ​ថ្លៃ​ថ្លា
              គិត​គុណ​រត្ន​ត្រៃ        ទាំង​បី​ឧត្តលា២២            តែង​ទ្រង់​មេត្ដា          ជីវិត​សព្វ​សត្វ ។
              ស្តែង​ស្តេច​មក​គង់    នៅ​ភ្នំ​ហើយ​ទ្រង់           សាង​អដ្ឋរសរត្ន២៣     រូប​គួរ​ស្ញប់​ស្ញែង
              កោត​ក្រែង​បុណ្យ​ក្ដាត់​ហើយ​ទ្រង់​ចែង​ចាត់      ព្រះ​រាជ​ទ្រព្យ​ធ្វើ ។
ព្រះ​បាទ​ភូមី                  យង់​យល់​បុត្រនី-              មិលមាន​ស្ួស្ដី        ស្តែង​ស្តេច​ស្រឡាញ់
           ពេក​ពេញ​បេតី   ត្រាស់​ប្រើ​មន្រ្តី                  ឲ្យ​រើស​មេនំ ។          សឹង​កូន​សេនី
           សេនាបតី          នាហ្មឺន​តូច​ថំ                    ប្រទាន​បុត្រ​រ័ត្ន          ហើយ​ក្សត្រ​ឧត្តម
           តាំង​នាម​ស័ក្ដិ​សម ហៅ​នាង​ចន្ទា ។              កាល​ណោះ​មហសក្សត្រ នរនាថ​ព្រហ្មទត្ត
           ជា​ព្រះ​បិតា          ហេតុ​កម្ម​ក្សត្រ​ថ្លៃ            នឹង​ក្ស័យ​ជន្មា           ចង់​ចរ​យាត្រា
           ទៅ​លេង​ព្រឹក្ស​ព្រៃ។​ទ្រង់​ត្រាស់​ប្រើ​ប្រុង        រៀប​រាជចតុរង្គ         គ្រប់​ប្រាំ​ពិរ​ថ្ងៃ
           រួច​ដូច​អាជ្ញៅ        ព្រះ​មហាក្សត្រ​ថ្លៃ           ទ្រង់​ត្រេក​អរ​ក្រៃ       ត្រាស់​ផ្ដាំ​ពនិតា
           ប្អូន​អើយ​ចូរ​នៅ    បង​អ្នក​នឹង​ទៅ               លេង​ព្រៃ​ព្រឹក្សា         ដេញ​អស់​សត្វ​តែង
           បន្លែង​យោធា       ចូរ​ប្អូន​រក្សា                    ទាំង​ពី​បុត្រ​រត្ន ។        នាង​ទូល​វឹង​ស្នង        
           អញ្ជើញ​ស្តេច​ហោង ខ្ញុំ​ពុំ​ខាំង​ឃាត់              តែ​សូម​ស្តេច​ឆាប់      ប្រញាប់​វិល​ថ្វាត់
           ក្រែង​ក្រដ្បិត​ក្សត្រ ពុំ​គង់​គ្រប់​គ្រង ។            មួយ​ខ្ញុំ​គិត​ក្សត្រ        ត្រាច់​ព្រៃ​សឹង​សត្វ
           ពន្លឺក​យង់​ឃ្នង     ស្តេច​ឆ្លើយ​រឹង​ថា             ស្ងួន​ភ្ងា​ស្នេហ៍​ស្នង      កុំ​បារម្ភ​បង
           បង​ឆាប់​យាត្រា ។ ត្រាស់​ស្រេច​ថើប​ថែ         បីបុត្រ​ទាំង​ទ្វេ           ជា​ហែ​ស្ងួន​ភ្ងា
           អាពុក​លា​ពៅ       នឹង​ទៅ​ព្រឹក្សា                 ឱស្ងួន​ធំរ៉ា                នឹង​យក​ទៅ​ផង ។
           ត្រាស់​ស្រេច​ភូវនាថ ទ្រង់​គ្រឿង​ប្រពាត        ប្រពៃ​ឥត​ហ្មង           ទ្រង់​ខាន់​ជ័យ​ថ្កើង
           ផែល​ឡើង​លើ​ខ្នង អស្សពាហ៍​ពុំ​ផ្សង            មន្រ្តី​ដិត​ដោយ ។      ពួក​ពល​យោធា
           ហែៗ​ហួណា       ឆ្វេង​ស្ដាំ​សុខ​ក្រោយ         ទត​ព្រៃៗ​ព្រឹក្សា         អធិកដុះ​ដោយ
           ជ្រោះ​ច្រក​ជ្រុង​ជ្រោយ​ប្រកប​ផលា ។           របោយ​រោយ​រុះ         សព្វ​សត្វ​ទ្រៀវ​ទ្រុស្ដ
           ដណ្ដើម​ភោក្ដា      ស្តែង​ស្តេច​ភ្នក​នឹក           រលឹក​ពនិតា              បុត្រី​បុត្រា
           ព្រះ​ស្នំ​សម្រាប់ ។  អស់​ទាំង​ពល​ផង            សើច​លេង​អឺង​កង     ទ្រហឹង​អឺង​អាប់
           រេរាំ​ប្រគំ              ភ្លេង​ផ្លុំ​ស័ង្ខ​ស័ព្ទ              សូរ​សោត​ឮ​លាប់      ពន្លឹក​ខ្លាំង​ក្ដាត់ ។
           អស់​ទាំង​សត្វ​ម្រឹក ភិត​ភ័យ​ភ្លាំង​ភ្លឹក             រួត​រត់​ពួន​ព័ទ្ធ            ពួន​ពឹង​ដោយ​ព្រៃ
           ក្សត្រ​ថ្លៃ​ចក្រ​វត្តិ    ឲ្យ​បរសេះ​ស្កាត់              រក​ដេញ​ម្រឹគា ។        ពុំ​មាន​ពុំ​បាន
           ហើយ​ស្តេច​ឈប់​ខាន ស្រង់​ព្រះ​ពន្លា            សម្រាក់​សម្រាន្ដ        ទាហាន​យោធា
           ចាំ​ដេញ​ម្រឹគា       សំណាក់​ដេកភា ។
           រី​នឹង​ថ្លែង​ទៅ        យក្ស​មួយ​នាម​ហៅ          ក្រុង​នន្ទិយក្ស           យក្ស​យង់​ឃោរឃៅ
           តែង​នៅ​សំណាក់  វេស្សវ័ណសិទ្ធិស័ក្ដិ          បម្រើ​ក្សត្រ​ថ្លៃ ។        ស្តេច​ប្រោស​ករុណា
           ឲ្យ​រី​ឋាន​ថា          ចូរ​ចៅ​នៅ​ព្រៃ                 មួយ​នោះ​ជា​ខាន       កុំ​មាន​សង្ស័យ 
           គឺ​ទី​អាស្រ័យ        អង្គ​អញ​ឲ្យ​បា ។             តែ​មួយ​យោជន៍​យល់ នរអ្នក​ដើរ​ដល់
           ចូរបា​បុប្ផា            សួរ​មូល​ធម្មេ                  បើ​គេ​ឯណា             ចេះ​ដឹង​កុំបា
           បរិភោគ​អ្នក​នោះ ។                                   បើ​អ្នក​ឯណា            ខ្លៅ​ជួ​បាន​ជា     ចំណី​ចៅ​ចុះ
           ក្រៅ​ទី​អាស្រ័យ     កុំ​បី​បា​លុះ                      ទៅ​លោភ​ឡើយ​នោះ នឹង​មាន​ទោស​ក្ស័យ ។
           យក្ស​រៀន​ធម្មា      សូរេច​ក្រាប​លា              មក​នៅ​ដើម​ជ្រៃ         តែង​តែ​ដេញ​ស្កាត់
           សព្វ​សត្វ​ក្នុង​ព្រៃ    សាក​សួរ​ធម៌​ថ្លៃ              ហើយ​ស៊ី​សព្វ​ដង ។   ថ្ងៃ​នោះ​យក្សា
           រុក​រក​ម្រឹគា           សព្វ​ព្រៃ​ព្រឹក្សា​ផង          ឃ្លាន​ខ្លាំង​ពុំ​បាន        ដូច​ភ្នាន​បំណង
           យល់​ក្សត្រ​ច្បាស់​ច្បង នូវ​ពល​យោធា ។       ត្រេក​អរ​គិត​យល់      ឧបាយ​កិច្ច​កល់
           ចាប់​ស្តេច​ភោក្ដា    ស្រេច​សូត្រ​ព្រះ​មន្ត        ទិព្វ​តន់​វិជ្ជា               ប្រែ​ក្លាយ​កាយ​ជា
           អម្រឹគ​វិលាស ។    មៀង​មូល​សូរង              ផ្អៀង​ផ្អង​ដូច​ទង       នៃ​លតាមាស
           នេត្រា​ស្រស់​ស្រុល ខ្មៅ​និល​ឱភាស              ដូច​និល​រត្ន​ដាស       ដាំ​ក្នុង​នេត្រ​នោះ ។
           រុង​រឿង​យល់​ច្បាស ដូច​ផ្កាយ​ព្រហ-             ស្បតី​ពីរ​ភ្លោះ            ស្នែង​ស្និត​សម​ល្មម
           ព្រែក​ព្រម​ក្សំក្បោះ ច្រូង​ច្រាង​សើ្ម​ស្មោះ         ដូច​រត្ន​រេខា ។           ឆ្លៅ​ធ្លាក់​ក្លែប​ក្លាយ
           ដាំ​ត្បូង​ព្រោង​ព្រាយ នូវ​រត្នរចនា                 ទ្រូង​ទ្រង់​ល្មម​ល្មៃ       ប្រពៃ​សោភា
           សោភាព​ភក្រតា    ភក្រ្តី​ស្រស់​ស្រាប់ ។        ល្អ​ល្អះ​ឆាយ​ឆើត       ដូច​ធម្មជាត​កើត
           រូប​រត្ន​ចំណាប់       រូហាន​ពិស្ណុការ               រចនា​ប្រដាប់            ប្រដា​ផ្គូរ​ផ្គាប់
           នូវ​រត្នឆាឆាយ ។    ដាំ​មណី​មុត្តា                 មើល​ម្ដង​ដូច​ជា        ពពិល​រត្នរាយ
       ដូច​សូរ​កាន​កាស       ឆ្លុះ​ឆ្លាស​ព្រោង​ព្រាយ      ម្ដង​ដូច​ពិទាយ          ពិទូរ្យ​នពរត្ន ។
       កោមល​មាស​មាន      រស្មី​រូហាន                     ទទឹម​មារកដ            ចៅ​ត្រី​បុស្សបូរ
       ពិទូរ្យ​ទុមរត្ន              ទុម​រាគ​កាល​កាត់           កាល់​កែ​មបវរ ។        លៀន​លិទ្ធ​បាទា
       យាង​យាស​យាត្រា    កន្លែង​ងើយ​ង                ចេរ​ចរ​ត្រាច់​ត្រង់       ចតុរង្គនិករ
       ទៀប​ព្រះ​ភូធរ           រឹង​អំពើ​ក្ដាត់ ។               ងើប​ងើយ​ង៉ាប់​ង៉ា      រឹង​ប្លែក​មួយ​សា
       ដូច​ឥន្រ្ទនិមិត្រ          ប្រសើរ​ឥត​មោះ             ពុំ​នោះ​ពិចិត្រ            ដូច​ព្រះ​អាទិត្យ
       ឧទ័យ​ផុះ​ផុត ។         ពណ្ណរាយ​យល់​ថ្កើង       ក្រៃ​ក្រចក​ជើង          ដូច​មហាមារកដ
       ស្រិល​ស្រស់​ស្អាត​ស្អំ   ស័ក្តិ​សម​ដើមបទ           ដូច​ផ្អើល​ដូច​រត់        ចេរចរ​យាត្រា ។
       ចូល​ជ្រក​សម្ងំ            ក្នុង​ព្រៃ​សុំ​ទ្រុម               មុខ​គុម្ពពន្លា              ព្រហ្មទត្ត
       ស្តេច​យល់                អរសល់​មហិមា              ពុំ​ជ្រាប់​ជាក់​ជា          យក្ស​យង់​ប្រែ​ក្លាយ ។
       ស្តេច​គិត​ចាប់​ទៅ       ឲ្យ​មុត្រ​ចម​ចៅ               មើល​លេង​សប្បាយ   ប្រាប់​អស់​សេនា
       យោធា​ទាំង​ឡាយ      ចូរ​ចាត់​ចែង​ចាយ           គ្នី​គ្នា​ឲ្យ​ឆាប់ ។     អម្រឹត​មាស​មួយ​ចូល​       
        ពួន​ចូរ​ឲ្យ                 ចែក​ចោម​ឲ្យ​ខ្ជាប់           សេនា​ពល​ពង្ស         ចតុរង្គ​ស្តែង​ស្ដាប់
       ទទួល​បង្គាប់             ចែក​ចោម​ខ្វាយ​ខ្វល់ ។     ស្តេច​គង់​សេះ​ចេញ   ប៉ុន​ប៉ង​នឹង​ដេញ
       កណ្ដាល​ពួក​ពល      ឯអម្រឹត​យក្ស                យល់​ជាក់​អរ​សល់     ក្លែង​ក្លាយ​ដោយ​កល់
       មាយា​យក្សា ។          រត់​តេ​ទៅ​មក                 ប្រយោជន៍​នាំ​យក     ស្តេច​ទៅ​ភោក្ដា
       ពួក​ពល​ស្រែក​ស្រុះ    ស្ទា​ស្ទុះ​បំពា                  ចេញ​ចំភក្រ្តា            រត់​រួច​ចេរចរ ។
       រេហ៍​ពល​ឈប់​នៅ      ងើប​ងើយ​ឆី​ស្មៅ            លលួង​ភូចរ              ស្តេច​ខ្មាស់​យោធា
       សេនា​និករ               តឹង​តឿន​អស្សតរ           ដេញ​តាម​ម្រឹគា ។     ធ្វើ​ហាក់​ភ័យ​ភិត
       ឈរ​ឈប់​លឿន​លិទ្ធ   អង់​អង្គ​អាត្មា                 ស្តេច​ទៅ​ទៀប​ទាន់    ធ្វើ​ស្វន់​រេរា
       រេ​រត់​នា​មហា             ក្សត្រា​យក​ទៅ ។            លុះ​ដល់​ដើម​ជ្រៃ       ប្រែ​ប្រាណ​វិល​វៃ
       ជា​យក្ស​ឃោរឃៅ      លាក់​កាយ​ឥន្រ្ទិយ          ក្នុង​ទី​លំនៅ              រី​ព្រះ​ចម​ចៅ
       នូវ​សេះ​មង្គល ។        តាម​ប្រើស​មាស​មៃ         បាត់​នា​ដើម​ជ្រៃ         រក​ដាន​ពុំ​យល់
       ព្រះ​អង្គ​ឆ្ងល់​ឆ្ងាយ      អស់​កាយ​ពល               ឈប់​ក្រោម​មណ្ឌល   ព្រះ​ជ្រៃ​ទិព្វ​ទី ។
       ទើប​តែ​នឹង​យាង        វរ​ព្រះ​បាទ​ម្ខាង              ទម្លាក់​ដល់​ដី            ក្រុង​យក្ស​ស្រៀវ​ស្រែក
       សម្រែក​ហាក់ឆី         ចាប់​ព្រះ​ចក្រី                 ព្រម​ទាំង​មនោម័យ ។ យក្ស​យស​សន្ធាប់
       ដណ្ដឹង​ឲ្យ​ប្រាប់         នូវ​មូល​ធម៌​ថ្លៃ                ក្សត្រាវរវង្ស             ស្តេច​ទ្រង់​ភិត​ភ័យ     
       ស្លន់​ស្លុត​ស្មារតី         ពុំ​អាច​ឆ្លើយ​ថា ។           ស្ងៀម​ស្ងាត់​នៅ​នោះ   យក្ស​យល់​ដូច្នោះ
       វា​វាយ​ភោក្តា             រួច​រៀប​ទៅ​ឆី                 ពាជី​ទៀត​ណា          ពាជី​គិត​ថា
       អង្គ​អញ​នឹង​ស្លាប់ ។   រី​ហេតុ​នេះ​នឹង               គ្មាន​ឮ​ដំណឹង           ដំណួច​គួរ​គាប់
       គួរ​គិត​ស្រដី              កុំ​បី​ឲ្យ​ស្លាប់                   យូរ​ទៅ​សឹម​ប្រាប់      កុមារ​រត្ន​ថ្លៃ ។
       គិត​ស្រេច​ស្ដី​ថា         ហៃ​ង្នក​ដ៏​មហា               ពន្លឹក​រិទ្ធិ​ក្រៃ             បើ​បរិភោគ​ភ័ក្ស
       ខ្ញុំ​អ្នក​ឆ្ែអត​ផ្ទៃ        បាន​តែ​មួយ​ថ្ងៃ               ថ្ងៃ​ស្អែក​ព្រួយ​រក ។    បើ​អ្នក​ក្លែង​ជា
       ព្រះ​មហាក្សត្រា         ជិះ​ខ្ញុំ​ចរចរ​                    ទៅ​សោយ​រាជ្យ​ជា     នៅ​នានគរ​
       អ្នក​នឹង​បាន​បរិ-         បូណ៌​បុណ្យ​ឆ្អែត​ឆ្អន់។    ស្តេច​មាន​ពនិតា       ឈ្មោះ​នាង​វិមលា
       បុត្រ​ឈ្មោះ​ទេវន្ទ       បុត្រី​នាមា                     បន្ទា​សោភ័ណ          អស់​ស្រី​កំណាន់
       ច្រើន​ក្រៃ​មហិមា ។     សេះ​ប្រាប់​ដោយ​ពិត       កំណត់​គំនិត            គំនុំ​យក្សា
       យក្ស​ស្ដាប់​សេះ​ថ្លែង  អរ​ឯង​មហិមា                ក្លែង​ក្លាយ​កាយ​ជា     ក្សត្រា​សុទ្ធ​សាត ។
       លី​លា​ចេរចរ             ឡើង​ជិះ​អស្សតរ            នានាំ​ខ្មី​ឃ្មាត             ដល់​ទី​ពន្លា
       សេនា​អមាត្យ            សឹង​ថ្វាយ​អភិវាទ           យក្ស​ប្រាយ​ប្រាប់​ទៅ ។អញ​ដេញ​ម្រឹគា
       ពិត​ពុំ​ទាន់​វា              បាត់​ក្នុង​ព្រៃ​ជ្រៅ            នាំ​យើង​លីលា          យាត្រា​មក​នៅ
       យូរ​ហើយ​ល្មមទៅ      បូរីរដ្ឋាន ។                    ត្រាស់​ស្រេច​គង់​រថ    លើក​ពល​បរិសទ្យ
       ចូល​កាន់​ភារា            អស់​ស្រី​ខុនណាង          នូវ​នាង​វិមលា           បុត្រី​បុត្រា
       ស្មាន​ជា​ចក្រី ។          យក្ស​ឋិត​សុខា               រួម​នឹង​វិមលា            ជាតិ​ជា​មហេសី
       ប្រជាជន​ជាត           អមាត្យ​មន្រ្តី                  ស្មាន​ព្រះ​នរបតី      គង់​ព្រះ​ជន្មា ។
       រី​យក្ស​អប្រីយ           រែង​រង់​រាត្រី                   ចេញ​ចាប់​មនុស្ស​ម្នា  ស៊ី​ជានិរន្តរ៍
       មួយ​មន្រ្តី​ណា           ទោស​តិច​តួច​វា              ពុំ​មាន​ប្រណី ។         តែងឲ្យ​យក​ទៅ
       ដោត​ដាក់​ទុក​នៅ       លង់​លុះ​រាត្រិ                 យក​ទៅ​ភោក្តា          ជាប់​ប្រក្រតី
       លង់​ទៅ​អសុរី            រំពឹង​ត្រេក​ត្រិះ ។            រី​ហេតុ​អំពើ               អង្គ​អញ​មក​ធ្វើ
       ពី​នោះ​ដល់​ម្ល៉េះ         នីរ​អ្នក​ណា​ដឹង              ដំណឹង​តែ​សេះ         យូរ​ក្រែង​អានេះ
       ប្រាប់​អ្នក​ដទៃ ។        នឹង​ជ្រួត​ជ្រាប​ដល់          វេស្សវ័ណ​ថ្កើង​ថ្កល់   សម​អង្គ​អញ​ក្ស័យ
       បើ​ទុក​អស្សយាន       នឹង​មានទោស​ភ័យ         គួរ​គិត​ឲ្យ​ក្ស័យ         ទើប​បាន​សុខ​សាន្ត ។
       គិត​ស្រេច​ត្រាស់​ថា    ហៃ​អស់​សេនា                សេនីទហាន             ចូរ​អស់​មន្រ្តី
       សេនី​គ្រប់​ប្រាណ       ដាក់​ទ្រុង​អស្សយាន       បង្អត់​ឲ្យ​ក្ស័យ ។        ដ្បិត​កាល​អញ​ចេញ
       លេង​ព្រៃ​តាម​ដេញ    អម្រឹគ​មា​មៃ                  វា​មិន​ខំបោល            សត្វ​ចោល​ឆ្ងាយ​ក្រៃ
       ទាល់​សត្វ​វេះ​វៃ          វេះ​វាង​បាត់​ទៅ ។           ទាហាន​បាន​ស្ដាប់     ទទួល​បង្គាប់
       បង្គំ​ចម​ចៅ               ចាប់​សេះ​ដាក់​ទ្រុង          ចង​បង្អត់​ស្មៅ           ឲ្យ​មនុស្ស​ចាំ​នៅ
       រក្សា​ប្រក្រតី ។           សេះ​រង​ទុក្ខ​ខ្នាញ់            គន់​គិត​ថា​អញ         ឥត​មាន​ទោស​អ្វី
       នេះ​ប្រាកដ​ជា           យក្សាតិរ្ថីយ៍                  ក្រែង​អញ​ស្រដី        ប្រាប់​មនុស្ស​ទាំង​ឡាយ
       ឱ​ហេតុ​គំនិត             បំណាច់​អញ​គិត            អញ​កុំ​គួរ​ស្ដាយ        ម្ងៃ​នឹង​ក្សិណ​ក្ស័យ     
      បាន​ស្ដី​និយាយ           ដំណើរ​ប្រាប់​ប្រាយ         កុមារតិចរ៉ា ។           ឱហេតុ​បុណ្យ​ខ្ញុំ
       បាន​សាង​សន្សំ         ពិត​ពីបឋមា                  សូម​ទេព​គ្រប់​ឋាន     ប្រោស​ប្រាណ​មេត្ដា
       បណ្ដាល​កុមារ          ឲ្យ​មក​រក​ខ្ញុំ ។                សេះ​រង​វេទនា           រង់​ចាំ​កុមារ      
       រូ​រត្ន​ឧត្តម                 លង់​បួន​ខែ​ប្លាយ             ស្គម​កាយ​ស្ទើរ​ពុំ        រួច​រស់​ហេតុ​សំ-
       ណាង​នោះ​មហិមា។   រី​ឯ​អង្គ​យក្ស                  ជួ​ជាតិ​អបលក្ខណ៍    ស្មាន​ជា​អស្សពាហ៍     
       នោះ​លុះ​ដល់​ក្ស័យ     ប្រល័យ​ជន្មា                  តែង​សេព​សុខា         ជា​និច្ច​ប្រក្រតី ។
       ដេក​លើ​ប្រាង្គ​ប្រា-      សាទ​សុខ​សុវណ្ណា          សព្វ​ៗ​រាត្រី               តែង​ដើរ​គន់​តែ
       ដោយ​ក្បែរ​បូរី           ជួន​ជួប​ចោរ​ក្ដី                ឬ​មនុស្ស​ឯណា ។     អាច​ចរ​ស្វេះ​ស្វែង
       ភ្លាំង​ភ្លាត់​ឯក​ឯង        កណ្ដាល​អទ្វា                មួយ​មុខ​មន្រ្តី            ខុស​អ្វី​ក្ដី​ណា
       ពុំ​ពិភាក្សា                 ហេតុ​ចិត្ត​តិរ្ថិយ ។           មោហា​ក្រេច​ក្រោធ    ឲ្យ​យក​ទៅ​ដោត
       ទុក​ដល់​រាត្រី             មើល​យល់​ស្ងាត់​ល្អ         ចេញ​ចរ​ឃ្មាត​ខ្មី        ទៅ​ជា​ប្រក្រតី
                                    មនុស្ស​ស្លាប់​ច្រើន​ក្ដាត់ ។
       អស់​មុខ​មន្រ្តី             នូវ​អ្នក​បូរី                      យល់​មនុស្ស​តែង​បាត់   មួយ​អស់​កូន​ចៅ
       ដែល​ទៅ​ភ្លាំង​ភ្លាត់      ពី​ផ្ទះ​តែង​បាត់               ជា​និច្ច​សព្វ​ថ្ងៃ ។        ជំនុំ​គ្នា​ថា
       ពី​ដើម​ក្សត្រា             ទ្រង់​ព្រះ​ធម៌​ថ្លៃ              តាំង​ពី​ចេញ​ចរ         ទៅ​ប្រពាត​ព្រៃ
       វិល​វិញ​ព្រះ​ទ័យ        ដូច​យក្ស​មោហា ។         ឲ្យ​សម្លាប់​សេះ          ឬ​មួយ​ស្តេច​នេះ
       ជា​យក្សកាឡា           ភិត​ភ័យ​ក្រែង​ខ្លាច          រត្ន​រាជ​អស្សពាហ៍      ប្រាប់​យើង​រាល់​គ្នា
       ដោយ​នូវ​ដំណឹង ។    ខ្ញុំ​ថប់​ណាស់​ណា           ពុំ​មែន​ក្សត្រា            នៃ​យើង​ទេ​ដឹង
       ខ្លះ​ឆ្លើយ​ថា​អើយ       ថា​បើ​ចង់​ដឹង                 ដំណឹង​យើង​ហ្នឹង      នាំ​គ្នា​ស្រើប​ស្រុះ ។
       ទៅ​គាល់​ពិនិត្យ         ស្លាក​ស្នាម​ចរិត              នៃ​អង្គ​ស្តេច​នោះ       អស់​ទាំង​មន្រ្តី  
       សេនី​គិត​ច្នោះ           សោត​សឹង​ស្រើប​ស្រុះ     ចូល​គាល់​លំឧត ។     គន់​អង្គ​អសុររាជ
       សាក់​សាត​មិន​អាច    ថា​ស្តេច​ព្រោះ​សុទ្ធ          គាល់​គន់​ប្រក្រតី       បាន​បី​ខែ​គត់
       ស្លាក​ស្នាម​មាន​មុត    មាន​មិន​ទី​ទៃ ។              សេះ​ត្រូវ​ទ្រុង​ជា        ប្រាំពីរ​មាសា
       តែ​ពុំ​ក្សិណ​ក្ស័យ       ហេតុ​ដោយ​សំភារ          ចេស្ដា​ក្រាស់​ក្រៃ        ជា​ទី​នាំង​នៃ
       ពោធិចម​ចៅ ។          កាល​ណោះ​ទេវន្ទ-          កុមារ​នាង​ច-            ន្ទា​ជា​ប្អូន​ពៅ
       ពិត​ពុំ​ធ្វេស​ធ្វើ           បម្រើ​គាល់​ហ្វៅ              យក្ស​យង់​ឃោរឃៅ   ស្មោះ​ស្មាន​បិតា ។
       សម័យ​មួយ​ទៅ         គង់​គាល់​លើ​ភ្លៅ             នៃ​អង្ក​យក្សា            យក្ស​ឱប​ថើម​សិរ
       ទាំង​ទ្វេ​កុមារ             ធ្វើ​ហាក់​ដូច​ជា               កូន​កើត​វិស័យ ។      ស្រេច​បង្គំលា
       យាង​យាស​យាត្រា    ចេញ​ចាក​រោងជ័យ        រុង​រឿង​បរិបូណ៍        ដូច​សុរិយោទ័យ
       រឿង​រះ​ឯឰ                បូណ៌​មីពេញ​វង់ ។          ហេតុ​ជា​អំបូរ            ក្សត្រ​ក្សាន្ត​ឥសូរ
       ពន្លក​ពុទ្ធ​ពង្ស           ចរ​ចូល​កាន់​រោង            ដែល​ចង​អស្សពង្ស    ពុំ​យល់​នៅ​ចុង
       រោង​រត្ន​ដែល​ចង ។    យង់​យល់​ក្នុង​គុក           ក្រៀម​ក្រំ​កើត​ទុក្ខ      ត្រូវ​ទ្រុង​ដែក​ផង
       ច្រវ៉ាក់​ដែក​ដាក់         ទាញ​ទាក់​ជើង​ចង          ស្គាំង​ស្គម​សៅ​ហ្មង    អង្គ​អត់​ចំណី ។
       សួរ​ថា​ហៃ​បង            ត្រូវ​ទ្រុង​ចំណង             កើត​មាន​ទោស​អ្វី      សេះ​សោត​ឆ្លើយ​ឆ្លាស់
       ថា​អម្ចាស់​ថ្លៃ             ចង់​ដឹង​សេចក្ដី               ចូល​ជិត​មក​អាយ ។   ទ្រង់​ចូល​តិច​ហើយ
       សេះ​ថា​ម្ចាស​អើយ     ប៉ុណ្ណោះ​នៅ​ឆ្ងាយ           ហេតុ​នេះ​ក្រី​ក្រ         កម្រ​ដោះ​ស្រាយ
       ខ្ញុំ​នឹង​និយាយ           តិចៗ​ទើប​បាន ។            កុមារ​វរល័ក្ខណ៍        ទ្រង់​ជ្រាប​ជៀង​ជាក់
       ពាក្យ​ពី​អស្សយាន     ឱន​អង្គ​ផ្ទៀង​ផ្ទាប់           សេះ​ប្រាប់​ដោយ​ដាន ដោយ​ដំណើរ​មាន
       មក​ពី​ដើម​ថា ។
       បិតា​អ្នក​ថ្លៃ               ចរ​ចេញ​ទៅ​ព្រៃ             យក្ស​នេះ​ក្លែង​ជា       ប្រាណ​ប្រើស
       មាស​មៃ                   ក្សត្រ​ថ្លៃ​ដេញ​វា             វា​ចាប់​ភោក្តា             ក្នុង​ព្រៃ​ស្ម​ស្មាន ។
       យក្ស​យង់​ប៉ុន​ប៉ង      បរិភោគ​ខ្ញុំ​ផង                ខ្ញុំ​គន់​គិត​ធ្យាន          ក្រែង​ក្រោយ​សូន្យ​សោះ
       ហេតុ​នេះ​មិន​បាន      ឮ​លេច​ពត៌មាន             ដល់​ម្ចាស់​ពន្លក ។     បាន​ជា​ខ្ញុំ​ថា
       ឲ្យ​យក្ស​កាឡា           ឡើង​ជិះ​ខ្ញុំមក                យក្ស​ភិត​ភយា          បាន​ជា​ឲ្យ​យក
       អង្គ​អញ​ខ្ញុំ​មក           ដាក់​ក្ដី​ឲ្យ​ស្លាប់ ។            យក្ស​ភិត​ភ័យ​ក្រែង   អញ​ខ្ញុំ​សំដែង
       សំដី​ប្រាយ​ប្រាប់        អស់​មនុស្ស​ទាំង​ឡាយ    ខ្ចរ​ខ្ចាយ​សារ​ស័ព្ទ      គន់​គិត​សម្លាប់
       ឲ្យ​ខ្ញុំ​ក្សិណ​ក្ស័យ ។    ហេតុ​នេះ​សុខុម             ដឹង​តែ​ម្នាក់​ខ្ញុំ            កុំ​ម្ចាស់​សង្ស័យ
       ពុំ​ពិត​ជាតិ​ជា            បិតា​ថ្លា​ថ្លៃ                     គាត​់នេះ​យក្ស​ព្រៃ   ជួរ​ចោរ​មោហា ។
       បើ​ពុំ​ជ្រាប​ហេតុ         ទត​តែ​ន័យ​នេត្រ            មិន​មាន​កែវ​ថ្លា         ដូច​មនុស្ស​ប្រក្រតី
       ប្រុស​ស្រី​នេត្រា          ពុំ​មាន​ដូច​ជា                 អស់​ទាំង​មនុស្ស​យើង។​មួយ​ឯឱដ្ឋា
       ហើម​ហារ​កាល​ណា   យល់​សុទ្ធ​សឹង​ភ្លើង         ផ្សំ​ផ្សែង​ផ្សារ​ផ្សប់      ត្រឡប់​ឡប់​ឡើង
       ពុំ​ដូច​មនុស្ស​យើង     គ្រប់​តួ​ទីទៃ ។                 កុមារ​ស្តែង​ស្ដាប់       ដំណើរ​សារស័ព្ទ
       ពាក្យ​ពី​អាជានេយ្យ    វិល​វឹង​ទៅ​ដល់               មណ្ឌល​ទិព្វ​ថ្លៃ     គ្នេរ​គ្នាន់​សង្ស័យ
       ជា​ព្រះ​បិតា ។         ថា​ហៃ​ប្អូន​ពៅ                   មក​យើង​ដេក​ទៅ      ព្រឹក​ញ្រង​កាល​ណា
       សិម​យើង​មើល​ល្បង  ដូច​បង​សេះ​ថា              លួង​លោម​អនុជា      ផ្ទំ​ផ្ទឹម​លក់​ទៅ ។
       លុះ​ព្រឹក​ញ្រង​ស្រេច  ពីរ​ពង្ស​សម្តេច               កុមារ​សំដៅ              កាន់​រោង​គ្នេរម្យ
       បង្គំ​ទៀង​ទៅ             គង់​គាល់​លើ​ភ្លៅ             ដូច​ដែល​សព្វ​គ្រា ។   គន់​មើល​នេត្រ​យក្ស
       យក់​ប្រាកដ​ជាក់        ដូច​ពាក្យ​សេះ​ថា            ខំ​ទូល​បង្គំ                ហើយ​សូម​កាកស្លា
       ប្រយោជន៍​ប្រាថ្នា       និង​ចង់​ឃើញ​ជាក់ ។      បពិត្រ​បិតា               សូម​ទ្រង់​មេត្តា
       ឲ្យ​ទាន​កញ្ជាក់          ស្លា​ដែល​សោយ​នោះ      ក្សិណ​នោះ​ស្តេច​យក្ស  ឱន​ហារ​ខ្ជាក់​ដាក់
       ដល់​ដៃ​បុត្រា ។          កុមារ​យល់​ភ្លើង             ផ្សែង​ផ្សា​ផ្សប់​ឡើង    ដូច​ដោយ​ពាក្យ​ពា-
       ជី​ជឿ​ចូល​ចិត្ត           ភ័យ​ភិត​តក្កមា              ប្រែ​ប្រាណ​លាកលា  ចរ​ចេញ​ឆៀងឆាប់ ។
       ទៅ​កាន់​សេះ​ហើយ    ត្រាស់​ថា​បង​អើយ          ពិត​ដូច​បង​ប្រាប់       បើ​ច្នេះ​នឹង​គិត
       គំនិត​ម្តេច​គាប់          សេះ​សោត​ស្តែង​ស្ដាប់     កុមារ​រត្នថ្លៃ ។           ទូល​ថា​បពិត្រ
       កុមារ​រឿង​រិទ្ធិ៍            កុំ​ព្រួយ​ព្រះ​ទ័យ             ហេតុ​នេះ​យល់​ល្អ      កម្រ​ក្រ​ក្រៃ
       និរ​អ្នក​ដទៃ               ណា​នឹង​ដឹង​ឡើយ ។      គំនិត​គំនាប់             ខ្ញុំ​ពុំ​ទាន់​ប្រាប់
       អម្ចាស់​ត្រាណ​ត្រើយ  បើ​អម្ចាស់​សុំ                  អញ​ខ្ញុំ​បាន​ហើយ      នឹង​ក្រ​អ្វី​ឡើយ
       កុំ​ព្រួយ​ព្រះ​ទ័យ ។     ម្ចាស់​ទៅ​កាន់​វា              ហើយ​ម្ចាស់​ទូល​ថា    បពិត្រ​ជេស្ឋជ័យ
       កាល​ដើម​ស្តេច​ថា      អង្គ​អាជានេយ្យ             ស្មោះ​ស្មើ​ព្រះ​ទ័យ      ប្រទាន​អញ​ខ្ញុំ ។
       ឥឡូវ​ហេតុ​អ្វី             ស្តេច​ឲ្យ​ដាក់​ក្ដី               សេះ​សោត​ពិត​ពុំ       មាន​មេត្តា​ទោស
       ប្រាណ​ប្រោស​អង្គ​អំ-  ម្ចាស់​ចោលបែរ​បំ-          ពោត​ពុំ​ប្រាកដ ។
       កុមារ​វរលក្ខណ៍        ចង​ចាំ​ជៀង​ជាក់            ពាក្យ​ពោជីស្ទាត់       វិល​វឹង​យាត្រា
       ទៅ​ប្រាសាទ​រត្ន          លុះ​លុត​បាទ​បទ            បង្គំ​យក្សា ។             កិល​កាយ​ចូល​ទៅ
       គង់​គាល់​លើ​ភ្លៅ        ចាយ​ចែង​ចរចា              ដូច​សេះ​បង្គាប់         យក្ស​ស្ដាប់​ឆ្លើយ​ថា
       កូន​អើយ​ក្រោយ​គ្រា   អាពុក​ទៅ​ព្រៃ ។             ឃើញ​ប្រើស​មាស​មក   ចិត្ត​ចង់​ចាប់​យក
       អម្រឹគ​មាស​មៃ          វា​មិន​ខំបោល                 សត្វ​ចោល​ឆ្ងាយ​ក្រៃ   វាង​វេះ​បាត់ឰ
       ព្រៃ​ព្រឹក្សា​សាន្ត ។      ហេតុ​នេះ​អាពុក             ឲ្យ​ធ្វើ​ទោស​ទុក្ខ         កុំ​កូន​ចង់​បាន
       ដទៃ​សឹង​ល្អ              មិន​ក្រសឹង​មាន             ចង់​បាន​ប៉ុន្មាន          ចូល​យក​តាម​ចិត្ត ។
       កុមារ​ទូល​ថា             បពិត្រ​បិតា                    ធិរាជ​ទ្រង់​រិទ្ធិ            ប៉ុន្មាន​ក្ដី​ខ្ញុំ
       ពិត​ពុំ​ចូល​ចិត្ត           សេះ​មួយ​នេះ​ដ្បិត          ស្តេច​ថា​ឲ្យ​ទាន ។      បើ​យើង​ខ្ញុំ​នេះ
       ធំ​នឹង​ឲ្យ​សេះ            ជិះ​លេង​កំសាន្ត             ឥឡូវ​ធំ​ហើយ           ម្តេច​ឡើយ​ក្សត្រ​ក្សាន្ត
       ព្រះ​អអ្គ​ប្រែ​មាន        បន្ទូល​ដូច្នោះ ។              យក្ស​គន់​គិត​ធ្លោយ   បើ​អញ​មិន​ឲ្យ
       សេះ​ដូច​ពាក្យ​នោះ    សម​សង្ស័យ​ពិត            យក្ស​គិត​តែ​ម្ល៉ោះ       ឆ្លើយ​ថា​បើ​ច្នោះ
       យក​ចុះ​ស្ងួន​អើយ ។   តែ​កុំ​បី​ចៅ                     ចេរចរ​ទៅ​ក្រៅ          ទៅ​លេង​ឆ្ងាយ​ឡើយ
       លេង​តែ​នៅ​អាយ       ប្រុង​កាយ​កូនអើយ        ក្រែង​ភ្លាត់​ធ្លាក់​ហើយ បាក់​ជើង​បាក់​ដៃ ។
       កុមារ​ត្រេក​អរ           បង្គំ​ចេញ​ចរ                  ចេញ​ចាក​រោង​ជ័យ   ចរ​ចូល​កាន់​រោង
       ដែល​ចង​មនោម័យ    ឲ្យ​មនុស្ស​ឆាប់​វៃ            ស្រាយ​ស្រេច​ថ្វាយ​ថ្វាត់ ។ហើយ​ឲ្យ​បោច​ស្មៅ
       ឲ្យ​ស៊ី​ចង​នៅ             នា​ក្នុង​រោង​រត្ន                ឲ្យ​មនុស្ស​ដែល​ចាំ​     ថែទាំ​ប្រផាត់
       ដុះ​លាង​ជូត​ខាត់       លុះ​ធាត់​ដូច​ដែល ។        ប្រៀន​រាជ​កុមារ        ឲ្យ​ជិះ​អាត្មា
       ដើរ​ដោយ​បរិវេល      ដើរ​ថ្នម​តិចៗ                 ដ្បិត​ស្តេច​មិន​ដែល    សេះ​យល់​ប្រហែល
       ចេះ​ជិះ​ខ្ជាប់​ខ្លួន ។      បោល​ខ្លាំង​តិច​ឡើង        រឹត​រឹង​អស់​ជើង         យល់​ជា​មាំ​មួន
       ចេះ​គេច​ចេះ​គាប       ខ្ពស់​ទាប​ប្រែ​ខ្លួន             ប៉ុន​ប៉ៅ​មួន​ទួន          ល្មម​ទៅ​ឆ្ងាយ​បាន ។
       ហើយ​សេះ​ទូល​ថា     បពិត្រ​កុមារ                  ពី​ដើម​ខ្ញុំ​មាន            កម្លាំង​ខ្លាំង​ក្រៃ
       ទៅ​មួយ​ថ្ងៃ​បាន         រាប់​រិះ​ប្រមាណ              មួយ​រយ​យោជន៍​គត់ ។ យក្ស​ដាក់​ក្ដី​ខ្ញុំ
       កំឡាំង​ថយ​ពុំ           នៅ​ដូច​កំណត់               ឥឡូវ​ខ្ញុំ​មាន              រូប​ប្រាណ​ធំ​ធាត់
       បង្ហាត់​ឲ្យ​ស្ទាត់          ដូច​ដើម​ឲ្យ​បាន ។          ចូរ​ម្ចាស់​យាត្រា         ទៅ​លា​យក្ស​ថា
       ទៅ​លេង​ឧទ្យាន        យើង​នឹង​ចំណាំ             ឲ្យ​ចាំ​សព្វ​ឋាន          សព្វ​ទី​ដែល​ជាន់
       ច្រក​ល្ហក​បព៌ត ៕      យើង​យក​បាយ​ក្រៀម     ទៅ​កប់​ទុក​ស្ងៀម      ដោយ​ព្រៃ​ក្រែង​អត់
       បាន​ច្រើន​សន្សឹម       យើង​នា​គ្នា​រត់                ទៅ​កាន់​ជន​បទ         ប្រទេស​ដទៃ ។
       កុមារ​បាន​ស្ដាប់         ពាក្យ​សេះ​បង្គាប់            ចុះ​ចាក​មនោម័យ      ចរ​ចូល​ទៅ​ដល់
       មណ្ឌល​ទិព្វ​ថ្លៃ          ផ្ទុំ​លក់​លុះ​ថ្ងៃ                 មួយ​ទៀត​ចូល​ថ្កាន ។ យក្ស​ហើយ​បង្គំ
       ទូល​ថា​អញ​ខ្ញុំ            ​ទាំង​ពីរ​សូម​ទាន            លុត​លា​ស្តេច​ស្តែង    ទៅ​លេង​ឧទ្យាន
       នឹង​សេះ​ឲ្យ​ក្សាន្ត       ល្ងាន​នឹង​វិល​មក ។         យក្ស​ឱប​អង្រួន        អង្រង់​ថា​ស្ងួន
       កូន​កែវ​ពន្លក            ទៅ​ចុះ​តាម​ចិត្ត              ល្ងាច​មិត្ត​មាស​មក     បូរី​រដ្ឋ​រក​ទី​លំនៅ​ណា។
       កុមារ​ពីរ​ពុំ                លង់​លុត​បង្គំ                 ចូល​លា​មាតា           បពិត្រ​អញ​ខ្ញុំ
       សូម​សុំ​បាយ​ជា         កញ្ចប់​សូម​លា               ទៅ​លេង​ឧទ្យាន ។​     សុំ​ទាំង​អាហារ
       ក្រៀម​ទៅ​បង្ការ         ក្រែង​ល្ងាច​ទៅ​ឃ្លាន        ទៅ​តែ​ពីរ​ពង្ស           នឹង​អស្សយាន
       យើង​ខ្ញុំ​ពុំ​បាន            យក​មនុស្ស​ទៅ​ទេ ។       នាង​ស្ដាប់​បុត្រ​រត្ន      ពុំ​អាច​ខាំង​ឃាត់
       ហេតុ​ដោយ​ក្ដី​ស្នេ-      ហា​ហើយ​ត្រាស់​ហៃ        ស្ងួន​ថ្លៃ​មាស​មេ         មាស​មក​ឱន​ឯ
       អាយ​ឲ្យ​ម្ដាយ​ថើប ។  នាង​ថើប​បុណ្យ​ហើយ     ផ្ដាំ​ថា​កូន​អើយ          ប្អូន​នៅ​តូច​ទើប
       តែ​ទៅ​លេង​ម្ដង         មើល​ផង​កុំ​ស្រើប           ក្រែង​ពារ​ពះ​ពើប      សត្វ​ពាល​ពាធា ។
       មួយ​មាស​មើល​ប្អូន    តូច​ណាស់​កុំ​កូន            ឲ្យ​ឃ្លាត​ពី​បា             រសៀល​ទន់​តិច
       វិល​គេច​វិញ​ណា       កុំ​រង់​វេលា                     ដល់​យប់​អធ្រាត្រ ។   ហើយ​នាង​ផ្គង់​ផ្គត់
       ខ្ចប់​បាយ​ថ្វាយ​បុត្រ    រាជ​បុត្រ​អភិវាទ             ភិវន្ទលានាង            យាស​យាង​ព្រះ​បាទ
       ចុះ​ចាក​ប្រាសាទ        ប្រសើរ​ភិរម្យ ។              លី​លា​ឡើង​គង់         លើ​អង្គ​អស្សពង្ស
       ល្អ​ល្អះ​ឧត្តម              ត្រចះ​ត្រចង់                  រូអង្គ​ប្រាណ​ព្រហ្ម      គង់សេះ​ស​សម
       អណុជ​នៃប​នៅ ។      ព្រះ​ករ​កែវ​កាន់              ដើម​ដង​ព្រះ​ខ័ន        ទន់​ភ្លន់​ល្ហក់​ល្ហៅ
       សេះ​នាំ​ដោយ​ដង      ជ្រលង​ព្រៃ​ជ្រៅ              ក្សេម​ក្សាន្ត​ដោយ​នៅ ព្រះ​ព្រៃ​ព្រឹក្សា ។
       កុមារ​វិសាល             កណ្ដែង​កណ្ដាល           ទូរគមអធ្វា               ទត​អស់​ព្រឹក្សា​ព្រៃ
       ឈឺ​ឈៃសាខា            ដុះ​ដោយ​ជួរ​ជា              សង្កាត់​រៀង​រាយ ។
ដក​ពរ​ត្រឡាត់                   ត្រឡក់​កំចាត់              ត្រលៀក​កុំ​ចាយ           សម៉​សម៉ូល
        ពពូល​ពពាយ            ពពេល​វល្លិ៍​វាយ           ឆ្នា​ធ្នង់​ពង្រ ។               សណ្ដា​សណ្ដាន់
        សណ្ដែក​លំពាន់        លំពោះ​លំព                លំពូ​ទ្រពូង                  ទ្រមូង​ទ្រម
        ទ្រមូច​ក្រូច​ក្រ            សម៉ូវ​តា​ត្រៅ ។            ដក​ពាយ​ចរច័ន្ទន        សំរោង​ថ្ងថ្ងាន់
        សម្រេក​ស្រឡៅ         សម្រង​លៀង​លោកត កែវ​កោដ្ឋ​អំពៅ             អំពិល​បង្គៅ            
        បង្គារ​រៀង​រាយ ។       ពោច​ប៉ែន​មង្ឃុត          សាវម៉ាវ​ពោនពុ-        ទ្រា​ត្រាច​ស្វាត​ស្វាយ   
       គុយ​ល្មមុត​ស្ពឺ​ស្ពង់      គ្រើល​ក្រុង​ឃ្លៃ​ឃ្លាយ     ខ្លូត​ខ្លុង​ក្រូច​ក្រាយ        ព្រីង​ព្រុះ​សិរ​មាន់ ។  
       ដើម​ដុះ​ចិត​គ្នា             ទ្រង់​ផល​បុប្ផា              រយោង​រយាន              ព្រះរាជ​កុមារ
       ថ្លៃ​ថ្លា​បេះ​បាន             សេព​សោយ​ប្រទាន     អនុជស្នេហ៍​ស្និទ្ធ ។        ចម្បាចម្ប៊ី               
        ក្ដាំង​ងា​ស្រឡី             នួន​ស្រី​ស្រឡិត           ផ្កុល​ផ្កា​មហាហង្ស        ត្រយង់​ដុះ​ជិត         
       ដុះ​ដាល​ប្រកិត           ប្រកប​ក្លិន​គ្រប់ៗ          ចេក​ទេស​មន្ទារ-           បុស្ស​ផ្កា​ម្លិះ​លា        
       ម្លិះ​រួត​ឈ្លុយ​ស្ងប់         ការ​កេសរ​ពិ​ដោរ          គន្ធសាយ​សព្វ             បី​ដូច​អ្នក​ចប់
       ត្រឡប់​ក្លិន​សាយ ។     ព្រះ​រាជ​កុមារ              បេះ​ឲ្យ​អនុជា               ក្រង​លេង​សប្បាយ   
       បង្ហាញ​មើល​សត្វ        ឆ្លៀល​ឆ្វាត់​ព្រោង​ព្រាយ ទំហើយ​និយាយ          សូរស័ព្ទ​ក្រអៅ ។      
      សេក​សោម                 សេកយារនូវ​សារិកា     ដោយ​ហ្វូង​ហើរ​ទៅ
        សព្វ​សត្វ​ប្លែកៗ          អនេក​មាន​នៅ            ក្នុង​ព្រះ​ព្រៃ​ជ្រៅ           គណនា​ពុំ​បាន ។
        មាន​ស្រះ​ជ្រេះ​ថ្លា       កំពង់​គង្ថា                  សឹង​ខ្សាច់​ក្សេម​ក្សាន្ត    មច្ឆាមច្ឆោ
        គ្រប់​ពណ៌​សេង​មាន   ច្រើន​ក្រៃ​លើស​លាន    លោត​លេង​លលាំ ។     លំចង់​ទ្រង់​ផ្កា
        មាន​ក្រមុទា               គ្រប់​ពណ៌​ទាំង​ប្រាំ       ស្លឹក​ស្លោម​ខ្មាញ់​ខ្មៅ      មើល​ទៅ​ដូច​ដាំ
        រក្សា​ថែទាំ                 ខ្លះ​រីក​រោយ​រាយ ។       ទេវន្ទ​ថ្លៃ​ថ្លា                  នាំ​ព្រះ​អនុជា
        ចុះ​ស្រង់​សប្បាយ       បន្ទោរ​ញើស​នូវ           ក្ដី​ក្ដៅ​ក្រហាយ             ជម្រះ​ព្រះ​កាយ
        ប្រកប​វាតា ។             ទុក្ខ​សោក​បាន​ស្បើយ   សីលា​ឡើង​ហើយ        សម្រាន្ត​កាយា
        ផ្ទឹម​ផ្ទំ​ស្កប់​ស្កល់          ក្រោម​ម្លប់​រុក្ខា              សេះ​ចាំ​រក្សា                ទាំង​ពីរ​ព្រះ​អង្គ ។
        រសៀល​សូរ្យា             ទាំង​ពីរ​កុមារ              តើន​ទៅ​ស្រប់​ស្រង់       នៅ​ទី​ឋាន​ស្រះ
        ជម្រះ​ព្រះ​អង្គ            លីលា​ឡើង​ទ្រង់          គ្រឿង​គ្រប់​ពណ្ណរាយ ។ និរក្លឹក​ព្រឹក្សា
        រូរាជសីហា                គគាត​កៃក្រាយ           បេះ​អស់​ផលា              រុក្ខា​ទាំង​ឡាយ
        វេច​ជា​សំពាយ           ទុក្ខ​ផ្ញើ​មាតា ។             លីលា​ឡើង​គង់            លើ​អង្គ​អស្សពង្ស
        នាំ​រាជ​កុមារ              ក្រសាល​ឧទ្យាន          ក្សេម​ក្សាន្ត​ចិន្តា            សេះ​នាំ​យាត្រា
        ពី​នោះ​ទៀត​ទៅ ។      បាន​មួយ​យោជន៍​គ្រប់  សេះ​ឲ្យ​កាយ​កប់          ព្រះ​ខ័ន​ទុក​នៅ
        ហើយ​វិល​វឹង​ដល់​       មណ្ឌល​ឆ្អិន​ឆ្អៅ           នាំ​ផល​ផង​ទៅ             ថ្វាត់​ថ្វាយ​មាតា ។
        នាង​នាថ​បវរ             ទទួល​ត្រេក​អរ            ថ្នម​ថើប​បុត្រ​ភ្ងា           បបោស​អង់​អង្គ
        ហើយ​ទ្រង់​សួរ​ថា       អ្នក​លេង​ព្រឹក្សា           សប្បាយ​ឬ​ទេ ។           កុមារ​ទូល​ថ្កាន
        បពិត្រ​ឧទ្យាន            សប្បាយ​ឥត​ឯ            នឹង​គិត​គណនា           រុក្ខា​ផ្កា​ផ្លែ
        សូម​ប្រោស​តាំង​តែ     ពី​ថ្ងៃ​នេះ​ទៅ ។            សូម​លា​ទៅ​លេង          សព្វ​ថ្ងៃ​ជា​ល្បែង
        ល្ងាច​វិល​លំនៅ          សូម​ទាន​តែ​បាយ         វេច​ស្ពាយ​យក​ទៅ        ដល់​ដង​ព្រៃ​ជ្រៅ
        នាំ​គ្នា​ភោក្តា ។            នាង​ត្រាស់​ហៃ​ស្ងួន       ស្មើ​ថ្លើម​ស្មើ​ខ្លួន            អាសូរ​ម្ដាយ​រាំ
        ម្ដាយ​ចង់​សុំ​ឃាត់       កូន​រត្ន​ស្នេហា              សព្វ​ថ្ងៃ​មាតា                ថប់​ឥត​ថ្លឹង​ថ្លែង ។
        ថប់​មួយ​ក្រៃង​សត្វ      ពាល​ពឹង​ព្រៃ​ស្ងាត់       ថប់​មួយ​ម្ដាយ​ក្រែង      កូន​ស្ងួន​ត្រាណ​ត្រើយ
        ទៅ​ហើយ​វង្វេង          សូម​ម្ដាយ​ចំបែង          បែក​ទ្រូង​មរណា ។       កុមារ​ស្ដាប់​ជាក់
        ខ្សឹក​ខ្សួល​អួល​អាក់     អាសូរ​មាតា                ភក្រ្តា​សញ្ចប់               ខំ​ទប់​ទូល​ថា
        កុំ​ឲ្យ​មាតា                 ព្រួយ​ព្រះ​ហ្ឫទ័យ ។      ខ្ញុំ​លេង​ទាល់​ល្ងាច        វិល​វឹង​កាន់​រាជ
        មន្ទីរ​ថ្លា​ថ្លៃ                 នាង​យល់​បុត្រ​ជាក់      ព្រះ​ភក្រ្ត​ក្រៀម​ក្រៃ       ហេតុ​តែ​ព្រះ​ទ័យ
        អាសូរ​ករុណា ។         ហើយ​នាង​បណ្ដោយ    ព្រម​ត្រាស់​បើក​ឲ្យ        ទៅ​តាម​ចិន្តា  
        កុមារ​បង្ខំ                  ប្រណម្យ​លុត​លា        ផ្ទុំ​មួយ​អនុជា               ក្នុង​ទិព្វ​ឋាន ។
        លង់​លុះ​ព្រឹក​ព្រាង     ស្អាង​អង្គ​យាស​យាង    ចរចូល​ទៅ​ថ្កាន            យក្ស​ហើយ​វន្ទា
        ទូល​ថា​សូម​ទាន         ខ្ញុំ​ទៅ​ឧទ្យាន               សប្បាយ​ពន់​ពេក ។      មើល​ព្រៃ​ដោយ​ដង
        ព្រៃ​ព្រឹក្ស​សត្វ​ផង       ច្រើនៗ​ប្លែកៗ              មើល​មិន​ឆ្អែត​ឆ្អន់         អនន្តអនេក
        ថ្ងៃ​នេះ​ថ្ងៃ​ស្អែក          សព្វ​ទិនទិវា ។             សូម​លា​ក្សត្រ​ថ្លៃ          ទៅ​លេង​សព្វ​ថ្ងៃ
        សូម​ទ្រង់​មេត្តា           យក្ស​ថា​បើ​ច្នោះ           ទៅ​ចុះ​ស្ងួន​ភ្ងា              តាម​ចិត្ត​ចិន្តា  
        អញ​ឃាត់​ចៅ ។         កុមារ​ទាំង​ពីរ              អរ​ឳន​ព្រះ​សិរ​             បង្គំ​លា​ទៅ    
        អភិវាទលាកលា        មាតា​យក​នូវ               អាហារ​ចុះ​ទៅ              កាន់​រោង​អស្សយាន។
        គង់​សេះ​ចេញ​ទៅ       ដោយ​ដង​ព្រៃ​ជ្រៅ       ពីរ​យោជន៍​វិល​ថ្កាន      ប្រាសាទ​ថ្កល់​ថ្កើង
        ព្រឹក​ឡើង​ទៅ​បាន      បួន​យោជន៍​ដោយ​ក្សាន្ត វិល​វឹង​មណ្ឌល ។        តែង​ទៅ​សព្វ​ថ្ងៃ
        កប់​បាយ​ដោយ​ព្រៃ     ដរាប​លុះ​ដល់             មួយ​រយយោជន៍​គត់     កំណត់​សេសសល់
        ប្រដូច​នូវ​ខ្យល់           លឿន​ដូច​កំណត់ ។     សេះ​សោត​ទូល​ថា        បពិត្រ​កុមារ
        យើង​នឹង​ល្មម​រត់        កំឡាំង​ខ្ញុំ​មាន              ប្រែ​ប្រាណ​ធំ​ធាត់         មួយ​រយ​យោជន៍​គត់
        ទៅ​វិល​ល្ងាច​បាន ។    ​មួយ​កុំ​ចរចា                ប្រាយ​ប្រាប់​អ្នក​ណា     ក្រែង​ក្រខូច​ខាន
        ទាំង​ព្រះ​មាតា            ជាតិ​ថា​ប្រធាន            កុំ​បី​ឲ្យ​ទាន                  បន្ទូល​ប្រាប់​ប្រាយ ។
        បើ​ឲ្យជ្រាប់​ហើយ       សម​សោក​ពុំ​ស្បើយ     នឹង​ស្លាប់​អន្តរាយ         បិទ​កុំ​ឲ្យ​ប្រេះ
        ហេតុ​នេះ​មិន​ងាយ     ឮ​លេច​សុះ​សាយ        សោត​សម​ស្លុត​ស្លាប់ ។ ម្តេច​តែ​ក្រឡាប់
        វិល​វិញ​សម្លាប់           យក្ស​យក​ស្រុក​នៅ ។   បុណ្យ​ម្ចាស់​សោត​មាន  តែ​តូច​ណាស់​បាន
        ជា​ខ្ញុំ​នាំ​ទៅ                ក្រែង​បុណ្យ​ម្ចាស់​បាន  អ្នក​មាន​បុណ្យ​នៅ        ឬទ្ធិ​នឹង​ទៅ
        យិត​យក​មក​ច្បាំង ។  ថ្វី​ហ្នឹង​ប៉ុណ្ណោះ            វា​ហើយ​ទៅ​ចុះ             នេះ​ហេតុ​វេរំ
        អកុសលៈ                 អង្គ​អនិច្ចំ                   រាល់​រូប​មាន​ទាំង          អស់​ឲ្យ​ដូច​គ្នា ។
        នឹង​គិត​ធ្វើ​ម្តេច          ឲ្យ​បាន​រំពេច               ដូច​ព្រះ​ចិន្តា                ពង្ស​ពុទ្ធ​ញ្ញាណ
        នោះ​គ្មាន​អ្នក​ណា       នឹង​តាំង​ប្រាថ្នា            ឲ្យ​បាន​រំពេច ។            វេលា​ក្នុង​យប់
        នេះ​សូម​ទាន​ទប់        សំណោក​ម្ដេចៗ          ចាំ​ចរ​ចេញ​ទៅ             ដល់​ក្រៅ​ស្រុក​ស្រេច
        ស្ដាយ​ម្តេច​សិម​ស្ដេច  សោក​តាម​ចិត្ត​ចុះ ។
        កុមារ​ស្ដាប់​សេះ         ដូច​នឹង​របេះ               ថ្លើម​ធ្លាយ​ធ្លាក់​ធ្លុះ         ព្រឺប្រាណព្រួចៗ
        ក្រលួច​ពង់​ពោះ         ធារានេត្រ​នោះ            ហៀរ​ហូរ​ល្ហែង​ល្ហៃ ។     ករ​កែវ​កាយោ
        ទន់​តល់​ទុក្ខ​ទោ-         មនស្សា​អាល័យ          ស្រពោន​ស្រពន់           អួល​អន់​ហ្ឫទ័យ
        ព្រះ​ភក្រ្ត​ក្រៀម​ក្រៃ     រស្មី​អ័ព្ទ​អន់ ។              ហាក់​ព្រះ​ច័ន្រ្ទចរ          ចែង​ចាំង​អម្ពរ
        ស្រឡះ​សោភ័ណ       រាហូអសុរី                   រស្មី​មាន​ប-                  ន្ទិល​ទៅ​ចាប់​ច័ន្រ្ទ
        អ័ព្ទ​អន្ទការ ។            ខះ​ខំ​ទល់​ទប់               ញាប់​ញ័រ​សាយ​សព្វ     អស់​អង្គកាយា
        សេះ​នាំ​មក​ដល់         មណ្ឌល​ប្រាង្គប្រា-        សាទ​សេចក្ដី​លី​លា       ចូល​កាន់​ទែន​ទី ។
        ចូល​ទៅ​វន្ទា               ព្រះ​វរមាតា                 ក្សិណ​នោះ​ទេវី            យង់​យល់​ភក្រ្តបុត្រ
        ពិសុទ្ធទាំង​ទ្វី              អ័ព្វ​អន់​ពេកពី-            ភាល់​ភ័យ​សួរ​ថា ។
        មាស​មិត្រ​អ័ព្ទ​ឳន       អ័ព្ទ​អន់​ស្រពោន          ស្រពាប់​ភក្រ្តា              មាស​មាន​បើ​អាក់
        ថ្នាំង​ថ្នាក់​ចិន្តា            ឬ​មាន​ប្រការ               ដូច​ម្តេច​មាស​ថ្លៃ ។       កុមារ​ប្រាប់​ប្រាយ
        ទៀង​ទូល​ដោះ​ស្រាយ ដោយ​ប្រាជ្ញា​វៃ            យើង​ខ្ញុំ​ស្វះ​ស្វែង          ទៅ​លេង​ដោយ​ព្រៃ
        ហត់​ហើយ​ហាល​ថ្ងៃ    សព្វៗ​វេលា ។             មិន​មាន​ទុក្ខ​ទេ             កុំ​បី​ព្រះ​មេ
        សន្ទិះ​សង្កា                មួយ​មិន​អន់​អាក់         ថ្នាំង​ថ្នាក់​ចិន្តា              នឹង​អ្នក​ឯណា
        ឯទៀត​ដទស ។         នាង​ថើប​សិរសា          ត្រាស់​សួរ​ទៀត​ថា        មិត្រ​មាស​ថ្លើម​ថ្លៃ
        អ្នក​នាំ​ប្អូន​ពៅ            ចេញ​ទៅ​លេង​ព្រៃ       មក​វិញ​សព្វ​ថ្ងៃ            ម្ដាយ​យល់​ភក្រ្តា ។
        មិន​ដែល​ដូច្នេះ          មាស​មក​ម្ដង​នេះ         ប្លែក​នឹង​សព្វ​គ្រា          ម្ដាយ​យល់​ស្ងួន​តន់
        អ័ព្ទ​អន់​ភត្រ្ដា             ទ្រូង​ម្ដាយ​ឈឺ​ផ្សា         ហាក់​នឹង​ធ្លុះ​ធ្លាយ។      ចូរ​អ្នក​មាស​មិត្រ
        ប្រាស​ប្រាប​ដោយ​ពិត កុំ​កែវ​លាក់​លាយ        ភូត​ភរ​វៀច​វេះ             ដម្រិះ​ប្រាជ្ញ​ប្រាយ
        កុមារ​ថ្វាត់​ថ្វាយ         បង្គំ​ទូល​ថ្កាន ។            បពិត្រ​បាន​ជា              ស្រពោន​ភត្រ្ដា
        ព្រោះ​ព្រួយ​ខ្លួន​ឃ្លាន   ពី​ព្រឹក​ចេរចរ              ទៅ​ទទួល​ទាន              ពិត​ពុំ​សូវ​បាន
        ដ្បិត​ថ្ងៃ​ញ័រ​ខ្លួន ។       នាង​នាថ​កល្យាណ      ឮថា​បុត្រ​ឃ្លាន             ជឿ​ជាក់​រីក​រាយ
        ហៅ​ឲ្យ​លើក​អស់        ភោជន៍​ភ័ស្ដុទាំង​ឡាយ យក​មក​ថ្វាត់​ថ្វាយ       រាជ​បុត្រ​ទាំង​ពីរ។
        នាង​នាថ​សោត​សោយ មូល​មួយ​ផង​ដោយ     រាជបុត្រ​សោភី             គន់​គិត​ក្រ​គ្រប់
        ញ័រ​សព្វ​ឥន្រ្ទីយ៍         អស់​ផល​ធារី               ហៀរ​ហូរ​ល្ហែង​ល្ហៃ ។     នឹក​ពាក្យ​សេះ​ស្រេច
        ជូត​ចេញ​រំពេច          មិន​ឲ្យ​សង្ស័យ            នាង​យល់​បុត្រ​សោត    សួរ​មក​ជា​ហៃ
        មាស​មិត្រ​ថ្លើម​ថ្លៃ       ហេតុ​អ្វី​ក៏​យំ ។             ព្រះ​រាជ​កុមារ              ទូល​ទាស់​ដោះ​សា
        បពិត្រ​អញ​ខ្ញុំ             ពាន​រមួស​មួយ​ណា      បាន​ជា​ខ្ញុំ​យំ                 ទូល​ស្រេច​បង្គំ
        លីលា​ចូល​ទៅ ។        កាន់​ទី​បន្ទំ                   ភក្រ្តា​ក្រៀម​ក្រំ             ប្រែ​ប្រាស់​ផ្ទំ​នៅ
        ទើស​ទាស់​តូច​ចិត្ត      រឹង​រឹត​ក្ដាត់​ក្ដៅ             រង់​រាត្រី​ជ្រៅ                នឹង​ចរយាត្រា ។
        ទ្រង់​ព្រះ​កន្សែង         ពិលាប​ទួញ​ថ្លែង         ឧះឳមាតា                   អ្នក​ធ្លាប់​បី​បម
        ថ្នាក់​ថ្ន​រក្សា                ឥឡូវ​នឹង​ឃ្លា               នឹង​ឃ្លាត​អ្នក​ទៅ ។       ដោយ​ព្រៃ​សូន្យ​ឈឹង
        ឯក​ឥត​ទី​ពឹង             ហើយ​ហាល​ថ្ងស​ក្ដៅ    យក​អ្នក​ទៅ​ផង           ដោយ​ដង​ព្រៃ​ជ្រៅ
        ក្រៃង​ក្រ​មួយ​នៅ        ក្នុង​ដៃ​យក្សា ។           ឧះឳគួរ​គិត                 គួរ​កូន​អាណិត
        ព្រះ​វរមាតា               ពុំ​ដឹង​ដោយ​ដាន         ស្មោះ​ស្មាន​ថា​ជា          បិតា​ក្សត្រា
        ធិរាជ​ស្តេច​នៅ ។        ឳគួរ​ស្ដាយ​ពូជ            ស្ដាយ​ពង្ស​ពណ៌​ដូច     មាស​មៃ​ឆ្អិន​ឆ្អៅ
        កម្ម​អ្វី​ដិត​ដោយ         អង្គ​ឲ្យ​អាសៅ              អះ​សាចិ៍​សូន្យ​ហៅ        ជួជាតិ​សាមាន្យ ។
        ឳគួរ​ស្ដាយ​ក្រិត          ស្ដាយ​ក្រំចរិត             កប​កែវ​កល្យា              ណី​នឹង​រក​ស្រី
        ដទៃ​ផ្ទឹម​គ្មាន             កម្ម​អ្វីមក​បាន             យក្ស​យង់​មោហា ។      ឪះឳព្រះ​គុណ
        គុណ​គាប់​មហាធ្ងន់    ឥត​ឯឧបមា                ទាល់​កូន​ធំ​ក្រែល         មិន​ដែល​ក្រោធា
        យក​ព្រះ​ហត្ថា            ទះ​តិច​តួច​ឡើយ ។      មិន​ដែល​ពោល​ជេរ       កាន់​កូន​ទាល់​តែ
        ធំ​ប៉ុណ្ណេះ​ហើយ         មិន​ដែល​ឲ្យ​អាក់          ត្រណាក់​ចិត្ត​ឡើយ      ឳព្រះ​គុណ​អើយ
        តែង​ទ្រង់​មេត្តា ។        កូន​ទៅ​ណា​ដោយ       ព្រម​ប្រោស​បើក​ឲ្យ       ទៅ​តាម​ប្រាថ្នា
        មិន​ហ៊ាន​រារឹង            មិន​ហ៊ាន​រារឹង             ទទឹង​ចិន្តា                   បន្ទោស​បន្ទា
        ទទឹង​ខាំង​ឃាត់          កូន​ធ្លាប់​សាន្ត​សុខ        នីរណាយ​ទោស​ទុក្ខ     ឥត​ប្រាស​ឥត​ញ្រត់
        ធ្លាប់​ចួប​ធ្លាប់​ចួន        ធ្លាប់​ស្ងួន​ប្រតិព័ទ្ធ         ឥឡូវ​នឹង​បាត់              នឹង​បង់​មាតា ។
        ចោល​អ្នក​នៅ​អាយ     តែ​អង្គ​ឯកាយ             ឯក​អនាថា                  រែង​តែង​ទុក្ខ​ទល់
        ពុំ​យល់​ភត្រ្ដា              យើង​ពីរ​អង្គា              អង្គកាយ​រីង​រៃ ។           ឳហេតុ​ព្រះ​គុណ
        ប្រកប​ដោយ​បុណ្យ    ដោយ​បារមី​ថ្លៃ            ខ្ញុំ​ទៅ​សុំ​បាន                អ្នក​មាន​ជោគជ័យ
        រុង​រឿង​រិទ្ធិក្រៃ            មូល​មក​នៅ​ផង ។        នឹង​យក​ទ័ព​មក           ប្រយុទ្ធ​យិត​យម
        រម្យរដ្ឋ​សូម​សង         ឈាម​ព្រះ​បិតា            ដូច​ជា​បំណង              បំណាច់​ខ្ញុំ​ប៉ង
        ខ្ញុំ​ពុំ​ភ្លេច​ភ្លាត់ ។          សូម​អស់​ទេវតា           រក្សា​រដ្ឋា                     នូវ​ស្វេតច្ឆ័ត្រ
        ក្រែង​កើត​ទុក្ខ​សោក   សូម​លោក​បំបាត់         បំបង់​វិវឌ្ឍន៍                វររាជ​មាតា ។
        មួយ​កុំ​ឲ្យ​យក្ស           ជួ​ជាតិ​អបលក្ខណ៍       បៀត​បៀន​បិណ្ឌា         ឲ្យ​និត្យ​នៅ​បាន
        ក្សេម​ក្សាន្ដ​សុខា         ទាល់​តែ​កាល​ណា        យើង​ខ្ញុំ​វិល​វិញ ។         ទៀង​ទួញ​សព្វៗ
        ញាប់​ញ័រ​ចំប្រប់         ព្រះ​នេត្រ​សឹង​ពេញ     ទឹក​នេត្រ​រហាម            លន់​លាម​ហូរ​ចេញ
        ព្រះ​ឧរាមិញ              ទុក្ខ​ទោមនស្សា ។        លុះ​អាធ្រាត្រ​ហើយ       ព្រលឹង​បង​អើយ
        យើង​ល្មម​យាត្រា       ស្រេច​រៀប​ប្រដាប់       សម្រាប់​កាយា             ព្រះ​ព័ស្រ្ត​ផង​អា
        វុធ​រៀន​សៀត​ស៊ក ។   ស្រេច​ចាប់​ដឹក​ដៃ         អនុជថ្លា​ថ្លៃ                  យាស​យាង​ចេញ​មក
        ក្រាប​ថ្វាយ​បង្គំ           បែរ​ចំភក្រ្តរក              មាតា​ហើយ​សោក        ទៀង​ទួញ​លាថា ។
        បពិត្រ​អើយ​ខ្ញុំ            សូម​លា​អង្គអ-            ម្ចាស់​ចរ​យាត្រា            មិន​បាន​យូរ​ទេ
        គង់​តែ​លីលា             វិល​វឹង​វន្ទា                  សម្តេច​ជននី ។            ស្តេច​យាង​ព្រះ​បាទ
        ដល់​ទ្វារ​ប្រាសាទ        ព្រះ​រាជ​មន្ទីរ               ភក្រ្តា​ក្រៀម​ក្រំ             ចិត្ត​ពុំ​ដាច់​ពី
        សម្តេច​ជននី             ចង់​យល់​ភក្រ្តា ។         នឹង​យក​ប្អូន​ទៅ           ក្រែង​យំ​យែក​នៅ
        ដោយ​យល់​មាតា       ស្តេច​គិត​ច្នោះ​សោត     មញ្ជោត​អនុថា            ហៃ​ប្អូន​ស្នេហា
        នៅ​នេះ​ក្សិណ​ចៅ ។    ចាំ​បង​រំពេច                ដ្បិត​បង​ភ្លាំង​ភ្លេច         រំពាត់​មួយ​នៅ
        បង្គំ​មាល​មាស           ឳភាស​ឆ្អិន​ឆ្អៅ             ចូរ​ចៅ​ចាំ​នៅ                កុំ​កែវ​យាសយំ ។
        ផ្ដាំ​អនុជ​នៅ               ហើយ​យាង​យាស​ទៅ   យល់​មាតា​ផ្ទំ                នឹង​យក្ស​គិត​គូរ
        ដូចៗ​នឹង​សំ               ពង​ពិត​ខះ​ខំ               ទប់​អាញ​ចិត្ត​ជាប់ ។     ឳនអង្គវន្ទា
        ទៀប​បាទាមាតា         ព្រះ​ឳរញ័រ​ញាប់          ញ័រ​អង្គ​ឥន្រ្ទីយ            ព្រះ​សិររផ្ទាល់​ផ្ទាប់
        ព្រះ​ក្រាល​ស្រពាប់      ស្រពោន​ភក្រ្តា។          សល​សែន​អាល័យ       ខំកាត់​ព្រះ​ទ័យ
        ពុំ​ទ្រង់​សោកា             ចរ​ចាក​ចេញ​ចរ          ឈប់​ឈរ​រេរា               ពុំ​ចង់​យាត្រា
        ហេតុ​ក្ដី​អាល័យ ។       គិត​ក្រែង​ប្អូន​យំ           រត់​រក​ហើយ​ខំ              សង្កត់​ហ្ឫទ័យ
        ចេញ​ទៅ​ដល់​ទ្វារ       ឃើញ​អនុជ​ថ្លៃ            ព្រះ​ករ​ចាប់​ដៃ             អនុជ​កល្យាណ ។
        លីលា​ចុះ​ចាក            ចុះ​ចរលះ​លាក           ប្រាង្គ​ប្រាសាទ​ឋាន       ស្ដាយ​ទី​មណ្ឌល
        សកល​ពិមាន            ខំ​យាង​បាទ​បាន          ដល់​រោង​អស្សពាហ៍។   ទត​ប្រាសាទ​សព្វ
        ពុំ​អាច​ទល់​ទប់           ទៀង​ទើប​ទួញ​ថា         ឳឋាន​ឋិត​ថេរ              ព្រះ​កេរ្្តិ៍​បិតា
        ព្រះ​គិត​ប្រដា             ប្រដាប់​ឲ្យ​ទាន ។         ឥឡូវ​កូន​ឃ្លាត             កូន​ឃ្លា​ប្រាសាទ
        ប្រសើរ​ថ្កើង​ថ្កាន        ថ្កើង​ថ្កែង​យល់​យង់      ថ្កើង​ថ្កល់​រូហាន            ប្រាង្គ​ប្រាសាទ​ឋាន
        នៃ​ព្រះ​ឥន្រ្ទា ។           ឃ្លាត​ទិបន្ទំ                 ឃ្លាត​ស្រី​ព្រះ​ស្នំ            ឃ្លាត​ទាំង​មាតា
        ឃ្លាត​មុខ​មន្រ្តី            សេនី​សេនា                 ឃ្លាត​ញាតិកា              នូវ​រាស្រ្ត​សព្វ​ប្រាណ។
        ទៅ​យក​ភព​សុធា       ជាទី​ក្រឡា                  បន្ទំទិព្វ​ឋាន                 យក​អាកាសា
        ជាតិ​ជា​ពិតាន            ឃ្លាត​ខ្នើយ​មាស​មាន    ដែល​ដៃ​កល់​កើយ។      ឃ្លាត​ភ្លេង​តែង​ស្ដាប់
        នឹង​យក​សត្វ​ស័ព្ទ       ស័ព្ទ​សូរ​ល្វេង​ល្វើយ     យាស​យំ​ដោយ​ព្រៃ       បន្លឺ​ឆ្លាស​ឆ្លើយ
        ជា​ភ្លេង​លំហើយ         លំហែ​កាយា។             ស្តេច​សោក​រន្ធត់          ញ័រ​កាយា​ស្លុត
        ទន់​ព្រះ​ជង្សា             ដាប​ដល់​ដី​ហើយ         ពុំ​ស្បើយ​សោកា           សេះ​ទូល​តឿន​ថា
        បពិត្រ​ម្ចាស់​ថ្លៃ ។        ពេល​នេះ​ល្មម​ហើយ     កុំ​សោក​ពេក​ឡើយ       ក្រុង​យក្ស​ចង្រៃ
        ចិត្ត​ចោរ​វា​ដឹង            សម​នឹង​ក្សិណ​ក្ស័យ    អញ្ជើញ​ជេស្ឋជ័យ       ឆាប់ៗ​ម្នីម្នា ។
        ស្តេច​ឮ​សេះ​ជាក់        គ្រាន់​បាន​ភ្ញាភ្ញាក់         នៃ​ព្រះ​ចិន្តា                 ខះខំ​ប្រាណ​ប្រុង
        លើ​អង្គអនុជា            ដាក់​លើ​អស្សពាហ៍      បរិបូណ៌​កាល​ណោះ ។ ស្តេច​រៀប​ផែល​ឡើង
        ស្រយុត​ទន់​ជើង        ដាល​ដល់​ដួល​ចុះ        សេះ​សោត​យង់​យល់    ស្តេច​ដួល​ដូច្នោះ
        ទន់​ទាប​លុត​ចុះ         ឳន​ឲ្យ​ស្តេច​យាង ។     ស្តេច​ឡើង​ជិះ​ជាប់      អស្សពាហ៍​ប្រាយ​ប្រាប់
        ប្រើ​ព្រះ​ប្រុង​ប្រាណ    សេះ​នាំ​យាត្រា            លីលា​ចាក​ឋាន     ហួស​កំពែង​បាន    
        ដល់​ក្រៅ​សីមា ។        សម្តេច​ទេវន្ទ               ប្រសើរ​សោភ័ណ         ពូជ​ពង្ស​ពុទ្ធា
        ពន្លក​បណ្ដូល            ត្រួយ​ត្រួល​សាស្ដា        នូវ​ព្រះ​អនុជា              គង់​ពាជីចរ ។
        រូព្រះ​សូរ្យា                 ឯឰនភា                     រុង​រឿង​ថ្កើង​ថ្ករ            ត្រចះ​យល់​យង់
        គួរ​គង់​អស្សតរ          ចេញ​ចាក​នគរ            ដើរ​ដោយ​ព្រឹក្សា ។       សេះ​នាំ​ចេញ​ចរ
        ចាក​ចោល​នគរ          ឆ្ងាយ​ក្រៃ​មហិមា          ទើប​ក្សត្រ​ទ្រង់​ល័ក្ខណ៍  ភ្ញា​ភ្ញាក់​ស្មោះ​ស្មារ
        តីដឹង​ជាក់​ជា             ទូរេរាជ​ដ្ឋាន ។
ព្រះកគក់គរ           ឧរាថ្នះមរណ៍          សោយសោក​ប្រាសប្រាណ
                        រន្ធត់​ឡឺនឡង់                   លើ​អង្គ​អស្សយាន    សេះ​សោត​មិន​ហ៊ាន
                                                            បោល​ខ្លាំង​ក្រែង​ធ្លាក់ ។
                        សេះ​លួងលោម​ថា   បពិត្រ​កុមារ            ប្រសើរ​ទ្រង់​ល័ក្ខណ៍
                        កុំ​សែន​សោយសោក          អមោក្ស​អន់អាក់      ខ្ញុំ​ក្រែង​ថ្លៃធ្លាក់
                                                                        អង្គ​អន្ធការ ។
                        មួយ​ខ្ញុំ​ភិតភ័យ        ដ្បិត​ម្ចាស់​សោក​ក្រៃ           នឹង​កើត​ទៅ​ជា
                        រោគ​បៀត​ក្រីក្រ       ឥត​ហ្មពេទ្យា                     អាសូរ​អនុជា
                                                            ក្មេង​ណាស់​ម្ចាស់​អើយ ។
                        ស្ដេច​ស្ដាប់​អស្សពាហ៍         លួងលោម​ចរចា      ដំណើរ​ច្នោះ​ហើយ
                        គ្រាន់​ស្រាក​គ្រាន់​ស្រាល     ស្រយាល​បាន​ស្បើយ         ព្រះអង្គ​ល្វេងល្វើយ
                                                                        អស់អង្គ​ក្ដាត់ក្ដៅ ។
                        សេះ​យល់​ស្ដេច​ស្បើយ       ទូល​ថា​ម្ចាស់​អើយ              ខំ​ប្រុង​គង់​នៅ
                        ឲ្យ​ជាប់​លើ​ខ្ញុំ                     នឹង​ខំ​បោល​ទៅ                  ទាន់​ក្នុង​យប់​ជ្រៅ
                                                                        ឲ្យ​ឆ្ងាយ​នគរ ។
                        ថា​ស្រេច​សេះ​ប្រឹង             បោល​អស់​ទំហឹង               ហើយ​រាជអស្សតរ
                        ឲ្យ​គាស់​អស់​ស្បៀង           រៀង​ៗ ចេរចរ                    លុះ​ស្វាង​ទិនករ
                                                                        សាមសិប​យោជន៍​ណា ។
                        សេះ​ឈប់​ឲ្យសោយ           ទៅ​ទៀត​ដើរ​ដោយ            ដែន​ដង​មាគ៌ា
                        សេះ​ពុំ​ហាន​ខ្លាំង                រវាំង​កុមារ                            បទ​ស្ដេច​សោកា
                                                                        ពុំ​បាន​ស្រាកស្រាន្ត ។
                        សាមសឹប​យោជន​យប់       សេះ​ឈប់​នៅ​ម្លប់     ឈើ​ធំ​មួយ​មាន
                        ស្រះស្រង់​ទូលាយ             សប្បាយ​ក្សេមក្សាន្ត កំពង់​ទី​ឋាន
                                                                        រាប​រលីង​ស្រួល ។
                        ឈូកឈរ​ពណ៌​ប្រាំ             ស្លឹកស្លោម​ជញ្ជាំ      ទោះ​ទាំង​ទីទួល
                        ទីទាប​រុក្ខា                             ផ្លែផ្កា​រមួល            មែក​មើល​ដង្កួល
                                                                        ដង្គំ​ស្រោងស្រឹង ។
                        រលីង​ក្រោម​ធេង                មុខ​គួរ​ដើរ​លេង       វិវេក​វរវឹង
                        មុខ​គួរ​ឈរ​ឈប់                ក្រោម​ម្លប់​ត្រឈឹង    ត្រឈៃ​រំពឹង
                                                                        រំពៃ​ព្រឹក្សា ។
                        កុមារ​ចុះ​ស្រង់                   ជម្រះ​អស់​អង្គ         បំបាត់​បរិឡាហ៍
                        ស្ដេច​ឡើង​មក​ឈប់           ក្រោម​ម្លប់​រុក្ខា សេពសោយ​ភោជនា
                                                                        ប្រាស់​ផ្ទំ​លំហើយ ។
                        សេះ​ឆី​ក្រវែល                   ក្រវើន​មិន​ដែល       ឲ្យ​ឃ្លាត​ឆ្ងាយ​ឡើយ
                        កុមារ​សោត​ផ្ទំ                             ក្រៀមក្រំ​ពុំ​ស្បើយ    ត្រាស់​ថា​ប្អូន​អើយ
                                                                        ថ្មើរ​ណេះ​មាតា ។
                        តែង​យល់​យើង​ដល់           ទែនទី​មណ្ឌល         សេពសោយ​ភោជនា
                        ឱ​ម្ល៉េះ​សម​នឹង                   ទន្ទឹង​មាគ៌ា              អង្គ​អាច​អត់​អាហារ
                                                                        ហើយ​ចាំ​យើង ។
                        ព្រលឹង​បង​អើយ                ពុំ​ឃើញ​យើង​ឡើយ           សម​ក្ដៅ​ដូច​ភ្លើង
                        ឆេះ​ឧរារ័ត្ន                        ខំ​រត់​រក​យើង           រត់​ចុះ​រត់​ឡើង
                                                                        រក​ក្នុង​មន្ទីរ ។
                        ពុំ​យល់​សម​ស្វែង               រក​ដោយ​ទី​ល្បែង               រោង​រាជ​ពាជី
                        សមសែន​សោយសោក      អមោក្ស​សែនទ្វី                 ណាយ​នូវ​ភោជនីយ៍
                                                                        សោយ​តែ​ទឹក​ភ្នែក ។
                        សម​នឹង​បោកប្រាស់           អង្គកាយ​គរ​ព្រះ                ឧរា​ថ្នះបែក
                        ប្រមាត់​ថ្លើម​ធ្លាក់                ដូច​អ្នក​ហួហែក                 រយះ​រយែក
                                                                        ក្នុង​ព្រះអង្គ​ឯង ។
                        បពិត្រ​ទេព្ដា                      សូម​អ្នក​មេត្តា          ទៀង​ទូល​ថ្លាថ្លែង
                        ប្រាប់​ព្រះ​មាតា                  ជាតិ​ជា​គម្ដែង                   កុំ​ឲ្យ​ចម្បែង
                                                                        សែនសោយ​សោក​សៅ ។
                        និទាន​សាស័ព្ទ                   សាសង​កិច្ច​កាព្យ     កិច្ចកល់​ដោយ​នូវ
                        ដំណើរ​ពោធី- សត្វ            វិសេស​ទៅ              បញ្ឈប់​កាព្យ​នូវ
                                                                        ហៅ​ខ្សែ ១ ហោង
                        នេះ​នៅ​តំណរ                   ដំណើរ​ថ្លែង​ត         ថ្លែង​តាម​ទំនង
                        ដំណើរ​កិច្ច​កាព្យ               រៀង​រាប​ទាក់ទង      ទាក់​តាម​គន្លង
                                                                        គន្លឹប​កាព្យា ។
                        ហៅ​ថា​ខ្សែ​ទោ                   កាល​ព្រះ​ពង្សពោ     ធិ​នូវ​ប្អូន​ភ្ងា
                        ដេក​ដាក់​អាស្រ័យ             នៅ​ព្រៃ​ព្រឹក្សា          តាម​ដោយ​អត្ថា
                                                                        ធិប្បាយ​ជ្រះជ្រៅ ។
                        ទៀង​ទួញ​ទល់​ទុក្ខ              លើស​លែង​លុះលក់ បាត់​ទៀង​ទួញ​ទៅ
                        លុះ​ព្រឹក​ព្រាងព្រះ             សូរ្យ​រះ​ឆ្អិនឆ្អៅ         ស្រស់ស្រង់​សោយ​នូវ
                                                                        អាហារ​ភោជនា ។
                        ឡើង​លើ​អស្សតរ               រាជ​នាំ​ចេញ​ចរ        ទៅ​សព្វ​ទិវា
                        ពុំ​ដែល​ប្រទះ                    ឥសិសីលា              នគរ​គាមា
                                                                        គាមៈ​ដទៃ ។
                        យល់​តែ​អស់​ម្រឹគ               នៅ​ក្នុង​ព្រៃព្រឹក្ស      ពឹងពាក់​ប្រស្រ័យ
                        ទាំង​ទោច​ទៀវ​យំ               ច្រឡំ​ច្រឡៃ             ចាក់​ចាន់​រេរៃ
                                                                        ក្ងក្ងោក ។
                        ក្រៀល​ចចា​តចាប              មៀម​មាន់​ព្រៃ​ព្រាប  តាវ៉ៅ​ប៉ោលតោក
                        សក​ត្រយង                      កេងកង​ឋិត​សោក   ត្រាច​ដើម​ឪឡោក
                                                                        ទីទុយ​អាស្រ័យ ។
                        ក្ដាន់​កៀង​ញីញង              ដើរ​ដោយ​ជ្រលង     ដង​ដែន​ព្រឹកព្រៃ
                        ពុំ​ភ្លឹក​ពុំ​ភ្លើន                      រំពើន​រំពៃ                ខ្លាខ្លាំង​មាន​មៃ
                                                                        ត្រីត្រេក​កាន់​គ្នា ។
                        កេសរ​រាជសីហ៍                 គោត្រ​គោ​ក្របី         កែះ​ឱដ្ឋ​គជសារ
                        គជសីហ៍​សត្វ​សិង្ហ              វិលវឹង​រេរា               ជាញជែង​ជល់​គ្នា
                                                                        ប្រឡែង​លេង​លង ។
                        ទន្សោង​ទន្សាយ                ប្រើស​ព្រៃ​ឈ្លូស​ទ្រាយ        ទាំង​លៀង​ភា​ផង
                        បោល​បណ្ដើរ​គ្នា                លីលា​ត្រសង រេរា​រួសរង
                                                                        ដោយ​កន​គូ​វា ។
                        ហេតុ​ដោយ​បរមត្ថ             បារមី​មហាក្សត្រ      ពូជពង្ស​ពុទ្ធា
                        ម្រឹគា​ម្រឹគី                         បក្សី​បក្សា               មែន​មាន​មេត្តា
                                                                        ទៅ​វិញ​ទៅ​មក ។
                        ស្ដេច​យល់​សត្វ​ផង            កៀង​គូ​ត្រសង         ជួបជុំ​រួស​រក
                        ស្មៅ​បរិភោក្ដា                    កុមារ​សោយ​សោ -   កា​គន់គិត​ភ្នក
                                                                        ដល់​ព្រះ​មាតា ។
                        ឱ​សត្វ​ទាំងឡាយ               ជួបជុំ​គូកាយ           មិន​មាន​ឃ្លាយឃ្លា
                        កម្ម​អ្វី​អង្គ​អញ                   ឲ្យ​ម្នេញ​មហិមា       ព្រាត់​ព្រះ​មាតា
                                                                        នូវ​ព្រះជនក ។
                        សព្វ​សត្វ​សម្ទាយ               សោតសឹង​សប្បាយ           ឥត​ទោស​ឥត​ទុក្ខ
                        តែ​អញ​នេះ​មិញ                អម្នេញ​ពុំ​សុខ                   មិន​បាន​យល់​មុខ
                                                                        មាតា​បិតា ។
                        ម្ល៉េះ​សម​អ្នក​ម្ដាយ              សែន​សោក​ស្ដេច​ស្ដាយ      បទ​បុត្រ​ឃ្លាតឃ្លា
                        បើ​ព្រាត់ប្រាស​មួយ            លែង​មួយ​នៅ​រ៉ា                 គ្រាន់​​ព្រះ​មាតា
                                                                        ស្រាកស្រាន្ត​ទុក្ខ​ផង ។
                        ឥឡូវ​ឃ្លាតឃ្លា                   ទាំង​ពីរ​អង្គារ           សម​អ្នក​រែងរង
                        ទុក្ខ​ទោមនស្ស​មនោ           ឱះឱ​នេះ​ម្ដង           ហេតុ​កម្ម​ចាំចង
                                                                        អង្គ​ឲ្យ​ឃ្លាតឃ្លា ។
                        ហាក់​កូន​ទុជ៌ន                  ធ្វើ​ឲ្យ​ព្រះគុណ        សែន​សោយ​សោកា
                        ទៀង​ទល់​តែ​ទុក្ខ                ពុំ​សុខ​សាន្ត​សា        បាយ​បទ​បុត្រា
                                                                        បុត្រី​ឃ្លាឃ្លាត ។
                        កូន​មិន​ដូច្នោះ                   នេះ​ឯង​ពី​ព្រោះ       កម្ម​កាយ​អង្គ​អាត្មា
                        នៃ​យើង​ទាំង​ទ្វី                  ពិតពី​បុព្វជាតិ         នាំ​មក​បង់​ឃ្លាត
                                                                        ឲ្យ​ឃ្លាឃ្លៀង​ឃ្លៃ ។
                        ឱ​ហេតុ​សម្ភារ          បុណ្យ​បារមីតា         អញ​ខ្ញុំ​ក្រាស់ក្រៃ
                        សាង​ពី​បឋមា                   ជា​អសង្ខេយ្យ សូម​ទេព​ភព​ក្រៃ
                                                                        ទ្រើស​ទ្រង់​ទិព្វ​ញាណ ។
                        សូម​លោក​រក្សា                 សម្ដេច​មាតា           ឲ្យ​បាន​សុខសាន្ត
                        កុំ​ឲ្យ​ជា​ទុក្ខ                       ជា​ឧក​ក្នុង​ប្រាណ     ឲ្យ​ស្រន់​ឲ្យ​ស្រាន្ត
                                                                        ឲ្យ​ស្រាល​ទុក្ខា ។
                        ទំរាំ​ខ្ញុំ​បាន                         ត្រឡប់​វិល​ថ្កាន       រដ្ឋ​រាជ​សីមា
                        ទួញ​ភ្លាង​សោយ​សោក       វិយោគ​ផ្សប់ផ្សា       ញាប់ញ័រ​អង្គា
                                                                        លើ​ខ្នង​មនោម័យ ។
                        កុមារ​វរល័ក្ខណ៍                សែនសោក​អួលអាក់          អួលអន់​អាល័យ
                        អាឡោះ​ព្រះមេ                 ឥត​ល្ហែ​ព្រះទ័យ                 សែនសោក​សព្វ​ថ្ងៃ
                                                                        ស្គម​ទាំង​កាយា ។
                        សេះ​យល់​សោក​ណាស់      លួង​លោម​ទូល​ទាស់ មិន​ឲ្យ​សោកា
                        គ្រាន់​ស្រាក​សោកសោយ    តែ​មួយ​វេលា           នឹក​ឡើង​កាលណា
                                                                        តែង​ទួញ​ទៀត​ទៅ ។
                        តាំង​តែ​ជា​ទុក្ខ          មិន​មាន​សាន្តសុខ    នឹក​ដល់​រឹង​ក្ដៅ
                        តំណើរ​ន័យ​នេះ                ឈប់​ស្លេះ​និត្យ​នៅ    នឹង​ថ្លាថ្លែង​ទៅ
                                                                        មន្ទីរ​មណ្ឌល ។
                        អស់​អ្នក​ចាស់​ទុំ                 មេនំ​នូវ​ស្នំ               ពីព្រឹក​ពុំ​យល់
                        ស្មាន​ស្ដេច​ទៅ​ព្រៃ              យក់​ក្រៃ​ពុំ​ដល់         ពុំ​ដឹង​សឹង​ឆ្ងល់
                                                                        សឹង​ឈ្ងោក​រក​សព្វ ។
                        ខ្លះ​រត់​រក​លើ                     ប្រាសាទ​ប្រសើរ       ដោយ​កៀន​បន្ទប់
                        ពិត​ពុំ​យង់​យល់                 រវល់​ថែថប់             ភិតភ័យ​ទាំង​យប់
                                                                        កកើត​កោលា ។
                        រក​ដោយ​រោង​សេះ             សព្វ​រោង​រទេះ         រទាស​សួរ​គ្នា
                        ពុំ​យល់​ចរចូល                  ទៅ​ទូល​យក្សា         នូវ​នាង​វិមលា
                                                                        បពិត្រ​ក្សត្រក្សាន្ត ។
                        ដ្បិត​បុត្រ​ទ្វេហា                 បាត់​ពន់​វេលា          ទាំង​រាជ​អស្សយាន
                        ថ្មើរ​ណេះ​តែង​ដល់            មណ្ឌល​ទិព្វ​ឋាន      ស្ដេច​ពុំ​ដែល​ខាន
                                                                        ឲ្យ​ខុស​វេលា ។
                        បពិត្រ​ថ្ងៃ​នេះ                    បាត់​ដល់​យប់​ម្ល៉េះ    ប្លែក​នឹង​សព្វ​គ្រា
                        សព្វ​ថ្ងៃ​ចមចៅ                  ស្ដេច​ទៅ​ព្រឹក្សា        តែង​តែ​ចរចា
                                                                        ប្រាប់​អស់​ចាស់​ទុំ ។
                        យប់​មិញ​ស្ដេច​ទៅ             បាត់​ពី​យប់​ជ្រៅ       ពុំ​ប្រាប់​យើង​ខ្ញុំ
                        នូវ​ស្នំ​ស្នេហា                     បរិពារ​តូច​ធំ            ចំឡែក​ពេក​ពុំ
                                                                        ដូច​ដើម​សព្វ​គ្រា ។
                        យើង​ខ្ញុំ​រុករក                    ដោយ​ជ្រង​ដោយ​ច្រក        ទី​ល្បែង​កុមារ
                        ទូទៅ​ដល់​រោង                   ដែល​ចង​អស្សពាហ៍           រោង​រាជ​រដ្ឋា
                                                                        សោត​សាយ​សព្វ​សុះ ។
                        នាង​នាថវិមលា                 បាន​ជ្រួត​ជ្រាប​ថា              បុត្រ​បាត់​ដូច្នោះ
                        ទះ​តប់​ឧរា                        សោកា​អាឡោះ                 ដាល​ដល់​ដួល​ចុះ
                                                                        សន្លប់​សុបសៅ ។
                        យក្ខ​ភ័យ​ក្បិត​ភក្រ្ត             ដោយ​ទឹក​ទើប​ភ្ញាក់            កាយ​គង់​និត្យ​នៅ
                        ឈឺ​ឆៀប​ផ្សប់ផ្សា               ឧរា​ក្ដួលក្ដៅ                      សែន​សោយ​សោកសៅ
                                                                        ពុំ​ចេញ​ចរចា ។
                        យក្ខ​លោម​លំហើយ           ព្រលឹង​បង​អើយ                ចាំ​ឲ្យ​សេនា
                        រក​សិន​កុំ​ស្ងួន                   ខ្លឹម​ខ្លួន​ពុំងា                      កុំ​សោក​ពេក​ណា
                                                                        គង់​តែ​ឃើញ​ទេ ។
                        ត្រាស់​ស្រេច​យក្ខ​ប្រើ សេនា​ឲ្យ​ដើរ                     រក​សព្វ​មគ្គេ
                        មាគ៌ា​សុះសព្វ                   ពុំ​មាន​ទំនេរ                      សព្វ​ស្រុក​ទេស​គេ
                                                                        ទិស​ទាំង​ប្រាំបី ។
                        ខ្លះ​កន្លះ​ខែ                        ខ្លះ​ទៅ​បាន​តែ                   បួន​ប្រាំ​រាត្រី
                        សឹង​រក​ពុំ​យល់                  ខ្លះ​ដល់​ខែ​បី                      សួរ​សព្វ​បូរី
                                                                        ជិត​ឆ្ងាយ​នានា ។
                        ខ្លះ​ទៅ​ប្រាំ​ខែ                     ស៊ើប​សួរ​សឹង​តែ                ពុំ​យល់​កុមារ
                        វិលវឹង​ចរចូល                   ទៀង​ទូល​យក្ខ​ថា               យើង​ខ្ញុំ​គ្រប់​គ្នា
                                                                        ស្វែង​រក​បុត្រ​នោះ ។
                        ស៊ើប​សួរ​សព្វ​សឹង              ពុំ​ឮ​ដំណឹង                       ដំណើរ​សូន្យ​សោះ
                        យក្ខ​ស្ដាប់​គិត​ថា                ជាក់​ជា​សេះ​នោះ               ប្រាប់​ហេតុ​ចំពោះ
                                                                        ចេរចរ​យាត្រា ។
                        នាង​ឮ​បុត្រ​បាត់                 ញ័រ​ថ្លើម​ប្រមាត់                សោយ​សោក​ទួញ​ថា
                        ឱ​មាស​មិត្រ​ពៅ                 បាត់​ទៅ​ឋាន​ណា               ចោល​ម្ដាយ​ឲ្យ​ផ្សា
                                                                        ទ្រូង​ទ្រួត​ក្រំ​ក្រៃ ។
                        ឬ​គោ​សិង្ហសីហ៍                  ខ្លោងខ្លា​ក្របី                     ដោយ​ដែន​ដង​ព្រៃ
                        ប្រហារ​ជីវិត                      មាស​មិត្រ​ក្សិណក្ស័យ        ក្ស័យ​ឬ​មាស​ថ្លៃ
                                                                        វិលវល់​វង្វេង ។
                        ឱ​កូន​ឧត្ដម                       ចោល​អស់​ស្រី​ស្នំ               ចោល​អស់​ទី​ល្បែង
                        ចោល​ម្ដាយ​ឲ្យ​ម្ដាយ           នៅ​អាយ​ឯក​ឯង                ឯក​អង្គ​ទៀង​តែង
                                                                        ទល់​ទុក្ខ​សោកា ។
                        ឱ​បើ​ម្ដាយ​ដឹង                   ពៅ​ពីរ​ព្រលឹង          និត្យ​នៅ​ឋាន​ណា
                        ម្ដាយ​មិន​និត្យ​នៅ              នឹង​ទៅ​តាម​បា                   តាម​បុណ្យ​បុរា
                                                                        បូរាណ​ម្ដាយ​ហោង ។
                        ឬ​ម្ដាយ​បម្រាត់                  បម្រាស់​កូន​សត្វ                ឲ្យ​ឃ្លាត​គូគ្រង
                        ទើប​ម្ដាយ​ប្រាស់​កូន           ខ្លឹមខ្លួន​ស្នេហ៍ស្នង              ពុំ​មូល​មួយ​ផង
                                                                        ដូច​កាល​សព្វ​ថ្ងៃ ។
                        ខ្លួន​ម្ដាយ​មាន​អ្នក              ថ្លៃ​ស្នេហា​ហាក់                  ដូច​ដួង​ហ្ឫទ័យ
                        ប្រសើរ​ឥត​មោះ                ពុំនោះ​ដូច​ន័យន៍               កែវ​នេត្រា​ថ្លៃ
                                                                        ទាំង​ពីរ​និត្យ​នៅ ។
                        ឱ​ខ្នល់​កន្ទេល                    ទី​ទិព្វ​ដំណែល                  ដំណេក​ពាល​ពៅ
                        ដំណេក​ដំណែល              កន្ទេល​ខ្នើយ​នៅ                បាត់​តែ​រត្ន​ទៅ
                                                                        ឋាន​ណា​ពុំ​យល់ ។
                        សព្វ​ថ្ងៃ​គ្មាន​ទុក្ខ                 ដ្បិត​បាន​យល់​មុខ             មិត្រ​មាស​ថ្កើងថ្កល់
                        ដូច​ព្រះ​ចន្ទំ                      ចែង​ចាំង​មណ្ឌល              ស្រឡះ​និមល
                                                                        ឥត​ពពក​បាំង ។
                        ព្រលឹង​ស្ងួន​អើយ               ខ្លួន​ម្ដាយ​ចាស់​ហើយ មិន​បាន​ចិរំ
                        ដូច​ឈើ​ខ្ពង់ខ្ពស់                ដើម​ដុះ​ទៀប​ច្រាំង             សង្ឃឹម​អ្នក​ទាំង-
                                                                        ពីរ​លើក​ខ្មោច​ម្ដាយ ។
                        ឱ​មាស​និមល          បើ​ម្ដាយ​ពុំ​យល់                  សម​ម្ដាយ​រំលាយ
                        រំលាង​បញ្ចក្ខន្ធ                  ជីព​ជន្ម​អន្តរាយ                ចាក​ចោល​អង្គ​កាយ
                                                                        ពិត​ពុំ​លែង​ឡើយ ។
                        នាង​ទួញ​សព្វ​ៗ                 ញាប់ញ័រ​ចំប្រប់                ពុំ​មាន​ល្ហែល្ហើយ
                        ឈឺ​ឆៀប​កាយោ                គក់​ឧរា​ហើយ          សោយសោក​ពុំ​ស្បើយ
                                                                        សន្លប់​សុបសៅ ។
                        មេនំ​សាវ​ស្រី                     មាត្យ​មុខ​មន្រ្តី                   រាស្រ្ត​រដ្ឋ​ក្នុង​ក្រៅ
                        សោត​សឹង​ពុំ​សុខ               ជា​ទុក្ខ​សោកសៅ               រលឹក​ទូទៅ
                                                                        កុមារ​ទាំង​ទ្វេ ។
                        ទ្រហោ​អឺងកង                  ទ្រហឹង​រំពង                      ទូទាំង​ធានី
                        យក្ខ​ភ័យ​ភ្លាំងភ្លាត់             យក​ទឹក​វារី                       ក្បិត​ភក្រ្ត​ទេវី
                                                                        ហើយ​លួង​លោម​ថា ។
                        ហែ​កែវ​កល្យាណ               ចូរ​កែវ​កំសាន្ត                   កុំ​សោយ​សោកា
                        ចូរ​ប្អូន​វរល័ក្ខណ៍               នៅ​រ័ក្ខ​រដ្ឋា                        បង​នឹង​លីលា
                                                                        តែ​ឯង​អង្គ​ទៅ ។
                        រក​ឲ្យ​យង់យល់                 ថា​ស្រេច​ចុះ​ដល់               មន្ទីរ​ឋាន​ក្រៅ
                        មន្រ្តី​សេនា                        យោធា​ហែ​ទៅ                   យក្ខ​ឃាត់​ឲ្យ​នៅ
                                                                        ហើយ​បន្ទូល​ថា ។
                        អស់​អ្នក​សឹង​សុទ្ធ               រក​ពុំ​យល់​បុត្រ                  អញ​ទាំង​ត្រីត្រា
                        អង្គ​អញ​ឯង​បាត់               តែ​សត្ត​ទិវា                      នឹង​រក​បុត្រ​ភ្ងា
                                                                        ទាំង​ពីរ​ឲ្យ​យល់ ។
                        ចូរ​អ្នក​រាល់​គ្នា                   និត្យ​នៅ​រក្សា           នាង​នាថ​និមល
                        នៅ​ព្រះ​នគរ                     បវរ​មណ្ឌល                      ក្រែង​កើត​អំពល់
                                                                        បទ​អញ​ពុំ​នៅ ។
មន្រ្តី​តូច​ធំ     ក្រាប​ថ្វាយ​បង្គំ         លា​វិលវឹង​ទៅ
                             យក្ខ​យាង​ឯង​អង្គ    ចូល​ក្នុង​ព្រៃ​ជ្រៅ      ដល់​ជ្រៃ​លំនៅ
                                                          យក​ដំបង​បាន ។
                             រំពឹង​គិត​ថា    រី​រាជ​អស្សពាហ៍       កំឡាំង​ហាវ​ហាន
                             មួយ​រយ​យោជន៍​យល់        ទៅ​ដល់​ម្ង៉ៃ​បាន        ឥឡូវ​ប្រមាណ
                                                          បាន​ប្រាំ​ខែ​គត់ ។
                             គួរ​និម្មិត​ខ្លួន  ឲ្យ​ខ្ពស់​មែន​មួន       លើស​នឹង​កំណត់
                             ទើប​នឹង​ឈោងឈាន         ចាប់​បាន​ប្រាកដ      អញ​ឆី​ឲ្យ​ហ្មត់
                                                          កុំ​ឲ្យ​រួច​រស់ ។
                             ស្រេច​ហោះ​ទៅ​ឆ្ងាយ          និម្មិត​ប្រែ​កាយ         ធារធំ​ខ្ពង់ខ្ពស់
                             កាល​យក្ខ​ទុជិន        ប្រែ​មុន​បង្អស់                   ប្រមាណ​កំពស់
                                                          ៧ ជួរ​ត្នោត​លៃ ។
                             បាំង​នឹង​ឈើ​ផង      ហើយ​យក្ខ​យង់ឃ្នង នៅ​និម្មិត​ដៃ
                             ទីឃោធាធួន            ដល់​បួន​ត្នោត​លៃ     មើល​មិន​យល់​នៃ
                                                          ព្រះរាជ​កុមារ ។
                             ហើយ​យក្ខ​និម្មិត      ប្រាំពីរ​ដង​ពិត          ខ្ពស់​ក្រៃ​មហិមា
                             ត្រដែត​មើល​ទៅ      ត្រូវ​នពចត្តា -          ឡីស​ឡើង​យក្សា
                                                          មើល​មិន​យល់​ស្មោះ ។
                             ស្ទាញ​ស្ទុះ​ទៅ​ឈរ    ឈាន​ឈប់​លើប -    ពិត​មួយ​ឯង​នោះ
                             កំពស់​គណនា         ឯកា​យោជន៍​ស្មោះ   មើល​យល់​យក្ខ​ហោះ
                                                          តាម​ទៅ​ដោយ​រិទ្ធ៍ ។
                             ដោយ​តេជ​ក្រុង​យក្ខ ពារ​ភ្នំ​ធ្លាយ​ធ្លាក់       ខ្ចាត់ខ្ចាយ​ល្អោចល្អិត
                             ដូច​ខ្យល់​យុគ-         ន្ធវាត​ខ្លាំង​ក្កិត                   ឈើ​ព្រៃ​ទៀប​ជិត
                                                          ទោទន់​ញ័រ​ញែក ។
                             ម្រឹគ​សិង្ហ​សីហ៍         ខ្លោងខ្លា​ដំរី    រមាស​ស្រៀវ​ស្រែក
                             ភិតភ័យ​រន្ធត់           រូត​រត់​បោល​បែក      គូកន​ជ្រៀតជ្រែក
                                                          ជ្រក​ដោយ​ព្រឹក្ស​ព្រៃ ។
                             សេះ​ឮ​សព្ទ​យក្ខ       បៀង​បែរ​មើល​ជាក់  យល់​ជិត​ពេក​ក្រៃ
                             ខះខំ​ប្រឹង​ស្រូត        រូត​រត់​មួយ​ថ្ងៃ           នោះ​ទៅ​ឆ្ងាយ​ក្រៃ
                                                         ប្រាំ​យោជន៍មហិមា ។
                             កុមារ​ភិតភ័យ                   យល់​យក្ខ​ជិត​ក្រៃ     ប្រាយ​ប្រាប់​សេះ​ថា
                             យក្ខ​មក​ទាន់​ហើយ  សេះ​ឆ្លើយ​រឹង​ថា       ម្ចាស់​អើយ​ខ្ញុំ​ហា
                                                          អស់​កំឡាំង​ក្រៃ ។
                             ចូរ​ម្ចាស់​ទៅ​ពួន       ពឹង​ពាក់​លាក់​ខ្លួន     នៅ​ក្នុង​ព្រឹក្សព្រៃ
                             សម្ងាត់​សម្ងំ             សូវ​ខ្ញុំ​ក្សិណក្ស័យ     ឲ្យ​អម្ចាស់​ថ្លៃ
                                                          រស់​រួច​ជន្មា ។
                             កុមារ​ថ្លាថ្លៃ             ចុះ​ចាក​មនោ           ម័យ​ចាប់​ហត្ថ​អនុជា
                             ចូល​ពួន​អាស្រ័យ     នៅ​ព្រៃព្រឹក្សា          សេះ​រត់​ម្នីម្នា
                                                          ហើយ​អធិដ្ឋាន ។
                             ឱ​ហេតុ​សម្ភារ          សូម​អស់​ទេវតា        សោឡសពិមាន
                             ទេព​ទាំង​ភព​ត្រៃ      ប្រណី​ប្រោស​ប្រាណ          ឲ្យ​ម្ចាស់​ខ្ញុំ​បាន
                                                          គង់​ព្រះជន្មា ។
                             ហេតុ​ពាក្យ​ពោល​ពិត          ទើប​ទេព​និម្មិត         រន្ធ​នៅ​រុក្ខា
                             ឲ្យ​ពោធិវង្ស            នូវ​អង្គ​អនុជា           ចូល​ស្រេច​ទេព្ដា
                                                          និម្មិត​បាំង​បិទ ។
                             ទុក​រន្ធ​មួយ​តូច        ខ្យល់​ចេញ​ចូល​រួច    ហើយ​ទើប​និម្មិត
                             ជា​ពីងពាង​ពាស      ព័ទ្ធ​ដោយ​រន្ធ​ជិត      មៀង​មើល​យល់​ឥត
                                                          មាន​មនុស្ស​និត្យ​នៅ ។
                             យក្ខ​ហោះ​តាម​សេះ  សេះ​រត់​បង្វេះ          បង្វែង​ដោះ​ទៅ
                             ឲ្យ​ឆ្ងាយ​ពី​ទី             ក្ស័ត្រ​ពីរ​ពួន​នៅ       យក្ខ​យង់​ឃោរឃៅ
                                                          តាម​ទាន់​អស្សពាហ៍ ។
                             ស្ទុះ​លោ​ទៅ​ចាប់      សេះ​គេច​ក្រឡាប់     ក្រឡាស់​យក្ខយា
                             ដំបង​ទទៅ              ពុំ​ត្រូវ​អាជា-            នេយ្យ​នោះ​យក្សា
                                                          ក្រោធ​ពន់​ប្រមាណ ។
                             ស្ទុះ​លោត​ទៅ​ចាប់    បាន​កន្ទុយ​ខ្ជាប់       កាន់​ក្បាល​អស្សយាន
                             ឆី​ហើយ​ផ្ដន្ទា           ថា​អា​ធ្លាប់​មាន         ពុត​ត្បុត​អាច​ហ៊ាន
                                                          រូតរត់​យាត្រា ។
                             អញ​ឆី​ក្បាល​ទៅ      ទុក​ខ្លួន​អានៅ          អសោចិ៍​អសារ
                             ក្នុង​ព្រៃ​សាន​គ្រោះ   សូន្យ​សោះ​អសារ     ចំណី​អាហារ
                                                          ត្មាត​ក្អែក​ដោយ​ព្រៃ ។
                             ស៊ី​ស្រេច​យក្ខ​មក     ឈ្ងោក​រេរា​រក                   កុមារ​រ័ត្ន​ថ្លៃ
                             សព្វ​ក្រោម​មណ្ឌល   កៀន​គល់​ព្រះ​ជ្រៃ    ទី​បំពួន​នៃ
                                                          រ័ត្ន​រាជ​កុមារ ។
                             វៃវេះវរវិល              ពុំ​យល់​ហើយ​ខ្ជិល    យក្ខ​ស្រដី​ថា
                             អញ​ឆី​សេះ​ក្ស័យ     ប្រល័យ​ជន្មា           វា​នឹង​ទៅ​ណា
                                                          មាន​តែ​ក្សិណក្ស័យ ។
                             គិត​ស្រេច​ហោះ​ទៅ  ដល់​ទី​លំនៅ            ចាប់​សត្វ​ដោយ​ព្រៃ
                             បិភោគ​ស្កប់ស្កល់     គ្រប់​ប្រាំពីរ​ថ្ងៃ                   ក្រឡាប់​វិលវៃ
                                                          ចូល​កាន់​សីមា ។
                             បញ្ឆោត​មន្រ្តី           មេនំ​សាវ​ស្រី           នូវ​នាង​វិមលា
                             បុត្រ​យើង​ពីរ​ពង្ស    ចិត្ត​ចង់​ប្រាថ្នា                   រៀន​សិល្បសាស្រ្ត
                                                          អាច​ឲ្យ​ចេះ​ស្ទាត់ ។
                             ឥឡូវ​រត់​ទៅ            សូម​សំណាក់​នៅ     ឥសី​សីល​សុទ្ធ
                             បាន​ជា​មិន​លា         គិត​ថា​ក្រែង​ឃាត់     រៀន​រួច​ស្រេច​ថ្វាត់
                                                          មក​កាន់​ឋាន​ឋិត ។
                             នាង​ឮច្នោះ​ហើយ     គ្រាន់​ស្រាក​គ្រាន់​ស្បើយ     មិន​សូវ​គន់​គិត
                             ពេកពន់​មន្រ្តី           សេនី​ព្រាហ្មណ៍​ព្រឹទ្ធ           រួស​រិះ​ស្មាន​ពិត
                                                          សឹង​ពុំ​សង្កា ។
                             រី​និទាន​នេះ             យើង​ឈប់​ទុក​ស្លេះ            ថ្លែង​ឯ​ទេព្ដា
                             រឹងរិទ្ធិ៍​សិទ្ធិ​សក្តិ         ដែល​លាក់​កុមារ                ក្រោយ​ក្រុង​យក្សា
                                                          ត្រឡប់​វិលវិញ ។
                             អស់​ទាំង​ទេព្ដា         បើក​រាជ​កុមារ         ឲ្យ​ស្ដេច​ចរចេញ
                             និម្មិត​ភោជនា          អាហារ​ពោរពេញ     ទាំង​ភាជន៍​មាស​មិញ
                                                          ថ្វាត់ថ្វាយ​កុមារ ។
                             ពុំ​ឲ្យ​យល់​អង្គ                   កុមារ​សោត​ទ្រង់      សោយ​អស់​អាហារ
                             ព្រះភក្រ្ត​ស្រស់​ស្រិល          ដោយ​រស​ឱ​ជា         ពិសេស​ពិសា
                                                          ពី​សួគ៌​ពី​សុទ្ធ ។
                             ស្ដេច​សោយ​ស្កប់ស្កល់        រក​សេះ​ពុំ​យល់        ពន្លក​ពង្ស​ពុទ្ធ
                             គន់​គិត​អស្សពាហ៍             កាយា​រន្ធត់              ឱ​បង​រូត​រត់
                                                                   ទៅ​ទី​ឋាន​ណា ។
                             យក្ខ​វិល​ទៅ​ហើយ              បង​អើយ​ម្ដេច​ឡើយ ពុំ​វិល​យាត្រា
                             ត្រឡប់​វិល​មក                  រួស​រក​ប្អូន​ភ្ងា           ឬ​មួយ​យក្ខ​វា
                                                                   សម្លាប់​បង​ក្ស័យ ។
                             ពោធិសម្ភារ                      នាំ​ព្រះអនុជា           ចេញ​ចាក​ដើម​ជ្រៃ
                             លីលា​ទៅ​តាម                   ស្នាម​ជើង​នោះ​នៃ     កន្លែង​មនោម័យ
                                                                   ដង្ហោយ​ហា​ហៅ ។
                             ឱ​បង​មាន​គុណ                 គុណ​គាប់​មហា​ធ្ងន់  ធ្ងន់​ហើយ​ជ្រាលជ្រៅ
                             នាំ​យើង​ទាំង​ពីរ                 ចេញ​ពី​លំនៅ ដើរ​ដោយ​ព្រៃ​ជ្រៅ
                                                                   តែ​បី​អង្គា ។
                             បង​អើយ​សព្វ​ថ្ងៃ                តែង​បាន​អាស្រ័យ    ពឹងពាក់​ជាតិ​ជា
                             ពំនាក់​ពំនឹង                      ពិតពឹង​រាល់​គ្រា       ប្រសើរ​ថ្លៃថ្លា
                                                                   ជាតិ​ជា​ជើង​ចរ ។
                             បើ​បង​ក្សិណក្ស័យ             ជីវិត​ប្រល័យ           ក្នុង​ព្រឹក្សាករ
                             ដូចជា​អ្នក​កាត់                  បាទ​ហត្ថ​មែន​មរណ៍ ក្នុង​ព្រឹក្សាករ
                                                                   អង្គ​ឥត​ជើង​ដើរ ។
                             សព្វ​ថ្ងៃ​យើង​មាន              នូវ​រាង​រូប​ប្រាណ      អង្គ​ឥត​អំពើ
                             ឬ​ជន្ម​ជីវិត                        ពីរ​ពិត​យើង​ផ្ញើ        ផ្ដេកផ្ដាក់​ទុក​លើ
                                                                   នៃ​រូបរាង​បង ។
                             រិះរត់​យាត្រា                     ចោល​ព្រះ​មាតា       មេនំ​ស្នំ​ផង
                             ចោល​ប្រាង​ប្រាសាទ           ស្អាងស្អាត​ឥត​ហ្មង   ឥត​ហេតុ​មក​រង
                                                                   ទុក្ខទោមនស្សា ។
                             ព្រោះ​ហេតុ​គំនិត      បំណាច់​បង​គិត       នាំ​យើង​យាត្រា
                             ឥឡូវ​នេះ​បង          ម្ដេចម្ដង​ឃ្លាតឃ្លា     ចោល​យើង​ឲ្យ​អា
                                                          សារ​សោះ​សូន្យ​នៅ ។
                             ឬ​បង​ស្វះស្វែង        រូតរត់​វង្វេង             កណ្ដាល​ព្រៃ​ជ្រៅ
                                                          ឬ​មួយ​យក្សា
                             មោហា​ឃោរឃៅ      ចិត្ត​ចោរ​កម្លៅ                   សម្លាប់​បង​ឆី ។
                             សែន​ស្ដេច​សោក​ដោយ      ព្រៃព្រឹក្ស​ដង្ហោយ     ហៅ​រាជ​ពាជី
                             ស្រយាក​ស្រយុត               រន្ធត់​ឥន្រ្ទិយ            អ័ព្ទអន់​ឆវី
                                                          ដោយ​ទ្រង់​ត្រូវ​ក្ដៅ ។
                             ឈប់​ដោយ​ម្លប់​ឈើ  ពុំ​សូវ​ខំ​ដើរ              ព្រោះ​ព្រះចមចៅ
                             អាសូរ​ព្រះ​ប្អូន         ស្រី​ស្ងួន​ពាលពៅ     ដ្បិត​ក្មេង​ណាស់​នៅ
                                                          រអាម​បាទា ។
                             លន្លង់​លន្លោច         ស្រងេះ​ស្រងោច      ស្រងូត​ភក្រ្តា
                             ទួញ​ទៅ​នគរ           ព្រះវរ​មាតា             ឱ​កូន​ឃ្លាតឃ្លា
                                                          ព្រះ​មេ​ថ្លាថ្លៃ ។
                             សង្ឃឹម​អស្សពាហ៍    ស្មើ​ព្រះ​មាតា           ជា​ជើង​សព្វ​ថ្ងៃ
                             ឥឡូវ​ប្រែប្រាស        និរាស​មនោម័យ      ទៅ​ទី​ៗ​ទៃ
                                                          ពុំ​មូល​មួយ​គ្នា ។
                             បើ​បាន​សេះ​នៅ       នោះ​យើង​បាន​ទៅ    យង់​យល់​ភក្រ្តា
                             ព្រះ​មេ​ថ្លាថ្លៃ            ដូច​ក្ដី​ប្រាថ្នា            បរិបូណ៌​ប្រោសប្រា
                                                          កដ​ពុំ​ឃ្លៀងឃ្លាត ។
                             ឱ​ព្រះមាតា             ប្រសិន​អស្សពាហ៍    ក្សិណក្ស័យ​ជន្មជាត
                             ពិត​ពីរ​យើង​ខ្ញុំ          ស្មើ​កំបុត​បាទ          នឹង​អស់​ជន្មជាត
                                                          ជីវិត​នេះ​នៅ ។
                             ចោល​រាង​រូប​កាយ    នៅ​ក្នុង​ព្រៃ​អាយ      អសោច​អសៅ
                             អសារ​មិន​ខាន         មិន​បាន​វិល​ទៅ        កាន់​ទី​លំនៅ
                                                          យល់​ព្រះ​ភក្រ្តា ។
                             ឱ​កម្ម​អ្វី​ម្ល៉េះ             ទ្រូង​អើយ​ស្ទើរ​ប្រេះ  ពិបាក​វេទនា
                             ឲ្យ​តែ​ព្រាត់ព្រាក      ចោល​ចាក​មាតា       កម្ម​អ្វី​បង់​ឃ្លា
                                                          បង់​ឃ្លាត​សេះ​ផង ។
                             ឥឡូវ​នឹង​ចរ            វិលវឹង​នគរ             បូរី​នាយ​ហោង
                             ពុំ​ដឹង​ទិ​ឋាន            ដើម​ដាន​គន្លង        ឱ​អង្គ​អញ​ម្ដង
                                                          ណេះ​រង​វេទនា ។
                             ឱ​ប្អូន​ប្រសើរ           អ្នក​ពុំ​ដែល​ដើរ        ដោយ​ដង​អធ្វា
                             ជើង​ជាន់​ក្រួស​ក្ដៅ    សម​ពៅ​រអា            រអាម​បាទា
                                                          ពុរពង​ជោរជាំ ។
                             ព្រលឹង​បង​អើយ      ម្ដង​ណេះ​ឯង​ហើយ  ហៅ​វេរា​កម្ម
                             វិបាក​អង្គ​ឯង           ពីព្រេង​ចងចាំ          ចង​ជាប់​នា​នាំ
                                                          ឲ្យ​រង​វេទនា ។
                             ពង្ស​ពុទ្ធ​ប្រសើរ       សោយសោក​បណ្ដើរ          ព្រះ​ប្អូន​ស្នេហា
                             ទៅ​តាម​ដោយ​ដាន   អស្សយាន​យាត្រា    ទន់​ៗ​សូរ្យា
                                                          រសៀល​ល្ងាច​ថ្ងៃ ។
                             ស្ដេច​យាង​ទៅ​ដល់   មៀង​មើល​យង់យល់          រត្ន​រាជ​មនោម័យ
                             កំបុត្រ​ក្បាល​ទៅ      ដេក​នៅ​ក្សិណក្ស័យ           ស្មើ​ធ្លាក់​ថ្លើមថ្លៃ
                                                          ជីពជន្ម​មរណា ។
                             ស្ដេច​ឱប​សេះ​សោក សែន​សោយ​អមោក្ស                   ទាំង​ពីរ​អង្គា
                             ដាល​ដល់​សន្លប់      សូន្យ​សព្វ​សរីរា                 បង់​បាត់​ព្រះស្មារ
                                                          តី​ដោយ​សោកសល់ ។
                             ហេតុ​បុណ្យ​ពង្ស​ពោ -  ធីសត្វ​វរោ            វិសេស​ថ្កើងថ្កល់
                             បណ្ដាល​កើត​ក្ដៅ     ទូទៅ​ដួច​ដល់          មណ្ឌល​កម្ពល
                                                          អាសនា​ឥន្រ្ទា ។
                             ស្ដេច​បើក​សហស្ស-  ន័យន៍​នេត្រ​យល់​ច្បាស់      ចុះ​មក​ម្នីម្នា
                             យក​ទឹក​ទិព្វ​លុប      សាយ​សព្វ​អង្គា        ព្រះរាជ​កុមារ
                                                          ទាំងពីរ​រូបរ័ត្ន           ។
                             ភ្ញាភ្ញាក់​ស្មោះស្មារ-    តី​ដឹង​កាយា            ក្រួញក្រាប​ប្រណិប័ត្ន
                             ទៀប​បាទ​អង្គ​ឥន្រ្ទ    ទេវិន្រ្ទ​ចក្រវត្តិ                   ព្រះសូរ​មហាសត្វ
                                                          បើក​បន្ទូល​ថា ។
                             ហៃ​អ្នក​ពីរ​ប្រាណ     អ្នក​មក​អ្នក​មាន       បើ​ទៅ​ឋាន​ណា
                             ព្រោះ​ប្រការ​កិច្ច       ដូចម្ដេច​បាន​ជា       អ្នក​ចរយាត្រា
                                                          ព្រាត់ប្រាស​ធានី ។
                             កុមារ​ស្ដែងស្ដាប់      ទូល​ថ្លែង​ប្រាយប្រាប់          តាម​ពាក្យ​ពាជី
                             ដើម​ដាន​សុះសព្វ    គ្រាន់​គ្រប់​ពិតពី                 រឿង​យក្សា​ស៊ី
                                                          សម្ដេច​បិតា ។
                             ហេតុនោះ​សោត​សេះ         នា​នាំ​បង្វេះ             បង្វែង​យាត្រា
                             ចោល​ព្រះ​នគរ                  ចោល​វរ​មាតា          នៅ​នឹង​យក្សា
                                                                   សាមាន្យ​ទុជ៌ន ។
                             អស្សានានាំ                       មក​ដល់​ខែ​ប្រាំ         យក្ខ​មក​តាម​ទាន់
                             ខ្ញុំ​នឹង​ប្អូន​ស្ងួន                             លាក់​ខ្លួន​ក្នុង​រន្ធ       ជ្រៃ​បាន​រស់​ជន្ម
                                                                   ដោយ​ទេព​ករុណា ។
                             សេះ​រត់​មក​បាត់                យក្ខ​តាម​មក​កាត់     យក​តែ​សិរសា
                             ស៊ី​ឬ​មិន​ដឹង                      ខ្ញុំ​នឹង​អនុជា            បើ​ឥត​អស្សា
                                                                   សម​ស្លាប់​នៅ​នេះ ។
                             ព្រះ​ឥន្រ្ទ​ឆ្លាស​ឆ្លើយ            ថា​ហៃ​ចៅ​អើយ        កុំ​ចៅ​គិត​រិះ
                             ភិតភ័យ​ក្រែង​ខ្លាច             តា​អាច​ប្រស់​សេះ     ប្រសើរ​ជំនិះ
                                                                   ជា​ចំណាប់​ឲ្យ ។
                             ចូរ​កុំ​សោយសោក             ចៅ​ដើរ​ទៅ​រក          សិរសា​សេះ​ដោយ
                             ព្រៃព្រឹក្ស​ឈូង​ឆក             ជ្រោះ​ច្រក​ជ្រុងជ្រោយ        យល់​យក​មក​ឲ្យ
                                                                   អញ​ភ្ជាប់​ឲ្យ​បា ។
                             កុមារ​ឆ្លាស់ឆ្លើយ                ថា​បពិត​អើយ          រី​ក្បាល​អស្សពាហ៍
                             យក្ខ​យង់​ឃោរឃៅ            យក​ទៅ​ភោក្ដា         ខ្ញុំ​រក​ឯណា
                                                                   ក៏​នឹង​អាច​បាន ។
                             ព្រះឥន្រ្ទ​ឆ្លើយ​ថា               បើ​ច្នោះ​ចូរ​បា           ទៅ​ចុះ​ក្រែង​មាន
                             សត្វ​ណា​ទើប​ក្ស័យ            កុំ​បី​បាច់​បាន           សិរសា​អស្សយាន
                                                                   សិង​បាន​ដូចគ្នា ។
                             កុមារ​អភិវ័ន្ទ                     ព្រះករ​កាន់​ខ័ន        ចេរចរ​យាត្រា
                             ដោយ​ព្រៃ​ហេមវន្ត             ហេតុ​បុណ្យសម្ភារ    យល់​រាជ​សីហា
                                                                   ឈ្មោល​មួយ​ទើប​ស្លាប់ ។
                             កាត់​ក​កាន់​យក                 ក្បាល​វិលវឹង​មក      ដល់​ដូច​បង្គាប់
                             ព្រះ​ឥន្រ្ទ​ស្ដេច​ស្រួល           ទទួល​មក​ភ្ជាប់         នឹង​សេះ​ស្រេចស្រាប់
                                                                   ស្រេចស្រោច​ទឹក​ទៅ ។
                             សេះ​មាន​ជីវិត                   ប្រែប្រកប​រិទ្ធិ៍           ហើយ​ប្រកប​នូវ
                             ពលា​ពលំ                         ខ្លោះខ្លាំង​ក្លា​ហៅ      ហាន​ហើយ​នឹង​ទៅ
                                                                   ដោយ​អាកាស​បាន ។
                             រីរាជពាជី                         រុងរឿងរិទី               អង់អាច​ក្លាហាន
                             ខ្លួន​ជា​អស្សពាហ៍               សិរសា​ប្រធាន         ជា​សីហ៍​សឹង​មាន
                                                          នូវ​គ្រឿង​រ័ត្នរាយ ។
                             រី​ក្រចក​ពេជ្រ           ច្រំ​ថ្ម​ដែក​ដាច់                   ល្អិតល្អោច​ខ្ចាត់ខ្ចាយ
                             កុមារ​បវរ                ត្រេកអរ​រោះរាយ     ឱន​អង្គ​ថ្វាត់ថ្វាយ
                                                          បង្គំ​ឥន្រ្ទី ។
                             សម្ដេច​ស-ហស្ស​នីយន៍                ទ្រង់ត្រាស់​ថា​ហៃ      ចូរ​អ្នក​ប្រាថ្នា
                             ដូចម្ដេច​ចូរចៅ        ថា​ទៅ​អញ​ធារ-        នា​នឹង​ឲ្យ​បា
                                                          ឲ្យ​បាន​ដូច​ចិត្ត ។
                             កុមារ​បង្គំ                ទូល​ថា​អញ​ខ្ញុំ          សូម​ពរ​បពិត្រ
                             បួន​ឲ្យ​ព្រះអង្គ         ស្ដេច​ទ្រង់​ប្រសិទ្ធិ៍     ប្រសាទ​ដូច​ចិត្ត
                                                          ដូចជា​បំណង ។
                             ពរ​មួយ​សូម​មាន      តេជតេជៈ​បាន        ឈ្នះ​យក្ខ​ទ្រើស​ឃ្នង
                             ប្រាស​ចង្រៃ​រោគ      ទុក្ខ​សោក​ភ័យ​ផង    សុខ​ដូច​បំណង
                                                          បំណាច់​ប្រាថ្នា ។
                             មួយ​សូម​មាន​រិទ្ធិ៍      ឈ្នះ​បច្ចាមិត្រ                   ទាំង​ទសទិសា
                             មួយ​សូម​សុខ​សម    ជួបជុំ​មាតា              បាន​សោយ​រាជា
                                                          គ្រប់គ្រង​បូរី ។
                             មួយ​សូម​ប្រាថ្នា        ទោះបី​មនុស្ស​ណា   សព្វ​សត្វ​ផង​ក្ដី
                             ទៀង​ទើប​នឹង​ងាប់    ទើប​ស្លាប់​ថ្មី​ៗ          ខ្ញុំ​ប្រស់​សូម្បី
                                                          ឲ្យ​បាន​រួច​រស់ ។
                             ព្រះឥន្រ្ទ​រឹងរិទ្ធិ៍         ស្ដែងស្ដេច​ប្រសិទ្ធិ៍    ព្រះពរ​ទាំងអស់
                             ដោយ​តេជ​អំណាច  ឯង​អាច​វរស់           វរោពុទ្ធស្ស៍   
                                                          ពុទ្ធង្កុរោ ។
                             ស្រេច​ព្រះអង្គ​ឥន្រ្ទ   ទិព្វទេព​ចក្ខិន្រ្ទិយ៍     បរម​សេដ្ឋា
                             ទ្រើសទ្រង់​តបៈ        លា​ព្រះពង្សពោ-      ធីសត្វ​ឧត្ដមោ
                                                          កាន់​ត្រៃត្រឹង្សា ។
                             ទើប​ក្ស័ត្រ​ពីរ​ពង្ស     លីលា​ឡើង​គង់        លើ​អង្គ​អស្សពាហ៍
                             ហៀវហោះ​ត្រដែត   ឯ​លើ​ព្យោមា           រុងរឿង​ហាក់​ជា
                                                          សម្ដេច​កោសិយ៍ ។
                             លឿន​ត្រដែត​ដោយ           អាកាស​គន់គយ      អស់​អង្គ​ថ្លាថ្លៃ
                             អនុជ​ស្នេហ៍​ស្និទ្ធ       នែបនិត្យ​ចក្រី                   ឆព្វណ្ណ​រង្សី
                                                          ភ្លឺ​ផ្លេក​ត្រកាល ។
                             នីរ​អ្នក​ផ្ទិម​ដល់        វិសេស​ឃង់យល់     រុងរឿង​វិសាល
                             ទុក្ខសោក​ប៉ុន្មាន      គ្រាន់​បាន​ធូរ​ស្រាល  ស្រាកស្រន់​ស្រយាល
                                                          ពុំ​សូវ​សោកសៅ ។
                             រែង​រំពឹង​ថា             ឱ​ព្រះមាតា             ស្ដែងស្ដេច​និត្យ​នៅ
                             នែប​នឹង​ក្រុង​យក្ខ    អបល័ក្ខណ៍​ឃោរឃៅ        ឃោរ​ខឹង​ក្រៃក្រៅ
                                                          យុត្តិ​ធម្មា ។
                             ញ៉ាំង​វាពិឃាដ         ព្រះមេ​ព្រះមា-         តា​ដល់​មរណា
                             ឬ​អ្នក​ប្រណិប័ត្ន       ត្រូវ​ចិត្ត​យក្សា                   យក្ខ​សោត​មេត្តា
                                                          គង់​ជន្មានៅ ។
                             ឱ​យក្ខ​វា​គេច           វិល​ទៅធ្វើ​ម្ដេច         ដឹង​អើយ​ប្អូន​ពៅ
                             វា​លោម​ព្រះមេ        ឲ្យ​ល្ហែ​សោកសៅ      ឬ​មួយ​វា​ទៅ
                                                          កំហែង​ជេរ​ថា ។
                             ឱៈឱ​គួរ​គិត             អាសូរ​អាណិត        ព្រះវរ​មាតា
                             មិន​ជ្រាប​សូភាព      បើ​ជ្រាប​យល់​ជា      នឹង​មក​មួយ​គ្នា
                                                          ពុំ​បាន​និត្យ​នៅ ។
                             ស្ដេច​តែង​សោកា     គិត​ព្រះមាតា           ទ្រូង​ត្រួត​ក្រំ​ក្ដៅ
                             សេះ​ហោះ​លុះ​យប់   ចូរ​ឈប់​និត្យ​នៅ      ព្រឹក​ឡើង​ទៀត​ទៅ
                                                          សព្វ​ៗ​ទិវា ។
                             យូរ​តិច​ទៅ​ដល់       ឯក​រដ្ឋ​មណ្ឌល        មួយ​នោះ​នាមា
                             ហែមន្ត​នគរ            បវរ​រដ្ឋា                  កំពែង​សីមា
                                                          ព័ទ្ធ​ប្រាំពីរ​ខ័ណ្ឌ ។
                             រចនា​មណ្ឌប់           ប្រសើរ​សុះសព្វ       គ្រប់​ទ្វារ​ដោយ​ជាន់
                             មាន​ប្រាង្គ​ប្រាសាទ   ស្អាងស្អាត​សោភ័ន   សុទ្ធ​សឹង​សុវណ្ណ     
                                                          នូវ​មណីរ័ត្ន​ឆ្អៅ ។
                             ផ្ទះ​រាស្រ្ត​មន្រ្តី           ក្នុង​រាជ​បូរី              សោតសឹង​មាន​នៅ
                             ដេរដាស​សឹង​គង់     ទាំង​ក្នុង​ទាំង​ក្រៅ     ពុំ​មាន​មនុស្ស​នៅ
                                                          ដល់​អង្គ​ឯកា ។
                             ក្ស័ត្រក្សាន្ត​ថ្កើងថ្កល់ គន់​គិត​ឆ្ងាយ​ឆ្ងល់     ក្នុង​ព្រះ​ចិន្ដា
                             ហើយ​ស្ដេច​ដណ្ដឹង  ទៅ​នឹង​សេះ​ថា        បង​អើយ​នគរ
                                                          នេះ​ស្ងាត់​អ្វីម្ល៉េះ ។
                             ធ្វើ​ម្ដេច​នឹង​ដឹង        ទំនង​ដំណឹង           ដំណើរ​ហេតុនេះ
                             មនុស្ស​ទៅ​ឯណា     បាន​ជា​ដូច្នេះ           ច្នេះ​ចូរ​បង​សេះ
                                                          ទន្ទាប​ចុះ​ទៅ ។
                             សេះ​ទន្ទាប​ដល់       ប្រាសាទ​មណ្ឌល     ប្រសើរ​ឆ្អិនឆ្អៅ
                             កុមារ​ទាំង​ទ្វី            ចុះ​ពី​សេះ​ទៅ          ចូល​ក្នុង​លំនៅ
                                                          គន់​ប្រាង្គ​ប្រាសាទ ។
                             ល្វែងល្វឹង​ធំធេង      ភ្លឺ​ផ្លេក​ចិញ្ចែង         ចិញ្ចាច​ស្អាងស្អាត
                             កញ្ចក់​កញ្ចាំង         តៀងតាំង​ព្រោកព្រាត        ល្អល្អះ​សុទ្ធ​សាត
                                                          ទី​ទិព្វ​សកល ។
                             កែវកង​ប្រាក់​មាស    សឹង​នៅ​ពេញពាស            ទូទាំង​មណ្ឌល
                             ព្រំព្រុយ​ព្រែព្រម      ចៀមចំ​ខ្នើយខ្នល់               ច្រើន​អនេក​សល់
                                                          អនន្ត​មាន​នៅ ។
                             កុមារ​ទត​សព្វ                   ដោយ​កៀន​បន្ទប់              ទាំង​ក្នុង​ទាំង​ក្រៅ
                             ពិតពុំ​យង់យល់       មនុស្ស​ដល់​ម្នាក់​នៅ           ហើយ​ទ្រង់​ត្រាស់​ទៅ
                                                          នឹង​ពាជិ​ថា ។
                             បង​អើយ​ឆ្ងល់​ពេក   ឆ្ងល់​យល់​ហៅ​ប្លែក            ក្នុង​ហទ័យា
                             មាស​ប្រាក់​នូវ​អស់    ព្រះពរ​ពស្រ្តា           នូវ​គ្រឿង​ប្រដា
                                                          ប្រដាប់​មាន​ក្រែល ។
                             មនុស្ស​តើ​ទៅណា    សព្វ​សត្វ​នានា         មិន​មាន​ឃើញ​ដែរ
                             គន់​ៗ​ជាក់​ៗ             ដំណាក់​ដំណែល     ដំណែង​ប្រហែល
                                                          ជា​ស្ដេច​ប្រជី ។
                             ឬ​ក្រែង​មាន​យក្ខ      ជួរជាតិ​អប្បល័ក្ខណ៍          វា​មក​ចាប់​ឆី
                             ស្ដែងស្ដេច​ក្រែង​ខ្លាច                   អំណាច​រិទ្ធី             រត់​ចោល​ធានី
                                                          ដូច​យើង​ដែរ​ដឹង ។
                             សេះ​ក្រាប​ទូល​ឆ្លើយ           បពិត្រ​ម្ចាស់​អើយ     ថា​បើ​ម្ចាស់​នឹង
                             ចង់​ជ្រាប​សភាព                គង់​ជ្រាប​ដំណឹង      តែ​យើង​នៅ​នឹង
                                                          កុំ​ទៅ​ឋាន​ណា ។
                             ស្ដេច​ស្ដាប់​សេះ​ទូល ដូច្នោះ​ហើយ​ចូល              ក្នុង​ព្រះ​ចិន្ដា
                             ពូជ​ពង្ស​ពោធី          រៀប​ទី​ក្រឡា           បន្ទំ​រចនា
                                                          មួយ​ផ្ទំ​នៅ​ក្រៅ ។     
                             ស្ដេច​ផ្ទំ​សឹង​លុះ       ព្រឹកព្រាង​កាលណោះ        សេះ​ទូល​តឿន​ទៅ
                             បពិត្រ​ក្សត្រក្សាន្ត     យើង​បាន​មក​នៅ     សុខ​គួរ​ចមចៅ
                                                          ទ្រង់​ព្រះ​ចិន្ដា ។
                             ទុក​អនុជ​នៅ           នេះ​យើង​នឹង​ទៅ      រុករក​ផលា
                             យក​មក​ថ្វាយ​សោយ         កុំ​ឲ្យ​អនុជា    នឿយ​ព្រួយ​កាយា
                                                          ហត់​ហើយ​ហាល​ថ្ងៃ ។
                             ស្ដេច​ស្ដាប់​អស្សពាហ៍         ត្រេក​ត្រូវ​ចិន្ដា                   បន្ទូល​ថា​ហៃ
                             ប្អូន​ស្ងួន​ស្នេហា                 បង​លា​ទៅ​ព្រៃ         ចូរ​មាស​មិត្រ​ថ្លៃ
                                                          អ្នក​នៅ​នេះ​ណា ។
                             រួម​រក្សា​កាយ           ក្រែង​កើត​អន្តរាយ             ម្ដេច​ៗ​ស្ងួន​ភ្ងា
                             បិទ​ទ្វារ​ឲ្យ​ជិត                   កុំ​ភិត​ភយា                       រសៀល​សូរ្យា
                                                          បង​មក​វិញ​ទេ ។
ផ្ដាំ​ស្រេច​ឡើង​គង់    លើ​អង្គ​អស្សពង្ស     ហោះ​ឆ្ពោះ​ទៅ​ឯ
                        ព្រះព្រៃ​ហេមពាន្ត    សឹង​មាន​ផ្កា​ផ្លែ         សព្វ​ៗ​សឹង​តែ
                                                            បេះ​បរិភោក្ដា ។
                        ហេមហង្ស​នារី         មយូរា​ឥន្រ្ទីយ៍          នរសីហ៍​សារិកា
                        រាជ​សីហ៍​គជ​សីហ៍    ដំរី​ខ្លោងខ្លា              កែះគោត​លៀង​ភា
                                                            គិលេន​សត្វ​សិង្ហ ។
                        ខោត​ឱដ្ឋ​ជុំពា          ជាញជែង​ជល់​គ្នា     ពុំ​ប្រាស់​ប្រុង​ប្រឹង
                        សម្រក់​ទឹក​មាត់       ហបហត់​សម្លឹង        សំឡក់​ក្រញឹង
                                                            ក្រញ៉ូវ​ទៅ​មក ។
                        កុមារ​ក្រសាល         សាន្តសុខ​ត្រអាល    ព្រៃព្រឹក្ស​ឈូង​ឆក
                        សេះ​ទន្ទាប​ស្មោះ      ស្ដេច​ចុះ​បេះ​យក     ផល​ផង​សេះ​រក
                                                            ស្មៅ​បរិភោក្ដា ។
                        លុះ​ថ្ងៃ​ទាបទន់        ស្ដេច​ស្រង់​ស្រប់​ប    ន្ទោ​អស់​ឧណ្ហា
                        គង់​សេះ​វិល​គេច      ដល់​ស្រេច​កុមារ      ប្រទាន​ផលា
                                                            ឲ្យ​អនុជសោយ ។
                        តែ​ព្រឹក​កាលណា     តែង​ទៅ​ព្រឹក្សា         តែ​ឯក​អង្គ​ឲ្យ
                        អនុជ​និត្យ​នៅ                   លុះ​ទៅ​ទៀត​ក្រោយ នោះ​នាង​ហេតុ​ដោយ
                                                            អផ្សុក​ឯក​ឯង ។
                        មួយ​ថ្ងៃ​ទៅ​កាន់        ប្រាសាទ​មួយ​ជាន់    មៀង​មើល​គ្រប់​ល្វែង
                        តែ​បង​ទៅ​ព្រៃ          សព្វ​ថ្ងៃ​សោត​តែង    ឡើង​លេង​ឥត​ក្រែង
                                                            ដោយ​ស្និទ្ធ​ធ្លាប់​នៅ ។
                        ល្ងាច​ចុះ​មក​គង់      នៅ​ទី​ព្រះអង្គ           ព្រះរៀម​ស្ដេច​នៅ
                        លុះ​ព្រឹកព្រាង​ស្រេច សម្ដេច​ចមចៅ         ស្ដែង​ស្ដេច​ហោះ​ទៅ
                                                            កាន់​ព្រៃ​ទូគ៌ម ។
                        នាង​ឡើង​ទៅ​កាន់    ប្រាសាទ​សព្វ​ជាន់    យល់​ស្គរ​មួយ​ធំ
                        ត្រប៉ុល​ទ្រពីង          រលីង​រលំ                នាង​យក​ដៃ​ដំ
                                                            អង្អែល​ស្ទាប​លេង ។
                        យល់​ស្នាម​ពុំ​ស្និទ្ធ     ជា​ហេតុ​ទ្វារ​បិទ        បើក​បាន​ឥត​ក្រែង
                        យល់​កុមារ​ជាក់       ភិត​ភ្ញាក់​អង្គ​ឯង       ពុំ​អាច​ថ្លាថ្លែង
                                                            ពាក្យ​ពេចន៍​ចរចា ។
                        កុមារ​យល់​ជាក់       ព្រឺព្រួច​ហើយ​ហាក់   អណ្ដែត​កាយា
                        កើត​កួច​គន់​គិត       ចាប់​ចិត្ត​ស្នេហា        ជញ្ជឹង​គិត​ថា
                                                            នាង​នេះ​ល្អ​ម្ល៉េះ ។
                        ជា​ស្រី​នាគា             ឬ​ស្រី​ទេវតា             ឬ​មួយ​នាង​នេះ
                        ជា​ស្រី​កិន្នរ              ទើប​ល្អ​ដល់​ម្ល៉េះ       ឬ​មួយ​នាង​នេះ
                                                            ជា​យក្ខិនី ។
                        គិត​ស្រេច​សួរ​ថា      ហៃ​នាង​ធីតា            នាង​នេះ​ជា​ស្រី
                        មនុស្ស​ឬ​ទេវតា        នាគា​កិន្នរី               ឬ​យក្ខិនី
                                                            នាង​មក​ពី​ណា ។
                        នាង​នៅ​បូរី              ស្រុក​ទេស​ឈ្មោះ​អ្វី   ហេតុម្ដេច​បាន​ជា
                        តែ​ឯង​អង្គ​ប្រាណ     ឬ​មាន​នរណា         មក​ផង​នាមា
                                                            នា​មេ​ឈ្មោះ​អ្វី ។
                        នាង​ប្រាយ​ប្រាប់​ស្មោះ        ថា​អញ​ខ្ញុំ​ឈ្មោះ       ចន្ទា​ជា​ស្រី
                        មនុស្ស​លោក​ប្រាកដ                   បុត្រ​ក្ស័ត្រ​ធិបតី       នៅ​ពារាណសី
                                                                        មហា​នគរ ។
                        ព្រះនាម​កាសិក       ធិរាជ​ធម្មិក             មាតា​ទ្រង់​ពរ
                        សម្ដេច​វិមលា                   ជេដ្ឋា​បវរ                ទ្រើស​ទ្រង់​នាមករ
                                                            ទេវន្ទ​ថ្លាថ្លៃ ។
                        ទៀង​ទើប​េទវី                 ប្រាប់​អស់​អំពី          ប្រាស​ព្រះ​បូរី
                        ប្រាប់​ស្រេច​ដណ្ដឹង  ទៅ​វឹង​វិញ​ខ្មី            នាម​អ្នក​ឈ្មោះ​អ្វី
                                                            ចូរ​ប្រាយ​ប្រាប់​មក៍ ។
                        មាតា​បិតា               ស្ដែងស្ដេច​ទៅ​ណា   អស់​អ្នក​នគរ
                        សឹង​បាត់​ទាំងអស់    គ្មាន​សោះ​មួយ​មក៍   អ្នក​នៅ​នេះ​ក៏
                                                            ម្នាក់​ឯង​ទេ​ឬ ។
                        មាន​អ្នក​ឯណា        នៅ​ផង​ជា​គ្នា           មួយ​មាន​ជម្ងឺ
                        ខ្វៃខ្វិន​បាទា             កុមារ​លុះ​ឮ             សូរសៀង​ព្រួចព្រឺ
                                                            ចាប់​ចិត្ត​ចង់​បាន ។
                        បន្ទូល​ប្រាប់​ថា         ប្អូន​អើយ​បង​ជា       បុត្រ​ក្ស័ត្រ​មួយ​មាន
                        យស​យល់​ថ្កើងថ្កែង ឯក​ឯង​ក្សេមក្សាន្ត   មន្រ្តី​រាស្រ្ត​មាន
                                                            អនេក​អនន្ត ។
                        ឯ​ព្រះ​នាមា             សម្ដេច​បិតា             ព្រះនាម​ហេម័ន្ត
                        នគរ​នោះ​ឈ្មោះ       ដូច្នោះ​សុខ​ពន់        សុខ​ពេក​អនន្ត
                                                            អនេក​វស្សា ។
                        កាល​បង​សម្រាល    បិតា​ភូបាល             ប្រកប​នាមា
                        ចំរើន​ពរជ័យ           អភ័យ​កុមារ            ស្ដែងស្ដេច​ស្នេហា
                                                            ដូច​ដួង​ជីវិត ។
                        មាន​កាល​មួយ​ឆ្នាំ     នោះ​ហេតុ​កាល​កម្ម            មាន​សត្វ​ឥន្រ្ទីយ៍
                        សាហាវ​ឃោរឃៅ    ទាំង​ឈ្មោល​ទាំង​ញី           ពីរ​ពិត​មក​ពី
                                                            ព្រៃហេមពាន្ត ។
                        ចូល​ចិត្ត​ឆី​មនុស្ស     ខ្លះ​រស់​ភ័យ​រុះ                    ផ្ទះ​រត់​ចោល​ឋាន
                        ទៅ​នៅ​អាស្រ័យ       ក្នុង​ព្រៃ​ស្មសាន                 ពឹងពួន​បាត់​បាន
                                                            រស់​រួច​ជន្មជាតិ ។
                        រស់​រួច​ជន្មជាតិ        បិតា​អម្ចាស់             អាសូរ​បង​ណាស់
                        ដាក់​ក្នុង​ស្គរ​ស្អាត     បំបិទ​បំបាំង            នៅ​ក្នុង​ប្រាសាទ
                                                            ស្ងាត់​ល្អ​ស្អាងស្អាត រក្សា​អាត្មា ។
                        ទាំង​រស​គោប្រាំ        ក្រែងក្រដ​ដណ្ដាំ      បាយ​បរិភោក្ដា
                        ហើយ​សត្វ​ឥន្រ្ទីយ៍    មក​ស៊ី​មនុស្ស​ម្នា      សម្ដេច​បិតា
                                                            ក្រាញ​ក្រុង​បូរី ។
                        សត្វ​មក​ស៊ី​មនុស្ស    អស់​ទាំង​ស្រី​ប្រុស    ហើយ​ស៊ី​ក្របី
                        គោ​សេះ​ឆ្កែ​ឆ្មា មាន់​ទា​ហត្ថី             សព្វ​សត្វ​អ្វី​ៗ
                                                            សឹង​ឆី​មរណា ។
                        ហេតុ​ដើម​ដូច្នេះ       បាន​ជា​ស្រុក​នេះ      ស្ងាត់​ឥត​មនុស្ស​ម្នា
                        បង​នឹង​ព្រលឹង        សោត​សឹង​កំព្រា      ព្រាត់ប្រាស​ដូចគ្នា
                                                            នេះ​គឺ​កម្ម​ឯង ។
                        បាន​ជា​ប្អូន​ស្រី         ប្រាស​ពី​បូរី              វិលវល់​វង្វេង
                        មក​ដល់​អាយ​ស្រាប់           គឺ​ភ័ព្វ​ពី​ព្រេង ចូរចៅ​មក​លេង
                                                            នឹង​បង​មក​នាង ។
                        ក្សត្រី​វរល័ក្ខណ       ស្ដែងស្ដាប់​ជៀងជាក់          ពាក្យ ​ពេចន៍​វេះវាង
                        ចាប់​ចិត្ត​កួច​កាន់      អៀនអន់​អាង​ខ្នាង   ប្រែប្រាស់​យាសយាង
                                                            ចង់​ចរ​ចុះ​ទៅ ។
                        កុមារ​បវរ                ចេញ​ចុះ​ចាក​ស្គរ     បែរ​បោយ​ហាហៅ
                        ហៃ​កែវ​កប​កាយ      មក​អាយ​សិន​ចៅ     អាល​អ្វី​តែ​ទៅ
                                                            ទៅ​តើ​ទៅណា ។
                        ព្រះករ​ជេស្ឋជ័យ     ចាប់​ចុង​ជាយ​ស្បៃ    នាង​ផាត់​ដៃ​ថា
                        នែ​អ្នក​ខ្លួន​ខ្ញុំ            ក្រមុំ​ព្រហ្មចា           រី​រូប​អ្នក​ជា
                                                            កំឡោះ​ក្មេង​នៅ ។
                        ពុំ​គួរ​ជិត​គ្នា             តែ​ពីរ​អង្គា               លែង​ខ្ញុំ​នឹង​ទៅ
                        ថា​ហើយ​ធីតា          ខ្ញាំ​ខ្លារ​ក្រចៅ            កុមារ​ចមចៅ
                                                            អត់​ឥត​រុញរា ។
                        ទៅ​ទាញ​ទ្វារ​បិទ      គង់​ខាង​ខិត​ជិត       ត្រាស់​ថា​ប្អូន​ភ្ងា
                        នេះ​គឺ​សំណាង        បាន​សាង​ផង​គ្នា      ជា​គូ​បូរា
                                                            បូរាណ​ព្រេងព្រឹទ្ធ ។
                        បង​នឹង​ផ្ញើ​ខ្លួន                   ទុក​លើ​ប្អូន​ស្ងួន        ទាល់​អស់​ជីវិត
                        ខ្លួន​បង​នឹង​មេ                   សឹង​តែ​ឯក​ឥត        ផៅផង​គួរ​គិត
                                                            ឲ្យ​មូល​មួយ​គ្នា ។
                        គ្រាន់​បាន​ជា​ពីរ       រក្សា​មន្ទីរ      ជា​គូ​ស្នេហា
                        ប្អូន​មាស​ស្អប់​បង     តើ​ឆ្គង​ត្រង់​ណា       ចូរ​ចៅ​ថែថា
                                                            ឲ្យ​ជៀង​ឲ្យ​ជាក់ ។
                        នាង​ឆ្លើយ​រឹង​ស្នង     បពិត្រ​បាទ​បង         ខ្លួន​ខ្ញុំ​មិន​ម្នាក់
                        មាន​បង​ធិបតី                   ស្មើ​បិតា​ជាក់           បើ​ចិត្ត​ស្មោះស្ម័គ្រ
                                                            គួរ​កុំ​ប្រញាប់ ។
                        អ្នក​ទៅ​សុំ​យក         ដល់​ស្ដេច​វិល​មក     ឲ្យ​ត្រូវ​តាម​ច្បាប់
                        បើ​ព្រម​ប្រោស​ផ្សំ     ខ្លួន​ខ្ញុំ​នឹង​ស្រាប់        នៅ​ក្នុង​កណ្ដាប់
                                                            កណ្ដាល​ដៃ​ហើយ ។
                        កុមារ​ឆ្លើយ​ថា                   ហៃ​ប្អូន​ស្នេហា         កុំ​ថា​ច្នោះ​ឡើយ
                        បើ​បង​ស្នាល​ស្នេហ៍   នឹង​មេ​ស្រេច​ហើយ   ព្រលឹង​បង​អើយ
                                                            បើ​ព្រះរៀម​ចៅ ។
                        ដឹង​ហើយ​សមអរ     សម​ឲ្យ​ព្រះពរ         បទ​បង​បាន​ទៅ
                        នៅ​មូល​មួយ​គ្នា        ជាតិ​ជា​ញាតិ​ផៅ      គួរ​កាត់​ចិត្ត​ទៅ
                                                            ម្ដេច​មិន​មេត្តា ។
                        ណា​ៗ​ម្ល៉េះ​ហើយ      ព្រលឹង​បង​អើយ      ផ្ដាច់ប្ដូរ​ជន្មា
                        ផ្ញើ​ខ្មោច​ផ្ញើ​ខ្លួន         លើ​ស្ងួន​ស្នេហា        រស់​រូប​ក៏​វា
                                                            កើត​កេរ្តិ៍​អប្រិយ ។
                        ក្សត្រី​ទ្រង់​ស្ដាប់        ជឿ​ចូល​ចិត្ត​ចាប់      កួច​កើត​បេតី
                        ខំ​ឆ្លើយ​ដោះសា       ការ​កេរ្តិ៍​ជា​ស្រី          បពិត្រ​កុំ​បី
                                                            លួងលោម​ចរចា ។
                        ខ្ញុំ​ពុំ​ព្រម​ដោយ         ចូរ​ស្ដេច​បើក​ឲ្យ       ខ្ញុំ​ចរ​យាត្រា
                        កុំ​ឃាត់​កុំ​ខាំង          រារាំង​ទាស់​ទ្វារ         ថា​ភ្លាង​ធីតា
                                                            យាង​ទៅ​ទ្វារ​ម្ខាង ។
                        អភ័យ​កុមារ            យាង​ទៅ​ទាស់​ទ្វារ    អរ​ឱប​អង្គ​នាង
                        ព្រឺព្រួច​ស្នេហ៍ស្និទ្ធ    ជួញ​ជិត​សារពាង្គ    លើក​ពយា​យាង
                                                            ចូល​ក្នុង​ស្គរ​មាស ។ 
                        នាង​ផាត់​នាង​ច្រាន   ប៉ុន្មាន​ៗ                  ពុំ​មាន​លាកលះ
                        រួបរឹត​អស់​អង្គ                   ប្រតិយង្គ​មិត្រ​មាស  ព្រឺព្រម​រួម​វា
                                                            ស្នាស្និទ្ធ​ស្នេហា ។
                        ចរចា​ទៅ​មក           រោះរាយ​រួស​រក        ភោជនភោក្ដា
                        លុះ​ថ្ងៃ​ទាប​ទេ          ទៅ​ឯ​បច្ឆិមា            ក្សត្រី​លាថា
                                                            បពិត្រ​ចមចៅ ។
                        ថ្ងៃ​ទន្ទាប​សល់         ក្រែង​បង​ខ្ញុំ​ដល់       ខ្ញុំ​សូម​លា​ទៅ
                        កុមារ​អួលអាក់        ថ្នម​ដាក់​លើ​ភ្លៅ        ត្រាស់​ថា​ហៃ​ពៅ
                                                            ពាស​ពេញ​ស្នេហា ។
                        បច្ចូស​សម័យ          បង​នាង​ទៅ​ព្រៃ        ចូរចៅ​ម្នីម្នា
                        មក​វិញ​កុំ​យូរ          អាសូរ​រៀមរ៉ា           រៀមរែង​ក្រំ​ផ្សា
                                                            ទ្រូង​ទន្ទឹង​តន់ ។
                        មាស​បង​ៗ​ស្រ-        ឡាញ់​មាស​មិត្រ​ប្រ សើរ​សម​ឥត​ម -
                        ន្ទិល​ទើស​ទាស់​ចិត្ត   មាស​បិទ​បង​គន់      បង​គិត​ដូច​ជន្ម
                                                            ដូច​ជីវិត​បង ។
                        បើ​ពៅ​ពន្លក            មាស​មេ​មិន​មក       សោះ​សម​រៀម​រក
                        ទុក្ខ​បទ​មិន​បាន       យល់​ប្រាណ​ស្ងួន​គ្រង        ចូល​ប្អូន​ស្នេហ៍ស្នង
                                                            រួស​រិះ​រៀមរ៉ា ។
                        រៀមរែង​ក្រំក្រៀម     ក្រំក្រៃ​ស្ងាត់ស្ងៀម              ស្ងប់ស្ងួត​ភក្រ្តា
                        ឯកឯង​និត្យនៅ       មើល​ផ្លូវ​ស្ងួន​ភ្ងា                 មមៃ​មមា
                                                            មមាល​ចាំចៅ ។
                        ក្សត្រី​ឧត្ដម              ស្ដាប់​ហើយ​ក្រៀមក្រំ                   ភក្រ្តា​ហ្មងសៅ
                        អល់​ឯក​ខំ​លា          យាត្រា​ចេញ​ទៅ                គង់​ចាំ​ចមចៅ
                                                            នៅ​ព្រះ​កៅវតា ។
                        លុះ​សាយណ្ហេ        រសៀល​ជ្រៀលជ្រេ             ទាប​ទៅ​បច្ឆិមា
                        ពោធិសត្វ​ថ្លៃ           ប្រពៃ​ឧត្តលា                     វិលវឹង​លីលា
                                                            មក​ដល់​មណ្ឌល ។
                        នាង​ធ្វើ​ស្រស់​ស្រួល  អរ​ឱន​ទទួល                     សេពសោយ​ភ័ស្តុផល
                        ពីរ​ពង្សា​សម           ផ្ទិមផ្ទំ​សកល                     ឥត​ហ្មង​លុះ​ដល់
                                                            ស្វាង​ព្រះ​សូរីយ៍ ។
                        ទុក​នាង​ឲ្យ​នៅ         ស្ដេច​ទៅ​នាង​ទៅ               ថ្កាន​ព្រះ​ស្វាមី
                        មាន​កាល​មួយ​ថ្ងៃ     ភិតភ័យ​ស្រដី                             បពិត្រ​អង្គ​ឥ -
                                                            សូរ​លើ​សិរសា ។
                        យើង​ទាំងពីរ​នេះ     ធ្វេសធ្វើ​ស៊ុន​ម្ល៉េះ               ហេតុនេះ​មិន​ជា
                        ដឹង​ដល់​បង​ខ្ញុំ                   ហើយ​សម​មរណា             ទាំង​ខ្ញុំ​ទាំង​ស្វា-
                                                            មី​ពុំ​លែង​ឡើយ ។
                        អ្នក​នឹង​គិត​កិច្ច        គិត​កល​ដូចម្ដេច               ឲ្យ​រស់​ម្ចាស់​អើយ
                        កុមារ​ឆ្លើយ​ថា                   ពំងា​បង​អើយ                   កុំ​ភិតភ័យ​ឡើយ
                                                            ងាយ​ណាស់​ទេ​ចៅ ។
                        ដ្បិត​ហេមពាន្ត         ឯ​លិច​មែន​មាន                 សុទ្ធ​សឹង​អំពៅ
                        ប៉ុន​ដើម​ដូង​ស្លា       មាន​ស្វា​ចាំ​នៅ                   ច្រើន​ណាស់​គិត​ទៅ
                                                            ប្រាំមួយ​ហ្មឺន​ប្លាយ ។
                        ធំ​ធាត់​ដៃ​ជើង                   ប្រប៉ុន​មនុស្ស​យើង            មនុស្ស​សត្វ​ទាំងឡាយ
                        ឯណា​ដើរ​ដល់        ស្វា​យល់​ពី​ឆ្ងាយ                រត់​មក​ប្រញាយ
                                                            ហែក​ស៊ី​ស្លាប់​ទៅ ។
                        ចូរ​នាង​ធ្វើ​ជា           យល់​សប្ដិ​ឃើញ​ថា            ចង់​ស៊ី​អំពៅ
                        ធ្វើ​ជា​ប្រើ​លង          បើ​បង​នាង​ទៅ                  សម​ស្លាប់​យើង​នៅ
                                                            បាន​សុខ​ក្សេមក្សាន្ត ។
                        រិ​ហេតុ​ពោធី            ព្រាតប្រាស​ធានី                គឺ​កម្ម​បូរាណ
                        តែង​តាម​មក​ផ្ទួន      មួយ​ចួន​បុណ្យ​បាន            សព្វ​សត្វ​តិរច្ឆាន
                                                            មក​ជា​បរិវារ ។
                        មួយ​គឺ​សំណាង       សំណូម​នៃ​នាង                 នឹង​អង្គ​កុមារ
                        អនេក​ជាតិ​យូរ        ជា​គូ​សង្សារ                      ភិក្ខុ​អើយ​ភព​ការ
                                                            តែង​មាន​ដូច្នេះ ។
                        រី​ទោស​នូវ​គុណ       កម្ម​នឹង​បាប​បុណ្យ             ពុំ​ដែល​របេះ
                        របូត​ចាក​ប្រាណ      តែង​មាន​ដូច្នេះ                 គួរ​សង្វេគ​វេះ
                                                            ឲ្យ​របូត​បង់ ។
                        គួរ​កុំ​ប្រមាទ            ខះខំ​សង្វាត                      ធ្វើ​បុណ្យ​ផ្ចិតផ្ចង់
                        ចិត្ត​អកុសល           អំពល់​គួរ​ប្រុង                             ចិត្ត​ចង់​ចូល​ក្នុង
                                                            នគរ​និព្វាន ។         
                        រី​កាមរាគា               កិលេស​តណ្ហា         ក្រ​មនុស្ស​កាន់​បាន  
                        វា​តែង​ផ្លេចផ្លុង        ឲ្យ​អន្តរធាន            ភ្លេច​សីល​ភ្លេច​ទាន
                                                            ភ្លេច​ខ្លួន​មរណា ។
                        ធីតា​ហេតុ​នៅ          ក្មេង​ណាស់​ឆោតឆៅ          ដោយ​កាម​តណ្ហា
                        ធ្វើ​ឲ្យ​វង្វេង             ពុំ​ក្រែង​វេរា                       ភ្លេច​គុណ​ជេដ្ឋា
                                                            ឧបត្ថម្ភ​គាំទ្រ ។
                        ស្រេច​ចរ​ចុះ​ទៅ       គង់​គយ​និត្យ​នៅ                សីហ​បញ្ជរ
                        ឯ​ពោធិវង្ស             ស្ដេច​គង់​អស្សតរ              នាំ​ផលាករ
                                                            ឲ្យ​អនុជា ។
                        ស្រេច​ផ្ទុំ​លក់​ទៅ       លុះ​យាម​យប់​ជ្រៅ             ធ្វើ​ជា​សោកា
                        ស្ដេច​ភ្ញាក់​ថ្នាក់ថ្នម    បីបម​សួរ​ថា                      ហៃ​ប្អូក​ស្នេហា
                                                            អ្នក​យំយែក​ថ្វី ។
                        សត្វ​ខាំ​មាស​ឬ         មាស​មាន​ជម្ងឺ                             ឬ​មួយ​ប្អូន​ស្រី
                        រលឹក​ព្រះ​មេ            នៅ​ឯ​បូរី                           ឬ​ចង់​ស៊ី​អ្វី
                                                            ប្រាប់​បង​ចុះ​ចៅ ។
                        នាង​ទូល​មុសា         បពិត្រ​ជេដ្ឋា                      ខ្ញុំ​ដេក​លក់​ទៅ
                        យល់​សប្ដិ​បាន​ទ-      ទួល​ទាន​អំពៅ                   មាន​រស​ក្រៃ​នៅ
                                                            ព្រៃ​ព្រះ​ហេមពាន្ត ។
                        ហេតុនោះ​នឹក​ចង់    សូម​ក្សត្រា​ទ្រង់                 មេត្តា​ប្រោសប្រាណ
                        ហិច​ហោះ​ទៅ​រក      ទៅ​យក​ក្រែង​បាន             មែន​មក​ឲ្យ​ទាន
                                                            ខ្ញុំ​បរិភោក្ដា ។
                        កុមារ​ស្ដាប់​ហើយ     ត្រាស់​ថា​ប្អូន​អើយ             ចាំ​ភ្លឺ​សិន​ណា
                        បង​ទៅ​រក​ឲ្យ           កុំ​សោយ​សោកា                ស្ដេច​លោម​អនុជា
                                                            ស្រេច​ផ្ទំ​និត្យ​នៅ ។
                        លុះ​ព្រឹក្ស​ក្សត្រា       ប្រាប់​សេះ​ដូចជា               ចំណង់​ប្អូន​ពៅ
                        ឡើង​គង់​សេះ​ហោះ  ស្មោះ​ឆ្ពោះ​សំដៅ               ច្បារ​មួយ​មាន​នៅ
                                                            បច្ឆិម​នគរ ។
                        ស្ដេច​ហោះ​ដល់​ស្រេច        ចុះ​ចាក​កាប់​កាច់      រើស​រក​ដើម​ល្អ
                        បាន​ស្រេច​ស្ដេច​សោយ      ហុច​ឲ្យ​អស្សតរ       សេះ​សោត​សឹង​សរ
                                                                        សើរ​សំណេះ​ថា ។
                        នេះ​ផ្អែម​ប្រសើរ                កុមារ​ថា​អើ             ផ្អែម​ហើយ​ពិសា
                        ដូច​ប្អូន​ដេក​យប់               យល់​សប្ដិ​ភោក្ដា       មាន​រស​យល់​ជា
                                                                        នឹង​មែន​អស្សតរ ។
                        សោយ​ស្រេច​ស្ដេច​កាច់      ចង​បាច់​រួច​ស្រេច     ឯ​អស់​ពានរ
                        រត់​មក​លលាំ                     នឹង​ខាំ​ឲ្យ​មរណ៍       កាលណោះ​អស្សតរ
                                                                        ស្រៀវ​ស្រែក​បន្លឺ ។
                        ស្វា​ស្ដេច​ពានរ                  នោះ​សោត​សឹង​មរ- ណា​ស្លាប់​នៅ​ដី
                        ពោធី​ទ្រង់​ស័ក្តិ                  យល់​ជាក់​ប្រណី      ព្រះ​ឱស្ឋ​ប្រិមប្រិយ
                                                                        ត្រាស់​នឹង​សេះ​ថា ។
                        ស្វា​ផង​ទាំងនោះ                ស្លាប់​ពិត​ពីព្រោះ      យើង​ពីរ​អង្គា
                        គិត​គួរ​ប្រោសប្រស់            ឲ្យ​រស់​ជន្មា              ក្រែង​មាន​វេរា
                                                                        ទៅ​អនាគត ។
                        គិត​ស្រេច​លីលា                ឡើង​គង់​អស្សពាហ៍           នានាំ​ពង្ស​ពុទ្ធ
                        ដល់​ស្រះ​មួយ​ធំ                 ស្អាតស្អំ​បរិសុទ្ធ                 មាន​ទាំង​កមុទ្រ
                                                                        ប្រាំ​ពណ៌​សឹង​ផ្កា ។
                        ស្ដេច​ចរ​ចុះ​ស្រង់               ជំរះ​ព្រះអង្គ                      កាច់​ស្លឹក​បទុមា
                        ខ្ចប់​ទឹក​ឡើង​គង់                លើ​អង្គ​អស្សា                    មក​ប្រស់​អស់​ស្វា
                                                                        ពានរ​រួច​រស់ ។
                        ពួក​ពានរា                        បង្គំ​ទូល​ថា                       យើង​ខ្ញុំ​ទាំងអស់
                        ថ្វាត់ថ្វាយ​ទាំង​ច្បារ            ជាតិ​ជា​របស់                     ព្រះ​មហា​បុរស
                                                                        យើង​ខ្ញុំ​ទាំងឡាយ ។
                        ជា​ខ្ញុំ​ក្ស័ត្រ​ថ្លៃ                     ដល់​ប្រាំពីរ​ថ្ងៃ                    នឹង​នាំ​ទៅ​ថ្វាយ
                        ម្ដង​ៗ​ជា​សួយ                    សោះ​ព្រួយ​ព្រះ​កាយ ស្ដែង​ស្ដេច​ដល់​អាយ
                                                                        សឹម​យើង​ខ្ញុំ​ទៅ ។
                        ស្ដេច​ស្ដាប់​ស្រាកស្រួល       ព្រម​ព្រះ​ទទួល                  ហើយ​យក​អំពៅ
                        គង់​សេះ​សន្ធព                  ត្រឡប់​វិល​ទៅ                   អនុជ​នោះ​នៅ
                                                                        យង់​យល់​ស្ដេច​មក ។
                        ពិត​ពុំ​ក្ស័ណក្ស័យ              រិង​គិត​ភិតភ័យ                  ធ្វើ​រួសរាយ​រក
                        ភក្រ្ត​ផង់​ស្រស់​ស្រួល          ទទួល​ចាប់​យក                 អស់​អំពៅ​មក
                                                                        កាត់​កាច់​ភោក្ដា ។
                        ពង្ស​ពោធិញាណ              ប្រាយ​ប្រាប់​ពី​បាន              ស្វា​ជា​ទាសា
                        សំណេះ​ប្រាប់​គ្រប់             លុះ​យប់​និទ្រា                   ទៀត​ទើប​ព្រះ​មហា-
                                                                        បុរស​ទៅ​ព្រៃ ។
                        នាង​យក​អំពៅ                  អំពី​សល់​នៅ                     ទៅ​ថ្វាយ​អភ័យ
                        ប្រាប់​ថា​ឥឡូវ                    ស្ដេច​ទៅ​ពុំ​ក្ស័យ                ប្រាប់​ថា​ស្វា​ព្រៃ
                                                                        សុំ​ជា​សេនា ។
                        សត្តទិន នឹង​យក             អស់​អំពៅ​មក                   ថ្វាត់ថ្វាយ​ក្សត្រា
                        ច្នេះ​នឹង​គិត​ម្ដេច                ឲ្យ​ស្ដេច​មរណា       កុមារ​ឆ្លើយ​ថា
                                                                        កុំ​ភ័យ​មាស​បង ។
                        ដ្បិត​ហេមពាន្ត                  ឯ​ជើង​នៅ​មាន         សុទ្ធ​សឹង​ឃ្មុំ​ផង
                        មែន​មាន​ខ្លាឃ្មុំ                  ចាំ​ជុំ​គ្រប់គ្រង                   ធំ​ៗ​កន្លង
                                                                        ប៉ុន​ៗ​ដំរី ។
                        បួន​ហ្មឺន​គត់​កាច                គ្មាន​មនុស្ស​ដ៏​អាច    ទៅ​ឡើយ​ចូរ​ស្រី
                        យល់​សប្ដិ​ស៊ី​ឃ្មុំ                  យំ​សុំ​សំបី               បាន​បង​ប្រណី
                                                                        ប្អូន​ស្ងួន​ស្នេហា ។
                        តែ​ទៅ​ដល់​ព្រៃ                   នោះ​នឹង​ក្សិណក្ស័យ          ទៅ​ទាំង​អស្សា
                        ស្រេច​ថ្នម​ផ្ដេកផ្ដិត             ស្នាលស្និទ្ធ​ជួប​ជា               រសៀល​សុរិយា
                                                                        នាង​លា​ចុះ​ទៅ ។
                        ពោធី​វង្កូល                       លីលា​ចរចូល          ទែនទី​លំនៅ
                        នាង​ប្រុង​ប្រណីប័ត្ន            ធ្វើ​វត្ត​ចមចៅ           ឥត​ឲ្យ​ហ្ម៉ងសៅ
                                                                        ដូច​កាល​ប្រក្រតី ។
                        លង់លុះ​ដាស់​ទុំ                 នាង​ធ្វើ​ជា​យំ           តាម​ពាក្យ​ស្វាមី
                        ពោធី​ជ្រួតជ្រាប                 ស្ទុះស្ទាប​បិដ្ឋី         ប្អូន​អើយ​ហេតុអ្វី
                                                                        ក៏​ប្អូន​សោកា ។
                        នាង​ភូត​ថា​ខ្ញុំ                     យល់​សប្ដិ​ស៊ី​ឃ្មុំ        មាន​រស់​ឱជា
                        សូម​ព្រះ​មាស​មិត្រ             អាណិត​មេត្តា                   រក​ឲ្យ​ភោក្ដា
                                                                        ដ្បិត​ខ្ញុំ​ម្ចាស់​ចង់ ។
                        ច្នោះ​កុំ​សោយសោក           ព្រឹកព្រាង​បង​រក      ឲ្យ​តាម​ចំណង់
                        ពី​ថ្ងៃ​នេះ​ទៅ                      បើ​ចៅ​គិត​ចង់                             អ្វី​ចូរ​ប្រាប់​ត្រង់
                                                                        កុំ​សោយ​សោកា ។
                        បិទបាំង​ភិតភ័យ                ក្រែង​មាស​ថ្លើមថ្លៃ             ឈឺ​ថ្កាត់​ពុំ​ជា
                        ស្ដេច​លួង​លោម​នាង                   លុះ​ស្វាង​សុរិយា                ប្រាយប្រាប់​អស្សពាហ៍
                                                                        ហើយ​គង់​ហោះ​ទៅ ។
                        លុះ​ស្ដែងស្ដេច​ដល់            ខ្លាឃ្មុំ​យង់យល់                 ខេរខឹង​ឃោរឃៅ
                        ស្ទុះ​មក​នឹង​យុទ្ធ                នឹង​ពុទ្ធ​ចៅ                       សេះសោត​ស្រែក​នូវ
                                                                        ស័ព្ទ​សីហៈ​ហើយ ។
                        សុទ្ធ​សឹង​សន្លប់                 ពិតពុំ​ទល់ទប់                    នឹង​ស័ព្ទ​សេះ​ឡើយ
                        ពោធី​ហេតុ​គិត                  អាណិត​ណាស់​ហើយ        ក្ស័ត្រក្សាន​ត្រាណត្រើយ
                                                                        យក​ទឹក​ទៅ​ប្រស់ ។
                        ខ្លាឃ្មុំ​តិរច្ឆាន                     ដោយ​បុណ្យ​បែរ​បាន         រួចរស់​ទាំងអស់
                        ក្រួញក្រាប​វន្ទា                  ព្រះ​មហា​បុរស                  សុខសាន្ត​សោមនស្ស
                                                                        មនោ​ស្មោះស្មាន ។
                        ព្រះគុណ​អម្ចាស់               ធ្ងន់​ពេក​ក្រៃក្រាស់             រក​អ្វី​ផ្ទឹម​គ្មាន
                        យើង​ខ្ញុំ​សឹង​សុំ                   ជា​ខ្ញុំ​ក្ស័ត្រក្សាន្ត                 ទាំង​ទី​ហេមពាន្ត
                                                                        ជាតិ​ជា​រាជ​ទ្រព្យ ។
                        មិន​ឲ្យ​ស្ដេច​ព្រួយ              នឹង​នាំ​ជា​សួយ                  ទៅ​ថ្វាយ​ដល់​ស្លាប់
                        ពោធី​វរវង្ស                       ស្ដេច​ទ្រង់​ស្ដែងស្ដាប់          ព្រម​ប្រែប្រាយ​ប្រាប់
                                                                        វិលវឹង​វិញ​ថា ។
                        អង្គ​អញ​ឥត​ផៅ                សោះ​សំណាក់​នៅ             ហេមវន្ត​សីមា
                        ឥត​អង្គ​មន្រ្តី                      សេនី​សេនា                       ចូរ​អ្នក​រក្សា
                                                                        អង្គ​អញ​នេះ​ផង ។
                        ប្រាំពីរ​ថ្ងៃ​ទៅ                     (ថ្កាន​ទី​លំនៅ                   ឯ​អាយ​ឲ្យ​ផង
                        គ្រា​អញ​ទូព៌ល )                គ្រាន់​យល់​ម្ដង​ៗ                សោះ​ស្ងាត់​យើង​ចង
                                                                        ចិត្ត​ចូល​ជា​សាច់ ។
                        ស្ដេច​ខ្លាឃ្មុំ​ព្រម                 ឡើង​បេះ​ឃ្មុំ​ថ្នម                 ចរ​ចូល​ថ្វាយ​ស្ដេច
                        ទទួល​សេពសោយ             បេះ​ឲ្យ​សេះ​ស្រេច              ឡើង​គង់​សេះ​គេច
                                                                        វិល​មក​ប្រាសាទ ។
                        ដល់​ហើយ​ហុច​ឲ្យ              អនុជ​សោត​សោយ            ផ្អែមល្អែម​មាន​ជាតិ
                        រិះ​រឹង​ភ័យ​ក្ដាត់                   ក្រែង​ក្ស័ត្រ​ភូវនាថ             ជ្រាប​ហើយ​ពិឃាដ
                                                                        ពុំ​ទុក​ជន្មា ។
                        ប្រុងប្រឹង​ប្រណិប័ត្ន           ធ្វើ​វត្ត​មហាក្ស័ត្រ                ស្ដេច​ប្រាប់​អនុជា
                        ពិ​បាន​ខ្លាឃ្មុំ                      ជា​ខ្ញុំ​បាទា                         សត្តទិន​នឹង​នា
                                                                        នឹង​នាំ​ឃ្មុំ​មក ។
                        លុះ​ព្រឹក​ព្រាង​ថ្ងៃ               តែង​តើន​ទៅ​ព្រៃ                នាង​ឡើង​ទៅ​រក
                        ស្វាមី​ទេវី​ប្រាប់                   ពី​ស្ដេច​យក​ឃ្មុំ                  បាន​មែន​មក
                                                                        មិន​មរណា​នៅ ។
                        បែរ​បាន​ខ្លាឃ្មុំ                    មក​នៅ​ជា​ខ្ញុំ                      គិត​ម្ដេច​ទៀត​ទៅ
                        អភ័យ​កុមារ                      ឆ្លើយ​ថា​ហៃ​ពៅ                 តម្រេះ​បង​នៅ
                                                                        កុំ​ព្រួយ​ចិន្ដា ។
                        ក្នុង​ហេមពាន្ត                             ឯ​បូព៌​នោះ​មាន                  ស្រះ​មួយ​រង​ថ្លា
                        មាន​បញ្ច​បទុម                  ធំ​ៗ​ផ្លែផ្កា                          ប៉ុន​កង់​រថា
                                                                        រី​រស់​ពិសី ។
                        ក្រចាប់​សោត​មាន             មើម​ធំ​ប្រមាណ                 ប៉ុន​ក្បាល​ក្របី
                        មាន​កុម្ភណ្ឌយក្ស              បួន​នាក់​តិរ្ថី                       នៅ​ឆ្នេរ​ស្រះស្រី
                                                                        រក្សា​ការពារ ។
                        តែង​ដង​ទឹក​ស្រះ               នោះ​ទៅ​ថ្វាយ​ព្រះ              វេស្សវ័ណ​រាជា
                        ផ្លាស់​វេន​គ្មាន​លោះ            បើ​មនុស្ស​សត្វ​ណា            ទៅ​ហើយ​យក្សា
                                                                        ចាប់​ឆី​ក្សិណក្ស័យ ។
                        ចូរ​ប្អូន​និមល                    ថា​យល់​សប្ដិ​យល់              (ស្រះស្រង់​ថ្លាថ្លៃ
                        ឲ្យ​បង​នាង​ទៅ                  គង់​តែ​នឹង​ក្ស័យ                 ជីពជន្ម​ប្រល័យ
                                                                        ដោយ​ដៃ​យក្សា
                        នាង​នាថ​ក្សត្រី                  ព្រម​តាម​ស្វាមី                  ភ្លេច​គុណ​ជេដ្ឋា
                        គឺ​កម្ម​ពី​ព្រេង                    ឲ្យ​វង្វេង​ប្រា-                     កដ​ក៏​លាក​លា
                                                                        នូវ​អង្គ​ស្វាមី ។
                        មក​ចាំ​ទសពល                 ស្ដែងស្ដេច​វិល​ដល់            ហើយ​ព្រះ​ចក្រី
                        ប្រទាន​ផលា                     អាហារ​ចំណី                     ទៅ​ព្រះ​ប្អូន​ស្រី
                                                                        សោយ​ស្រេច​និទ្រា ។
                        លុះ​ព្រឹក​នាង​ទូល              ពង្ស​ពុទ្ធង្កូល                     ពន្លក​សាស្ដា
                        នា​យប់​ស្កប់ស្កល់               ខ្ញុំ​យល់​សប្ដិ​ថា                   បាន​បរិភោក្ដា
                                                                        ផ្លែ​ឈូក​ហេមពាន្ត ។
                        ទំហំ​ប្រាកដ                      ប៉ុន​កង់​រាជ​រថ                   ក្រចាប់​ប្រមាណ
                        ប៉ុន​ក្បាល​មហិង្សា             ថែម​ថា​ហាក់​បាន               ងូត​ទទួល​ទាន
                                                                        ទាំង​ទឹក​ស្រះ​ផង ។
                        សូម​ទ្រង់​ប្រោសប្រាណ      ទៅ​រក​ឲ្យ​ទាន                    ពោធី​ច្បាស់​ច្បង
                        បន្ទូល​ត្រាស់​ថា                 ស្ងួនភ្ងា​ស្នេហ៍ស្នង              កុំ​ព្រួយ​សិម​បង
                                                                        ទៅ​រក​ឲ្យ​ពៅ ។
                        ត្រាស់​ស្រេច​ព្រះអង្គ           ប្រាប់​សេះ​ឡើង​គង់            ហៀវ​ហិច​ហោះ​ទៅ
                        រក​សព្វ​ទិសា           រុក្ខា​ជ្រោះជ្រៅ                   ពុំ​មាន​ចមចៅ
                                                            ទៅ​ទិស​បូព៌ា ។
                        យល់​ស្រះ​មួយ​ធំ      រុក្ខជាតិ​ត្រសុំ                     ត្រសាយ​សាខា
                        ដោយ​ឆ្នេរ​ស្រះស្រង់ ព្រះពង្ស​ពុទ្ធា                    ចុះ​ស្រង់​គង្គា
                                                            លាង​ទាំង​អស្ស​ពង្ស ។
                        ដក​យក​ក្រអៅ        បេះ​ផ្លែ​ឈូក​នៅ                 ខ្ចប់​ទឹក​ថ្លា​យង់
                        លីលា​ឡើង​ជិះ        សេះ​ចរ​ដាំង                     តាម​ឆ្នេរ​ស្រះស្រង់
                                                            ក្រោម​ជ្រៃ​សាខា ។
                        សេពសោយ​ភ័ស្តុផល         អាហារ​ស្កប់ស្កល់     ពិសេស​ពិសា
                        ព្រះពាយ​ផ្សាយ​គន្ធ           បុប្ជវន​នានា            ដោរ​ដោយ​វាតា
                                                                        តម្រេត​បន្ទំ ។
                        សួរ​ស័ព្ទ​បក្សី                     ដូច​តូរ្យតន្រ្តី            ត្រែ​ស័ង្ខ​ប្រគំ
                        សម្ដេច​ក្ស័ត្រក្សាន្ត             ប្រែប្រាណ​ប្រាស់​ផ្ទុំ   ក្រោម​ព្រះ​ជ្រៃ​ធំ
                                                                        លំហែ​កាយា ។
                        កាល​ព្រះ​ពង្សពោ-             ធីសត្វ​វរោ               ពន្លក​ពុទ្ធា
                        ស្ដែង​ស្ដេច​ផ្ទំព្ធ                  ព្រះ​ជ្រៃ​សាខា          រសៀល​សុរិយា
                                                                        ទន់​ៗ​ល្ងាច​ថ្ងៃ ។
                        ស្ដេច​តើន​ស្រេចស្រង់         ជម្រះ​ព្រះអង្គ                   ប្រសើរ​ថ្លាថ្លៃ
                        រួច​រៀប​ព្រះអង្គ                 នឹង​គង់​មនោម័យ     ត្រឡប់​វិលវៃ
                                                                        ទៅ​កាន់​ហេមវន្ត ។
                        កាល​ពី​ព្រឹកព្រាង               សូរ្យសែង​រះ​ស្វាង     ទាំង​បួន​កុម្ភណ្ឌ
                        ដែល​នៅ​ចាំ​ស្រះ                រួស​រះ​ទៅ​កាន់          ព្រៃព្រឹក្ស​រួសរាន់
                                                                        រួស​រក​ភោក្ដា ។
                        កាល​អង្គ​សម្ដេច                ពន្លក​សារពេជ្រ       ស្ដេច​នឹង​យាត្រា
                        កុម្ភណ្ឌ​មក​ដល់                 យង់​យល់​ព្រះ​មហា-           ក្សត្រា​ថ្លាថ្លៃ
                                                                        នូវ​សេះ​ស​សម ។
                        រូត​រត់​ប្រឹង​ប្រ -                  ជែង​ចង់​ចាប់​បរិ -               ភោគ​ព្រះ​បរម-
                        ពោធី​ទ្រង់​រិទ្ធិ៍                     ដោយ​ចិត្ត​លោភលំ-           ឥត​អង្គ​ជា​ចំ -
                                                                        ណី​នៃ​អាត្មា ។
                        មហាក្ស័ត្រ​ឧត្ដម                យង់​យល់​កាយកុ -             ម្ភណ្ឌ​ពិតហើយ​ហា-
                        ទ័យ​ទ្រង់​និរនឹក                 ភ្លាំងភ្លឹក​ព្រឹបា                    រម្ភ​រិះ​រួញ​រា
                                                                       
                                                                        រត់​រលាំង​ស្លោត ។
                        រូសីហ៍​និរភ្លឹក                     ឃើញ​អស់​អម្រឹត              ពាល​ពុំ​គិត​កោត
                        កុម្ភណ្ឌ​ទាំង​បួន                 កង្គួន​ក្រេធក្រោធ              យល់​ព្រះ​ពង្ស​ពោធិ៍
                                                                        ពុំ​ព្រួញ​រួញរា ។
                        ពុំ​ហាន​ពារ​ពះ                   ចូល​ចាប់​ប្រាណ​ព្រះ          កុម្ភណ្ឌ​មួយ​ថា
                        អ្នក​បេះ​ឈូក​ក្នុង               ស្រះស្រង់​រង​ថ្លា                 អ្នក​ឯង​ត្រូវ​ជា
                                                                        ចំណី​អស់​យើង ។
                        ម្នាក់​ថា​កុំ​អាល                  អ្នក​នេះ​ត្រកាល                 ត្រកូល​ថ្កុំថ្កើង
                        គន់​ឆោម​ឆាយា                 ឫកពា​ចើងម៉ើង                 ធ្វើ​តាម​ទំទើង
                                                                        គ្មាន​គិត​កោត​ក្រែង ។
                        នេះ​ម្ដង​ប្រប្រៃ                   ប្រប្រឹម​ឥត​ភ័យ                 ឥត​ភិត​ឥត​ស្ញែង
                        ឥត​គិត​នឹក​ស្ញើប               រំភើប​អញ​ឯង                   យល់​ជៀង​ជាក់​ស្ដែង
                                                                        អញ​គិត​ហើយ​ភ័យ ។
                        រូបរាង​អង្គ​ឯក                   ល្អល្អះ​ចំឡែក                   លើស​លោក​ដទៃ
                        ក្រែង​គាត់​ចេះ​ចែង             សំដែង​ធម៌​ថ្លៃ                             គួរ​យើង​ប្រាស្រ័យ
                                                                        សួរ​ព្រះ​ធម្មា ។
                        កុម្ភណ្ឌ​មួយ​នាក់               ស្ដែងស្ដាប់​ជៀងជាក់                   សាក​សួរ​ទៅ​ថា
                        ហែ​មហា​បុរស                   ស្រៀប​ស្រស់​សោភា           អាថ៌​ធម៌​ធម្មា​វរំ​វរេ ។
                        អង្គ​ធម៌​នឹង                       ធម៌​តើ​អ្នក​ដឹង                             អ្នក​ចេះ​ឬ​ទេ
                        មួយ​ថា​បើ​អ្នក                             ជៀងជាក់​ចេះ​ប្រែ              ចូរ​ថ្លែង​ប្រាប់​គេ
                                                                        ចុះ​ចៅ​កុំ​ភ័យ ។
                        អញ​អាណិត​ចៅ               រូបរាង​ល្ពេញល្ពៅ              ក្រែង​ចៅ​ក្សិណក្ស័យ
                        បើ​ចៅ​ឯង​អាច                  មាន​ប្រាជ្ញា​វៃ                     ចេះ​ថ្លែង​ធម៌​ថ្លៃ
                                                                        ឲ្យ​យើង​ស្ដាប់​ហើយ ។
                        យើង​នឹង​លែង​ចៅ             ឲ្យ​វិលវិង​ទៅ                     កុំ​ចៅ​ភ័យ​ឡើយ
                        ព្រះ​ពោធិសត្វ                   បុរស​ត្រាណត្រើយ            ស្ដែង​ស្ដេច​ស្ដាប់​ហើយ
                                                                        បន្ទូល​វិញ​ថា ។
                        យក្ខ​អើយ​អញ​ឯង             ពុំ​ខ្លាច​ពុំ​ក្រែង                             ដល់​ប៉ុន​កេសា
                        មួយ​រី​ធម៌​នេះ                    អញ​ចេះ​ទេសនា               តែ​ព្រះ​ធម្មា
                                                                        ប្រសើរ​ថ្កើងថ្កាន ។
                        ជា​ធម៌​ព្រះពុទ្ធ                   ប្រពៃ​វិសុទ្ធ                       វិសេស​សរញ្ញាណ
                        ទេសន៍​ទូន្មាន​ជន               អរហន្ត​គ្រប់​ប្រាណ            បរិបូណ៌​មែន​មាន
                                                                        បទ​បាលី​ថា ។
                        នត្ថិ​អាសនំ                       អាសនយុត្តំ                      បើ​គ្មាន​អាសនា
                        សមគួរ​ជា​អាសន៍              ធម្មាសន៍​ថ្លៃថ្លា                  នោះ​សោត​លោក​ថា
                                                                        ពុំ​គួរ​សំដែង ។
                        កុម្ភណ្ឌ​សួរ​ថា                             ដូចម្ដេច​អាសនា                ពុំ​គួរ​នឹង​ថ្លែង
                        បទ​យើង​ខ្លួនខ្លៅ                ចូរ​ចៅ​ចាយ​ចែង                យើង​នឹង​តាក់តែង
                                                                        អាសន៍​ឲ្យ​គួរ​គាប់ ។
                        ពោធី ស្ដាប់​ហើយ              ត្រាស់​ថា​យក្ខ​អើយ            ចូរ​ចៅ​ប្រដាប់
                        គ្រឿង​គ្រែ​ធម្មាសន៍            ឱភាស​ស្រេចស្រាប់            សម្រេច​សម្រាប់
                                                                        ជា​គ្រឿង​បូជា ។
                        ហើយ​មាន​ទៀន​ធូប           នូវ​គ្រឿង​ក្រអូប                 គ្រឿង​គន្ធ​មាលា
                        មាន​គ្រឿង​អម្ពរ                 សឹង​ស​សោភា                   ឲ្យ​អង្គ​អាត្មា
                                                                        អញ​ឯង​ស្លៀកពាក់ ។
                        គួរ​នូវ​ធម្មា                        ទើប​ហៅ​អាសនា               អង្គ​អញ​ជា​អ្នក
                        សំដែង​ព្រះធម៌                  ស្លៀក​ស​សោភ័គ្គ               ទើប​គួរ​ជៀងជាក់
                                                                        ជាតិ​ជា​អាចារ្យ ។




សត្តទិនៈ ប្រែ​ថា ៧ ថ្ងៃ ។
បិដ្ឋិ ប្រែថា ខ្នង ។
សេចក្ដី​ក្នុង​វង់ក្រចក​នេះ​កែ​ថ្មី ឯ​សេចក្ដី​ចាស់​ដូច្នេះ កាន់​គំនិត​នៅ អាយ​ឲ្យ​យូរ​ផង ដ្បិត​អញ​ទូព៌ល ។
នេះ​កែ​ថ្មី ឯ​សេចក្ដី​ចាស់​ដូច្នេះ................ ឲ្យ​បង​នាង​ទៅ តែ​ទៅ​នឹង​ក្ស័យ កុំ​ភ័យ​ប្អូន​ពៅ យក្ស​នោះ​ឃោរឃៅ គ្មាន ចិត្ត​មេត្តា ។




គួរ​ជា​ប្រាំរយ​យោជន៍​មហិមា ។ តែ​លើស​ពាក្យ​ចួន ឯ​សេចក្ដី​ត្រូវ​តាម​ទំនង​ព្រោះ​តាម​ធម្មតា បរសេះ ១ ថ្ងៃ ១០០ យោជន៍ បើ​មាន​ភ័យ ត្រូវ​បង្ខំ​ឲ្យ​លឿន​លើស​ធម្មតា សេះ​អាច​រត់​បាន​ដល់​៥០០ យោជន៍ ។
ក្នុង​វង់​ក្រចក​ជា​ពាក្យ​កែ​ថ្មី ឯ​ច្បាប់​ចាស់​បាត់​ពាក្យ​ខ្លះ នឹង​ខុស​សម្ផស្ស​ពាក្យ​ចួន ដូច្នេះ​សព្វ​សត្វ​មនុស្ស​ម្នា សោតសឹង​ស្លុតស្លាប់ ខ្លួន​ជា​អស្សពាហ៍​សីរសា សីហី​ភ្លាប់ ជា​សីហ៍​ប្រដាប់ នូវ​គ្រឿង​រត្នរាយ ។




ច្បាប់​ដើម​ចប់​ខ្សែ ១ ត្រឹម​ប៉ុណ្ណេះ តទៅ​ជា​សេចក្ដី​ខ្សែ ២ តាម​ច្បាប់​សាស្រ្តាស្លឹករឹត វត្ត​សត្បូរ ស្រុក​ស្អាង ខែត្រ កណ្ដាល ។
គឺ​បុត្រី​បុត្រា ។
ប្រែ​ថា​តែ​៧​ថ្ងៃ​ទេ ។






-ពនិតាៈ ប្រពន្ធ
-ហួណា, ប្រមុខ, មេ​កង, មេ​ក្រុង, នាយក។
-នរបតី ជា​ម្ចាស់​នៃ​នរជន គឺ​ក្សត្រ​ផែនដី ។



-ប្រថម​ឬ​បថម​គឹបថម សាវ័ក-បថម​សារិក ។
-ពួក​ឥសី ។
-ទូទាំង​ឋានសួគ៌
-ស្តេច​ចាតុលោក​បាស​ដែល​ស្ដិត​នៅ​ប្រចាំ​ទិស​ទាំង​បួន ។
-ជា​ឈ្មោះ​ស្តេច​ចតុលោកបាល​មួយ​អង្គ​ក្នុង​ចំនួន​៤​អង្គ ។
-ប្រែ​ថា បៀត​បៀន ។
-សូម​សិរី​ដ៏​ប្រសើរ​ល្អ​ចូលមាន ។
-មង្គល​ដ៏​ប្រសើរ ។
-ដ៏​ប្រសើរ​វិសេស ។
១០-កាព្យ​ដ៏​ប្រសើរ ។
១១-ពីរ​ពាន់ ។
១២-កូន​រយ ។
១៣-នឹង​ពីរ​ឆ្នាំ ។
១៤-ឆ្នាំ​មមែ ។
១៥-ខែ​អស្សុជ ។
១៦-បី​កើត ។
១៧-ខាង​ខ្នើត ។
១៨-ថ្ងៃព្រហស្បតិ៍
១៩-គឺ​គ្មាន​អ្នក​ឯណា​មួយ ។
២០-តាំង​ពី​ពាក្យ​ថា​សម្តេច​ព្រះ​វររាជជន​នុំ.... ឋិត​លើ​សិរសី ជា​ព្រះ​នាម​ព្រះ​រាជ​មាតា​របស់​ព្រះ​ករុណា​សុវណ្ណរដ្ឋ
២១-ទសពិធ​រាជ​ធម៌​គំធម៌​សម្រាប់​ស្តេច​១០​ប្រការ​មាន​ទាន​នឹង​បរិច្ចាគ​ជា​ដើម ។
២២-ឧត្តណៈ,ឧត្តម, ខ្ពង់​ខ្ពស់ ។
២៣-អដ្ឋា​សេះ១៨ គឺ​កសាង​ព្រះ​ពុទ្ធ​រូប​កំពស់​១៨ហត្ថ ដែល​ហៅ ព្រះ​អដ្ឋសេ​នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​សុក​ឧត្តុង្គ​សព្វ​ថ្ងៃ​នេះ ។







No comments:

Post a Comment