កាព្យនិរាសនគរវត្ត
របៀបតែងកាព្យពាក្យ៨បុរាណ
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក
(ប្រសិនបងប្អូនចង់មើលគំរូបែបនេះបន្ថែមសូមអានរឿងទិព្វសង្វារទាំង៥ក្បាល)
កាព្យនិរាសនគរវត្ត
ឲកញាសុត្តន្តប្រីជា ឥន្ទ
រៀបរៀង
និរាសរតន៍វត្តនគរសែនវរចិត្ត
កាលចេញចាកលាកចរសមរមិត្រ កែវជីវាគូជីវិតភិសម័យ
។
ដោយមានការចក្រពង្សវង្សក្រស័ត្រ ស៊ីសុវត្ថិព្រះកែវហ្វាសុឡាឡៃ
ព្រះចៅក្រុងកម្ពុជាធិបតី មានព្រះទ័យហ្មាយប៉ងពោធិញាណ
។
ទ្រង់យាងមកនគរវត្តសមោសរ ចាត់បដិសង្ខរណ៍ទីបូរាណ
បរិចាគរាជទ្រព្យប្រដាប់ទាន បំពេញញាណសម្ពោធិបញ្ញា
។
កំណត់ថ្ងៃយាងនោះចុះខាងខ្នើត
ប្រាំបួនកើតភទ្របុទមាសា
ថ្ងៃព្រហស្បតិ៍លេខ៥ឆ្នាំរកា ពេលសុរិយាជ្រេសែងព្រះរង្សី ។
លោកចៅហ្វាយខេត្រស្រុកព្រះដំបង ជានាយកងចាត់ការរាជការថ្មី
ព្រមទាំងលោកកុម្មិសែរអធិបតី ចិត្តភក្តីត្រេកត្រង់ទាំងទ្វេហា
។
រៀបចាត់ចែងតែងតួតាមទំនួល ទៅទទួលព្រះចមចៅចក្រា
លោកក៏យកខ្ញុំបាទទៅផងណា ព្រោះមេត្តាចង់ឲ្យយល់ទីបូរាណ
។
គ្រាន់នឹងខិតទទឹងប្រសាសន៍លោក ក្រែងជួនស្ទោកកើតទោសមោះដល់ប្រាណ
ខំតែកាត់ចិត្តលះលាកល្យាណ
គូបូរាណកាលកម្មចាំចាកចរ ។
ដល់ពេលផ្ជុមលោកធំចុះចាកស្ថាន ឡើងរដយានទិមសេះដ៏បវរ
សារថីជំនាញទាញបើកបរ បទចរចុះដល់កំពង់ទឹក ។
ពួករាជការបារាំងទាំងខ្មែរយួន
សឹងតែងខ្លួនជូនដំណើរអឹកធឹក
ពួកទាហ៊ានជើងខ្មៅប្រចាំសឹក ដង្ហែគ្រឹកចុះកប៉ាល់ជាស្រងា
។
នាយតៃកុងទាញខ្សែសប្លេកង លាន់បីដងម័តឡូស្រាវយិថ្កា
សៈទិមពេញក៏ចេញចមឧត្តរា តាមគង្គារហូរត្រង់ដម្រង់ចរ
។
តៃកុងយួនចេះក្បួនចង្កូតត្រង់ កាត់ដម្រង់តាមជ្រោយច្រាំងសាគរ
ចក្រក៏វិលវាយទឹកពន្លឹកខ្ទរ អ្នកនគររត់មើលគ្រប់លំនៅ ។
កប៉ាល់លឿនដល់គយខ្ញុំគយគន់ យល់ដំបន់មេគយប្រាំផ្លូវ
មានសសរគោមតាំងមុខលំនៅ មើលៗទៅទីលំនៅមិនសមសក្តិ៍។
ផ្ទះរយាកតាករយាលស្បូវរយោង ភាពជាខ្មែរកែចារោងយោងជាថ្នាក់
ឳគយនេះយ៉ាងជាគ្នាខាត់ប្រាក់ គ្រាន់តែត្រួតមើលអ្នកចូលចេញក្រៅ
។
នឹងមានហូតពន់ជាការក៏ទេ គ្រាន់តែគេចូលប្រាប់ក៏ហួសទៅ
ឱគយនេះឥតពន់ធន់តាំងនៅ
ធ្វើតែស្រូវដាំច្បារចំការស៊ី ។
រាជការសៀមតាំងគយនៅចុងស្រុក ពុំឃើញមានទំនិកឲ្យហូតអ្វី
កោតមេគយនៅចាំជាប្រក្រី រាជការថ្មីលោកលើកពុំបំរុង ។
ឱអ្នកគយគេធ្វើចំការស្រែ មិនជួញប្រែយ៉ាងយើងអ្នកស្រុកក្នុង
កោតគេរកធនធានគ្មានកោងកុង
ស៊ូផុកផុងដិតកាយក៏ឥតថា ។
ស្តាយតែរូបនារីរាងស្រឡៅ ចុះស្ទូងស្រូវត្រូវកំដៅព្រះសូរិយា
ដិតទាំងដីផុកផង់ហ្ម៉ងភក្រ្តា អនិច្ចាជាតិអ្នកក្រត្រដទៅ
។
ប្រសិនមានមាសប្រាក់នឹងសក្តិ៍យស ស៊ីក៏ខ្ពស់ដេកក៏ខ្ពស់ឥតមោះមៅ
បំរុងលាបទឹកអប់នឹងប្រេងម្សៅ កាល់ចាប់ខ្មៅតែងខ្លួនឲ្យនួនល្អង
។
តែងប្រកួតអួតឆោមប្រលោមប្រុស ត្រកូលខ្ពស់យល់ហើយមិនកន្លង
នេះមកត្រូវកំដៅផុកផង់ផង នឹងស្នាលស្នងចងចិត្តស្និទ្ធម្តេចបាន
។
គន់ៗ គិតអាណិតនារីតូច កើតក្នុងពូជហីនយស់ខុសសន្តាន
តោងត្រដនឿយយ៉ាកលំបាកប្រាណ ទម្រាំបានមាសប្រាក់ធ្លាក់ដល់ចាស់
។
ចាស់ហើយតើនឹងតែងតួម្តេចល្អ ប្រុសនឹងតថ្លៃទិញយល់ក្រណាស់
ឃើញជាចុះថ្លៃថោកល្មមបោកប្រាស ការសង្វាស់នឹងសង្វាតដាច់សង្វែង
។
សម្នាងទន់ក្រធន់តោងធន់អត់ ក្តីនឿយហត់រកស៊ីតាមដំណែង
គេអ្នកមានគេតែងកាយចិញ្ចែង មិនដូចខ្លួននួនឯងផុកស្រម៉ក
។
អង្គុយគន់នារីឲ្យភិសៈវង់ កប៉ាល់លឿនដល់ចុងអន្សងសក
ស្ទឹងក៏តូចបទក៏ខ្លីបីបួនច្រក សំណាក់កកដេរដាសពាសពេញស្ទឹង ។
នាយតៃកុងកាច់ច័ក្រពុំសំណាត់ ច័ក្រក៏រឹងផាត់វិលកប៉ាល់រា
។
ពួកអ្នកថ្នោលរឹងដោលសំណាត់ញែក បប៉ាល់ជ្រែកវែកច្រានបានមួយគ្រា
សំណាត់ចុកកប៉ាល់ជាប់ច័ក្រខំពា មើលវេទនាច័ក្ររើសំណាត់រិន
។
ខ្ញុំគន់មើលសំណាត់រ៉ាត់កប៉ាល់ ដូចរាគកាល់រូបកាយចុះចារិត
ពុំឲ្យរូបរើរួចពីទីល្ងិត បំបាំងបិទត្រៃលក្ខណ៍បាត់រស្មី ។
តាមរាគរោលរិតសត្វក្នុងលោក ឲ្យសត្វនៅសៅសោកក្នុងលោកិយ៍
រាងកប៉ាល់ដូចរូបយើងប្រុសស្រី ប្រាជ្ញាខ្លីមិនយល់កល់ត្រៃលក្ខណ៍
។
ស្លាបច័ក្រគឺប័ញ្ញាឆ្ការកប្បណ៍កាត់
កងសំណាត់គឺរាគឲ្យលាកធ្លាក់
បានរួចចេញចាកទុក្ខសោករោគរាក់ អាស្រ័យច័ក្រគឺប័ញ្ញាក្លៀវក្លាហាន
។
គ្រឿងកប៉ាល់ដូចកល់អាការយើង ដីទឹកភ្លើងខ្យល់
គឺធាតុ៤ស្ថាន
ចង្កូតគឺសតិរំឭកបាន ថ្នោលដោលច្រានគឺសមាធិចិត្តជាក់ ។
សំណាត់គឺបាបធម៌និវរណៈ បិទបាំងកៈមិនឲ្យយល់ត្រៃលក្ខណ៍
ទឹកហូរវល់ដូចកល់សង្សាច័ក្រ ឲ្យសត្វធ្លាក់នៅក្នុងអន្លង់កាម
។
ឱអនិច្ចារូបកាយមិនណាយលាក អំពីរាគនៅតែរឹងក្រឡឹងតាម
បានជាដល់ទុក្ខមកយំរហាម ព្រោះមិនតាមពុទ្ធកិច្ចភ្លេចស្មារតី
។
ខ្ញុំគិតៗ គួរសង្វេករូបអាត្មា មកលុះចុះតណ្ហាការលោកិយ៍
ឃើញធម៌ហើយក៏នៅតែនឹកស្រី
ជាចំណីរាគរិតបិទមុខមាត់ ។
កាច់មិនបានច្រានមិនបែរឹងតែបិទ អាណាថមិត្តអាណិតចៅមកប្រាស
ព្រាត់គ្រាន់នឹងតាមព្រះបន្ទូលជាបន្ទាត់
លោកិយ៍អត់កត់មិននឹងទទឹកគាង ។
យកធម៌ព្រះមកលះភ្លើងមិនឈប់ ងងឹតឈឺងដូចយប់មិនយល់រាង
ឱលោកិយ៍លះក្រគ្រាន់តែញ្រង ដូចគេលាងព្រៃខ្មៅត្រូវជ័រទឹក
។
ខំដុសលាងយ៉ាងណាមិនឡើងពណ៌ ជាតិជាជ័រជាប់នៅខ្មៅស្រមឹក
ដូចកិលេសជាប់សត្វចាត់ជាសឹក អ្នកកុំនឹកកិតលាងឲ្យជ្រះបាន
។
ដូចរូបខ្ញុំខំលះរិតតែរឹង ទប់មិននឹងតាំងមិននៅផ្លូវកម្មដ្ឋាន
អង្គុយកិតយកធម៌ទរមានប្រាណ ដូចគេច្រានសំណាត់សាត់មួយគ្រា
។
ដល់ហួសទៅសំណាត់សាត់មកវិញ ប្រម៉ូលចេញដូចដើមណានួនណា
ឱសំណាត់នេះប្រៀបដូចតួសាត់ ជាប់ចុងចំការទាំងខ្មោចឆ្កែខ្មោច
ឆ្មាត្រាពាសពេញខ្លះរលួយខ្លះ ប្រែះពោះវៀនចេញក្អែកត្មាតដេញគ្នាស៊ីជាភក្សា
។
ខ្ញុំគន់មើលសាកសពចំណីក្អែក កិតសង្វែកដល់រូបនៃអាត្មា
ឱសត្វក្អែកមកលុះក្តីមរណា សូន្យជីវាគេចោលបណ្តែតទឹក
។
កាលពីររស់កឹងកាបអំណាចមាន សត្វតិរច្ឆានដូចគ្នាមិនហានចិក
ដល់ខ្លួនស្លាប់គេអូសបណ្តែតទឹក ក្អែកត្មាតគ្រឹកចិកស៊ីមិនគ្រាន់ឡើយ
។
ឱអនិច្ចាសង្ខារសត្វទាំងឡាយ តែបែកកាយរំលាយខន្ធទៅហើយ
គេក៏កើតខ្ពើមឆ្អើមពុំជិតឡើយ យើងគេអើយគួរគិតផ្លូវអនិច្ចា
។
ខ្ញុំបាទខំសង្វេកសាកអសុភ រាគមិនឈប់ចេះតែរោលទាំងរូបា
នឹកតែទៅដល់ពៅកែវសុតា អនិច្ចាថាតែមាត់ចិត្តមិនចំ ។
អសុភ ១០ សម្រាប់លោកលាងលាក កំចាត់រាគចារិតចិត្តបឋម
ព្រះយោគីលោកសមាធិចុះអារម្មណ៍ ប្លែកតែខ្ញុំពុំចំអារម្មណ៍ឡើយ
។
យកសពឆ្កែមកប្រែនឹងរូបកាយ មិនរសាយណាយសោះណាលោកអើយ
ធ្វើម្តេចហ្ន៎បានលោកឯណាអើយ ជាកោះត្រើយណែផ្លូវឲ្យទាន់រ៉ា
។
មួយសង្ស័យនឹងពាក្យអន្សងសក ពាក្យប្រែមកដូច្នោះគួរសង្កា
សត្វអន្សងវាសកពីកាលណា
បានជាមកសញ្ញាឈ្មោះយ៉ាងនេះ ។
សត្វអន្សងមិនដែលសកសោះទេ នេះហេតុអ្វីក៏គេហៅដូច្នេះ
ឬគេឃើញសំណកនៅនេះឯះ បានជារិះត្រែះ
នាមមកឥឡូវ ។
រឹងពិនិត្យគិតមិនយល់សែនឆ្ងល់ពេក ការឈ្មោះប្លែកនាមសត្វចាត់មិនត្រូវ
អន្សងសកលោកណាឲ្យនាមហៅ បានជានៅនាមជាប់ឥឡូវវ្នេះ
។
តែបើគិតគួរកោតលោកបូរាណ ចេះគិតអានសន្នមត្តិនាមយ៉ាងនេះ
ទីព្រៃសោះចេះឲ្យឈ្មោះច្នោះច្នៃះ ពេញជាចេះកម្នត់កត់នាម
នៅ ។
អង្គុយគិតចិត្តភ្លើនរំភើយខ្យល់ កប៉ាល់គ្រឿនលឿនដល់ព្រែកក្របៅ
ទឹកក៏នឹងពុំហូរចុះទៀតទៅ ឃើញទឹកខ្មៅថ្លាយង់ឥតរាគា
។
ក៏ដឹងថាជាទឹកទន្លេដល់ ទឹកស្ទឹងកល់ហូរទល់ប្រសប់គ្នា
បានជានឹងពុំហូរត្រឹមណោះណា នឹកសង្កាព្រែកក្របៅហៅសែនឆ្ងល់
។
ព្រែកនេះតើបែកមកពីណាឯះ ឃើញតែចុងត្រឹមណេះមិនឃើញគល់
ឬព្រែកនេះទំនាបជាភាពទាល់ គួរពិភ័លចិត្តណាស់ព្រែកក្នុងព្រៃ
។
ព្រែកនេះតើគេជីកឬកើតឯង លោកមានតែងនាមក្របៅបានច្នេះនៃ
ខ្ញុំពីគ្រោះមិនអស់ក្តីសង្ស័យ កប៉ាល់លឿនដល់កន្ត្រៃថ្ងៃក៏ទាប ។
ព្រែកកន្រ្តៃកាត់ត្រង់ត្រូវកញ្ចះ ទីស្រឡះគេដើរបានរៀងរាប
ព្រៃដុះល្បោះចុះតាមទីទំនាប អ្នកស្វែងលាភរករាត្រីអាស្រ័យបាន
។
ព្រែកកញ្ចះទីស្រឡះគេដើរដល់ ស្រុកមង្គល់បូរីជាជ័យឋាន
គិតៗទៅគួរកោតលោកបូរាណ ចេះគិតអានចាត់ព្រែកឈ្មោះប្លែកគ្នា
។
មួយសង្ស័យនឹងនាមកន្ត្រៃនេះ នរណារិះចាត់ឈ្មោះទុក្ខច្នេះណា
វិស័យទីជាស្ឋានព្រៃព្រឹក្សា មកស័ញ្ញាហៅកន្ត្រៃសង្ស័យសិន ។
ឬកន្ត្រៃលោកណាធ្លាក់នៅនេះ បានជារិះយកនាមនេះមកគុណ
ឬមានជាងកន្រ្តៃគេនៅមុន ឬអ្នកបុណ្យឲ្យឈ្មោះព្រោះជាប់គ្នា ។
រំពឹងគិតមិនយល់ដល់ព្រលប់ បេលក៏យប់ម៉ោង១
ដល់បាក់ញ្រ
តែកុងទាញសះប៉្លេឡើងបីសា ប្រាប់នាវាឲ្យចៀសកប៉ាល់ចូល
។
លុះចូលដល់ស្ពានផែមុខសាលា បោះយុថ្កាចតចងតាមទំនួល
លោកមោនសៀនាយគយចិត្តស្រោះ ស្រួលមកទទួលលោកធំទៅគ្រឹហា
។
ចៅភ្ន័កងារនាំឧសផ្ទុកកប៉ាល់ ដាក់ពេញទាល់ទាំងល្វែងនៃនាវា
លោកបាល័ដ្ឋចាត់លៀង ១វេលា ទាំងអស់គ្នាគេសែនសប្បាយចិត្ត
។
តែខ្ញុំ១ព្រួយបា្រណរំខានសល់ ចង់តែដល់បានយល់ចមបពិត្រ
អស់រាជការនឹងបានវិលស្ថានស្តិត មិនដឹងគិតកែផ្លូវឲ្យត្រូវឡើយ
។
អង្គុយគិតដើរគិតដូចពុលផ្សិត រាគគ៏រិតរោលរាលរាមិនស្បើយ
លុះដល់ម៉ោង ២ ខ្យល់រំភើយ គ្រាន់លំហើយក្តីទុក្ខពីមុខបាន
។
មើលទៅស្ទឹងបាក់ញ្រជាធ្លាធំ ពួកអ្នកឈ្មួញមកជុំទាំងបីដាន
មួយគឺស្ទឹងមង្គល់បូរីស្ថាន ពីរគឺដានព្រះដំបងបីទន្លេ ។
ទីស្ទឹងនេះកាលរាជសៀមចាយចែក ចាត់ឲ្យហៅសាមយ៉ែកភាសាគេ
ព្រោះដានបីចេញទៅមាត់ទន្លេ បើតាមគេឃើញត្រូវជាផ្លូវបី
។
ឯពាក្យបៅបាក់ញ្រពីបូរាណ
គ្មានភិយ៉ានឡាក់ថាននឹងរូបអ្វី
ឬបាក់ញ្របាក់នេះជាពាក្យថ្មី បូរាណស្តីថាបាត់កំបិតញ្រ
។
នរណាបាត់កំបិតនៅនេះឯះ បានជាជាប់នាមនេះដូច្នេះណា
ស័ព្ទកំបិតយល់លើសយារវាចា ` មកសញ្ញាថាតែបាក់ញ្រវិញ
។
ឱបានលោកប្រាជ្ញណានឹងសួរសាក ឲ្យដឹងពាក្យបាក់ញ្រនេះឯង
មិញរំពឹងទៅមិនយល់សល់សែនម្នេញ កាលណាលោក
នឹងចេញកប៉ាល់ទៅ ។
រំានទុក្ខនឹងមុសវាយាយី ឯណាទុក្ខនឹងស៊ីម៉ៃមីខៅ
ឯណាទុក្ខនឹងនឹកដល់ឆោមឆ្លៅ ឯណាទុក្ខនឹងក្តៅចង្អៀតគ្នា
។
នឹកទន្ទឹងបានតិចលេចឡុងបុត លាបសសុទ្ធិ៍អុំឯបមកម្នីម្នា
លោកកុម្មីសែរក៏ឡើងកាន់នាវា រ៉ឹងឲ្យស្រាវយុថ្កាចេញវៃៗ
។
ខ្ញុំគ្រាន់ស្បើយក្តីមោះ
ព្រោះចង់ឆាប់ ច័ក្ររឹងកប្បណ៍ទឹកខ្ទាតខ្ទរទាំងព្រៃ
កប៉ាល់គ្រឿងលឿនលើជលាល័យ
បើកអស់ដៃមើលព្រៃប្រប៉ះគ្នា ។
ដល់ត្រៃភពកាច់ប្រែបែឧត្តរ ក៏រឹងចរតាមបទទីគង្គា
នឹកសង្ស័យត្រៃភពនវមុហិមា តាំងនាមាឃើញកើនលើសប្រមាណ
។
ពាក្យត្រៃភពប្រារព្ធនាមព្រះពុទ្ធ មិនគួរមកចុតឈ្មោះភូមិស្ថានទីនេះ
សោតពួកនសាទគេរាប់អាន តាំងជាស្ថានបាយ៉ាបចាប់ត្រីទេ
។
នេះហេតុអីយកនាមព្រះឲ្យឈ្មោះ មិនគួរសោះនឹងពាក្យអ្នកទន្លេ
នរណាឯះចាត់នាមនេះមុនគេ ឬគេគ្នេរព្រោះព្រែកបែកបីភ្លោះ
។
សព្ទត្រៃភពប្រែថាភពទាំងបី ព្រះជិនស្រីជាត្រៃភពចំពោះ
ព្រោះព្រះអង្គវិសេសគុណពីរោះ បានជាឈ្មោះព្រះចមត្រៃភពភារ
។
ឯព្រែកនេះពុំឃើញវិសេស អ្វីវិសេសតែនឹងត្រីជាអាហារ
ពុំគួរតាំងនាមស្មើសាស្តាចារ្យ ឬហៅដោយវោហារអស្ចារ្យក្រៃ
។
រំពឹងគិតមិនយល់សព្ទត្រៃភព ចង់តែឈប់ទៅមើលទីនោះនៃ
ជាមានអ្វីសាក្សីកណ្តាលព្រៃ គួរសង្ស័យនឹងពាក្យត្រៃភពនេះ
។
ឬសព្ទត្រៃហៅក្រៃលោកតាំងឈ្មោះ គង់ពីគ្រោះតាមហេតុមានច្នោះច្នេះ
ឬពីដើមព្រះយាងមកនៅនេះ បានជារិះតាំងហៅត្រៃភពហោង
។
ឱលោកណាដឹងការហេតុដើមដាន សូមមេត្តាប្រោសប្រាណប្រាប់ខ្ញុំផង
ខ្ញុំពីគ្រោះមិនយល់រឹងមួហ្មង កប៉ាល់ឆ្លងកាត់យោគយាងយាវខ្មី
។
លឿនលន្លឹមតាមបទយាងយាវត្រង់ កាត់តម្រង់ដល់ភូមិថ្មី
ភូមិនោះមានគេនៅជាប្រក្រតី បទក៏ខ្លីជាប់នាមពាមសីមា
។
ឱស្រុកពាមចាត់នាមឈ្មោះពីរោះ
គេបញ្ចុះសីមាពីកាលណា
ត្រើយពាមចាត់នាមឈ្មោះពីរោះ
គេបញ្ចុះសីមាពីកាលណា
ត្រើយខាងជើងមានព្រែកបែកជាស្មា ឮគេថាស្ទឹងនោះទៅទឹកជោរ
។
ឱទឹកជោរទឹកហូរពីភ្នំណា ធ្លាក់មកពាមសីមាដាសពេញពោរ
ទឹកទន្លេឡើងកល់ទល់មិនហូរ កាត់ទឹកជោរដល់ញ្រត់វត្តឈើខ្មៅ
។
គន់មើលទៅវត្តលោកលើគោកស្រួល
ជាទីទួលសមជាអារាមនៅ
ឯវត្តនេះយកនាមឈើមកហៅ នាមឈើខ្មៅលោកណាតាំងនាមនេះ
។
ឬវត្តនេះស្រីខ្មៅចៅធ្វើទេយក នាមគេមកតាំងទុកដូច្នេះ
ឬពីដើមមានឈើខ្មៅនៅនេះ បានជារិះតាំងនាមមកឥឡូវ
។
ពាក្យឈើខ្មៅហៅហាក់នាមខ្មៅបង ចិត្តចាប់ចងនឹកដល់កែវឆោមឆ្លៅ
ឱព្រះគុណព្រះកែវវត្តឈើខ្មៅ ខ្ញុំលាទៅនគរវត្តញ្រត់កន្និដ្ឋា
។
សូមព្រះគុណប្រោសជួយចក្រពង្ស ឲ្យស្តេចទ្រង់ចម្រើនដោយយស្ឋា
ប្រោសនប្រាណខ្ញុំឲ្យបានទីឲកញា កបសក្តាវុឌ្ឍីស៊ីសុវត្ថិ
។
មែនបើខ្ញុំសម្រេចដូចប្រាថ្នា ខ្ញុំនឹងគិតហែផ្កាមកថ្វាយថ្វាត់
សូមកុសលព្រះគុណជួយបំបាត់ សព្វទុក្ខរោគខាត់សកលកាយ
។
មួយសូមជ័យជំនះឈ្នះសត្រូវ ទៅតាមផ្លូវកុំឲ្យមានអន្តរាយ
ទាំងពាលម្រឹគយង់ឃ្នងផងទាំងឡាយ
ចៀសឲ្យឆ្ងាយដោយអំណាចព្រះចមត្រៃ ។
ខ្ញុំសំពះបន់ព្រះវត្តឈើខ្មៅ កប៉ាល់គ្រឿនលឿនទៅតាមជលាស័យ
ត្រូវព្រះពាយរំភើយខ្ញុំនឿយ ក្រៃ ក៏លក់តាមសម័យយប់នោះឯង
។
លុះបើកដល់មាត់ពីរចេញទន្លេ កប៉ាល់រេបើកពុំឆ្លងវាលវែង
វាយុយោគផាត់មករលកផ្សែង ខ្ញុំបាទឯងក៏ក្រោកចាកដំណេក
។
អង្គុយគន់មើលទឹកទន្លេសាប ឡើងលិចជាបព្រៃព្រឹក្សពន្លឹកពេក
មើលទៅទិសទក្សិណ សែនវីវេគ ឃើញតែមេឃមួជិតងងឹតឈឹង
។
គន់ទៅទិសឧត្តរតឥសាលា ឃើញជាដានព្រៃវង់វែងវឹង
មើលទៅទិសបស្ចឹមចាលដូចបឹង ទឹកឡើងទឹកពោរពេញមើលល្បោះ
ៗ ។
កប៉ាល់រឹងចក្រដើរស្មើមិនឈប់ រលកខ្ចប់ស្ទើខ្ចាត់ចក្រពាតពុះ
រលកយោលខ្ជោលឡើងដូចគេបោះ កប៉ាល់ស្ទុះទឹកបែកញែកសាចផះ
។
វាយុបោកកប៉ាល់បែលលេលឿន រលកគ្រឿងចក្រគ្រាន់បើជំនេះ
តែកុងកាច់តាមកៀនរលកផះ កប៉ាល់ទឹករាយបែកថ្កាត្រែង
។
មើលទៅទឹកធំពន្លឹកគួរតែខ្លាច រលាមល្ងាចលិចព្រៃមើលបែកផ្សែង
នឹកសង្ស័យទន្លេសាបនេះឯង លោកណាតែងនាមត្រូវទំនងម្លេះ
។
ពាក្យហៅថាទន្លេគ្នេមិនដល់ សព្ទនេះយល់មិនត្រូវពាក្យអ្នក
ចេះបាលីទឹកគ្មានតួ(ទ) ទេ ឯះ ហៅជលេដូច្នេះទើបបានត្រូវ ។
នេះមកហៅទន្លេអក្សរ(ទ) ជាយក (ជ) ជា(ទ) ឬម្តេចកូវ
តួ(ន) ជាវគ្គន្តប្រកបនៅ ស្តាប់ៗទៅមិនត្រូវពាក្យបាលី ។
ឬបូរាណគេហៅជលេទេ ដល់ក្រោយយារពាក្យគេកើតពាក្យថ្មី
ទៅជាហៅទន្លេខុសបាលី ឬសំដីបូរាណហៅយ៉ាងនេះ ។
ឬសព្ទនេះជាពាក្យសង្សក្រឹត លោកប្រសិទ្ធិតួ
(ជ) ជា (ទ)
ឯះធ្វើម្តេចហ្ន៎បានអ្នកប្រាជ្ញណាចេះ
នឹងសាកសួរសព្ទនេះឲ្យច្បាស់រ៉ា ។
ឱទន្លេនេះធំមើលបាត់ត្រើយ លោកណាអើយមកសាងយ៉ាងច្នេះណា
ឬក៏កើតពីបឋមក័ល្បា ជាធម្មតាទឹកដីពីបូរាណ ។
នឹកៗទៅគួរកោតធម្មតាម្លេះ ចេះរិះឲ្យកើតជាភូមិស្ថាន
ជាទន្លេព្រែកស្ទឹងបឹងបួបាន សម្រាប់ទុកជាស្ថានមច្ឆានៅ
។
ទីខាងលើចេះធ្វើជាទួលគោក សំរាប់លោកអាស្រ័យនៅឥតសៅ
តាំងជាភ្នំក្រមថ្មតទៀតទៅ ជាលំនៅសព្វសត្វម្រឹគប័ក្សី ។
ឱធម្មតាចេះចាត់ជាដានៗ សម្រាប់ទុកជាស្ថានយើងលោកិយ៍
លោកណាឯះបង្កើតអស់ទឹកដី តាមបាលីថាកើតដោយធម្មតា
។
តែខាងសាសន៍អារាប់នូវជ្វាចាម គេស្តីតាមដំរាវោហារថា
ទឹកដីនេះគឺអង្គព្រះអាឡា យៈហោវ៉ាគេសាងសម្រាប់លោក ។
ខ្ញុំពិគ្រោះមើលតាមគម្ពីរជ្វា ឃើញខុសគ្នានឹងហេតុទឹកដីគោក
បើអាឡាសាងមែនគួរអធ្យោក
ឲ្យត្រូវគ្នាទាំងលោកនោះយល់មែន ។
នេះទឹកដីនឹងសព្វសត្វមនុស្សម្នា ឃើញពីរុធខុសគ្នាទៅទាំងផែន
ឯណាល្អក៏ល្អ លើសទាំងដែន ឯណាសោសៅសែនទាំងភារា
។
ដូចដីយើងបាត់ដំបងជាតិដីខ្មៅ ធ្វើស្រែស្រូវកើតផលតែរាល់គ្នា
ស្រុកសៀមរាបម្តេចដីខ្សាច់មុហិមា
ធ្វើចំការស្រែស្រូវមិនធំទាំងសាកល
ខាងឥណ្ឌាមនុស្សខ្មៅៗពិកល ខាងមណ្ឌលយើងម្តេចមនុស្សតូចទាប
។
មួយព្រឹក្សាលតានាមដូចគ្នា រសឱជាម្តេចខុសគ្នារៀងរាប
ទាំងសត្វសោតក៏ខុសអត្តភាព
ខ្លះក៏ទាបខ្លះក៏ខ្ពស់ឃើញខុសគ្នា ។
បើអាឡាសាងមែងម្តេចដូច្នោះ ខ្ញុំពីគ្រោះមិនសមនឹងជ្វាថា
វិស័យព្រះនោះប្រៀងដូចបិតា តោងមេត្តាដល់បុត្រស្មើព្រះទ័យ
។
នេះមកសាងឲ្យកូនមិនស្មើមុខ ជាអាពុកមនុស្សឬខុសនិស្ស័យ
ស្តាប់ទៅយល់មិនត្រូវអធ្យាស្រ័យ ទឹកដីព្រៃក៏កើតដោយធម្មតា
។
ដូចយ៉ាងទឹកទន្លេនឹងសមុទ្រ ឃើញធំផុតទូលាយឆ្ងាយណាស្សា
ពួកអ្នកឈ្មួញដើរជួញរកភោក្តា សឹងសែនមហាលំបាកដោយព្យុះខ្យល់
។
ឬអាឡាឥច្ឆាពួកអ្នកឈ្មួញ មិនឲ្យគ្នាដើរជួញក្រៅមណ្ឌល
បានជាមកបង្កើតជាព្យុះខ្យល់ ឲ្យលិចលង់ទុកទល់ទាល់វេទនា
។
អើបើយ៉ាងខ្មែរយើងមិនចូលសាសន៍ គួរធ្វើផ្តាស់ទៅចុះក៏ឥតថា
ចុះពួកជ្វាដែលគ្នាបួសកាន់ខន្តី ថ្ងៃឡើងឆ្លៀតបង់ត្រីសំលែះសត្វ
ឯណាគ្នាហ៊ានឲ្យតុកតួនកាត់ ខំប្រដិបត្តិមហាម៉ាត់មិនឲ្យឆ្គង
។
គួរឬអាល័យសៈឡើមិនប្រោសប្រាណ មកក្លែងធ្វើផលថានធំកន្លង
គ្នានាំព្រែទៅលាក់ស្រុកបាត់ដំបង ឲ្យគ្នាហ្មងឆ្លងទៅត្រូវព្យុះខ្យល់
។
បើយើងជាអាល័សៈឡើមិនធ្វើច្នេះ ទីត្រង់ណេះគួរធ្វើឲ្យកើតថ្នល់
ឲ្យអ្នកទូកដើរស្រួលមិនតោងល្វល់ នឹងព្យុះខ្យល់ដូចយ៉ាងអាឡាសាង
។
ទីត្រង់ណុះគួរសងជាកោះធំ ឲ្យភិរម្យមនុស្សនៅទាំងសងខាង
តាំងក្បាលកោះឲ្យកើតជាព្រះប្រាង្គណ៍ មាត់បាងចូលចេញឲ្យសប្បាយ
។
នេះអាឡាមកសាងទន្លេសាប ដាលតែទឹកទៅរាបទូលាយឆ្ងាយ
មនុស្សទៅមកសែនយ៉ាកលំបាកកាយ ព្រោះអន្តរាយដោយខ្យល់តែរាល់គ្នា
។
អើពួកជ្វាគេថាព្រះគេសាង នឹងឯមអាងមិនសមនឹងភរិយា
ពាក្យនេះអញ្ជើញពិចារណា ជាយកខាងធម្មតាឬអស់លោក
។
ឬយកខាងព្រះអាឡាដែលថានោះ សូមពិគ្រោះមើលចុះតាមអធ្យោក
ឯទឹកដីថ្ងៃខែសម្រាប់លោក គួរប្រយោគមើលហេតុមើលកិរិយា ។
កប៉ាល់ដើរលុះដល់ចុងភ្នៀសថ្វាត់ តៃកុងចាត់ចូលចតបោះយុថ្កា
នាំគ្នាដេកសម្រានតាមធម្មតា អនិច្ចាតែខ្ញុំពុំលក់ឡើយ
។
ពុលរលកភ្នករលឹកនឹកដល់ផ្ទះ កត់មិនឈ្នះគះមិននឹងព្រលឹង
អើយត្រូវមកដេកកប៉ាល់ខ្យល់ល្ហើយៗ ផាត់រំភើយរលកបោកឆាៗ ។
អើយត្រូវមកដេកកប៉ាល់ខ្យល់ល្ហើយៗ ផាត់រំភើយរលកបោកឆាៗ ។
គន់ទៅខាងឃើញសើនគោមពីរភ្លោះ ភ្លើងភ្លឺប្រោះប្លុងៗ
ក្នុងគង្គា
គោមពីរនោះឆេះនៅសព្វវេលា តាំងជាធ្លាប្រាប់ទ្វារស្រុកសៀមរាប
។
ខាងមាត់ពីរក៏តាំងគោមធ្វេងស្តាំ អុចប្រចាំចូលចេញទន្លេសាប
ខ្ញុំគន់ៗ នឹកកោតលោកដរាប មកលះបាបលោភបុណ្យចេញធន់ធាន
។
ទិញប្រេងអុចគ្រប់ដានពាមទន្លេ
ទុកឲ្យគេអ្នកដើរក្នុងផលថាន
ដល់ពេលយប់នឹងដឹងទីដែនដាន
ចេញចូលបានឥតមានក្តី ចែងវែង ។
គោមនោះសោតឆេះនៅជាប្រក្រតី ដល់រាត្រីទើបឃើញភ្លើងភ្លឺទែង
ដល់ពេលថ្ងៃពុំយល់ព្រោះសុរ្យសែង គេចាត់ចែងថែមប្រេង១០
ថ្ងៃម្តង ។
ខ្ញុំយល់ៗសរសើរលោកបារាំង
លោកមកតាំងអុចគោមភ្លឹកន្លង
ប្រាថ្នាទុកជាទានឲ្យអ្នកផង បានដើរឆ្លងឃើញភ្លើងជាសញ្ញា ។
ឱស្រុកខ្មែរតាំងពីនេះទៅ មានតែសុខឥតសៅឥតទុក្ខា
បានបារាំងលោកតាំងគ្រងរក្សា តែងសីមាកម្ពុជាឲ្យពណ្ណរាយ
។
តែត្រឹមទីទន្លេជាស្ថានស្ងាត់ មកចេះចាត់អុចភ្លើងប្រចាំហ្មាយ
រាស្រ្តទៅមករកស៊ីតាមស្រុកឆ្ងាយ ដើរសប្បាយមិនតោងវង្វេងផ្លូវ
។
ឱទន្លេតាំងតែពីបូរាណ មិនដែលមាននរណាបំភ្លឺចៅ
ឥឡូវនេះមកបានបារាំងនៅ ឲ្យអុចគោមទូទៅទាំងគង្គា
។
សែនរុងរឿងថ្កើងហើយទន្លេសាប ពីនេះទៅដរាបឥតភយា
ឱរាត្រីយប់នេះជួនវេលា ខ្ញុំនិន្រ្ទាពុំលក់ជាទុក្ខក្រៃ ។
បែទៅទិសបូព៌ាឃើញស្មើ ព្រះរង្សីអារុណរះសែងថ្ងៃ
ពួកកប៉ាល់ក៏ភ្ញាក់ឡើងទីទៃ ស្រាវយុថ្កាវៃៗ
ថយម្នីម្នា ។
កប៉ាល់គ្រឿងលឿនចូលទៅតាមព្រែក ណាចង្អៀតក៏ជ្រែកបែកជាធ្លា
តៃកុងកាច់បទតាមទីគង្គា មើលព្រឹក្សាដុះហែតាមក្បែរផ្លូវ ។
ខ្លះដើមខ្ពស់លូតលាស់ខ្នែងលំពង់ ខ្លះទាបទឹកលិចនៅលិចចុងឃើញខ្មៅៗ
កោតហ្ន៎ឈើរនាមធន់ណាស់ទៅ ទឹកលិចនៅ៥ខែប្រែមិនក្ស័យ
។
ឱព្រៃអើយព្រៃដុះជារនាម ខ្លះជារាមស្បាតជិតបិទសែងថ្ងៃ
ខ្លះខ្ពស់ស្រោងផុតទឹកពន្លឹកក្រៃ សត្វអាស្រ័យជាស្ថានសម្រាននៅ
។
កប៉ាល់បើកលុះដល់គន្ធាគម ឃើញភ្នំក្រោមនៅខាងឯលិចផ្លូវ
ឱភ្នំក្រោមតូចល្មមមានមនុស្សនៅ មើលៗទៅពុំឃើញមានដើមឈើ។
ជាភ្នំដិលត្រងិលមានតែស្មៅ មានដើមពោធិ១នៅកំពូលលើ
ក្រោមពោធិមានវិហារគេទើបធ្វើ វត្តនោះតើលោកណាសទ្ធាសាង
។
ឯក្រោយធ្លាវិហារមានប្រាសាទ វិចិត្រស្អាតដោយថ្មកជាប្រាង្គ
ជារបស់បូរាណលោកសំអា ទំនងយ៉ាងបញ្ចុះព្រះធាតុក្សត្រ ។
ឬជាទីដំកល់ព្រះបដិមា សម្រាប់អ្នកសាស្នាឡើងប្រដិបត្តិ
ឱប្រាង្គនេះលោកណាមកចែកចាត់ មាននៅស្ថានចង្វាត់ខឿនខ្វាត់ខ្វែង
។
ឥឡូវនេះជំរុតទ្រុតទ្រោមធ្លាយ ថ្មរុសរាយតាមជាយជើងកំផែង
ស្តាយអើយស្តាយប្រាសាទប្រសើរស្តែង បានលោកណាចាត់ចែងជួសជាថ្មី
។
មើលប្រាសាទលើភ្នំស្ទើយំស្តាយ មិនគួរមកអន្តរាយខ្ចាយដោយដី
ស្តាយតែស្នាដៃធ្វើស្មើកោសី មិនគួរបីបែកបាក់ធ្លាក់ធ្លាយធ្លុះ
។
ខាងជើងភ្នំមានវត្តលោកសង្ឃនៅ មានធ្លាផ្លូវឡើងទៅខាងវត្តនោះ
ឱភ្នំនេះស្តាប់ទៅយល់ពីរោះ សញ្ញាឈ្មោះភ្នំក្រោមល្មមមានអាង ។
ព្រោះភ្នំគេសឹងតែនៅខាងលើ មានដើមឈើដុះលើឃើញច្រូងច្រាង
ភ្នំមួយនេះមកតាំងនៅក្នុងបាង មានទីអាងយ៉ាងនេះជាសាក្សី
។
បានជាហៅភ្នំក្រោមព្រោះក្រោមគេ នៅខាងជាយទន្លេអ្នកធ្វើត្រី
ឥឡូវមានអ្នកស្រុកនៅប្រក្រតី ដាំឫស្សីដូងស្លាចម្ការចេក
។
ឱភ្នំនេះជាទីបូរាណ សមជាស្ថានសំណាក់អ្នកវិវេគ
នឹកសរសើរប្រាសាទប្រសើរពេក ខ្ញុំក្រឡេកមើលទៅទីឧត្តរា
។
ឃើញទីតាំងចតនៅរៀងរាយ ប្រចាំទ្វីបម្ករក្លាយកៈសាយណា
ទូកគែហៅវ៉ែតមួងភាពជាយម៉ា ក៏ដឹងថាព្រះទីនាំងព្រះចក្រី
។
ចៅភ្នាក់ងារត្រួតត្រាព្រះទីនាំង ឲ្យចតតាំងតាមថែវចុងព្រែកថ្មី
ទូករាជវង្សចតក្នុងទូកកុង្សីយ ក្រុមមន្រ្តីចតអមលោមក្រៅធ្លា
។
ទូលអស់នេះទ្រង់ឲ្យមកប្រចាំ មុនទម្រាំព្រះបរមរាជា
ដល់ ១០
កើតថ្ងៃសុក្រស្តេចលីលា យាងដោយរាជនាវា កប៉ាល់ធំ ។
លុះកប៉ាល់រាជការស្រុកព្រះដំបង ទៅដល់ដងវាលវែងជាចុងភុម
លោកឲ្យបោះយុថ្កាចតប្រជុំ អ្នកជំនុំនាំគ្នាមើលត្រៀបត្រា
។
លុះកប៉ាល់ចតស្រេចលេចទូកបី ក្រុមមន្រ្តីសៀមរាបទីឲកញា
មកទទួលលោកធំជាឥស្សារា ថីគេបកភាសាចែង
ការផង ។
លោកកុម្មិសែរអធ្យាស្រ័យតាមហេតុ ចាត់ឲ្យលោកចៅហ្វាយខេត្តព្រះដំបង
នៅកប៉ាល់ឯក្រោមចាំរាប់រង ទទួលអង្គច្បាស់ច្បងស្តេចយាត្រា
។
តែខ្លួនលោកនឹងលោកសង្ឃបីអង្គ
ពុំរារង់ចុះទូកអ្នកឲកញា
ខ្ញុំបានឯងជាបាវលោកមេត្តា ឲ្យយាត្រាទៅមុនដោយកំសាន ។
ទើបជញ្ជូនហិបពួកដាក់ទូកស្រេច មួយរំពេចក៏ចេញតាមជលស្ថាន
ពួកកំណែនកែនចែវខំចែវច្រាន កាត់ត្រង់ដានទីជ្រនីកព្រែកជីកថ្មី
។
ចែវឯបរ៉បអបខាងព្រះទីនាំង ខ្ញុំក៏តាំងលួចគន់មើលស្រីៗ
ពួកអ្នកក្នុងតែងអង្គល្អប្រិមប្រិយ
ឆវីភ័ក្រ្តហាក់ស្រីទេព្វកញ្ញា ។
សឹងប្រដាប់សង្វ៉ាចាខ្សែដៃ ទំហ៊ូឆ្នៃវិចិត្ររចនា
ទាទិមពេជ្រលេចសែងព្រះសុរិយា សុកានកែវកាញ្ចណាប៉ញ្រតញ្រយ
។
ស្លៀកខៀវខាត់រ័ត្នអេវខាំម៉ាស៊ី ផាត់ឆវីគន្ធរស់ពិតោរសាយ
ខ្លះតែងតូសុភាពភាពសៀមក្លាយ ខ្លះតែងកាយអាវសាយក្លាយបារាំង
។
ពួកសាវឡឹកងូតទឹកប្រឡែងគ្នា សើចហេហាហែលខាងព្រះទីនាំង
ខ្លះមិនខ្លាចអំណាចពួកក្រុមវាំង ក៏សើចខ្លាំងលើសគេតែខ្លួន
។
ខ្លះអង្គុយស៊យសក់កញ្ចក់ខាង ខ្លះសំអាងសមសក្តិហាក់និមនួន
តែងប្រកួតអួតអង្គទ្រង់ដោយខ្លួន មើលសមសួនសមសក្តិព្រះចក្រា
។
ខ្ញុំគន់ៗ សរសើព្រះបារមី ព្រះចក្រីជាថ្បូងលើកេសា
កបនារីស្អាតៗបាទបរិចា សែនមហាចំរើនព្រះកិត្តិយស់
។
គន់ទៅទូកពួកសេវកាមាត្យ សឹងស្អាតៗរុងរឿងដោយគ្រឿងខ្ពស់
តែងប្រកួតអួតគ្នាតាមសក្តិយស បំរុងតាមការរសវេណីក្ស័ត្រ
។
សរសើរទូកខុននាងនូវនាងអ្នក
ខ្ញុំតែងដាក់និរាសនេះខាត់ៗ
ពុំពិស្តារវិត្ថារឲ្យច្រើនអត្ថ ព្រោះក្តីខាត់ពុំស្គាល់អ្នកភ្នំពេញ ។
បានជាតែងសង្ខេបបែបខ្លីៗ តាមសេចក្តីយល់ខ្លះមិនច្បាស់មិញ
បើខ្ញុះស្គាល់ឈ្មោះលោកអ្នកភ្នំពេញ
នឹងតែងចេញឈ្មោះលោកឲ្យគ្រប់គ្នា ។
សូមទានទោសកុំខឹងខ្ញុំអ្នកតែង មិនសម្តែងឈ្មោះលោកចូលផងណា
ដ្បិតខ្ញុំអ្នកព្រះ ដំបងក្រៅសេមា ហេតុដូច្នោះបានជាតែងកាត់ខ្លី
។
ពួកកំណែនចេវស្រូតតាមព្រែកជីក សែនវិវេកមើលព្រែកគេជីកថ្មី
ទឹកក៏រាក់ហូរចាក់ធ្លាក់អាចម៍ដី ចែវទៅដល់ភូមិថ្មីឬសីលក
។
ឃើញអ្នកស្រុកតែងធ្លាមាគាល័យ
ដោតទង់ជ័យរាយរៀងតាមមាត់ច្រក
ខ្លះតែគូប្រទូប៉ាប្រដាប់ដក បោះកំប៉ងពែងចកអុចសំអាង ។
គន់អ្នកស្រុកសៀមរាបសូភាពគួរ នៅជាជួរដងស្ទឹងទាំងសង្ខាង
ស្ទឹងក៏តូចច្រាំងក៏ទាបជាភាពបាង ទទឹងយ៉ាងបីព្យាមប្លាយប្រាកដ។
រយៈផ្លូវទៅពីចុងភ្នៀសឯង ដល់កំផែងសៀមរាបលោកកំណត់
បានបីរយកៅសិបប្រាំសិនគត់ លោកវាស់ទុកជាបទបែបលាយថែង
។
តែខ្ញុំចេញចាកទីកន្ធាយគម ថ្ងៃទៀបត្រង់ក៏ល្មមដល់កំផែង
ចែវចូលចតឯបស្ពានភ្នាក់ងារតែង ត្រង់កន្លែងសានខ្វែងត្រើយខាងលិច
។
ពួកវាវបោយកូនក្មួយជួយគ្នារើ ទ្រព្យរបស់ដាក់លើគោករំពេច
ខ្លះក៏មានតែទៃនឹងបង្វិច ក៏ស្ពាយគេចឡើងគោកជ្រកគ្រឹហា ។
បោយបារាំងតាំងរៀបគ្រឿងលើគោក ចាំមើលលោកនៅទីខាងផ្លូវធ្លា
រង់រទេះកំណែននឹងលីលា ឡើងទៅនាប្រាសាទនគរវត្ត ។
លោកឲកញាស្មៀនត្រាសទ្ធាបុណ្យ មកនិមន្តលោកសង្ឃទៅផ្ទះគាត់
ចាត់ចង្ហាន់ប្រគេនតាមកិច្ចវត សំរេចភត្តនៅផ្ទះលោកស្មៀនត្រា
។
ឯខ្ញុំបាទនាំភឿនទៅផ្សា ត្រីទិញចំណីអាស្រ័យតាមធម្មតា
សុរេចកិច្ចនាំគ្នាចរយាត្រា មកចាំលោកនៅនាមុខកំផែង
។
គន់មើលគ្រឹហស្ថានចៅហ្វាយស្រុក សែនជាមុខសមសក្តិហាក់គួរស្ញែង
តាំងគ្រឹហានៅនាក្រៅកំផែង រៀបចាត់ចែងតែងការទទួលស្តេច
។
ដោតទង់ជ័យបីជាន់ជាជួរជុំ ប្រកបគុំបុប្ផាផ្ការំលេច
កែមស្លឹកឈើធ្វើស៊ុមប្រទូពេជ្រ រៀបជាក្បាច់វ័រវាន់ពាន់ពេនពាក់
។
មោនសៀររកស៊ីប៉ាល់បារាំងសែស នាយប្រទេសចាត់ការទាហ៊ានសក្តិ
យកកំផែនសៀមរាបជាសំណាក់ តាំងពិភ័ករក្សាការសត្រូវ
។
ខ្ញុំគន់មើលកំផែងវែងរវឹង ស្ងាត់ត្រឈឹងពុំមាននរណានៅ
ព្រៃដុះដិតស្បាតជិតទាំងក្នុងក្រៅ
សែនហ្មងសៅមើលទៅគួរតែស្តាយ ។
ប៉មជម្រុតទ្វារទ្រុតធ្លាក់ទីទៃ ពួរពោធិ៍ជ្រៃជ្រៀតចាក់បាក់ធ្លុះធ្លាយ
លោកបារាំងតាំងឲ្យរើទំលាយ យកទៅវាយបំបាក់ចាក់ផ្លូវធ្លា
។
ឱកំផែងគេតែងដោយថ្មក្រៀម ស្នាដៃសៀមគេធ្វើកាលយុទ្ធនា
ស្រុកខ្មែរយើងនឹងយួនកើតច្បាំងគ្នា
សៀមធានារ៉ាប់រងសង្រ្គាមយួន ។
លោកចៅឃុនបឌិននាយបង្គាប់ ជាមេទ័ពលើកចេញមកតាមក្បួន
ទើបឲ្យកំផែងប៉មមាំមួន ចាត់ជាក្បួនបន្ទាយការសត្រូវ ។
តាំងមកដល់រាជលោកអង្គរយែម លោកសមសែមចាត់ចែងតែងតាំងនៅ
កាលណោះឯងកំផែងសុខឥតសៅ ដល់ឥឡូវត្រូវដៃរាជការថ្មី
។
លោកឲ្យរើសវាយដាក់ផ្លូវធ្លាយ សម្រាប់ឲ្យមនុស្សម្នាដើរប្រក្រតី
ខ្ញុំគិតៗអនិច្ចំទាំងបូរី តែទឹកដីគង់ដល់ផ្លូវអនិច្ចា ។
ឱស្រុកសៀមរាបជាភាពចាស់ សឹងខ្សាច់ដាសមិនថាទីត្រង់ណា
អ្នកនឹងរកប្រយោជន៍ស្រែចំការ នឹងបានផលប៉ុណ្ណារក្សាកាយ
។
មួយសង្ស័យនឹងស្រុកសៀមរាបនេះ
បូរាណរិះឲ្យឈ្មោះខុសបរិយាយ
ស្រុកខ្មែរទេម្តេចគេយកសៀមលាយ
តាមបរិយាយសាវតារដំរ៉ាមាន ។
កាលព្រះចមចក្រីត្រីនេត្រក្ស័ត្រ គ្រងសម្បត្តិឥន្ទប័តបូរីស្ថាន
គឺនគរធំនៅជាប្រធាន ចមក្សត្រក្សាន្តមានបុណ្យឥន្ទប័ត
បូរីស្ថានគឺនគរធំនៅជាប្រធាន ចមក្ស័ត្រក្សាន្តមានបុណ្យលើសនានា
។
មានព្រះនេត្របីភ្នែកប្លែកជាងជន នេតកណ្តាលតែគន់មើលនណា
អ្នកនោះឯងក៏ដល់ក្ស័យជីវា ពួកភារាក៏ស្ញែងក្រែងបារមី
។
លុះណោងស្នោគឺសៀមជាសួយទឹក កជាសឹកលើកមកវាយបូរី
ដល់មកទីត្រង់នេះបោះយោធី
តាំងជាទីសមរៈភូមិជ័យ ។
គ្រាន់ជ្រាបដល់ព្រះនរិន្រ្ទពិនក្រស័ត
ចមឥន្ទប័តក៏ទ្រង់ព្រះក្រោធក្រៃ
ទើបលើកពួកចតុរង្គក្នុវៀងជ័យ ចេញតដៃពៃរឺរទ្ធិហាន
។
មកដល់ស្តេចស្តេចបើកព្រះនេត្រកែវ តែមួយប្លែវត្រូវសៀមស្ងៀមមិនបាន
ចោលអាវុធចាកដៃលុតក្រាបក្រាន រាបពុំហានតរិទ្ធិរត់វិញទៅ
។
ហេតុដូច្នោះបានហៅថាសៀមរាប
ព្រោះមានភាពសៀមខ្លាចព្រះចមចៅ
បូរាណរាជចារិកតាំងនាមនៅ ដល់ឥឡូវសៀមប្រែហៅសៀមរ៉ាត
។
ពាក្យសៀមរ៉ាតប្រែថាសៀមឥតក្រែង
តាំងសំដែងឥទ្ធិរិទ្ធិគិតប្រមាទ
ដើរទន្រ្ទានរានរុកសីមានាទ មិនក្រែងជាតិកម្ពុជាវេលានោះ ។
ព្រោះស្រុកនេះជាស្រុកឡើងសៈយ៉ាម សៀមធ្វើតាមអំណាចឥតខ្លាចសោះ
ពាក្យ"រ៉ាត"
សព្ទនេះប្រែដូច្នោះ បើរាដ្ឋវិញនោះថាដែនស្រុក ។
ទំនងយ៉ាងសៀមប្រើដ្ឋជាខ្យល់ ប្រយោកដល់តតាំងជាមុខ
ខ្ញុំពីគ្រោះសព្ទរ៉ាតឧបាតទុក ឥឡូវស្រុកបានមកខ្មែរវិញហើយ ។
គឺបានដោយអំណាចរាជនិវេស ក្រុងបារីសយើងតាំងជាកោះកើយ
សៀមបាងកកលូកមកមិនបានឡើយ យើងបង្ហើយសៀមរ៉ាតហៅសៀមរត់
។
ព្រោះកាលសៀមប្រគល់ទឹកដីឲ្យ ត្រឡប់ក្រោយវិលទៅបាងកកហ្មត់
ហេតុនោះគួរពួកយើងបោះប្រាកដ សន្នមតហៅស្រុកសៀមរត់វិញ
។
ពណ៌នាសៀមរាបគាបសៀមរ៉ាត សែនអានាថនឹកឡើងគួរតែម្នេញ
ព្រោះពីដើមចុះយួនជួនសៀមវិញ ឥឡូវពេញដូចមុនគុណបារីស
។
អើស្រុកខ្មែរកែមុខបានសុខសាន្ត ព្រោះរួមស្ថានភ្នំពេញរាជនិវេស
កិត្តិយសសុះសាយទួប្រទេស បារាំងសែសវិសេសជាបិតា
។
មួយដូចយ៉ាងប្រាសាទនគរវត្ត បូរាណក្ស័ត្រចាត់សាងក្នុងសេមា
យូរអង្វែងពុំចែងជារាជណា ទៅជាព្រៃព្រឹក្សាស្វាវានៅ
។
ពុំមានលោកឯណាជួសជុលបាន ចោលជាស្ថានសមសានសែនហ្មងសៅ
ដល់ឥឡូវបានលោកបារាំងនៅ លោកចាត់ផ្លូវជួសជុលរីបុល្លា
។
ពណ៌នាបានតិចលេចរទេះ ព្រមទាំងសេះជុះនីសលោកឥស្សរា
បរមកដល់រចល់ចូលម្នីម្នា ខ្ញុំនាំគ្នាផ្ទុករបស់ហើយអរទៅ ។
លោកកុម្មីសែរជិះសេះបរទៅ មុខពួកអ្នកស្រុកនាំគ្នាមើលខ្មួលខ្មៅ
ពួកខ្ញុំបាទដើរឃុំរទេះទៅ ចរតាមផ្លូវខ្សែលួសលោកជួសថ្មី ។
ព្រះទិនករចរបែអារុណរែង កាំដៅសែងព្រះអាទិត្យរិទ្ធិរង្សី
ពួកអ្នកដើរសែនក្តៅសៅឆវី ញ័រឥន្រ្ទីយញើសសស្រាក់ប្រឡាក់កាយ ។
អនិច្ចាតែខ្ញុំគ្មានឆ័ត្របាំង ត្រូវកំឡាំងព្រះអាទិត្យរិតក្រហាយ
ឯណាទុកនឹងនឹកដល់ឆោមឆាយ សេចក្តីហ្មាយឆ្ងាយមាសនិរាសមក
។
ស្តាយអើយស្តាយកាយកែវកន្និដ្ឋា មកផងរ៉ានឹងនាំមើលច្រកល្ហក
ឱដើមរោគដូចរោគរាគរិតរក ចៅដើមឆ្លកមិនធ្លាប់មកឯកា
។
គន់ព្រឹក្សាលតាដុះដោយព្រៃ ខ្លះលូតលៃលំពង់ទ្រង់ផ្លែផ្កា
សកុណ្ណជាតិហើរចាប់ចុងសាខា ចឹកផលាសព្ទស៊ានអាណែកក្រៃ
។
ភូមរីហើរត្រង់កន្លងចរ ត្រេបកេសរបុប្ផាពនាល័យ
សព្ទហ្ងឹងៗទ្រហឹងកណ្តាលព្រៃ ច្រឡំសព្ទរោរៃបន្លឺសៀង
។
សែនស្រណោះសព្ទសេកវិវេកចិត្ត ទំប្រជិតសាលិកាជាគូ
គៀងកោកីលោលោតលេងទំរវៀង បំញ្ចេញសៀងភូវាំងក្រាំងក្រអៅ
។
គន់ចំបក់ដូចបងចំបែងចិត្ត ចៅដើមខ្វិតដូចបងមកខ្វែងចៅ
ឱដើមសោកដូចបងមកសោកសៅ ដើមស្រឡៅនៅស្រឡាញ់ចេញចោលមក
។
ឱដើមថ្លាញ់គេធ្លាក់លាបដំបៅ ដើមស្រឡៅធ្វើចែវគួររកប្បណ៍មក
ធ្លកអើយធ្លកមិនធ្លាក់ផ្លេចុះមក ខ្ញុំនឹងយកធ្វើប៉ុយបង្ហុយពោះ
។
គន់ដើមយាងរាងយោរយោកដោយខ្យល គេកប្បណ៍ផុតយកជ័រធ្វើចន្លុះ
អនិច្ចាដើមយាងម្តេចយ៉ាងនោះ ` ឲ្យគេចោះតាំងស្រស់ដុតដូច្នេះ
។
យាងអើយយាងចៅសាងកម្មយ៉ាងណា បានជាមកវេទនាឲ្យភ្លើងឆេះ
ឈើឯទៀតមិនដូចឈើយាងនេះ បើតាមរិះឈើនេះចុះតំរា
។
សមណៈមានទ្រព្យសិកាកួន ស្រីមានខ្លួនប្រុសកូនដោយកាមា
ព្រឹក្សាជាតិយាប់យ៉ឺនព្រោះផ្លែផ្កា
ត្រីអាំងមានទើបឆ្មាមកយាយី ។
យាងឯងយ៉ាប់ព្រោះមានជ័រទឹកនៅ បានជាត្រូវកំដៅព្រះអគ្គី
ឈើឯងយ៉ាប់ព្រោះមានជ័រទឹកនៅ បានជាត្រូវកំដៅព្រះអគ្គី
ឈើឯទៀតឥតជ័រគេវុឌ្ឍី គ្មាននរណាយាយីដូចយាងឯង ។
ឱព្រឹក្សាត្រូវការមិនថាអ្វី កើតសម្រាប់ផែនដីប្រាកដស្តែង
ដូចរូបកាយសង្ខារគេតុបតែង
មិនផុតការគ្នាឯងតែងអាស្រ័យ ។
ឱព្រឹក្សាលតានាមប្លែកៗ បូរាណចែកចេះឲ្យឈ្មោះទីទៃ
កោតហ្ន៎លោកបូរាណចេះកែខៃ ឲ្យនាមសត្វឈើព្រៃគ្រាន់កំណត់
។
រយផ្លូវទៅពីសៀមរាបឯង ដល់កន្លែងមុខនាគនគរវត្ត
បាន ១៤០ សិនទៀងទាត់ សេស៥សិនសន្នមតិកត់មាត្រា ។
លុះដើរដល់ជ្រៃធំត្រសុមម្លុប បបួលគ្នាចូលឈប់ម្លប់សាខា
សម្រាកញើសរំហើយដោយវាតា ព្រះសុរិយាជ្រេសែងឧនោទ័យ
។
ទើបនាំគ្នាចរលីចាកទីនោះ ភ័ត្រាឆ្ពោះដម្រង់ត្រង់ដល់ឰ
មន្ទីរថ្មីលោកតាំងជាវាំងជ័យ សម្រាប់ទីក្ស័ត្រថ្លៃព្រះទ្រង់ស័ក្តិ
។
លោកស័ក្តិបីស្តីទីព្រះអាជ្ញា ជាឥស្សរាក្នុងការព្រះដំណាក់
ចៅហ្វាយខេត្រសៀមរាបបំរុងស័ក្តិ ទទួលភ្នកងារកេណ្ឌរាស្រ្តតែងផ្លូវ
។
ចៅហ្វាយខេត្រព្រះដំបងរ៉ាប់សំអាង កេណ្ឌពួកជាងរចនាការក្នុងក្រៅ
ចៅហ្វាយស្រុកគ្រប់ខេត្តគ្រប់លំនៅ សឹងចុះត្រូវកំណែនការទីទៃ
។
គឺឲកញាស្វាយចេកចំណែកមុខ
នឹងឲកញាភ្នំស្រុកខេត្តជើងព្រៃ
រួមឲកញាសូរ្យស័ក្តិសោភ័ណក្រៃ ត្រូវធ្វើព្រះពន្លាជ័យដំណាក់ធំ
។
កេណ្ឌឲកញាក្រឡាញ់បញចូលម្ខ រួមឲកញាខេត្តស្រុកសូទ្រនិគម
ត្រូវរោងខោលរោងសែកចែកតាមមុម ឯរោងថែវអមជុំត្រូវកាំប៉ាញី
។
គឺស្រុកពួកស្រុកមោងស្រុកត្នោតផង ទាំងទឹកជោរបាត់ដំបងមង្គលបូរី
ឯឲកញាមង្គលធរនិន្ទថ្មី ត្រូវបើកត្រីអង្ករចែកគ្រប់កង ។
ចៅហ្វាយខេត្រសៀមរាបនាយកំណែន ឲ្យកោះកេណ្ឌររទេះជាងរយហោង
កេណ្ឌទូកធំ ៥០ មាននាយកង ចាំរាប់រងចូលចេញខាងជើងទឹក
។
កេណ្ឌកូលី ១០០ ប្រចាំនៅ តែការដល់គេហៅចុះចែវគ្រឹក
រាស្រ្តសៀមរាបរវល់ខ្វល់ពន្លឹក ទាំងជើងគោកជើងទឹកចេញគ្របដាន
។
ខាងការល្ហាស់កេណ្ឌសេះ៥០ ប្លាយសម្រាប់នាយៗដើរពុំបាន
ទាំងរថាសារថីព្រះរាជយាន ប្រចាំរ៉ាប់ក្ស័ត្រក្សាន្តស្តេចយាងដល់ ។
ពួកក្រម្ការចាត់ការព្រះពន្លា សឹងប្រកួតអួតគ្នាគ្រប់មណ្ឌល
ជ្រើសតែជាងស្ទាត់ៗហត្ថកោសល់ ធ្វើមិនឆ្ងល់ក្នុងការដំណាក់ថ្មី
។
ឯរោងលោកកុម្មីសែរតាំងខាងស្ពាន មានទាហ៊ានតាំងរានចាំប្រកតី
បន្ទាប់តរោងផ្ជុមក្រុមមន្រ្តី
កណ្តាល លោកស័ក្តិបីរាជអាជ្ញា ។
ចុងខាងត្បូងគឺរោង លោកចៅហ្វាយ ព្រះដំបងតាំងរាយប្រជិតគ្នា
លោកស័ក្តិបី នាយត្រួតលើព្រះពញា ឲ្យកេណ្ឌតាមយស្ឋាបណ្តាស័ក្តិ
។
សឹងប្រដាប់ឈើស្រស់របស់ព្រៃ ក្រងជាភួងមាលៃបំពេនពាក់
ចងសំយុងជាភួងបៃថ្នាក់ កេមចម្លាក់មើលចម្លែកភ្នែកលាកិយ៍ ។
ឯពួកចិនតែងខាងហាងដាក់ផ្សារ មានទំនិញសព្វប្រការគ្មានខ្វះអ្វី
ខ្លះតាំងរានលក់ផោជន៍ភ័សចំណី ស្លាបារីកាហ្វែតែនុំប័ង
។
ខាងពួកខ្មែរអ្នកស្រុកលក់ចេកស្ងោរ
នុំចាក់កោរនុំជាលនូវនុំប័ង
ខ្លះក៏លក់នុំបញ្ចុកលតបាយអាំង ខ្លះក៏តាំងរានមីរានសុរា
។
បណ្តាពួកអ្នកទៅនគរវត្ត ពុំមានអត់នឹងស្បៀងលៀងជីវា
មានតែប្រាក់ក៏ទិញបានភោក្តា សែនមហាលោះលាយសប្បាយក្រៃ
។
ដោយទីនោះធ្លាក់ទៅជាសមសាន លោកមករៀបជាស្ថាន
ព្រះវាំងជ័យ
មើលសញ្រតភ្លឺជ្រះដាសទាំងព្រៃ ហាក់មឿងមានក្ស័ត្រថ្លៃគង់ប្រក្រតី
។
ឯខាងពួកបារាំងតាំងសាងតឹក មើលភីលឹកប្រកសឹងស័ង្គសី
ជញ្ជាំងលាភបាយអពណ៌លឿងខ្ចី គ្រឹះពីដីផ្ទៃស្មើល្អបវរ
។
ផ្ទះនោះឯងបែងរ៉ាប់ទីប្រជុំ លោកគូវែរណើរជាធំព្រៃនគរ
លោកងញ្ជើញមកដោយក្តីសាទរ សមោលសររាជការនគរវត្ត
។
ខ្ញុំបាទយល់ទីស្ថានលោកតែងថ្មី នឹកសរសើរបារមីព្រះចមក្ស័ត្រ
គ្រាន់តែយាង១គ្រាក៏កើតចាត់ ទីព្រៃស្ងាត់ក្លាយកើតជាវាំងស្ថាន
។
ឱព្រះគុណប្រកបដោយបុណ្យក្រៃ លើសនិស្ស័យយើងពុំប្រមាណបាន
ខំឧស្សាហ៍យាងមកទីបូរាណ ឲ្យព្រៃប្រៃជាស្ថានបូរីរតន៍
។
មើលក្រសិន្ទយល់ក្រសែជលេសាយ វាលវែងឆ្ងាយឱបអមនគរវត្ត
លោកជីកធ្វើជាគូវាំងស្ពាតស្ពាត់
មានចង្វាត់ខឿនខណ្ឌខាត់ពៃរី ។
គន់គង្គាក្រសិន្ទវែងរវឹង ខឿនសុទ្ធសឹងថ្មីដាដាសនាទី
ធ្លាក់ជារូបក្បាច់ហូតហៀនពេជី ជណ្តើរកាច់ក្បាច់ភ្ញីដកច័ន្ទចែង
។
កណ្តាលថានមានស្ពានថ្មដាដាស ចំនួនក្រាស់ជាងសិនសែន
គួរស្ញែង តែកំណត់ទទឹងនឹងប្រវែង មានក្នុងក្បួនល៉ាយថែងលោកចែងទុក
។
ខាងចុងស្ពានមានធ្លាជាបីផ្លូវ មានរូបតោឈរនៅគ្រប់មុមមុខ
តោសិលាខ្លះនៅពុំទាន់ពុក ខ្លះបែរមុខបាក់ក្រាញពីការកាយ ។
អនិច្ចាតោថ្មលោកកសាង មើលថាថាងយ៉ាងរស់ស្ទុះប្រែប្រាយ
ឥឡូវមកធ្លាយធ្លាក់បាក់ខ្ចាត់ខ្ចាយ ស្តាយអើយស្តាយមិនគួរមកពីការ
។
មានអ្នកព្រៃចង្រៃឥតគំនិត ទៅសំលៀងកាំបិតគ្រឿងប្រហារ
ឲ្យខូងខូចខាតសាច់បង់អាសារ មិនស្តាយការស្នាដៃបូរាណសោះ
។
ឱតោអើយតោឈរមិនមើលមៀង មកឲ្យគេសំលៀងខ្នងតោចុះ
ម្តេចមិនខឹងខាំវាសំលៀងនោះ ឲ្យវាលុះក្តីមរណ៍យវាទៅ
។
អាណាអើយបំផ្លាញរូបតោលោក គ្មានប្រយោគឲ្យយល់ការរាក់ជ្រៅ
គួរឬលោកខំសាងតាំងទុកនៅ មកសត្រូវបំផ្លាញរបស់លោក
។
គន់ៗ ស្ថានស្ពានថ្មតប្រជិត ជាក្តារថ្មដាសដិតប្រកិតគោក
ទោះដំរីបរជាន់ក៏ក្មានយោគ ឥឡូវជ្រោកស្រុតខ្លះតែដើរបាន ។
ប្រកាន់ដៃឆ្នៃរូបវាសុក្រី ដប់សិរសីដូចស្និតជិតជុំប្រាណ
លើកពពាឡើងពភ្លាក់ហាក់ហៅហាន
សំដែងប្រាណប្រួញរូបជាមួយគ្នា ។
មើលនាគរាជអង់អាចអំណាចស្ញែង
ខ្លួនក៏វែងក្បាលក៏វក់តាមទ្ធារា
លូនលើស្ពានមានជើងកល់គង្គា កន្ទុយបែកញែកគ្នាតាមធ្លាផ្លូវ
។
ឱរូបវាលុក្រិឥតក្រែងគ្រុឌ តាំងសម្តែងរិទ្ធិរុទ្ធតសត្រូវ
ប្រសិនគ្រុឌមកយល់យ៉ាងពុំនៅ គង់ស្ទុះទៅជ្រកក្នុងក្រសិន្ទនេះ
។
នាគអើយនាគបាសាណបូរាណសាង ពីដើមយាងល្អឯកដូចម្តេចឯះ
ឥឡូវនាគងាកធ្លាក់បាក់របែះ
ឃើញតែរាងយ៉ាងនេះអស់លំអ ។
ខ្លួនក៏ឃ្លាតក្បាលក៏ឃ្លៀងទៅដោយខ្លួន
ឃើញតែក្បួនជើងទៀនប្រចាំទ្រ
ស្តាយអើយស្តាយស្នាដៃលោកតែងម មិនតាំងគថាវរៈឲ្យវែងទៅ
។
ឱអនិច្ចាសង្ខារនាគាថ្ម ហ្មាយតស្ថិតស្ថេរចេរកាលនៅ
នេះពុំទាន់ប៉ុន្មានមកហ្មងសៅ មករុសរាយធ្លាយទៅទីទៃផ្តាស់
។
មែនហ្ន៎សព្វសង្ខារក្នុងលោកិយ៍ មិនថាអ្វីតែកើតមកគង់វិនាស
ចុះត្រៃលក្ខណ៍ជាក់យ៉ាងពុទ្ធប្រកាស
សង្ខារចាស់គង់ផ្តាស់ទៅទីទៃ ។
អម្បាល់ថ្មគង់ប្រែះបែះបាន ចំណង់បើរូបប្រាណយើងសព្វថ្ងៃ
នឹងមានជាតិខ្លឹមសារឯណានៃ គង់បន្លែដោយដៃរោគបិន្ទា
។
កើតជាកាយគង់ធ្លាយសូណ្យជីវី បំពេញព្រះធរណីតែរាល់គ្នា
គួរនឿយណាយបង្អន់ភ្លើងលោភា យកនាគានគរវត្តសង្កត់កាយ
។
ខ្ញុំពិនិត្យគិតផ្លូវព្រះត្រៃលក្ខណ៍ ចិត្តមិនធ្លាក់ឲ្យចំអារម្មណ៍ហ្មាយ
នៅតែស្ទុះម្តងៗដល់ឆោមឆាយ ព្រោះឃ្លាតឆ្ងាយក្រែងឃ្លៀងលំអៀតអៅ
។
ឱចិត្តខ្ញុំលោកិយ៍ដូចពានរ មិនដែលឈឹងនឹងឈរឲ្យនឹងនៅ
ឃើញឯណែះនឹកឯណោះមិនចុះផ្លូវ
ថាតែក្រៅក្នុងមិនត្រេចភ្លេចក្តីត្រេក ។
លុះដើរដល់រោងទងខ្លោងទ្វារប្រាង្គ
របៀងខាងយ៉ាងខណ្ឌកន្សែងយ៉ែក
តួកណ្តាលមុខដាច់ជា៤ប៉ែក មានយ៉សែកបែកចុះជាពីរផ្លូវ
។
ប្រាង្គកណ្តាលមានរូបទេព្វសិលា គឺអ្នកតាមមហារាជប្រចាំនៅ
បួនព្រះករកាន់គ្រឿងភ្លឺសន្ធៅមើលៗ
ទៅគួរសម្បើមស្បើយមុហិមា ។
ពួកអ្នកព្រៃរាប់អានជាទេព្រឹក្ស យកក្រដាស់មាសប្រាក់អុចបូជា
បន់អ្នកតាមហារាជរឿងរិទ្ធា សូមឲ្យកើតលាភាស្រីសួស្តី
។
ខ្ញុំយល់រូបអ្នកតាហត្ថាសាយ ទំនងព្រះនារាយណ៍រឿងរង្សី
ព្រោះបូរាណរាប់អានព្រះសូលី ឥសូរាធិបតីតាំងជាមុខ
។
អ្នកព្រៃពុំស្គាល់យល់អម្នាច នាំគ្នាហៅមហារាជទៅទាំងស្រុក
ឱព្រះនារាយណ៍រឿងតេជវិសេសសុខ ផ្លាញវាមារទសមុខបានសុខា
។
មើលដំណាក់ប្រាង្គដាក់ព្រះនារាយណ៍ កំពូលបាក់ធ្លាក់ធ្លាយធ្លុះសុរិយា
ឥឡូវមានគេធ្វើជាបញ្ជា ប្រក់ក្បឿង យើងធម្មតាការណ៍ផ្លៀងខ្យល់
។
ទ្វារខាងថ្បូងមានគ្រឹះឬសដល់ដី បររទេះសាលីទាំងសកល
ទោះដំរីទាំងកូបក៏ឥតទាល់ ចុងផ្លូវដល់មុខនាគជាដើមព្រាត់ ។
ផុតរោងទងរំលងខ្លោងទ្វារប្រាង្គ លោកសំអាងសាងជាកំផែងទ័ព្ធ
តាមក្រសិន្ទឡោមជុំនគរវត្ត លោកកំណត់ទ្វារចេញជា ដាន ។
ចូលទ្វារប្រាង្គចេញខាងទិសបូព៌ា មានថ្នល់ធ្លាទៅត្រង់មុខព្រះលាន
លោកវិចិត្រដោយថ្មកជាស្ពាន សង្ខាងមានរូបនាគប្រកាន់ដៃ
។
រយៈផ្លូវសិនមួយមានផ្លូវញែក ជាពីរប៉ែកចែកចុះទៅទីទៃ
ដល់កណ្តាលមានប្រាង្គខាងស្តាំដៃ
ពួកអ្នកព្រៃហៅថារោងក្រយា ។
ប្រាង្គខាងធ្វេងគេហៅរោងចំណី មើលគួរបីសមពាក្យអ្នកព្រៃថា
មានផ្លូវចុះពីថ្នល់ដល់ដូចគ្នា តែឥឡូវទៅជាព្រៃដុះជិត
។
រោងព្រះស្ងោយធ្វើដោយសិលាភ្នំ តាំងជាមុមមុខបីជាបីស្និត
ឥតកំពូលមានដំបូលលោកវិចិត្រ យ៉ាងសង្ខិតឥតភីនភាពស្មើផ្ទៃ
។
ឱរោងគ្រួមិនគួរមកធ្លុះឆ្ងាយ បាក់ខ្ចាត់ខ្ចាយអន្តរាយដោយពួជ្រៃ
គ្រាន់នឹងមូលទៅមើលក៏ស្តុកក្រៃ សែនអាល័យស្តាយរោងខូចអសារ
។
លុះដើរដល់បន្ទល់ផ្ទះបារាំង លោកមកតាំងកសាងប្រាង្គថ្មថា
ឈ្មោះមោនសៀរកុម្ម៉ៃជាមេការ ចៅភ្នាក់ងារទទួលជួសប្រាង្គស្ថាន
។
លោកឲ្យជីកអាចម៍ដីដែលលុបថ្នល់ ដរាបដល់គ្រីះថ្នល់ពីបូរាណ
ថ្មឯណាដែលបាក់ធ្លាក់ចាកស្ថាន លោកឲ្យដាក់តាមដានសណ្ឋានចាស់
។
លោកមោនសៀរកុម៉្មៃដៃបារាំង យកសីមាំងលាបផ្ទាប់ដូចក្រដាស់
ឯណាស្លែចាប់ខ្លាំងមើលមិនច្បាស់ លោកឲ្យលាងបោសច្រាស់សំអាតចេញ
។
ពួកគូលីស៊ីឈ្នួលជួលធ្វើការ កប្បណ៍ឈើរើថ្មដាដាក់ពាសពេញ
ខ្លះបោសធ្លាថ្នល់រលីងធិញ អ្នកចូលចេញមិនមានដិតធូលី ។
ខ្ញុំដើរដល់យល់ថ្នល់លោកសំអាត ឃើញពួកជាតិខ្មែរយើងជាគូលី
នឹកអាណិតជាតិខ្មែរក្រដល់ទី ទទួលការគូលីស៊ីឈ្នួលគេ
។
គន់រូបរាងទុពលពោះកំប៉េះ សក់ក្រញ៉ាញ់ខ្មៅក្រញ៉េះឆ្អែះដូចភេ
ទាំងស្លៀកពាក់សំពត់ក៏ខុសគេ ឱខ្មែរទេម្តេចខុសនឹងយើងម៉្លេះ
។
ឬពួកនេះជាជាតិសម្រែគួយ អ្នកងារសួយលេខវត្តនគរនេះ
ឬជាព្នងរដែគេកេណ្ឌឯះ បានជាប៉្លែកយ៉ាងនេះគួរអនិច្ចា ។
លុះដើរដល់មណ្ឌលទីរានហាល ថ្មដាដាលក្រាលសឹងក្តារសិលា
ផ្ទៃពីដីពេជ្ររួតត្របកផ្កា រៀបជាសារពើរសូត្ររួតថ្នាក់ៗ ។
មានសរសេរថ្មឈូកជាញកចេញ តាំងជុំវិញមានក្បាច់រំលេចដាក់
មានជណ្តើរកាច់ឡើងជាថ្នាក់ៗ បីប្រច័ក្ខឡើងចូលព្រះប្រាង្គស្ថាន
។
ផ្ទៃរានហាលកាលដើមបោះសំណ លុះតៗដល់យើងអន្តរធាន
បាក់សំណនៅតែថ្មក្រាលជាលាន របៀបរានរាបណែនសែនភិរម្យ
។
គន់ប្រាសាទស្អាតប្រសើរដំណើរប្រាង្គ
កំពូល៥បួនខាងខ្ពស់ត្រសុម
ថានរួតៗរាល់ជាន់ជាពាន់ជុំ
ប្រាសាទធំតាំងកណ្តាលត្រជោមដុង ។
រួតពីដីបីជាន់រោងឬតដុំ របៀងមុមមុខដាច់ក្បាច់រលង់
ជាហួតហៀនវៀនវាំងកញ្ចាំងចុង ឈូកសម្ប៉ាកឆែកសម៉្យុងជាខាន់ៗ
។
ក្បាច់រងស្បូវទេពប្រណម្យដៃប្រណិត លួសប្រកបល៉ាយប្រកិតភ្ញីវ័ល្លិវន្ធ
បៃរកាបាំងរកិតស្និតរយពាន់ របៀងខាន់របៀបខាត់ចាត់ស្មើគ្នា
។
ឱជាងធ្លាក់រូបយក្ខធាក់ពានរ យុទ្ធនាវឹកវរជាកោលា
រូបរាហូបៀមហៀនហង្សពាំផ្កា យក្ខទេវតាទាញញ្រត់វាត់គីរិន្ទ
។
មេក្របទ្វារបង្អួចក្បាច់របក លកក្រចកភ្ជាប់មុខដូចគេមិណ
ផ្ទៃក្តារផ្តែរធ្លាក់រូបរាជទេវិន្ទ
តយុទ្ធនឹងអាសុរិន្ទរាជចិត្រា ។
ជញ្ជាំងទ្វារធ្លាក់ជាទេពរបាំ ក្រាយលំនាំឈរភំក្បាច់កាច់ផ្កា
ខ្លះបួងសក់ខ្នក់បីចងជដា ខ្លះសំយាកកេសាសិតក្របាំង ។
ខ្លះពាក់មកុដកំពូលបញ្ចសឹង្គ របៃមុខក្រឡឹងភាពកញ្ចាំង
សូរ៉ងកងអង្កន់ព្រះហត្ថំ ស្លៀកសម្លុយថ្នក់បាំងក្រោយនាភី ។
ចង្កេះរៀវជង្គងរ៉ាប់មួយក្តាប់ដៃ មើលវិសេសសុទ្ធិវិស័យសមឥន្រ្ទិយ៍
សុតនក្បំសមក្បួននួនមាលី ភាពនរេតភេទនារីទីស្នេហា ។
មានប្រុសយើងភ្លើងរាគវារោលខ្លាំង ទៅអង្អែល
"មំសំ" នាងសិលា
ឡើងរលង់សឹករលីងទាំងរូបា គេសញ្ញាហៅថាស្រីមានលក្ខណ៍
។
មើលមណ្ឌលរោងទងទំនងស៊ុម ជញ្ជាំងជុំសឹងជិតជាចម្លាក់
ជារូបរឿងរាមកេរ្តិ៍គឺរាមលក្ស្មណ៍ ច្បាំងនឹងយក្ខក្រុងរាបណាសូរ
។
ស្វាប្រចាក់យក្ខប្រចាប់រ៉ាប់រងគ្នា
ស្វាក្រទីយក្ខក្រទាកប្បណ៍ផ្លាស់ប្តូរ
យក្ខប្រជិតស្វាប្រដាប់ចាប់កំពូល ស្វាប្រដាល់យក្ខដួលដេកក្សិនក្ស័យ
។
គន់គំនូររឿងរាមសង្រ្គាមយក្ខ ជាអាណាក់មើលអណែកអនន្តក្រៃ
ជ្រុងទ័ក្សិណគូរកាលសហស្សនៃ យក្ខគង់នៅឰក្រៃឡាស់វិមានច័ន្ទ
។
ក្រៃឡាសផ្អៀងឆៀងធ្លាក់ព្រះសូលី ប្រើក្រុងរាពណ៍អសុរីរាជកម្ព័ន្ធ
ដៃ ២០ មុខ១០ រូបសកន្ធ ឲ្យដម្រង់ប្រាង្គចន្ទក្រៃឡាសស្ថាន
។
រាពណានេរមិត្ររិទ្ធិសាហ័ស ដម្រង់ភ្នំក្រៃឡាសឡើងត្រង់បាន
ព្រះឥសូរក៏ទ្រង់ព្រះរាជទាន នាងមណ្ឌោកល្យាណជាភរិយា ។
ផ្គែរខាងបូព៌ាគូរកាលសុគ្រីពយំ អង្វរអង្គព្រះបរមរាមា
ឲ្យជួយផ្លាញជីវិតនៃស្តេចស្វា ក្រុងពាលីជេដ្ឋាបច្ចាមិត្រ ។
ព្រះរាមរ៉ាប់ចាប់ធ្នូរប្តូរប្លែងសរ
បាញ់ពានរពាលីសូន្យជីវិត
គូរទាំងពួកនារីស្រីស្នំស្និទ្ធ សោកអាណិតសែនអាណោចខ្មោចពាលី
។
ឯសុគ្រីពរិទ្ធីរុទ្ធបុត្រសុរិយា កំសោកានៅទៀបព្រះទែនទី
អញ្ជើញអង្គរាមាចូលធានី តាំងពីធីលើកសពពានរា ។
ឯជញ្ជាំងខាងត្បូងគួរព្យូហបាទ ដងហែអង្គនរនាថកេតុមាលា
លើកជាក្បួនព្យូហយុទ្ធនា គ្រប់ភាសាចូលពឹងព្រះបារមី
។
ខ្ញុំគន់មើលព្រះកេតុគេបិទមាស គង់លើអាសន៍កណ្តាលពួកសេណី
សែនរុងរឿងថ្កើងបុណ្យព្រះចក្រី ជាអច្ចារ្យផែនដីសកលអាយ ។
អង្គនេះឬគឺជាបឋមក្សត្រ គ្រងសម្បត្តិឥន្ទប័តវិសេសសាយ
ទ្រង់សាងព្រះនគរវត្តដ៏ឆើតឆាយ ស្តេចលើកថ្វាយព្រះពុទ្ធឃោសា ។
កាលលោកទៅចម្លងព្រះគម្ពីរ អំពីរាជធានីកោះលង្កា
វិលមកដល់ប្រទេសខេមរា ចមក្សត្រានិមន្តឲ្យលោកនៅ
។
លើកប្រាង្គនេះប្រគេនជាមណ្ឌលទី ដំកល់ព្រះគម្ពីរគម្ភាពជ្រៅ
ពុទ្ធឃោសាចារ្យលោកគង់នៅ បានជាហៅនគរវត្តដោយកំណត់ ។
ព្រោះប្រាង្គនេះពីដើមជានគរ ដល់ក្រោយទ្រង់សាទរថ្វាយជាវត្ត
ពួកបូរីនាំគ្នាមកសន្នមត្តិ ហៅប្រាសាទនគរវត្តតាមបទមាន
។
ឱព្រះគុណព្រះកេតុមាលាក្សត្រ ព្រះទ័យកាត់សពុំស្តាយព្រះរាជស្ថាន
ថ្វាយជាវត្តសំរេចស្តេចចេញថ្កាន ទៅតាំងស្ថានព្រៃក្មេងបេងមាលា ។
ឥឡូវសូន្យព្រះយសឈ្មោះបាត់បង់ ឃើញតែរូបព្រះអង្គគង់ច្នេះណា
ខ្ញុំបាទយល់សរសើរព្រះចេស្តា លើកហត្ថាបង្គំគុណក្សត្រថ្លៃ ។
គន់មើលព្រះកេតុមិនឆ្អែតក្តីសន្ធិះ
ឱប្រាង្គនេះមើលទៅផុតនិស្ស័យ
យើងឥឡូវគិតទៅអាចិន្រ្តៃ មិនគួរទៅជាព្រៃសូន្យអសារ
។
យ៉ាងពីដើមមនុស្សច្រើនចំរើនចេះ បានជាធ្វើប្រាង្គនេះគួរអស្វារ្យ
ស្នាដៃធ្វើមើលស្មើព្រះពិសកាម៌ តថ្មដាស្នួលដែកសែកគ្នាជាប់ ។
ចោះក្នុងថ្មតផ្ជិតរលាយសាច់ ដល់យូរមកដែករេចដោយច្រេះ
ចាប់នៅតែព្រង់អ្នកព្រៃប្រាជ្ញា អាប៉ថាស្នាមម្រាមដៃចាប់មនុស្សបូរាណ
។
ខ្លះសង្ស័យថាដៃព្រះឥន្រ្ទប្រើ ឲ្យវិស្សកម្មធ្វើថ្វាយក្ស័ត្រក្សាន្ត
ខ្ញុំគន់ៗ មើលសព្វមន្ទីរស្ថាន មិនលសមដៃមឃវានលោកធ្វើឡើយ
។
ព្រះឥន្រ្ទអ្វីមកធ្វើមិនឲ្យស្រេច មើលទៅក្បាច់ខុសគ្នាណាលោកអើយ
ខ្លះអាក្រក់ខ្លះល្អមិនស្មើឡើយ បើព្រះឥន្រ្ទធ្វើហើយគង់ស្មើគ្នា
។
មួយវិញទៀតវិស័យទេព្វនិមិត្រ ធ្វើដោយរិទ្ធិគិតថ្វាយស្តេចអង្គនា
តែស្តេចនោះលុះអស់ព្រះជន្មា ទីនិមិត្រទៅជាផែនដីវិញ ។
នេះប្រាសាទនគរនៅជាគឺ នឹងថារិទ្ធិនោះឬយ៉ាងនេះមិញ
បើរិទ្ធិមែនម្លែះសមរលីងធិញ ទីនេះមិញក៏ពេញទៅដោយព្រៃ ។
សង្ស័យថ្វីនឹងដុំថ្មធំៗ គេលើកយកទៅផ្គុំបានទាំអផ្ទៃ
គឺគេប្រើដោយយន្តរ៉ករវៃ នឹងបានប្រើដោយដៃនោះក៏ទេ ។
វិស័យជាងគេចេះគ្នាគេច្រើន ស្តេចចំរើនដោយបុណ្យពីបុព្វេ
នឹងធ្វើអ្វីក៏ស្រេចចំណេះគេ កុំទៅគ្នេថាអង្គព្រះឥន្រ្ទសាង ។
មានអ្នកខ្លះចូលចិត្តថាដីពិត គឺគេដុតយ៉ាងឥដ្ឋជាថ្មប្រាង្គ
ព្រោះឃើញទីក្រសិន្ទដ៏នៅខាង ទំនងយ៉ាងយកដីក្រសិន្ទនោះ
។
ឱហ្ន៎ជាតិអ្នកខ្លៅដៅមិនចំ ម្តេចមិនមើលបែបពុម្ពតូចធំច្នោះ
មែនបើដីគេធ្វើមានពុម្ពនោះ គង់ប៉ុនគ្នាអស់នោះមិនច្នោះឬ
។
នេះមិនមែនប៉ុនគ្នាជាបែបពុម្ព ខ្លះក៏ធំខ្លះក៏តូចនៅជាគឺ
បូរាណអ្វីឆោតម្លេះមិនដែលឮ មកប្រឹងធ្វើដុំធំឲ្យធ្ងន់ក្រៃ
។
ប់យ៉ាងថ្មបាយក្រៀមនោះយល់មែន
ព្រោះផ្ទៃផែនស្មើគ្នាទាំងអស់នៃ
ឯថ្មផុកអ្នកស្រុកកុំសង្ស័យ គឺស៊ីម៉ង់ថ្មព្រៃយកពីក្រៅ ។
បើមិនជឿអញ្ជើញទៅមើលដាន ភ្នំខាងលើសឹងមានចំណាំងនៅ
ទាំងថ្មហ៊ុបថ្មដាប់គរតាមផ្លូវ មានគេទៅបានឃើញជាអស្ចារ្យ
។
ខ្ញុំគន់មើលគំនូរគូរជញ្ជាំង លើសកម្លាំងនឹងតែងឲ្យពិស្តារ
វិលត្រឡប់ទៅមើលជាន់កណ្តាល ឃើញព្រះរោងជ្រះច្រាលក្រសាលលន់
។
ជើងសសរឆ្លាក់រូបឥសីសិទ្ធិ អង្គុយបត់ជើងបិទប្រសិទ្ធិមន្ត
ផ្ទៃសសរមានអក្សរប្រកាសបុបុណ្យ ឲ្យមហាជនមើលដឹងដំណឹងទី
។
មានសករាជក្នុងរាជស្តេចជាន់ក្រោយ ទ្រង់អំណោយសាងព្រះសាងគម្ពីរ
បានលែងមនុស្សជាខ្ញុំថ្វាយព្រះមុនី
តាំងសញ្ញីឈ្មោះទុកនៅមុខព្រះ ។
លើពេតានធ្និមខាត់ចាត់ក្បាច់ផ្កាយ ឈូកសារ៉ាយល៉ាយលយលកល្បះៗ
គ្រឹប្រដាប់បួនប៉ែកស្រឡះ ចន្លោះជ្រុងមានស្រះជា៤ដាន ។
ឯស្រះនោះមានដក់ទឹកភ្លៀងស្អាត
មច្ឆាជាតិអាស្រ័យនៅជាស្ថាន
ឥតចកញ្រំស្មៅព្រៃផុកផង់គ្មាន ផ្ទៃសណ្ឋាន៤ជ្រុងស្មើភាគគ្នា
។
លោកប្រដាប់ដោយថ្មដក់បាទ រលីងស្អាតសឹងរូតហួតទេជា
មានកើយកែវជណ្តើរចុះគង្គា មើលហាក់ជាស្ថានជ្រៅអណ្តូងគ្រោះ
។
ខ្ញុំយល់ត្រីសង្ស័យហ្វូងមច្ឆា មកពីណាទៅមានក្នុងស្រះនោះ
ស្រះលើប្រាង្គផុតជាតិផែនដីសោះ នឹងមានជ្រោះហូរជ្រាបក៏គ្មានមុខ
។
ត្រីពួកនេះឧប្បតិកកើតឯងឬ មួយគឺគេយកមកលែងទុក
ខ្ញុំពិគ្រោះពុំឃើញមានទំនុក សែនជាទុក្ខនឹងត្រីពេញអស្ចារ្យ
។
នឹងមានអ្វីជាចំណីអាស្រ័យបាន ចកសារ៉ាយក៏គ្មានជាអាហារ
មានតែល្លែដុះជាប់តាមថ្មដា មើលអាការស្រះនោះជារណ្តៅ
។
មានរោងទាំង ៤ មុមជុំស្រះស្រង់ ខ្នងបង្កង់ជាប់គ្នាជា៤ផ្លូវ
ទ្វារឧត្តរមានជ្រុងក្នុងយាងជ្រៅ នរណាទៅគោះទ្រូងឮសូរគង
។
មានអាការអស្វារ្យទីនោះម្លេះ បូរាណរិះចេះធ្វើមានទំនង
ផ្ទៃរាបស្មើពុំមានអ្វីរង គោះតែទ្រូងឮគងសូរលាន់ៗ ។
រោងខាងត្បូងដំកល់ព្រះបដិមា ពុទ្ធបាទសាស្តាហៅព្រះពាន់
អង្គខ្លះឈឬខ្លះគង់សង្រួមខន្ធ មានអរហន្តគង់គាល់ទាំងធ្វេងស្តាំ
។
អង្គព្រះខ្លះពិការបាត់សូរ៉ង នៅតែដងអង្គកាយគង់ប្រចាំ
ព្រះខ្លះឈរកណ្ឌៀវាស៊ីសាំ បែកព្រះកាយបាក់ព្រះកាំស្រាំព្រះករ ។
មុខសថូបមានរូបច័ក្រពង្ស ពីរព្រះអង្គគឺព្រះកេតុចៅនគរ
គង់ប្រណម្យបង្គមលើកព្រះករ ឳនស្មោះសរតគុណព្រះជិនស្រី
។
តែរូបព្រះ អង្គមួយដែលទ្រង់គ្រឿង ពាក់ជដារុងរឿង
រឿងរស្សី
ខ្ញុំពុំស្គាល់ព្រះនាមជាស្តេចឦ គ្មាចារឹកនឹងស្តីថាស្តេចណា
។
គន់ព្រះរូបចិត្តរួញកង្កួញក្រាប សិរោរាបបង្គមព្រះសាស្តា
សូត្រសរសើរពុទ្ធគុណអនន្តា ស្រេចទើបលាឡើងទៅជាន់ទី
៤ ។
ថានខាងលើលោកធ្វើជាផ្ទៃរាន ជួរជុំមានសសរចេញដោយខ្លួន
សឹងក្រឡឹងជើងទៀនដ៏មាំមួន មើលសំនួនប្រមាណជារយប្លាយ
។
ខាងឆ្វេងស្តាំមានកឹងទាំង ២ ដាច់ ប្រកបក្បាច់ខ្នក់ហៀននឹងលួសលាយ
តួកឹងនោះឥឡូវបាក់ធ្លាក់ធ្លាយ គួរតៃស្តាយកឹងថ្មអន្តរធាន
។
មើលបរិវេណចង្វាត់ព្រះប្រាង្គធំ
រោងទងជុំតាមជាន់គ្រប់ៗដាន
មានញកញោចរួតពេជ្រតាមសណ្ឋាន លើសប្រម៉ាណនឹងវាស់កត់នីយម
។
គន់ទី៤ប្រាង្គ៤ចតុរស កំពូលខ្ពស់ស្មើគ្នាទាំង
៤មុម ខ្ញុំក៏ឡើងជាន់៥ប្រាសាទធំ ខ្ពស់ត្រសុមមើលត្រសែតអណ្តែតចិត្ត
។
ភាពជណ្តើឡើងទៅក៏ខ្ពស់ចោទ កាំនោះសោតតូចៗ
ជាន់មិនស្និត
ប្រកាន់ដៃពុំមាននឹងយោងយិត ខំកខិតឡើងទៅត្រាតែដល់
។
គន់ជណ្តើរឡើងទៅ៩ស្ថាន ក្នុង១ជាន់ពីរៗជុំមណ្ឌល់
មានរួតថ្នាក់ល្បាក់ញកលោកដំកល់ ជាពើងទល់ទាល់ដល់ប្រកាន់លើ
។
តួប្រាង្គទាំង៥យ៉ាងចេតិយ៍ រួត៩ជ្រុង ៨ ជាស្មើៗ
ខឿនប្រដាប់ពេជ្ររួតច្រើនអន្លើ ត្របកស្មើជ្រុងមុមទាំង៤ដាន
។
មានទ្វារចូល៤ទិសតែគេទាស់ បិទជិតអស់មិនឲ្យចូលទៅបាន
ស្អាងជាអង្គព្រះឈរប្រតិស្ឋាន ប្រចាំជានគ្រប់ទិសទាំង៤ទ្វារ
។
ខាងក្នុងប្រាង្គយ៉ាងដាក់ព្រះមាសប្រាក់
ដែលបែកបាក់ធ្លាក់បង់
អង្គពិការ ឬរនបស់ឯណាជាខ្លឹមសារ ក្រែងពួកចោរពួកមារវាយាយី
។
លោកមោនសៀរកុម្ម៉ៃចៅភ្នាក់ងារ ឲ្យជាប់ទ្វារខាងត្បូងរូបព្រះជីវ៏
លើងអង្គព្រះទ្វារចេញចាកទី រើយកព្រះខ្ទចខ្ទីពីក្នុងប្រាង្គ
។
ខ្ញុំយល់អង្គព្រះទ្វារគេដាប់ស្តេច
បាក់សូរ៉ងរូបខ្ទេចមិនយល់រាង
នឹកសង្វែកព្រះទ្វារគេរំលាង ផុតរវាងសាស្នាព្រះទ្វារហើយ
។
ព្រះទ្វារទាំង៣លោកគង់សុខ ពុំមានទុក្ខដូចអង្គព្រះត្បូងឡើយ
ឱព្រះត្បូងពីថ្ងៃនេះទៅហើយ រំលលត់ខន្ធកាន់ត្រើយនិញ្វនហោង
។
ខ្ញុំខំចូលទៅមើលកន្លែងគុក ដែលគេតាំងព្រះទុកពុំឲ្យហ្មង
មើលមិនច្បាស់ព្រោះជះក្លិនម្តងៗ
គឺប្រចៀវខ្ញៀវកងវាឧច្ចារ ។
ទើបលាថយចុះមកគ្រិះធរណី មើលពួកខ្មែរគូលីគេធ្វើការ
ជញ្ជូនយកអាចម៍ដីគឺឧច្ចារ ចេញតាមទ្វារទិសបូណ៌បង្ហូរគ្នា ។
គន់មណ្ឌលព្រះប្រាង្គយ៉ាងល្បោលៗ
ពេលក្របីចូលក្រោលអស់សុរិយា
ខ្ញុំនាំគ្នាចុះមកកាន់ពសុធា ទៅរកទីនិន្រ្ទានារាត្រី ។
លុះព្រឹកឡើងជាថ្ងៃមួយដណ្តប់ តិត្ថិជូនគំរប់ថ្ងៃសៅរី
លោកចៅហ្វាយក៏ដល់មណ្ឌលថ្មី
ចែកសេចក្តីថាថ្ងៃនេះហ្លួងដល់ ។
ខ្លួនលោកមកជាមុនដោយប្រញាប់ នឹងអាលមកចាត់រ៉ាប់ឯមណ្ឌល
ស្តេចនឹងយាងមកតាមវិថីថ្នល់ កំណត់ម៉ោង
១១ ដល់ព្រះពន្លា ។
លុះនិយាយបានតិចលេចកៅរី ជិះពាជីមកដល់ចែងកិច្ចា
ជុំរាបលោកសក្តិ៣រាជអាជ្ញាថា ឲ្យរៀបព្រះពន្លាស្តេចដល់ឆាប់
។
លោកស័ក្តិ៣ឮច្នោះស្ទុះម្នីម្នា ហៅពួកក្រុមយោធាជាប្រញាប់
ព្រមទាំងពួកខុននាងគ្រប់សម្រម ឲ្យរៀបខ្លួនឈររ៉ាប់ព្រះចក្រី
។
ក្រុមទាហ៊ានក៏រៀបក្បួនសៈលុត ឈរបាវុធវន្ទីយ៉ាតាមថ្នល់ថ្មី
ពួកអ្នកស្រុកក៏ផ្អើលទាំងប្រុសស្រី
មកចាំមើលចក្រីមីត្រៀបត្រា ។
ខ្លះក៏បីកូនតូចដឹកកូនធំ អាតូចយំអាធំយិតស្ទើរដាច់ស្មា
ខ្លះក៏បាត់ប្អូនឃើញបងរកគ្នាធ្លា
ខ្លះឃើញយាយបាត់តាហៅគ្នា ស៊ាន ។
ខ្ញុំគន់ៗអ្នកព្រៃចង់តែសើច ត្រកូលខើចមើលខាតខុសសណ្ឋាន
ទាំងស្លៀកពាក់មិនសមនឹងខ្លួនប្រាណ សែនរំខានទាស់ភ្នែកប៉្លែកកន្លង
។
មានយាយចាសខ្លះនោះ រូបពព្លក់ ទៅពាក់កាវទមពក់ដូចគេចង
ពាក់អង្គាចារស្ពាន់ព័ន្ធកម្រង មើលម្តងៗ
ចុះគន្លងព្នងពិតៗ ។
ឱអ្នកព្រៃតែងតួឥតម្ណម ពុំចេះរៀបចេះចំតាមចារឹត
គន់អ្នកព្រៃមិនអសក្តិអាណិត ហេតុតែក្រពិតៗ
ទើបយ៉ាងនេះ ។
អនិច្ចាអ្នកក្រត្រដមក ខំប្របៀតជ្រៀតជ្រកនឹងគេច្នេះ
ខ្ញុំសម្ភេទបានតិចលេចឃើញសេះ
ក្រម្ការគេជិះជាមគ្គទេស ។
ឃើញព្រះទីនាំងរាជរថពីរបវរ ទឹមអស្សុត្តរបរចូលដល់និវេស
ទ្រង់យាងចុះលោកធំបារាំងសែស គំនាប់តាមប្រទេសវេណីក្រៅ
។
នាយទាហ៊ានក៏ស្រែកក្បួនសៈលុត
ចាប់អាវុធវន្ទីយាប័ញ្ឈរនៅ
ពួកនាហ្មឺនឱនកាយបង្គំទៅ ទ្រង់រាប់ផ្លូវបដិសណ្ឋារា ។
លោកស័ក្តិ៣ ទទួលទីរាប់រង ជាបាលដ្ឋទូលស្នងការនានា
គំនាប់ស្រេចស្តេចឡើងកាន់ព្រះពន្លា
អស់ព្រះពញាហែឡើងដំណាក់ស្ថាន ។
ដល់ព្រះទែនស្តេចទ្រង់គង់កៅអី លោកស័ក្តិ៣អនុកូលទូលរ៉ាយង៉ាន
រឿងអ្នកទោសដែលចាប់ពីក្រៅស្ថាន កាលពីស្រុកមោះមានអាចោរខ្មាំង
។
លោកឲ្យចាប់ទាំងជាទាំងកាចមក ព្រោះប្រាថ្នាដកយកស្បៀងកម្លាំង
នៃអាចោរទុច្ចរិតគិតតតាំង កាត់កម្លាំងពួកចោរមិនឲ្យនៅ ។
បានជាកៀរគ្រួមកព្រះដំបង ដាក់ទោសតាមទំនងដែលហ្មងសៅ
ចាំស្រុករាបកាលណានឹងលែងទៅ ដល់ឥឡូវស្រុកក្សាន្តបានសុខា
។
គួរមេត្តាយ៉ាងណាស្រេចតែទ្រង់ ឬបង្អស់ឈប់រង់មើលក្សិណរា
ព្រះចមយសជ្រាបច្នោះទ្រង់មេត្តា ឲ្យលើកកាត់ទោសាពួកអ្នកព្រៃ
។
សន្ធនាបានតិចតាមមនុស្ស ឲ្យនិមន្តព្រះសង្ឃចូលថ្វាយជ័យ
ជយន្តោថ្វាយពរក្សត្រថ្លាថ្លៃ តាមនិស្ស័យវេណីពីបូរាណ ។
លោកសង្ឃយើងព្រះដំបង១០អង្គគត់ វិន័យធរដើមបទជាប្រធាន
រៀបព្រះអង្គចូលកាន់ព្រះវាំងស្ថាន
ទទួលក្តីរាប់អានតចក្រា ។
ទើបថ្វាយព្រះជយន្តោពរភវ័ត
ចម្រើនរាជពិភ័តមង្គលា
លុះចប់ស្រេចស្តេចត្រាស់សន្ធនា ឲ្យសង្ឃលាទៅស្រុកតាមសម័យ
។
ព្រោះក្រែងដាច់វស្សាការសៅហ្មង តាមទំនងសត្តាហ៧ថ្ងៃ
លោកស័ក្តិ៣ទទួលទូលកែខៃ សូមអំណាចក្សត្រថ្លៃឃុំវស្សា
។
ចក្រពង្សពុំទ្រង់អំណាច ព្រះទ័យខ្លាចក្រែងខុសក្នុងសិក្ខា
តែសន្តាហព្រះដំបងហួសហើយណា
ហ្លួងនឹកថាក្រែងលោកទើបដល់ថ្មី ។
ពុំជ្រាបហេតុព្រះសង្ឃព្រះដំបង
មកនៅចាំរ៉ា់ប់រងព្រះចក្រី
តាំងពីខ្នើត១កើតចូលតិត្ថី ១១ សៅរ៍ហួសកំណត់ ។
សត្តាហបានតែ៧ថ្ងៃ នេះហួសផុតនិស្ស័យសិក្ខាបទ
ថ្ងៃហ្លួងដល់ ១១ កើតប្រាកដ បើកំណត់សត្តាហហួស៤ថ្ងៃ
។
ហេតុដូច្នោះលោកសង្ឃព្រះដំបង ដាច់វស្សាហើយហោងកុំសង្ស័យ
ខ្ញុំឮដូច្នោះអាណិតលោកពេកក្រៃ ឱម្ចាស់ថ្លៃគ្រងកឋិនឃើញជាខាន
។
មួយអាណិតតែលោកវត្តនិវេស ជាប្រទេសមង្គបូរីស្ថាន
ត្រូវទោសខុសកាលស្រុកកើតមោះមាន ពួកទាហ៊ានចាញ់ចោរវកកល្យុគ
។
លោកភ័យលោករត់ទៅនៅនៅងបួ ដល់ស្រុករាប់នោះគ្រួសិស្សវិលស្រុក
លោករាជការថាលោកនាំមល្យុគ ឲ្យឃុំខ្លួនមកទុកព្រះដំបង
។
ឃាំងនៅវត្តពីភិតជាយូរខែ ទម្រាំតែផុតទោសដែលមោះហ្មង
មិនដឹងជាថ្ងៃណានឹងរួចហោង សែនមួហ្មងចង់វិលទៅវត្តវិញ
។
រកឱកាសពុំបានរំខានចិត្ត សែនអាណិតគិតទៅគួរតែម្នេញ
លុះឮការថាហ្លួងស្តេចយាងចេញ ចាកភ្នំមកផ្ជុំនគរវត្ត
។
បានឱកាសដោយចេះក្បួនរន្ទា កាំជ្រួចភ្ញីគោហ៊ាសម្រែកសត្វ
លោកវត្តលៀបមេការទីបាល័ដ្ឋ លោកក៏ចាត់ឲ្យទៅជាមួយផង
។
ឲ្យលោកជួយការភ្ញីទីឆ្លងបុណ្យ ថ្វាយព្រះគុណជាគុណព្រះច្បាស់ច្បង
បានឱកាសនឹងទូលសូមទោសហោង នឹងបានវិលទៅគ្រងនិវេសវិ្
។
លុះឮហ្លួងប្រោសលែងអ្នកទោសបង់ ទាំងបាសកលោកសង្ឃដូច្នោះមិញ
មួយលោកសង្ឃ៣អង្គនៅភ្នំពេញ ឲ្យវិលវិញមកនៅតាមដើមដាន
ចៅអធិការនិវេសក៏ស្បើយទុក្ខ មានទឹកមុខរីករាយសប្បាយបាន
ថ្វាយព្រះពរលាអង្គចមក្សត្រក្សាន្ត
វិលទៅស្ថានទីលំនៅនៃអាត្មា ។
ចមរាជាសន្ធនានឹងព្រះសង្ឃ លុះខុរិយងគរះរេជ្រេឆាយា
សង្ឃទាំងឡាយក៏ថ្វាយព្រះពរលា
ព្រះរាជាទ្រង់សោយដោយសម័យ ។
ស្តេចទ្រង់សោយព្រះស្ងោយវេលាជ្រ សូរេចសោយសុរិយេជ្រេសែងថ្ងៃ
ទ្រង់បន្ទុំសំរានព្រះហឫទ័យ ពួកខាងណៃទាញផ្លិតផាត់ថ្វាយទ្រង់
។
សែនកំសាន្តក្សាន្តភិរម្យបរមនាថ ព្រះពាយផាត់គន្ធជាតិពិដោហ្វង់
មហោរីប្រគំបន្លែងអង្គ ចក្រពង្សទ្រង់ផ្ទំភិរម្យខ្វ័ន
។
លុះទិនករចរបែរជ្រែរស្មី ព្រះចក្រីតើនចាកទែនសុវណ្ណ
តែងព្រះអង្គចេញគង់ចុងរោងច័ន្ទន៍ ួកកំណាន់គាល់រ៉ាប់ស្តាប់ឱង្ការ
។
អស់ជុំនុំមន្រ្តីកុង្ស័យធំ មកដល់ជុំចាត់ទីតាមមុខងារ
ក្រុមបោលិះតាំងនៅប្រចាំទ្វារ មើលត្រួតត្រារក្សាសត្រូវទ្រង់
។
ពួកក្រុមវាំងលោកវាំងនាយចាងហ្វាង ភ្នាក់ងារខាងស្តីការស្នំ
ខាងក្នុងក្រុមដំរួតនាយត្រួតព្រះដរង្គ
លោកព្រះស្តេចស្តីការក្នុងសង្ឃការី ។
អង្គរាចយមរាជក្រុមមឿង សត្រីរឿងអាជ្ញការផែនដី
ក្រឡាហោមចក្រីទីកុង្សីយ៍ ភ្នាក់ងារស្តីតាមទីចតុស្តម្ភ ។
ឯខុនណាងខាងក្រៅណកដំណែង ភ្នាក់ងារតែគ្រប់មុខទាំងតូចធំ
សឹងព្រមព្រៀងនៅរៀងរោងថែវធំ តាមក្រុមៗខ្ញុំពុំស្គាល់ទេលោកអើយ
។
គ្រាន់នឹងតែងឲ្យគ្រប់ឈ្មោះអស់លោក គិតប្រយោគទៅទៀតពុំបានឡើយ
ពេលក៏ជួនចុះយប់ព្រលប់ហើយ ខ្ញុំក៏នឿយវិលទៅទីនិន្រ្ទា
។
ពេលយប់នោះការហ្លួងទើបដល់ថ្មី ក្រុមមន្រ្តីសំរ៉ាកតែរាល់គ្នា
ពុំទាន់មានរាជការនឹងពណ៌នា ខ្ញុំនិន្រ្ទាលក់ទៅតាមសម័យ
។
លុះព្រឹកឡើង ១២ ថ្ងៃអាទិត្យ ចមបពិត្រព្រះកែវហ្វាសុឡាឡៃ
ស្តេចរៀបគ្រឿងព្លឺការបូជាស័យ ចមបពិត្រព្រះកែវហ្វាសុឡាឡៃ
ស្តេចរៀបគ្រឿងភ្លឺការបូជា សូមពរជ័យទេវតារក្សាស្ថាន ។
មួយបូជាព្រះពាន់ពុត្ធរូប នៅព្រះសថូបចេតិយ៍ពីបូរាណ
ទាំងអ្នកតាមមារាជរិន្ទីហាន តាមលំអានបូរាណរាជវេណី
។
លុះដល់ថ្អងៃ ១៣ តិត្ថីថួន
ពួកខុននាងរៀបខ្លួន គ្រប់នាទី
ចាំទទួលលោកធំចៅធានី គូវែរណើរមកពីព្រៃនគរ ។
លុះលោកដល់ក៏ចូលទីប្រជុំ ពួកមន្រ្តីតូចធំគ្រប់និករ
សឹងទទួលគំនាប់ដោយសាទរ ចមនគរក៏ទ្រង់ត្រេកគំនាប់
។
លោកស័ក្តិ៣ ថែមថីបកភាសា ចែងកិច្ចាទទួលក្រសែសព្ទ
ច័ក្រពង្សក៏ទ្រង់គង់ប្ថាប់ តាមព្រះច្បាប់ស្តេចទ្រង់គង់ស្តាំដៃ ។
លុះសុរេចសន្ទនាវេលានោះ គូវែរណើរលាចុះឡើងរថវៃ
ទៅលើផ្ទះខាងត្បូងព្រះវាំងជ័យ សម្រាប់ទីអាស្រ័យបារាំងនៅ
។
ខ្ញុំមើលសក្តិ៥ចាំមិនជាក់ ឃើញតែពាក់គ្រឿងស័ក្ខិប៉ាក់ប៉ានឆ្អៅ
រូបលោកទាបភាពធាត់មាត់ស្រម៉ូវ មើលៗទៅគួរខ្លាចពុំអាចជិត
។
គេចមកមើលអ្នកលេងល្បែងបៀរប៉ោ ខ្លះក៏ចាញ់សោកះប៉ៅស្វិត
ខ្លះបានឈ្នះកំត្រេកដម្រកចិត្ត ខ្លះរេគិតកែកុនដោយកល់កោង
។
ខ្លះឈ្នះប៉ោចាញ់បៀរសសៀរធូ ចាក់១តៅខុស១តួក៏ស្បើយស្បោង
បែត្រឡប់ប្តូរប្រាក់ចាក់អាប៉ោង ត្រូវចិនកោងអស់ប្រាក់ធ្លាក់ចង្កា
។
ចាប់យីគីស៊ី ១ សងដល់ ១០ ចិនប្រសប់លខ្មែរកែបញ្ញា
ទោះជាត្រូវយូរទៅគង់អប្បរ៉ា បានដៃវាដាក់ថង់កុំសង្ស័យ
។
ខ្ញុំមើលគេរេគិតដល់ខ្លួនឯង មិនគួរលុះការល្បែងឲ្យចង្រៃ
ទុកទិញបាយចំណីត្រីអាស្រ័យ យល់ជាមានកំរ៉ៃបានឆ្អែតពោះ
។
ឯជាតិល្បែងលេងភ្នាល់មិនទាល់ចេះ ឈ្នះឯណុំចាញ់ឯណេះមិនខានសោះ
ការលោភលង់គង់លាញប្រទាញឈ្មោះ តែដល់គ្រោះគង់ក្រកម្រក្រៃ
។
ខ្ញុំមើលគេបានតិចគេចទៅផ្សា ទិញចំណីអាហារបាយអាស្រ័យ
សូរេចកិច្ចសុរិយេជ្រេមាត់ព្រៃ បាត់សែងថ្ងៃខែខៃរង្សីសែង
។
ចៅភ្នាក់ងារនាំគ្នាតែងរោងរ៉ា ទាំងរោងទងឆ្វេងស្តាំសឹងខ្វាត់ខ្វែង
អុចប្រទីបជ្វាលាភ្លើងភ្លឺទែង ជាជួរវែងដល់ចុងផ្ទះបារាំង
។
លើខ្លោងទ្វារអុចជាត្រាផែនដី មកុដខ័នរង្សីព្រះពានតាំង
ស្វេត្រឆ័ត្រឆ្វេងស្តាំប្រចាំបាំង ភ្លឺទួទាំងរាជវាំងត្រឆាឆាយ
។
មើលពន្លឹកគ្រឹកគ្រីនអាណែកក្រៃ ស្វាងទាំងព្រៃដាលសាស់ឱភាសសាយ
បណ្តាលពួកប្រុសស្រីផងទាំងឡាយ សឹងសប្បាយនាំគ្នាមើលត្រៀបត្រា
។
លុះដល់ពេលហ៊ុមរោងភ្នាក់ងារហ៊ោ ភីរីរោណៃណកជើតឈឹងឆា
ពួកអ្នកស្រុកក៏ចូលមើលត្រៀបត្រា ណែនទាំងមហារាជរោងកងសព្ទសែ
។
សឹងប្របៀតជ្រៀតគ្នាជែកមិនចុះ នរណាលុះក៏ស្ទុះទៅមុខគេ
នរណាខ្លាចមិនអាចប្របៀតទេ ត្រូវឈរមើលក្រោយគេឃើញត្រដ
។
នរណាខ្ពស់គេគ្រាន់មើលស្រួលរាប នរណាទាបតោងរកជើងម៉ាត
បើស្រីណាកាន់ខ្លួនថានួនល្អ តែចូលទៅក្នុងចគង់អប្រិយ៍
។
ពួកអ្នកលែងវាតែងដើរត្រដុះ ថាច្នេះច្នោះឲ្យលុះការលោកិយ៍
ខ្ញុំយល់ៗ អាណិតពួកសត្រី ប្រុសអប្រិយ៍យាយីជាទីហ្មង ។
ខ្លះមានញាតិបងប្អូនជូនព្យាបាល រក្សាការណ៍ពួកពាលកុំកន្លង
ឯណាគ្មានពូចពង្សវង្សផៅផង ពាលវាលងឡកលួនកូនដោយកាម
។
អនិច្ចានារីរូបស្រងាំ មិនគួរមកមើលរាំឲ្យពាលតាម
ជាកូនចៅនរណាម្តេចមិនហាម បណ្តោយតាមចិត្តកូនឲ្យខូចច្នោះ
។
ខ្ញុំឃើញគេឱចារការគួរស្អប់ គេចត្រឡប់ចាកចេញពីទីនោះ
ដើរមកក្រៅមើលភ្លើងគេអុចប្រុះ ខំដើរឆ្ពោះទៅស្តាប់ភ្លេងបារាំង
។
ឃើញទាហ៊ានខ្មែរយើងរូបក្មេងៗ ឈរដំកង់តាំងលេងនៅមុខវាំង
មាននាយត្រួតបន្លឺសព្ទដូចស័ង្ខ ស្គរមួយតាំងក្រាំងៗតាមចង្វាក់
។
ត្រែតូចៗដូចក្លុយខ្លះវៀនជុំ ត្រែធំរុំឆ្ងាយដូចជាឆ្វាក់
កាន់សៀវភៅរាល់ដៃផ្លុំមើលថ្នាក់ ខិតៗដាក់តាមចង្វាក់ព្រមៗគ្នា
។
សែនពីរោះសព្ទត្រែសេលាន់កង ចប់ចុះម្តងឡើងថ្មីបំភ្លៃឃ្លា
មេឡើងហែបកូនឯបប្រសប់គ្នា ស្តាប់ហាក់ជាភ្លេងកម្ពន្ធលាន់ឮសាយ
។
ពួកបារាំងរៀបតាំងលៀងសុរា សព្វក្រយាអាហារគ្រឿងពីនាយ
បោយបំរើទាញ ផ្លិតជាប់រំភាយ កំសាន្តកាយដោយភ្លេងលេប្រគំ
។
លុះម៉ោង១០ ជួនយប់រួចការលៀង ពួកបារាំងព្រមព្រៀងទាំងតូចធំ
នាំគ្នាដើរមើលការទីប្រជុំ សែនភិរម្យលោះលាយសប្បាយក្រៃ ។
ពួកអ្នកលេងដើរទិញបារីស្លា ខ្លះចូលស្រាក់ទិញស្រាអាស្រ័យ
ពួកអ្នកលក់ខើញមនុស្សទិញច្រើនក្រៃ
ដំឡើងថ្លៃយកកំរ៉ៃលើសប្រក្រតី ។
លុះព្រឹកឡើងថ្ងៃជ្រេព្រះតិនករ ចមភូធចេញគង់ព្រះរោងថ្មី
ព្រមវង្សានុវង្សក្រុមកុង្សីយ ទាំងមន្រ្តីតូចធំជុំត្រៀបត្រា ។
មានដំម្រាស់ត្រាស់ឲ្យបាត់ចែងទី រាជពិធីចំរើនព្រះជន្សា
មន្តព្រះសង្ឃសូត្រមន្តតាមវេលា ចំនួនគ្រប់ជន្មា
៧០ ប្លាយ ។
លោកមង្គលទេពាចារ្យធំបំផុត ចំណែកខាងធម្មយុត្តិសង្ឃទាំងឡាយ
លោកមហាភិមនកបភិបាយ
ជាពួកខាងមហានិកាយអធិបតី ។
ព្រមព្រះគ្រូរាជាគណៈក្រៅ សឹងផ្ជុំនៅនាចុងព្រះរោងថ្មី
ថ្វាយពុទ្ធមន្តចំរើនរាជសួរស្តី មង្គលកិច្ចវុឍីស្រីសៈវត្ថី
។
ចក្រពង្សទ្រង់តាំងលោកពុទ្ធវង្ស ប្រោសឲ្យគង់ក្នុងដែននគរវត្ត
ខាងអាចារ្យបាសកចេះបរិយត្តិ គំអាចារ្យអ៊ុមគាត់ចេះសាស្រ្តា
។
ប្រោសប្រទានគ្រឿងយសអាចារ្យអ៊ុម ឡើងជាធំទីសទ្ធម្មមេធា
ជាចាងហ្វាងខាងពួកត្រៃវិជ្ជា ប្រចាំនានគរវត្តប្រាកដហោង
។
លុះពេលយប់អុចកាំជ្រួចរន្ទា ភ្ញីគោហានូវគ្រៅងដតៃផង
ពួកលខោនក៏រាំដូចសព្វដង អស់មនុស្សផងមកមើលដូចសព្វគ្រា
។
លុះដល់ថ្ងៃ១៥វេលាព្រឹក មានពិធីផឹកទឹកព្រះសច្ចា
ប្រជុំពួកមន្រ្តីសេវកា ញ្រហ្មណ៍ហោរាជាធំក្នុងពិធី ។
តាំងនៅនាព្រះភ័ក្រ្តនៃព្រះពាន់ ព្រះចមខ័ណ្ឌក៏ទ្រង់យាងចរលី
នាំព្រះវង្សកុង្សីយ៍ក្រុមយោធី ឡើងកាន់ទីប្រាង្គធំប្រជុំការ
។
លោកស័ក្តិ៥ស័ក្តិ៣ព្រៃនគរ ក៏ស្មោះសរចរតាមព្រះភូវនា
រដ្ឋទាំងនាហ្មឺនក្នុងក្រៅគ្រប់មុខងារ
ទទួលការទានទឹកប្រទិធាន ។
លុះជុំព្រមព្រាហ្មណ៍ហោរសូត្រពិធី ប្រនិធានតាមទីពីបូរាណ
កូរអាវុធចុះជាទិព្វញាណ សូរេចទើបរាជទានក្រុមនានា ។
ហៅហ្វាយខែត្រសៀមរាបព្រះដំបង ជានាយកងក្រុមក្រៅព្រះរដ្ឋា
លោកកុង្សីយអធិបតីក្នុងសីមា ទទួលទឹកព្រះសច្ចាការភិរម្យ
។
លុះសូរេចពិធីទឹកសម្បថ ចក្រព័តិក៏ទ្រង់គង់ប្រជុំ
គូវេរណើររេស៊ីដង់កំពង់ធំ គាល់ប្រជុំជំនុំតាមកិច្ចា ។
ទ្រង់ឲ្យហូតនាទីអាជ្ញាហ្លួង នាយក្រសួងស័ក្តិ៣រាជអាជ្ញា
ទាំងលោកធំកុម្មីសែរជាឥសស្សរា ឲ្យផ្លាស់វិលភារាភ្នំពេញហោង
។
យកលោកធំរឹស៊ីដង់កំពង់ស្វាយ ឡើងជានាយកកុម្មីសែរព្រះដំបង
មួយរាជការសុខទុក្ខអស់រាស្រ្តផង ចៅហ្វាយខេត្រព្រះដំបងជាឥស្សរា ។
លុះប្រជុំរួចស្រេចវន្ទី អញ្ជុលីលារូបព្រះសាស្តា
ទ្រង់យាងបាទចេញតាមទ្វារបច្ឆិមា ព្រមព្រះវង្សពង្សាហែចេញថ្កាន ។
ពួកអ្នកថតចាំថតព្រះរូបទ្រង់ ឲ្យជាប់ជុំទាំងវង្សព្រះប្រាង្គស្ថាន
ខ្ញុំឃើញគេពេញកោតគេចំណាន ថតយកបានព្រះឆាយកាយភូធរ ។
លុះយាងដល់រានហាលមុខព្រះលាន ពួកទាហ៊ានបាវុធសៈលុតឈរ
ស្តេចឡើងគង់ព្រះសៈលៀងរាជបរវ ពួកអ្នកសែងហែចរចូលវាំងថ្មី ។
លុះដល់ស្រេចស្តេចចូលព្រះរោងធំ ថ្វាយបង្គំព្រះសង្ឃទាំងចាស់ខ្ចី
អង្គាសភត្តភេជ្ជះបាយចំណី ក្រុមសង្ឃការីចាត់ការចង្ហាន់សង្ឃ
។
ព្រះសង្ឃសូត្រទទួលរាជភត្ត នាមកំណត់ពេលនោះថ្ងៃទៀបត្រង់
សូរេចកិច្ចសង្ឃលាព្រះចក្រពង្ស ស្តេចក៏ទ្រង់ចូលកាន់ព្រះពន្លា
។
លុះដល់ពេលសូរិយេជ្រេស្រទន់ ឲ្យនិមន្តព្រះសង្ឃសង្គាយនា
ចំនួនអង្គ១០០ ដោយគណនា លោកទេសនាគ្រៃ៣តាមព្រេងព្រិល ។
ទីឧបាលីវិន័យធរវត្តតាមិម អានន្ទគឺអាចារ្យគិមវត្តភិភិត
ទីកស្សបព្រះគ្រូវត្តបូរពិត ចៅគណៈសង្ឃស្ថិតស្រុកសៀម
។
សង្គាយនាបថមតាមវេណី ក្នុងគម្ពីរបិដកតាមសភាព
លុះចប់ចុះពេលថ្ងៃស្រទន់ទាប សង្ឃបានលាភក៏វិលវត្តអាត្មា
។
ពេលយប់នោះមានការលេងអាប៉េ ក្បួនយីកេរាំឡកបកភាសា
ពួកអ្នកស្រុកក៏មកមើលត្រៀបត្រា សែនមហាសប្បាយលោះលាយក្រៃ ។
លុះដល់ថ្ងៃ១រោជរួចពិធី ឲ្យចាត់ហែព្រះគម្ពីរបិដកថ្លៃ
ចូលដំកើ់តាំងទុកនៅហោត្រៃ សម្រាប់នៃកុលបុត្រអ្នកសិក្សា
។
ថ្ងៃ២រោជឮថាច័ក្រពង្ស ក្រសាលស្រះស្រង់ទិសបច្ឆិមា
ឯខ្ញុំបាទក៏នាំភឿនយាត្រា ទៅមើលក្រុងភារានគរធំ ។
លុះដើរដល់ទូរគុមភ្នំបាខែង ព្រៃត្រសុមបាំងសែងសែនភិរម្យ
ជើងគីរីមានសឹង្ហទាំង ២ មុម ឈរចំអែបែចំទិសបូព៌ា ។
សឹង្ហបាសានបូរាណលោកសំអាង មើលដូចយ៉ាងសឹងសត្វរាជសីហា
ធាត់ក្រអួនខ្លួនក្រអាញក្រាញដូចខ្លា
ចំអែងស្វាឈរអើតចំទើតជើង ។
ខ្ញុំយល់នឹង្ហឈរនឹងពុំកម្រើក ចង់តែលើកយកមកទុកស្រុកយើង
តែធំហួសផុតការលើកមិនឡើង នឹងចចើងលើកយកពុំរួចឡើយ ។
អនិច្ចាសឹង្ហអើយសឹង្ហបាសាន ខ្ញុំយកទៅពុំបានណាសឹង្ហអើយ
ឯងនៅចុះឲ្យសុខកុំទុក្ខឡើយ កម្មសឹង្ហហើយយកនៅក្នុងព្រៃស្ងាត់
។
បើសឹង្ហឯងរស់ពិតជីវិតមាន គួរជានៅសមសាន្តសន្តានសត្វ
ស្វែងអាហាររសៀងជីព្វពុំសូវខាត់ នេះមកបាត់វិញ្ញាណមានតែប្រាណ ។
នឹងដើរទៅទីណាក៏ពុំកើត នៅតែឈរចំអើតប្រចាំដាន
ស្តាយអើយស្តាយរូបសឹង្ហលោកបូរាណ ចោលក្នុងស្ថានស្មសានអានាថា ។
ខ្ញុំសម្ភេទរូបសឹង្ហប្រឹងឡើងភ្នំ ថ្មតូចធំជិតជុំជាន់រអា
ខ្ពស់ត្រឈឹងខំប្រឹងឡើងប្រវ៉ា លុះដល់នាកំពូលគីរីស្ថាន ។
លើបាខែងលោកតែងជាសថូប មានរួតរូប៥ ជាន់ជាដានៗ
ខាងបូព៌ាមានប្រាង្គទាំង៤ ស្ថាន វិចិត្រដោយបាសានឥដ្ឋសិលា ។
ខាងមុខប្រាង្គមានលាយព្រះបាទព្រះ វាលស្រឡះពុំមានគ្រិះលេខា
ដាប់ទំលុះឆ្លុះចុះក្នុងសិលា ខាងលើលោកគាំងជាវិហារបាំង
។
តែវិហារនោះឯងលោកតេងថ្មី ធ្វើដោយឈឺដោយឫស្សីប្រកស្បូវភ្លាំង
ទីបូរាណមានតែរណ្តៅតាំង
ថ្មរឹងគាំងនៅបណ្តូលគោលសីលា ។
ពុទ្ធបាទខ្នាតជ្រៅជុំរៅបាទ ប្លាយហាត់ខ្នាតបណ្តោយ ៤
ហត្ថា
ទទឹងសោតពីរហត្ថជាមាត្រា ក្នុងបាទាលាយលក្ខណ៍កងច័ក្រក្រជុំ
។
លោកវិចិត្របិទមាសវិលាសលឿង មើលរុងរឿងគួរយើងឡើង បង្គំ
សត្វថ្ងៃមានលោកយួនគេជាធំ នៅថែទាំពិភក្តិរក្សាស្ថាន ។
ខ្ញុំយល់ព្រះពុទ្ធបាទអាណាថចិត្រ គិតដល់អង្គអង្គនិដ្ឋព្រះទ្រង់ញាណ
កាលព្រះអង្គស្តេចនឹងចូលនិញ្វាន ព្រះទ័យមានបេត្តាដល់នរជាតិ ។
សត្វឯក្រោយពុំបានយល់សាស្តា បានទាន់តែសាស្នាបរមនាថ
ទើបប្រតិស្ឋានព្រះពុទ្ធបាទ
នឹងឱវាទ ឲ្យប្រោសអស់សត្វផង ។
ឱព្រះគុណបានបុណ្យលន់វិសេស ទ្រង់កំចាត់កិលេសជាគ្រឿងហ្មង
បាននិញ្វននៅមានព្រះទ័យចង ដំកល់បាទតាងស្នងព្រះពុទ្ធអង្គ
។
ទុកឲ្យសត្វឯក្រោយបានបូជា ជាផ្លូវទៅសួគ៌ាថានទេពទ្រង់
សាងកុសលទាល់បានកាត់រាគបង់ មិងយូរលង់គង់បានស្ថានសុខា ។
វេលានេះខ្ញុំមកដោយការខាត់ ពុំមានអ្វីប្រតិបត្តិចាត់បូជា
មានតែដៃទាំង១០ ខ្ញុំវន្ទា ចិត្តវាចាបូជាក្នុងគ្រានេះ
។
ឱព្រះបាទនេះជាព្រះជាន់ឬ ឬមួយគឺគេសាកទុកទេអែះ
ក្នុងដម្រាពុំមានតាំងភ្នំនេះ
បើតាមរិះយ៉ាងសំណាកគេសាកថ្មី ។
បញ្ចបាទទាំង៥សឹងមានដាន
ឈ្មោះគេមានគ្រប់ស្ថានទាំង៥ទី
ភ្នំបាខឺងពុំមានក្នុងព្រះគម្ពីរ ជាក់ជាទីកើតក្រោយដោយនិយម
។
ខ្ញុំវន្ទាព្រះបាទស្រេចលាចុះ ដម្រង់ខ្ពោះកាត់ទៅមើលនគរធំ
ផ្លូវធ្លាថ្នល់សឹងឈ់ម្លប់ត្រសុម គេរំលំកាត់ត្រង់នគរា ។
លុះដើរដល់ខ្លោងទ្វារនគរធំ សុទ្ធសឹងដុំថ្មជិតប្រកិតគ្នា
កំពូលខ្ពស់សិនសេសដោយគណនា ចំលាក់ជារួបទេពប្រណម្យដៃ ។
កំពូលលើឈើដុះទំលុះចាក់ ថ្មរូសជ្រុះធ្លាក់ខ្ចាយរាយដោយព្រៃ
នៅតែរាងដូចយ៉ាងព្រះប្រាង្គជ័យ ចូលអាស្រ័យចុះមនុស្សជាងរយនាក់ ។
ផ្ទៃកំពែងតែងដោយថ្មក្រៀមក្រាស បូកដីដាសពាសប៉ះឡើងថ្នាក់ៗ
កម្រាស់ក្រាស់ប្រម៉ាណ ៣ ព្យាមដាក់ ធំអាណាក់វែងអនេកលើសគណនា ។
ក្រៅនគរតែងគូក្រសិនសាយ មើលវែងឆ្ងាយឱបងមនគរា
តែឥឡូវស្បាតជិតដោយព្រឹក្សា បិទគង្គាកើតជាត្រិបតាប់តាន់ ។
មើលខ្លោងទ្វាពណ៌នាពុំអស់ក្បួន ពេលក៏ជួនតៀបទោរព្រះសុរិយ័ន
ខំកាត់ចូលបូរីដោយបន្ទាន់ ដល់ប្រាសាទបាយ័នរាជភិរម្យ ។
ប្រាង្គបាយ័នលោកសាងជាប្រាង្គមូល មានកំពូលប្រាង្គចេញជា៤មុម
ក្នុងកំពូលមួយៗឆ្លាក់រូបព្រហ្ម បួនៗ
ជុំគ្រប់ប្រាង្គច្រូងច្រាងក្រៃ ។
ឯរោងទងជុំវិញជ្រុងកែងកាត់ ត្វារលោកចាត់កាត់មួយទ្វារ ១
នៃ
ក្នុងឡប់ឡៃបែមុខទៅភទីទស ចតុរស្សស្មើផ្ទៃបីជាន់សាយ ។
ឱប្រាង្គនេះមើលទៅសំបើមលន់ ខ្ញុំគន់ៗគិតទៅគួរតៃស្តាយ
ប្រាង្គនេះគឺជាក់អ្វីពីព្រេងនាយ តាមបរិយាយគឺដាក់ភាពយោនី ។
គឺកាលដើមកាន់សាសនាព្រាហ្មណ៍ ប្រព្រឹត្តតាមដម្រាព្រះសូលី
យកយោនីឧមាភោគវតី ជាសិរីសួស្តីតាំងបូជា
។
គេយល់ថាមនុស្សយើងក្នុងធរណី កើតចេញពីយោនីនាងឧបមា
នាងជាម្តាយមានគុណទាំងលោកា ទើ់បនាំគ្នាសាងជាកំណើតហោង ។
បើមានការមង្គលចំរើនឫក្ស ញ្រហ្មណ៍យកទឹកស្រោចភាបចង្ហូរត្រង់
មកប្រសិទ្ធិស្រោចអស់មហាជនផង បំបាត់ក្តីសៅហ្មងចាកឥន្រ្ទិយ៍ ។
ភាសាញ្រហ្មណ៍គេកាន់ដម្រាសៃ ទើបកែខៃចម្លងរូបយោនី
សាងប្រាង្គនេះតាំងជាមន្ទីរទី លោកសញ្ញីឲ្យហៅថាបាយ័ន ។
ឯសព្ទ-បា- នោះថាមូតមួយៗ តាមដំរួយសព្ទ-បា-គឺមួយខណ្ឌ
យ័នសព្ទនេះ ពុំមែនជាលេខយន្ត កុំប្រកាន់យន្តលេខតាមភាសិត ។
សព្ទយ័ននេះគឺជាភាសាញ្រហ្មណ៍ មានក្នុងក្បួនសព្ទនាមប្លែងសង្សក្រឹត
ខ្ញុំមើលៗបាយ័នក៏តូចចិត្ត នឹកអាណិតដល់ក្សត្រពីបូរាណ
។
លោកមានបុណ្យកសាងប្រាង្គបាយ័ន ទុកក្នុងខណ្ឌនិវេសនៃក្សត្រក្សាន្ត
មានទេសកាលក៏ឡើងប្រតិស្ថាន ស្រោចស្របប្រាណដោយទឹកនាងឧមា
សែនរុងរឿងថ្កើងបុណ្យថ្កើងកេរ្តិ៍ឈ្មោះ កិត្តិសព្ទឮសុះសព្វភារា
បរទេសរាជកោតខ្លាចឡើងវន្ទា រាស្រ្តប្រជាសឹងក្សាន្តសំរានកាយ
។
ឥឡូវនេះនិវេសទៅជាព្រៃ ទាំងប្រាង្គជ័យក៏ដល់ក្តីអលន្តរាយ
ឃើញតែស្នាដៃធ្វើបែបឡែបខាយ ស្តាយអើយស្តាយមិនគួរមកច្នេះណា ។
ទីខាងជើងមានវត្តលោកសង្ឃនៅ ព្រះនាមហៅព្រះងោកលោកលេខា
ឱព្រះងោកៗមែនឬយ៉ាងណា គេថាយល់ជាអស្ចារ្យក្រៃ ។
ខ្ញុំទៅមើលពុំឃើញព្រះលោក ងោកគិតប្រយោគយល់ថាព្រះម្ចាស់ថ្លៃ
រូបព្រះធំលន់លើសព្រះដទៃ ឯងរំពៃមើលងុបដូចងោកមក
។
វត្តមួយខាងបស្ចឹមគ្មានលោកសង្ឃ កុដិវិហារខូចបង់គ្មានទីជ្រក
វត្តនោះឯងគេហៅវត្តគោកធលក តនោះមកវត្តត្បូងចោលដូចគ្នា ។
វត្តនោះហៅព្រះឥន្ទទេពកោសី អង្គព្រះជីក៏ធំសមរូបា
កុដិវិហារបាំងព្រះគ្មានឡើយណា អនិច្ចាមើលទៅសម្ភោទក្រៃ ។
ឱអង្គព្រះឥន្ទទេកោសី អើយ មិនគួរឡើយមកនៅកណ្តាលព្រៃ
អាប់រាសីដោយសែងហែងដោយថ្ងៃ ទីអាស្រ័យពុំមានក្សាន្តព្រះកាយ ។
បើព្រះទៅគង់ស្រុកខ្ញុំរ៉ា ខ្ញុំនឹងសាងសាលាវិហារថ្វាយ
ទាំងគ្រឿងតុបគ្រឿងតាំងឲ្យឆផតឆាយ
ដូចជាព្រះទាំងឡាយស្រុកព្រះដំបង ។
គ្រាន់និមន្តធន់លើកទៅពុំបាន ព្រោះធំហួសប្រមាណធ្ងន់កន្លង
បើអង្គតូចទៅរ៉ានឹងរ៉ាប់រង ដាក់ដឹកឆ្លងមកស្រុកទុកបូជា
។
ឱលោកណាសទ្ធាសាងព្រះនេះ ម្តេចមិនរិះត្រេះមើលដោយបញ្ហា
កាលស្រុកដីមិនផុតក្តីអនិច្ចា មកគិតថានិច្ចំតាំងទៀតទាត់
។
កាលប្រទេសរុងរឿងធ្វើតាមចិត្ត ដល់ប្រទេសវិបរិតកើតវិបត្តិ
ព្រះជីធំនឹងរំកិលក៏កើតខាត់ តោងចាំកាត់ចិត្តចោលទុកច្នេះណា
។
បើយ៉ាងព្រះតូចៗល្មយករួច តែដល់ស្រុកខាត់ខូចដូចម្តេចម្តា
ចង់រំកិលក៏កើតខាត់ តោងចាំកាត់ចិត្តចោលទុកច្នេះណា
។
ប់យ៉ាងព្រះតូចៗល្មមយករួច តែដល់ស្រុកខាត់ចូចដូចម្តេចម្តា
ចង់រំលៀកក៏បានដូចចិន្តា ចុះចម្រាធំខូចតូចមិនខាត់
។
ដូចរាស្រ្តទាសតាំងឡើងជានាហ្មឺន ប្រព្រឹត្តកឺនហួសការរាជបញ្ញត្តិ
នឹងដកចេញចាកទីក៏មិនខាត់
តែមហាក្សត្រវិបត្តិដកពុំបាន ។
តោងចាំបៅទៅតាមយថាកម្ម ទុក្ខក៏ទ្រាំទោសក៏ទ្រាំទម្រាំក្សាន្ត
ដូចព្រះអង្គឥន្ទទេពជាបែបមាន ក្សាន្តពុំបានព្រោះប្រាណធំលើសគេ
។
អនិច្ចាសាស្នា ព្រះជិនវង្ស ពុំស្ថិតស្ថេរចេរលង់ក្នុងនគរ
ជាបុណ្យបាបអ្វីពីបុព្វេ បានជាប្រែបូរីព្រៃដូច្នេះ
។
ស្រុកនេះសូន្យតើសូន្យពីរាជណា ពង្សាវតារដម្រាឯណាអែះ
នឹងបានមើលឲ្យដឹងរាជនោះនេះ ខ្ញុំនឹងត្រេះឲ្យត្រូវតាមល្បាក្សត្រ
។
ខ្ញុំគន់មើលវត្ត៣ស្រេចចរចេរ ទៅមើលរាជមន្ទីរចក្រវត្ត
នៅខាងជើងព្រះងោកលោកចែងចាត់ ខឿនចង្វាត់ខ្វាត់ខ្វែងវែងរវឹង ។
ប្រាង្គប្រាសាទបែកបាក់ធ្លាក់ខ្ទេចខ្ទី នៅតែទីគ្រិះក្រោមកាត់ទទឹង
មុខប្រសានស្ថានរាបភាពជាបឹង ជើងជណ្តើរដើរមានសឹង្ហឈរប្រឹងប្រែង
។
ឯផផ្ទៃផ្ទេរធ្លាក់រូបរឿងក្បួនខេន
ជិះគជេន្រ្ទហែស្នួជាជួរវែង
ខាងជ្រុងៗរូបគ្រុឌឈរចំទែង ខ្លះសម្តែងចាប់វាសុគ្រីក្រាយ
។
មុខព្រះលានមានប្រាង្គជាកាត់ៗ ហៅប្រសាទសូញ្រត់ខ្ពស់ត្រសាយ
ខ្ញុំយល់ៗនឹកកោតគេអំបាយ
ប្រាង្គខ្ពស់ ឆ្ងាយចងញ្រត់ហ៊ានសួរបាន
។
ទីខាងក្រោយប្រាសាទទៅបាពួន មើលក្បាច់ក្បួនឡប់ឡៃជាដានៗ
ឱបាពួននួននាងក្នុងវាំងស្ថាន ចូលកំសានលេងពួនបន្លែងអង្គ ។
ទីខាងជើងខ្លោងទ្វារមានគ្រិះគ្រៃ ជាថ្នាក់ហែសឹងរួតហួតហៀនហង្ស
លើមន្ទីរសាងរូបចក្រពង្ស ស្តេចគំលង់គង់នៅប្រចាំទី
។
ខ្ញុំយល់រូបព្រះបាទសង្ខច័ក្រ គេសាកដាក់ជាឡាក់រាជធានី
កើតសម្ភេទវេទនាសលសែនទ្វី មិនគួរទីមកកើតវិបត្តិច្នេះ ។
ឮដម្រាបរម្បរាពីបូរាណ ជាព្រះចមក្សត្រក្សាន្តនគរនេះ
ប្រហារនាគឈាមនាគផ្សប់ផ្សាយឆែះ ត្រូវព្រះកាយកើតប្រែះប្រែជាឃ្លង់ ។
មើលពុំជាវេទនាពន់ប្រមាណ ឥសីសានមកប្ស់ច័ក្រពង្ស
ស្តេចពុំជឿតាមពាក្យឥសីសង្ឃ ទើបព្រះអង្គបង់ការអាសារកាយ ។
ឥសីខឹងផ្តាសារាជនិវេស ចៅប្រទេសក៏លុះក្តីអន្តរាយ
បានជាទីស្រុកនេះកើតខ្ចាត់ខ្ចាយ ដោយបរិយាយដៅៗ ពុំពិស្តារ ។
ខ្ញុំត្រេះៗ នឹកតេះស្តេចគំលង់ ព្រះទ័យទ្រង់មានះអហង្គារ
កើតហេតុអ្វីនឹងនគទើបប្រហារ ឲ្យចូចស្រុកអាសារស្នាដៃខ្លួន
។
គួរឬ ក្រុងនគរេសប្រទេសធម ប៉មកំផែងជិតជុំដ៏មាំមួន
សត្រូវណានឹងអាចចូលមកកូន តែគិតទៅចុះក្បួនព្រះតរៃលក្ខណ៍
។
សត្វសង្ខារមិនថាទាំងស្រុកដី ទួបូរីសាយសព្វគ្រប់ដំណាក់
ទុកជាចេះយ៉ាងណាក៏គង់ធ្លាក់ អញ្ជើញអ្នកមើលស្តាប់ចាប់អារម្មណ៍
។
នគរធំបរមបូរាណរាជ មើលគួរខ្លាចសឹងព្រៃស្រោងស្រាងជុំ
មានអ្នកស្រុកតាំងនៅជាឌុំ ៗ រកសីតាមនិគមអ្នកជនបទ ។
រយៈផ្លូវទៅដល់នគរធំ ដោយនិយមវាស់ពីនគរវត្ត
ប្រមាណបាន ៩០សិនប្រាកដ ចូរកំណត់កត់ចុះលោករាល់គ្នា ។
ក្រែងបានទៅនឹងងាយដឹងទិសទី រាជធានីបូរាណទិសឧត្តរា
តែឥឡូវបារាំងគេកាប់ឆ្កា ទំនងជាយូរទៅគង់សប្បាយ
។
ខ្ញុំចុះដើរគន់ដើរកត់នគរធំ ពុំបានជុំនគររេទេលោកាយ
ពេលក៏ជួនសូរិយាជ្រេព្រះឆាយ ក៏រៀបកាយវិលមកសៀមរាបវិញ ។
លោកចៅហ្វាយលោកធំលោកស័ក្តិ៣ សូរេចការចក្រីក្រុងភ្នំពេញ
បង្គំលាវិលព្រះដំបងវិញ ខ្ញុំក៏អស់ក្តីម្នេញការលោកីយ៍
។
ដល់មកស្រុកសាន្តសុខឥតទុក្ខា ដោយអំណាចច័ក្រាគ្របកេសី
ទាំងគុណកែវរតន៍ត្រៃថ្លៃទាំងបី ជួយចំរើនរាសីឥតហ្មងសៅ ។
រឿងនិរាសប្រកាសតែប៉ុណ្ណេះ សូមទុកស្លេះប្រារព្ធបញ្ឈប់នៅ
គ្រាន់នឹងតែងតអង្គព្រះចមចៅ កាលស្តេចនៅពុំទាន់វិលភ្នំពេញ
។
ខ្ញុំលាហើយពុំដឹងក្រោយយ៉ាងណា រាជកិច្ចាពុំទាន់ប្រកាសចេញ
ហេតុដូច្នោះទុកឲ្យប្រាជ្ញភ្នំពេញ គេតែងចេញតរឿងព្រះចក្រី ។
ខ្ញុំឥន្ទាចារ្យចែងតែងពុំបាន ព្រោះគ្មានដានលំអានយោគសេចក្តីហេតុនោះ
សូមមេត្តាប្រោសប្រណី ខ្ញុំបញ្ចប់សេចក្តីតែប៉ុណ្ណេះ
។
សូមទោសលោកមេធីកវីជាតិ ពុំឧបវាទពាក្យកាព្យខ្ញុំតែងនេះ
សូមដម្រូវឲ្យត្រូវតាមលោកចេះ បើមិនផែះកុំបើកលើកចូលចេញ ។
កុំប្រមាទពាក្យកាព្យថាតែងងាយ យារមុខតាមនិយាយដាក់បំពេញ
បើមិនចេះពាក្យស្រួយខ្យល
"រ" មិញឲ្យដេកវិញជាជាងកុំតែងឡើយ
។
មួយបើអ្នកឯណាចង់ចម្លង តាមទំនងនិរាសនេះលោកអើយ
ចូលរវាំងខ្យល់-រ-ល-ជាត្រើយ តែបាត់ហើយខូចដល់ខ្ញុំអ្នកតែង
។
មួយស្រៈ-ៃ-បំភ្លៃនឹងស្រៈ-ឺ- វិសញ្ជនីខ្យល់.ស. លោកសម្តែង
កុំឲ្យចូលយារមុខទង្គុកឯង ឲ្យនៅតាមកន្លែងទីដោយខ្លួន
ពាក្យសំយោគការន្តវិធីសព្ទ ចូលលំដាប់រ៉ាប់គ្នាទៅតាមជួន
យោគសេចក្តីតាំងមុខឲ្យមាំមួន រកចុងជួនមេកាព្យសភាពអឺយ
។
No comments:
Post a Comment