Thursday, 26 May 2016

​​​​​​​​​​​​​​​​​​​​​​     អារម្ភកថា

ហេតុខ្ញុំបាទខិតខំសង្វាត               ទោះខុសទោះខាតសូមប្រណី
          ប្រមូលកំណាព្យកាព្យវែងខ្លី          ស្នាដៃល្បីៗរឿងបុរាណ។
          កាព្យមិនបានសូមអនុញ្ញាត           អត់ទោសខ្ញុំបាទគួរកុំខាន
          ជួយគិតគៃលៃលកឲ្យបាន            ចិត្តស្មានស្ម័គ្រអភិរក្សា។
          ធ្លាប់បានអានរឹតតែអាល័យ          ចិត្តភ័យខ្លាចបាត់ពីខេមរា
          បង្ខំចិត្តបញ្ជរហត្ថា                      ​​​លំបាកយ៉ាងណាតែព្យាយាម។
          វិស័យកាព្យខ្មែរបានធ្លាក់ចុះ          បានឮតែឈ្មោះឮតែនាម
          ចង់ហាត់ចង់រៀនគ្មានឯកសារ      ធ្វើម្តេចយ៉ាងណានឹងថ្កើងថ្កាន។
អក្សរសាស្រ្តជាតិមិនរលំ              ជាតិ​​​​​​​​​​​​​​​​​​​​​ខ្ញុំនឹងធំថ្កុំថ្កើងថ្កាន
បងប្អូនសន្តានចូររួមថែ      ​          ខ្មែរតែមួយជួយស្ទួយមិនបាន។
រួបរួមខ្មែរជួយថែគ្រប់ប្រាណ​           អក្សរសាស្រ្តបានរីកច្បាស់ច្បាន
យើងរៀនភាសាគេក៏បាន            តែកុំភ្លេចប្រាណភាសាយើង។


No comments:

Post a Comment