រឿងទិព្វសង្វារ
របៀបតែងកាព្យពាក្យ៨ បុរាណ
សូមមេត្តាអានសង្កេតកាព្យដ៏ល្អឯក ហើយតាមការសាវជ្រាវរបស់ខ្ញុំ រឿងទិព្វសង្វារទាំង៥ខ្សែ ឬ៥ក្បាល ដែលបានបោះពុម្ពដោយ ពុទ្ធសាសនបណ្ឌិត្យ នៅឆ្នាំ១៩៦៣ គីជាឯកសារយោងដ៏រឹងមាំ សំរាប់ការតែងកាព្យពាក្យ៨បុរាណ ្ ហើយខ្ញុំមិនទាន់ឃើញឯកសារណាមួយ ដែលវែងហើយបានប្រើពាក្យ៨យ៉ាងសន្ធឹកសន្ធាប់ ក្រៅពីរឿងទិព្វសង្វារនោះទេ។ ខាងក្រោមនេះការវាយអត្ថបទឡើងវីញ ដើម្បីចែកគ្នាអាន នឹងបានថែរក្សាសម្បត្តិដូនតារបស់យើង។
ប៉ុន្តែថ្មីៗខ្មុំបានប្រទះឃើញរឿងទិព្វសង្វារមួយបែបទៀតក្នុង
wedsite: www.khmermanuscripts.org
តាមការពិពណ៌នារបស់កវី ឈ្មោះ មន្រ្តី វង្សា លោ
ហើយកវីបានបញ្ជាក់ថា នៅ សករាជ មួយពាន់(សតវត្យទី១០)
ប៉ុន្តែថ្មីៗខ្មុំបានប្រទះឃើញរឿងទិព្វសង្វារមួយបែបទៀតក្នុង
wedsite: www.khmermanuscripts.org
តាមការពិពណ៌នារបស់កវី ឈ្មោះ មន្រ្តី វង្សា លោ
ហើយកវីបានបញ្ជាក់ថា នៅ សករាជ មួយពាន់(សតវត្យទី១០)
ហើយមានការចាប់ផ្តើមដោយបទកាកគតិ ជាអក្សរសាស្រ្តានៅឡើយ ដូច្នេះខ្ញុំសម្រួលមកជា អក្សរបច្ចុប្បន្ន ដើម្បីបង្ហាញបងប្អូនបន្តិច សុូមបងប្អូនសាវជ្រាវទៀតចុះ។
អត្ថផ្តើម៖
បង្គំភក្តី រតន៍ត្រៃទាំងបី សើសលើលោកា
ព្រះធម៌ថ្លៃថ្លា ព្រះទ្រង់ទេសនា ប្រោសសត្វទាំងឡាយ
ព្រះសង្ឃសីសសុទ្ធ។
ទ្រង់ធម៌ប្រាកដ ព្រះឥន្ទព្រះព្រហ្ម សោឡសសួគ៌ស្ថាន
ក្សេមក្សាន្តប្រពៃ ជាកំពូលនៃ ទេវបុត្រទេវតា
មាតាបិតា។
................................................................................................................................................
អត្ថផ្តើម៖
បង្គំភក្តី រតន៍ត្រៃទាំងបី សើសលើលោកា
ព្រះធម៌ថ្លៃថ្លា ព្រះទ្រង់ទេសនា ប្រោសសត្វទាំងឡាយ
ព្រះសង្ឃសីសសុទ្ធ។
ទ្រង់ធម៌ប្រាកដ ព្រះឥន្ទព្រះព្រហ្ម សោឡសសួគ៌ស្ថាន
ក្សេមក្សាន្តប្រពៃ ជាកំពូលនៃ ទេវបុត្រទេវតា
មាតាបិតា។
................................................................................................................................................
រឿងទិព្វសង្វារ
បទពាក្យ៨
១. សូមកំណត់កត់កំណាព្យបែបកំណាន់ គិតប្រកាន់ប្រាកដបទប្រាបី
មិនពិរំពុំពិរោះខ្ពស់សំដី ព្រោះចេះថ្មីខ្ចីសារាសព្ទវាទី ។
នឹងសូមចែងថ្លាថ្លែងពីក្រុងក្រៃ នាមព្រះត្រៃបុរីរាជធានី
នៅជ្រុងព្រៃប្របនៃអរញ្ញី មានគិរីរៀបរិមហិមពាន្ត។
កំផែងវាំងរៀបតាំងបីជុំជាន់ សេនាសឹកច្រើនពាន់ចិត្តក្លាហាន
បច្ចាមិត្រខ្លាចរឹទ្ធមិនរុករាន ប្រកបនាមប្រាកដដោយបារមី។
ប្រជាជនជិតជុំច្រើនប្រកិត មិនប្រចែប្រចាំចប់ផែនដី
ជាងដប់កោដិប្រាំលានទាំងប្រុសស្រី ពឹងបុណ្យព្រះចក្រីប្រកបសុខ។
៥. កំផែងក្រៅមានគ្រប់សុទ្ធសឹងផ្សារ ប្រកបដោយប្រការប្រកាន់ស្រុក
សព្វសាសន៍ចិនក្លឹង្គជ្វាចូលគរគុគ រកស៊ីចុកលក់ទិញតាមភាសា។
ទីកណ្តាលប្រដាប់សុទ្ធសឹងប៉ម កាំភ្លើងអមគ្រប់ច្រកប្រយ័ត្នការ
កំផែងក្នុងរៀបប្រុងសឹងសីមា បញ្ចុះលាយសិលាបង្ការកាច។
មានគជេន្រ្ទសសុទ្ធជាទីនាំង ប្រាកដទាំងភ្លុកសស្ញាច
ធិមថែវដាក់សុទ្ធសឹងទាហានកាច ប្រជាជនកោតខ្លាចព្រះបារមី។
ព្រះទីនាំងអស្សតរសំរាប់រថ ប្រាកដប្រកបតាមគួរកបរស្មី
មានកម្លាំងសេះខ្លាំងស្មើដំរី សំរាប់ព្រះចក្រីត្រាច់ចរលី។
ព្រះទីនាំងចន្ទច្ឆាយាពន្លាគង់ ប្រសើរទ្រង់សន្លោចស្មើគិរី
លាយលេចដោយពេជ្រកែវរត្នមណី មណ្ឌលទីមានគ្រប់មិនខ្វះអ្វី។
១០. ព្រះទីនាំងប្រាសាទប្រសើរសក្កិ សម្បត្តិសម្បូណ៌ជាលោកិយ
បញ្ចុះមណីភ្ញីមាសមានរស្មី ប្រកបល្បីប្រាកដគ្រប់ប្រការ។
ឯព្រះចមព្រះចៅជាក្រុងចក្រ ប្រសើរសក្កិប្រសិទ្ធិសិល្បសស្រ្តា
ស្តេចសាមលរមួយព្រួយចេស្តា នាំសួយសារចូលថ្វាយគ្រប់បុរី។
ព្រះអង្គទ្រង់ព្រះនាមប្រកបរឹទ្ធិ ប្រាកដពិតប្រកាន់តាមធានី
នាមព្រះត្រៃបុត្តីទ្រង់រឹទ្ធី ព្រះទេពីប្រសើរស្មើកញ្ញា។
នាងឆោមយង់ពង្សក្សត្រឆើតសុវណ្ណ ទ្រង់ព្រះនាមឈ្មោះនាងចន្ទរត្ថា
ជាធំលើសលើស្រីស្នំបរិវារ ប្រសើរសក្កិកញ្ញាសែនភិរម្យ។
មានភីលៀងស្រីស្នំបង្គំជិត គាល់វរមិត្រកល្យាណជានិយម
បានមួយពាន់ប្រាំរយទាំងតូចធំ សែនភិរម្យនៅក្នុងប្រាង្គសុវណ្ណ។
១៥. ពេលប្រលប់យប់យូរព្រះចន្ទចរ សន្សើមខ្យល់ផាត់ខ្ចរខ្ចាយពពកសាត់
រុក្ខជាតិកែសរលំអងផាត់ ព្រះផាយបោកបាត់បាំងព្រះចន្ទ។
ជាអស្ចារ្យនិងអង្គមហេសី ផ្ទំស្កល់ក្នុងរាត្រីសុបិនស្បាន់
ថាដំណើរដើរដោយដងអរណ្យ ទ្រង់សង្វារសុវណ្ណប្រដាប់គ្រឿង។
ឃើញវង្សព្រះអាទិត្យលើអាកាស ពន្លឺឆ្លាសឆ្លុះល្អក្រៃរុងរឿង
នាងត្រេកអរចាប់យកធ្វើជាគ្រឿង ល្អរុងរឿងដោយសែងព្រះសុរិឆាន។
ហើយឃើញអង្គរាហូធំសម្បើម ចូលដណ្តើមពីនាងទៅបាន
នឹកស្តាយថែមភ័យរន្ធត់ប្រាណ តើនចាកឋានភិតញ័រក្នុងអង្គស្រី។
លុះអរុណរះស្វាងបំព្រាងស្រេច នាងចូលគាល់អង្គស្តេចជាស្វាមី
២០. សិរោរាបក្រាបបាទព្រះចក្រី ទូលសេចក្តីទ្រង់សុបិនតាមនិមិត្ត។
ព្រះចមទ្រង់ស្តាប់មហេសី ព្រះចក្រីត្រាស់ហៅហោរាព្រឹទ្ធ
ឲ្យគុណហារលុបតាំងពិនិត្យ ហោរឃើញពិតទាយទូលតាមយោបល់។
សូមតេជៈរីអង្គព្រះមហេសី នឹងបានបុត្រាខ្មីរឹទ្ធីសល់
នឹងប្រាប់ចប់សព្វខេត្តដែនសាមល នឹងប្រៀបដល់រឹទ្ធីអង្គសុរិយា។
នឹងបានគ្រងសម្បត្តិរាជបុរី តែព្រះជន្មបានបីព្រះវស្សា
នឹងឃ្លាត់ភ្លាត់ព្រាត់ឆ្ងាយចាកក្សត្រា ដល់វស្សាប្រាំដណ្តប់ប្រាកដខ្មី។
ទើបចំរើនមង្គលកបរឹទ្ធី បានវិលមកធានីគ្រងបុរី
សូមព្រះអង្គទ្រង់ជ្រាបសព្វសេចក្តី ប្រាកដល្បីតាមក្បួនទាយមុនជាក់។
ព្រះក្សត្រក្សាន្តបានស្តាប់សព្ទហោរា ត្រេកសោមនស្សាញញឹមភក្ត្រ
២៥. ប្រលោមឆោមមហេសីប្រកបលក្ខណ៍ ហោរទាយថានួនអ្នកនឹងទ្រង់គភ៌។
ឱនួននង្គប្អូនទ្រង់គភ៌កុំណាយ រិះរវាំងអង្គកាយថ្នមឆវី
ចូរនាងគង់ប្រាង្គក្នុងកុំចរលី ក្រែងខ្ទាំខ្ទីខ្ទរឱរសា។
នាងឆោមយង់ទ្រង់ស្តាប់ព្រះស្វាមី ថាទ្រង់គភ៌បុត្រខ្មីសែនស្នេហា
ព្រោះដូចចិត្តនាងនគិតនឹកប្រាថ្នា កល្យាណ៍នឹកព្រួយព្រឺព្រះទ័យ។
ព្រះនាងតែងគង់ក្នុងព្រះប្រាង្គស្រី ហប្ញទ័យស្មោះត្រេកស្ម័គ្ររំពៃ
ក្រសួងស្នំចាស់ទុំក្នុងវាំងវៃ សឹងរំពៃរំពឹងប្រចាំការណ៍។
ស្តេចបង្គាប់ពួកពិសេសឲ្យប្រែរៀប ចោលរបៀបភោជនជូរក្តៅផ្សា
ហើយចាត់ស្នំបំរើប្រចាំការណ៍ ជំនិតទីសយនាព្រះមហេសី។
ព្រះឆោមស្ងួនលុះធួនទសមាសា នឹងប្រសូតបុត្រាប្រាកដខ្មី
ឈឺឧទរខ្លោចផ្សាក្តៅអង្គស្រី ឆោមក្សត្រីស្ទុះស្ទប់ស្ទើរប្រល័យ។
៣០. ភីលៀងស្នំចាស់ទុំយល់ឆោមលក្ខណ៍ ព្រះឈួនព្រះគភ៌ជាក់ភិតភ័យក្រៃ
ចូលទៀបអង្គថ្នមនួតរឹតសរសៃ តែគ្រប់ដៃដោយភ័យភិតកតក្កមា។
ព្រះវង្សានុវង្សព្រះកាយប្រុង រកឱសថបំរុងប្រចាំការណ៍
ស្នំកំណាន់ចូលទូលព្រះចក្ករា ថាកញ្ញាប្រឈួនព្រះគភ៌ស្បាន់។
ចក្រពង្សទ្រង់ស្តាប់សែនប្រណី ព្រះចក្រីរន្ធត់កាយក្សត្រក្សាន្ត
ទ្រង់ដំណើរដល់ទីដំណាក់ចន្ទ ប្រើកំណាន់ហៅហ្មនិងធ្មបភ្លាង។
រីឯធ្មបមកដល់មិនរង់រា នួតបាទារាវរឹតសព្វសព៌ាង្គ
រឹងរំជួលក្តៅអួលព្រះកាយនាង ហឫទ័យឃ្វាងរន្ធត់កាយា។
ដោយតេជៈកុសលព្រះរាជបុត្រ ព្រះធរណីរន្ធត់ញ័រអស្ចារ្យ
កើតកក្រើកស្ទើរក្រឡាប់ផ្ងារ ទាំងមហាមេឃមីរងងឹតសុង។
៣៥. បណ្តាលធ្លាក់មណីរត្នគ្រប់ប្រការ ព្រះវលាហក(១) បង្អោរពោរជោជន់
សុទ្ធសឹងកែវមានពណ៌ពេកពន់ ប្រកបដោយបុណ្យថ្វាយចមពង្ស។
លុះយាមសេសភ្លៀងសូន្យប្រសូតបុត្រ ប្រាកដសុទ្ធក្សត្រាតារាវង្ស
ទេវតាឥន្ទព្រហ្មព្រមពុំលង់ ស្តេចមកគង់ថ្វាយជ័យប្រសិទ្ធិពរ។
អស់ទាំងពួកព្រាហ្មណ៍ព្រឹទ្ធក៏ផ្លុំស័ង្ខ ត្រែបារាំងតាំងឡើងលាន់ឮខ្ទរ
សូរតន្រ្តីអឹងកងក្នុងនគរ ព្រះភូធរឲ្យពកុមារា។
ឯព្រះញាតិនៃអង្គព្រះចមពង្ស ចូលថ្នមទ្របីបមបុត្រសង្សារ
ស្រោចសុគន្ធស្រស់ស្រង់ព្រះកាយា ឯកញ្ញានាងទ្រង់ជំរះអង្គ។
ហើយតំកល់កុមារលើភាជន៍មាស ឆោមវិលាសរស្មីចែងត្រចង់
ទ្រង់វឆីកបលក្ខណ៍ភក្រ្តផូរផង់ លំអអង្គប្រកបដោយរស្មី។
៤០. លុះចំរើនថ្ងៃកើតសត្តទេវា ព្រះរាជាសម្ពោធកុមារខ្មី
តំកល់លើបល្ល័ង្គមាសពិសី ព្រះចក្រីវិចិត្រលិខិតសារ។
ឲ្យរើសរកសឹងកូនមុខមន្រ្តី ប្រកបដោយសិរីលក្ខណា
បានប្រាំរយទ្រង់រូបឆើតឆាយា សំរាប់ជាបរិវារបុត្រាថ្លៃ។
ហើយរើសបុត្រព្រះញាតិព្រះចមពង្ស ប្រសើរទ្រង់វង្សភក្រ្តរូបប្រពៃ
ឆវីរុងរឿងសមមិនមោះមៃ ទុកជាភីលៀងនៃព្រះបុត្រា។
រើសក្សត្រីមានលក្ខណ៍ជាមេនំ ប្រពៃភក្រ្តភិរម្យសមកាយា
ប្រកបលក្ខណ៍ស្មើអង្គទេពធីតា ថ្វាយព្រះក្សេរបុត្រាទ្រង់រស្មី។
រីឯស្តេចរយឯកគ្រប់សាមល លុះសារដល់នាំបុត្រគ្រប់អង្គខ្មី
គ្រឿងកំណាន់គំនាប់ព្រះចក្រី សម្ពោធលើលសួរស្តីបុត្រសុវណ្ណ។
៤៥. លុះបានពេលហោរាព្រាហ្មណ៍ថ្វាយឫក សព្ទគគ្រឹកកក្រើកទាំងខេត្តខណ្ឌ
ព្រះវង្សានុវង្សព្រះករកាន់ គ្រឿងកំណាន់គំនាប់ព្រះពរថ្លា។
ព្រះចក្រពង្សស្តេចទ្រង់ភិសម័យ នឹងអង្គបុត្រចរណៃឱរសា
ទ្រង់ប្រទានតាមនាមហេតុបុត្រា កើតកោឡាភ្លៀងជន់ធ្លាក់រត្នមណី។
ឲ្យឈ្មោះព្រះភិរុណរឿងរង្សី មានរស្មីពណ្ណរាយសមឆវី
ដូចព្រះចន្ទចរចាំងចែងនភី(១) ប្រកបក្សត្រឆវីឆោមបវរ។
ព្រះចមចន្ទរត្ថាវរាភក្រ្ត យៅរ៍លក្ខណ៍សែនទ្រង់ក្សាន្តស្មោះសរ
ប្រលោមស្ងួនបុត្រភ្ងាឆោមបវរ ទ្រង់ត្រេកអរស្រឡាញ់ពេញព្រះទ័យ។
ព្រះភីលៀងសាវស្នំក៏ស្រុះស្រើប បីថ្នមថើបស្នេហ៍ស្និទ្ធចិត្តរំពៃ
បំពេពោលពាក្យថ្នាក់ថ្នមព្រះទ័យ ព្រះមាសម័យកែវស្តាប់សព្ទបងរ៉ា។
អញ្ជើញមាសកែវផ្ទំកុំភិតភ័យ កុំសង្ស័យសោកសល់កែវសង្សារ
យើងសូមពឹងបុណ្យផងណា៎កែវណ៎ា ចូរកែវទ្រង់ស័យាជាសុខី។
ចំរើនជន្មប្រកបរាជសម្បត្តិ បានដល់ស្វេតច្ឆត្រក្នុងធានី
ជាពំនឹងពំនាក់រាស្រ្តប្រុសស្រី ចំរើនសុខសុវត្ថីគ្រប់ប្រការ។
រីឯរាជកុមាររឿងរង្សី លុះចំរើនបីព្រះវស្សា
ចេះសំដីស្តីបានស័ព្ទវាចា ព្រះមាតាបិតារឺងបេតី។
ទ្រង់ប្រទានគ្រឿងគ្រប់សារវត្ថុ៍ សឹងរូបសត្វដោយកែវសុទ្ធតែថ្មី
រថរទេះកែវផ្លេកភ្លឺរស្មី ភីលៀងស្រីនាំលេងគ្រប់វេលា។
(នៅមានត កំពុងវាយអត្ថបទ)
No comments:
Post a Comment