Thursday, 18 August 2016

រឿងជាវគុណ (រឿងព្រះបាទយង់ហុង)
កវី  តាន់ ទូច
ក្នុងរឿងជាវគុណ ចិន្តកវីបានប្រើកំណាព្យពាក្យ៧បីបែប    ហើយមានលក្ខណះ    គួរឱ្យចាប់អារម្មណ៍ណាស់ ជាពិសេល គាត់បានប្រើពាក្យពេចន៍​  និងកាព្្្យសាស្រ្តបានល្អ​ អាចនិយាយបានថា កវីរូបនេះ មានចំណេះយ៉ាងជ្រាលជ្រៅអំពីអក្សរសាស្រ្តនិងកាព្្យសាស្រ្ត។
ខ្ញុំបាទនឹងបង្ហាញអំពីកាព្យពាក្យ៧    ដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ទាំងបី,​ប៉ុន្តែខ្ញុំបាទមិនដឹងដាក់ឈ្មោះអ្វី    ឱ្យសមតាមកំណាព្យនោះទេ ពីព្រោះខ្ញុំបាទមិនបានឃើញឈ្មោះអ្វីនោះឡើយ ដូច្នេះបាទសូមតាមបែបងាយស្រួលថា៖
-ពាក្យ៧ធម្មតា
-ពាក្យ៧ពិសេស​(ទីមួយបែប​ តាន់  ទូច)
-ពាក្យ៧ពិសេស (ទីពីរបែប  តាន់ ​ទូច)

                     
                                        ​      ពាក្យ៧ធម្មតា
សែតាន់ឈ្មោះទូចនៃនាមខ្ញុំ                         លុះធំប្រែឈ្មោះអ៊ាងវន្តផង
កូនចិកហុកគៀនរៀនលើកម្តង                 ចែងចងនិទានតាមវោហារ។
លើកកាលមួយកើតថ្ងៃអាទិត្យ                     ខែពិសាខពិតឆ្នាំរកា
នព្វស័កពីរពាន់ព្រះវស្សា                            សាសនាបួនរយសែសិបនៃ។
















.................................................................................................................

                 ពាក្យ៧ពិសេស (ទី១   បែប តាន់ ទូច)


តើមួយចង់យាងទៅខាងណា                      ធីតាស្តាប់ហើយសួរទៅខ្មី
ទិសខាងកើតតើយ៉ាងម៉េច                         ទិសខាងឯលិចតើមានអ្វី។
ឯទិសឯជើងមានសត្វអី                              ឯត្បូងសោតនៃតើយ៉ាងណា
ពួកខ្ទើយជំរាបទៅវឹងខ្មី                                ឯត្បូងនោះនៃមានប្រាំង្គប្រា។
ប្រសាទមួយឈ្មោះសាយគែងណា           ល្អល្អះថ្លៃថ្លាមានរស្មី
ឯជើងប្រសាទក្ងោកមាស                          ក្បូរក្បាច់ពេញពាសល្អពិសី។
ហើយមានសួនច្បារផ្កាស្រះស្រី               សួនសត្វបក្សីបក្សាផង
ហើយមានដំណាក់ព្រះអាទិត្យ                នៅជិតព្រះឧទ្យាននោះឯងហោង។









































.....................................................................................................................................

                          ពាក្យ៧ពិសេស (ទី២     បែប តាន់ ទូច)
មិនដឹងទេណាខ្ញុំជាស្រី                                បើលោកមិនជឿចូលមើលចុះ
លីឡេងឮច្នោះចូលទៅខ្មី                             រកសព្វក្នុងផ្ទះមិនឃើញអ្វី។
ចេញខ្មីទៅរកឯសួនច្បារ                           ឱ្យពលរុករានទន្រ្ទានព្រៃ។
មិនឃើញមានអ្វីនៅក្នុងច្បារ                    ចូលទៅក្នុងផ្ទះនោះវិញណា
ឱ្យត្រាបញ្ជីទ្រព្យរបស់                                 ដកមាសប្រាំម៉ឺនដម្លឹងជា
មានប្រាក់នោះច្រើនរាប់មិនអស់            មួយពាន់ពីររយម៉ឺនជាក់ស្មោះ
ប្រមូលទាំងអស់មិនឱ្យខ្ចាត់                        កាស់ស្ពាន់ប្រាំម៉ឺនពីរពាន់បាច់។
 គំនររៀបស្រេចដប់សង្កាត់                         ត្បូងពេជ្របួនហិបច្រើនក្តាត់
មានទាំងក្រវ៉ាត់មាសនោះផង                   ដាំសឹងត្បូងពេជ្ររំលេចចប់។
ប្រាំពីរដណ្តប់ខ្សែជាម្តង                             មានអាវសង់ទង់ល្អកន្លង
 ចិតសិបពីហោងគ្រប់ប្រដាប់                     មានខោអាវល្អរៀបច្រើនជាន់។










































                               
...........................................................................................................................


ខាងក្រោមនេះ ខ្្ញុំសូមអនុញាតិយកស្នាដៃដ៏ល្បីល្បាយរបស់​កវី​តាន់ ទូច មកបង្ហាញក្នុងនេះ ។​កាព្យនេះ   អាចទុកថាជា​មហាកំណាព្យសម្រាប់ពាក្យ៧ឬពាក្យ៨​ របស់ខ្មែរ។


                   រឿងជាវគុណ(រឿងព្រះបាទយង់ហុង)
                              ​           បទពាក្យ៧
យើងខ្ញុំឱនអង្គអញ្ជលី                            ថ្វាត់ថ្វាយវន្ទីរំឭកគុណ                        
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃបុណ្យ              ប្រកបព្រះគុណកែវទាំងបី ។
ព្រះគុណបិតានូវមាតា                          រក្សាអញខ្ញុំកាសក្នុងផ្ទៃ
លុះប្រសូតរួចថ្នាក់ថ្នមបី                       គុណធ្ងន់ឥតអ្វីនឹងផ្ទឹងបាន          ។                 
គុណគ្រូអាចារ្យអក្ខរាលេខ                   គុណមេឃគុណព្រះភិរុណថ្កាន  
ព្រះពាយតារាមហាក្សត្រក្សាន្ត              យើងខ្ញុំប្រតិស្ថានក្រាបវន្ទី  ។                 
គុណព្រះអាទិត្យព្រះចន្រ្ទា                     គុណព្រះគង្គាព្រះធរណី                       
គុណប្រពៃស្រប់ព្រះអគ្គី                       ចិញ្ចឹមជីវិតរាល់ជីវា ។                           
សូមលោកជួយខ្ញុំឈ្នះមារោ                   ភ័យោគាប់បីបៀតកាយា 
ឱ្យឈ្នះសត្រូវគ្រប់ទិសា                         ប្រាជ្ញាឱ្យឆ្លាតឱ្យឈ្លាសវៃ។                   
ទោះទាំងទេពរឹងរិទ្ធីស័ក្ក                         ទេព្រ័ក្សអារ័ក្សនូវសព្វព្រៃ                    
ទោះទាំងទេវតាមហាឥសី                      ជិតព្រៃហិមពាន្តជ្រោះបុព្វតា។            
អញខ្ញុំទសករថ្វាយបង្គំ                          ព្រះឥន្ទព្រះព្រហ្មយមរាជណា              
ព្រះចតុលោកបាលា                              ទេវតារក្សាស្វេតច្ឆត្រ។                         
ព្រះបាទសម្តេចនរោត្តម                       រៀបចំគ្រប់គ្រងរាជសម្បត្តិ                             
ក្រុងកម្ពុជាប្រសើរក្តាត់                         សម្បូរសម្បត្តិមាសកែវកង          ។                 
ប្រទេសយីពន់ចិនចាមជ្វា                      កុឡាភូមាសៀមលាវព្នង                      
បារាំងសែសក្លឹង្គចិនយួនផង                   ចូលមកអឹងកងគ្រប់ភាសា ។                 
ជួញប្រែលលក់ក្នុងភារា                        ក្រុងកម្ពុជារាជរដ្ឋា                               
អម្ចាស់ជីវិតក្សត្រថ្លៃថ្លា                         គ្រប់គ្រងសីមាបូរីបាន។    
ប្រាំបីព្រះវស្សាក្នុងឆ្នាំ                            រកានព្វស័កថ្កាន                                  
សម្បូរមាសប្រាក់កែវសុរកាន្យ              រាស្រ្តផងក្សេមក្សាន្តទាំងប្រុសស្រី។      
ខ្លះជួញកបាល់ជួញទូកចែវ                      ស្លៀកហូលពាក់គ្រឿងមាសមៃ           
ប្រាកដប្រកបដោយបារមី                     ពឹងបុណ្យចក្រីប្រកបសុខ។                  
រនោចថ្ងៃសៅរ៍ខែចេត្រនោះ                  គឺមោះអញខ្ញុំកើត
វិតក្រសាប់រសល់ខ្វល់អផ្សុក                 ប្រះដេកមិនលក់ទាំងរាត្រី ។       
រូតរឹងចំបែងរែងបេក្ខា                             ពុំបានធ្វើការរកស៊ីអ្វី                            
ទៅផ្ទះហ៊ាតាតចែវ៉ាស្ត                           ជាវេស្តឯងលើកសាស្រ្តា។                    
ត្បិតរៀងជាវគុណនេះចំណេះទេ           ចង់ទុកជាកេរ្តិ៍តសាសនា                      
ឯខ្ញុំស្តាប់ហើយសួរឆ្លើយថា                   នរណាគេស្រាយជាពាក្យខ្មែរ។             
ហ៊ាគាតចែសើចញញឹម                        ប្រាប់គាថាកិច្ចកាព្យបកប្រែ                 
យូរហើយតាំងប្រែពីឆ្នាំមមី                     ចង់ស្តីឱ្យតែជួនសេចក្តី។                       
ឯខ្ញុំស្តាប់ហើយទទួលយក                     សៀវភៅនោះមកលាចេញវៃ
ដើរហើយរំពឹងរឹងរំពៃ                            ឃ្មាតខ្មីដើរដល់ផ្ទះជៀងជាក់។              
ខ្លួនខ្ញុំកើតនៅស្រុកភ្នំពេញ                    ទើបចេញមកនៅព្រែត្រម៉ាក់               
ខ្ញុំនេះមិនមែនពួកអាឡាក់                     ជាអ្នករកស៊ីប្រាកដស្តែង។                    
គ្រូខ្ញុំឈ្មោះសង្គ្រាជម៉ី                             គង់នៃវត្តឈ្មោះហៅរំដេង                    
រៀនវរសាលាគ្រូលែង                           ចង់ស្វះស្វែងសំបុត្រក្តាត់។                     
លាម្តាយទៅរៀនសំបុត្រចិន                  គ្រូនោះក៏ប៉ិនខាងបង្ហាត់                       
នៅភូមិកំពង់រៀបនោះថ្វាត់                  ប្របវាំងមហាក្សត្រឧប្បរាជហោង។     
សែតាន់ឈ្មោះទូចនៃនាមខ្ញុំ                  លុះធំប្រែឈ្មោះអ៊ាង វន្តផង                  
កូនចិកហុកគៀនរៀនលើកម្តង            ចែងចងនិទានតាមវោហារ ។                 
លើកកាលមួយកើតថ្ងៃអាទិត្យ              ខែពិសាខពិតឆ្នាំរកា                                       
នព្វស័កពីរពាន់ព្រះវស្សា                      សាសនាបួនរយសែសិបនៃ។               
និទានមានជួនធួនកំណាន់                    ប្រកាន់ប្រកបបកសំដី                         
សម្តែងថ្លែងប្រាប់សព្វសេចក្តី                 រឿងចិនយើងស្តីស្តាប់ជាខ្មែរ។               
តាំងពីបុរាណទុកជាច្បាប់                     សណ្តាប់ប្រុសស្រីឱ្យហូរហែ                
រពឹងពិនិត្យគិតធួនថែ                             បកប្រែតាមគុណសព្វសេចក្តី។            
ច្បាប់ប្រុសឱ្យដឹងគុណអាចារ្យ               មាតាបិតាគុណទឹកដី                           
រីឯដំណើររឿងច្បាប់ស្រី                        ឱ្យត្រង់និងប្តីពុំចិត្តពីរ។                          
ទើបថ្លែងស្រីមួយកើតមកស្រេច            រាជស្តេចហានធារំចាំភូមី                     
រំលង១០រឿងរៀងធានី                           ដល់នីរាជ្យស្តេចយង់ហុងហោង។                  
 កាលអើយកាលនោះ                           ព្រះបាទយុងហុងក្សត្រច្បាស់ច្បង          
ក្រុងដែនបូរីថ្កើងកន្លង                            រាស្ត្រផងសម្បូរណ៍ទ្រព្យសម្បត្តិ។                  
ស្តេចមានមន្ត្រីគ្រងជាច្រើន                   ក្រវើនថែចាំការប្រយ័ត្ន                        
ប្រយោជន៍បម្រង់ត្រង់និងក្សត្រ              គាល់តាមសង្កាត់ដោយមុខងារ។           
អគ្គសេនាធំស្រួចស្រៀវ                        សែទាវឈ្មោះប៊ុនហាក់សោភា             
សែសោឈ្មោះត្រូវត្រួតនា                     អាឡាក់គ្រប់គ្នាសូមសេះខ្មី          ។                 
នាហ្មឺនឈ្មោះមោអ៊ានស៊ីវនោះ            គឺមោះជាមហាមន្ត្រីធំ                          
ជាអ្នកប្រាជ្ញប្រាយខាងសំដី                    និយាយការអ្វីស្តេចចូលចិត្ត។                
មានហោរសម្រាប់ព្រះបារមី                 ព្រាមណ៍ព្រឹឍ្ឍកវីគាល់ប្រកិត             
ប្រកបត្រឹមត្រង់ដោយសុចរិត                សម្រាប់បពិត្រក្សត្រជៀស្ឋជ័យ។          
មានចមសេនាក្លាខ្លាំងស័ក្ក                     ស្របិតមូទូឥតនីរភ័យ                          
សែលីឈ្មោះកុងនោះឯងនៃ                   ឥតអ្នកដ៏ទៃនឹងស្មើបាន។                     
មានក្មួយគាត់មួយឈ្មោះលីឡេង            ខ្លួនក្មេងលេងសឹកច្រើនក្លាហាន           
មានកូនលីកុងមួយថ្កើងថ្កាន             ប្រុសប្រាណនាមឈ្មោះលីហវហោង។     
ងាជាចុងគុកប្រាកដស្តែង                       រៀបតែងខាងសឹកសន្ធឹកកង                 
សម្រាប់បារមីក្សត្រច្បាស់ច្បង               គ្រឿងចងច្រូងច្រាំងសំអាងស្ញែង។          
ហើយមានស្តេចចក្រាម្ភៃពីរ                  ស្តីទីរាជការរាល់កន្លែង                         
ប្រយោជន៍បម្រង់ប្រយ័ត្នតែង                 ការក្រែងបច្ចាចូលវាំងជ័យ។                  
រីស្តេចចក្រាមួយប្រសើរសុខ                   ត្រួតចៅហ្វាយស្រុក១០ខេត្តនៃ
ចៅហ្វាយស្រុកមួយត្រូវត្រួតស្តី              ស្នងពាសប្រាំបីគ្រប់ចៅហ្វាយ។
រីឯស្នងមួយប្រសើរលន់                         ត្រួតប្រជាជនផងទាំងឡាយ
ប្រុសស្រីបីរយដប់កោដិប្លាយ                រាល់កាយស្នងពាសនោះឯងហោង។
រីឯព្រះនាមរាជរត្ថា                               ចាកគាសីមាថ្កើងកន្លង
ឥតមានស្តេចឯណានឹងស្មើផង              ថ្កើងឫទ្ធិ៍កន្លងដោយបារមី  ។
ស្តេចគ្រប់នគរមួយរយប្លាយ                  សឹងនាំសម្ទាយព្រះជៀស្ឋជ័យ
ប្រជាជនផងក្នុងបុរី                               ពឹងបុណ្យចក្រីប្រកបសុខ។
ស្រេបស្រស់ស្រាងស្រុះសែនសប្បាយ   រាស្រ្តទាំងឡាយរកស៊ីចុក
ខ្លះទិញខ្លះដូរជួញលលក់                       ប្រកាន់ដោយស្រុកទីកន្លែង។
ទេពីជាធំក្សត្រសេដ្ឋោ                           ឈ្មោះលឹមហុងហោស្អចិញ្ចែង
ទេពីបន្ទាប់ឈ្មោះស្តែង                         ទាវហោនោះឯងរូបឆើតឆាយ។
ឯស្នំសម្រាប់ព្រះចក្រី                            មួយរយប្រាំបីស្តេចនែបកាយ
ស្រឹង្គារស្រីខ្ទើយប្រាំរយប្លាយ                  តែងកាយបម្រើក្សត្រសព្វថ្ងៃ។
រីឯទីដែនវាំងស្តេចស្តែង                          កំផែងប្រាំពីរជាន់ថ្លាថ្លៃ
សុទ្ធសឹងថ្មកែវល្អវិស័យ                          ជ្រុងក្រៅឆ្ងាយក្រៃប្រាំយោជន៍ស្តែង។
មានធិមថែវដាក់ទាហានកាច               បច្ចាមិនអាចសឹងកោតក្រែង
កាំភ្លើងរៀបចប់សព្វកន្លែង                    ប្រជាជនស្ញប់ស្ញែងព្រះបារមី។
ទាហានថែទាំលាងដុសខាត់                   បម្រុងប្រយ័ត្នសង្រ្គាមជ័យ
ទាហានសម្រាប់ព្រះបារមី                    ប្រាំបីរយម៉ឺនប្រាកដគត់។
មានព្រះទីនាំងអស្តរ៍                             ទាំងគូធំល្អសរបរិសុទ្ធ
សម្រាប់តែងទឹមនឹមរាជរថ                    លឿនផុតដែនដីល្បីអស្ចារ្យ។
រីឯរាជរថសុទ្ធសឹងមាស                         ក្បូរក្បាច់ពេញពាសជាងរចនា
ជរសឹងត្បូងពេជ្រលេចមុក្ខា                    ភ្លឺផ្លេកជ្រះថ្លាមហាល្អក្រៃ
រីឯប្រាសាទប្រសើរសម                        ដែលក្សត្រឧត្តមគង់សព្វថ្ងៃ។
សែនសុរិយកំពូលកំពស់ស្រួច               ត្រដុងត្រដួចចុងរាវឆ្មា
ជហ្វាសជ្ជាបងបែរដងក្តារ​                      កណ្តឹងសុវណ្ណាល្អមហិមា។
តាងហ្វាយរងឆ្លាក់រូបហង្ស​                     ​ ហិចហើរ​ត្រេចត្រង់ពាំមាលា
ឆ្លាក់ជារូបសិង្ហរូបនាគា                         ទាំងគូរេរាដេញកែវមាស។
មុខព្រហ្មសុទ្ធដាប់ក្បាច់រំយោល           ជរាលប្រកក្បឿងឱភាស
ក្រហមអមសរពោរពេញពាស            សុទ្ធតែមាសដាំរតន៍មណី។
រកជាងឆ្លាក់ដាក់ដាំពេជ្រ                       ក្បូក្បាច់រំលេចឆ្លេកទងភ្ញី
ឆ្លាក់ជារូបគ្រុឌឆក់នាភី                         ឥន្រ្ទីឆាបឆក់ដំរីសា។
ឆ្លាក់រូបពពែបែរមើលក្តាន់                              ឆ្លាក់រូបស្មាន់ជារូបខ្លា
ទន្សាយទន្សោងបោលឆ្លេឆ្លា                  ប្រមាណប្រមើមើសក្របី។
រហសរហាំងតាំងរូបសេះ                      ជាងចេះឆ្លាក់គ្រប់មិនខ្វះអ្វី
សុទ្ធសឹងភ្ញីវល្លិ៍ល្អពិដោរ                         ឥតបីគណនាបានឡើយណា។
ជញ្ជាំងឆ្លៅឆ្លាក់ចាក់ទងភ្ញី                      ភូមរីក្រេបកេសរផ្កា
ដាំសងកញ្ចក់ឆ្លុះបុប្ផា                            ភ្លឺផ្លេកជ្រះថ្លាល្អទាំងគ្រប់។
សសរស្រោបមាសពាសយលយង់         រីក្នុងប្រសាទភ្លឺផ្លេកស្លុប
យប់ភ្លឺដូចថ្ងៃៗដូចយប់                          ប្រគំភ្លេងគ្រប់សព្វរាត្រី។
ដូចកល់ប្រាសាទជាងសួគ៌ា                     ច្យុតមកនៅស្ថានដែនដី
ហៅថាប្រសាទមាសមៃល្អ                   ដាច់ដែនដីគ្រប់ភារា។
រីឯចុងរោងព្រះចមចៅ                           ឈ្មោះហៅហង្សយុងមាសសោភា
មានរូបនាគមាសធំមហិមា                  នៅលើចុងរោងពន្លឺឆ្លាស់។
រីឯបល័ង្កដែលស្តេចគង់                         នៅក្នុងមាត់នាគល្អឱភាស
សឹងឈ្មោះស្មោះថាហៅនាគមាស        ក្បូក្បាច់ពេញពាសជាងសុវណ្ណ។
ប្រាសាទសម្រាប់ទេពីធំ                        ស័ក្កិសមឈ្មោះហៅប្រាសាទច័ន្ទ
ជហ្វាដងក្តារល្អសោភ័ណ្ឌ                      ភ្ញីមាសពែនព័ន្ធភ្លឺផ្លេកពិត។
ប្រាសាទទេពីបន្ទាប់នោះ                      នាមឈ្មោះប្រសាទព្រះអាទិត្យ
ហើយមានប្រាសាទសាយកែងជិត         សម្រាប់បពិត្រក្សត្រជៀសជ័យ។
រីឯឆាយាំបន្លាគង់                                  នៅក្នុងទីវាំងឈ្មោះរាជសីហ៍
ប្របឆ្នេរវារីទីស្រះស្រី                            សួនសត្វបក្សីឧទ្យានផង។
ស្រះសោតសុទ្ធសឹងមានហ្វងត្រី             ក្អេតក្តាត់ក្តុកក្តីហែលត្រសង
ត្រីប្លាប្រាបៀបកំភ្លាវខ្ចង                        ខ្ចៅងាវបង្កងកែសខ្លាំងហាយ។
ត្រីបក្រាយរៀសលេញក្រអិត                រសឆ្តោពោស្ងាតគ្រោះមេហ្យំ
អណ្តែងអណ្តាតច្កែសឆ្តាយ                   ស្បៃកាប្រាព្រាយហែលត្រដាច។
ប្រម៉ាទនងៃដំរីហែល                            ឆ្លាមឆ្លាំងបបែលគល់រាំងរាជ
អាច់កុកក្រឡឹងលោតប្រសាច               រលកសរស្ងាចហែលហត់។
កន់ត្របកន្រ្តងប្រេងព្រោងខ្ជឹង                បែងត្រីងហែលប្រឹងតាមត្រីកែស
ឈូកសរក្រហមទ្រង់ផ្កាផ្លែ                    កន្ទាំងហែលដុសជិតប្រកិត។
គ្នាត្រកួនប្រលិតដុះរហង                       លំចងស្បងកាច់ស្លាបច្រវ៉ា
ប្រលិតសារ៉ាយរាយដាស់ដា                  ស្គុនផ្ការហង់ក្នុងជលស័យ។
ទឹកសោតថ្លាហូត្រចងស្អាត                   ​មាននាយអាមាត្យចាំសព្វថ្ងៃ
រីឯសួនច្បារមហាក្សត្រថ្លៃ                     ដើមផ្កាក្រាស់ក្រៃច្រើនមហិមា។
កូឡាបយីស៊ុនផ្កាមហាហង្ស                 ក្លិនក្លែបធុំហ្វង់ហងឱជា
ម្លិះរួតនាត្រួតប្របម្លិះលា                       ក្តាំងានួនស្រីចំប៉ីផង។
កេតបឿងរឿងរិតបែករួសរាយ              ពិដោរភោភាយក្លិនល្អប់ល្អង
ចំប៉ាផ្ការសល្អកន្លង                               រិតរោយលំអងធុំក្លិនសាយ។
យីហ៊ុបយុថ្កាផ្កាស្បៃរឿង                       ក្រហមសរលឿងពិដោរឆ្ងាយ
ចេកទុំធុំក្លិនជ្រាបក្នុងកាយ                     ឈូករ័ត្នរីករាយល្អដោយយ៉ាង។
មាននាយសួនច្បាររក្សាចាំ                    ថែទាំប្រយ័ត្នមើលសង្ខាង
មានពលស្រោចទឹកព្រឹកច្រូងច្រាង         ចាងហ្វាងដើរត្រួតសព្វវេលា។
រីឯសួនសត្វព្រះជៀសជ័យ                     បក្សាបក្សីច្រើនមហិមា
ក្រលេញក្រលោងក្រួចក្រទា                  ដោយនាកន្សែងល្វែងទីទៃ។
សេកយាសេកសោមសត្វសារិកា ក្រសាក្រសោបចាប់ចំណី
ចាបស្រុកកុកសាបនូវចាបព្រៃ             រនាលផងនៃបង្គៀនខ្ចង។
ត្រដក់ទងធោមស្មោញក្អែកទឹក              មាន់ទោប្រវឹកកុកកេងកង
សត្វត្រៀលកុកត្រក់រកត្រយង                សូរស័ព្ទអឹងកងសន្ធឹកខ្លាំង។
ពពិចពពូលខ្លែងប៉ោលតោក                  ក្ងានក្ងោកលលកត្រាំង
ជើងត្រុបតតុបអំពេស្ទាំង                       ពវាំងមាន់ទឹកសត្វទាវទោច។
រមាសរមាំងខ្លាដំរី                                  ក្របីប្រើសទ្រយក្តាន់សំពោច
ពពែឆ្មាបាស្រែកលន្លោច                       សូរស័ព្ទក្រលួចក្នុងសួនសត្វ។
ទន្សាយទន្សោងជ្រូកប្រម៉ា                     ចចកស្វានស្វាសូរស្រងាត់
មានពលថែទាំរក្សាសត្វ                        ប្រយ័ត្នខ្លាត់មើលរាល់ទិវា។
ស្លេះទុកសួនច្បារស្រះឧទ្យាន                  និទានពីក្សត្រព្រះសម្ភារ
តែងកាយព្រឹករួចស្តេចលីលា                 ស្រឹង្គារស្រីខ្ទើយហែចេញចរ។
ពួកភ្លេងឆៅភ្លេងមហោស្រព                 ប្រគំលេងសព្វគ្រប់លាន់ខ្ទរ
សម្រាប់បារមីក្សត្របវរ                         ស្តែងស្តេចត្រាច់ចរព្រះរោងរ័ត្ន។
ហង្សគង់ក្នុងមាត់នាគមាសម៉ៃ               បល័ង្កទាំងបីល្អពិចិត្រ
ស្រឹង្គារចាត់ចាយថ្វាយបពិត្រ                 សណ្ឋិតលើរ័ត្នលើកំណល់។
នាហ៊ឺនឆ្វេងស្តាំចាំត្រៀបត្រា                 អគ្គមហាសេនាកំណាប់គាល់
ឯមហាចមពងទ្រង់ឫទ្ធិ៍ស្កល់                  ទសពលស្តេចគង់សុខសួស្តី។
ព្រះទ័យស្រឡាញ់នាហ៊ឺនមួយ               ជាត្រួយបំផុតក្នុងដែនដី
ឈ្មោះហេន អានស៊ីវជាមន្រ្តី                ព្រោះបានសំដីចេះភាសា។
ខុសតែងកាន់ចិត្តអាក្រក់ក្រី                   លោភទ្រព្យឥតបីនឹងឧបមា
លក់ភ័យវាយជេរឥតមេត្តា                    នរណទទឹងពុំបានសោះ។
ស្លេះស្តេចយុងហុងទ្រង់ឫទ្ធិ៍ល្បី               យើងស្តីពីខេត្ររាទទឹងស្មោះ
ចៅហ្វាយស្រុកឈរនោះនាមឈ្មោះ     អុងទុងចំពោះប្រសើរក្រៃ។
ប្រពន្ធនោះនាងឈ្មោះអីវ​​ ស៊ីវ               ជាទីសំឡាញ់ពេញអាល័យ
អាយុសែសិបប្លាយក្រៃ                          ស្រីថ្លៃគ្មានកូនប្រុសមួយឡើយ។
ទើបកើតកូនស្រីមួយស្រៀវស្រួច​           កាលតូចឈ្មោះនាងភវឍ្ឍហើយ
លុះធំចេះរត់ពុំលឿនឡើយ                      ប្រែឈ្មោះនាងហើយហៅជាវគុណ។
ឯឈ្មោះជាវគុណហៅតែម្តាយ              អាពុករៀងអាយលាយឈ្មោះប៊ុន
រូបរាងនាងនោះល្អដូចយន់                      ល្អលន់លែងស្រីដេនដីអាយ។
ធម្មជាតិឈ្មោះស្រីកម្ពូតក់                     នាងល្អលើសលប់គ្រប់សព្វសាយ
ចំណេះប្រាជ្ញាការទាំងឡាយ                  នាងឥតឆ្ងល់ឆ្ងាយសោះជាម្តង។
ខាងឯសំបុត្រកបកាព្យឃ្លោង               គ្មានងោងគ្មានងឿងគឿងឡើយហោង
ខាងភ្លេងនាងប្រាជ្ញព្រោងព្រមផង           គម្ពីរឆ្លើយឆ្លងនាងឆ្លាតក្រៃ។
ឯម្តាយឪពុកថ្នមត្រកង                          ស្រឡាញ់នួនល្អងស្មើកែវថ្លៃ
ពុំទាន់ឱ្យមានគូរភិសម័យ                      ចរណៃថ្លៃពេញក្រមុំ។
សម្បុរសរល្អត្រចងឆ្មោង                        ថ្ពាល់តូចបំព្រងរលោងទុំ
សុដន់ក្បំក្បមដោះក្រពុំ                         ទាំងដំស្រាងស្រួលទម្នួលល្អ។
សាច់ល្អិងខៃល្អិនច្អិតស្រងៅ                   កំលោះចិនឆៅស្ទើរខ្វាំ
អាយុនាងដប់ប្រាំពីរឆ្នាំចរ                     កំពុងពេញល្អសរប្រឹមប្រិយ។
ដល់ខែភទ្របទពេញបោរច្បាស់            រដូវសំពះព្រះខែខ្មី
យប់នោះម៉ែឪនាំកូនស្រី                        ផឹកស៊ីចំណីលេងសប្បាយ។
ឯនាងជាវគុណកែវកល្យាណ                ប្រណិដ្ឋានសំពះស្រេចឆោមឆាយ
ផឹកស្រាពីរពែងស្រវឹងសាយ                   លាម្តាយឪពុកចូលលំនៅ។
ដល់គ្រែដំណេកនាងដោះអាវ                សាច់ល្អាស់ល្អៅនាងប្រះទៅ
ដល់ខ្នើយកើយផ្អៀងជៀងយប់ជ្រៅ        ស្រីពៅដេកលក់លង់ជាម្តង។
កើតបូព៌និមិត្តឃើញអស្ចារ្យ                  ហាក់នាងស្នេហានិងច្បាស់ច្បង
ព្រះបាទយុងហុងនោះឯងហោង             ផ្តោះផ្តងលើគ្រែបន្ទំទី។
ហាក់នាងបានស្ថិតជិតរួមអង្គ                ភិសវងប្រឡែងក្នុងប្រាំង្គមណី
ហើយយើងឈប់ស្លេះនាងនារី               ថ្លែងយុងហុងក្សត្រជៀសជ័យ។
កាលអើយកាលនោះព្រះម្កុដ                លើសលប់ភពផែនដែនដី
ក្នុងខែភទ្របទពេញបូរមី                       ចក្រីយប់នោះផ្ទុំលក់លង់។
ទ្រង់ព្រះសុបិន្តចំឡែកស៊ុន                     ឃើញនាងជាវគុណឆើតឆោមយង់
ចូលដល់ក្នុងវាំងសុរិយវង់                       ស្តេចទ្រង់ទតអង្គរ័ត្នកញ្ញា។
យល់នាងទ្រង់ឆើតចំអើតឆៀង              ស្តេចដៀងផ្អៀងនេត្រ ពេញចិន្តា
ព្រឺប្រុងរោមាសព្វសារា                         ត្រាស់ថានាងនេះល្អផុតគេ។
ស្រីនៅក្នុងវាំងពុំដែលឃើញ                  ទ្រងរូបស្នៀវស្ទើញគួរគិតខ្វែង
ត្រាស់ស្រេចស្តេចចុះចាកពីទែន            ដល់ថែនទ្រង់ចាប់ជាយអាវស្រី។
ទើបទ្រង់សាសងមធូរស                        ហៃឆោមឫកខ្ពស់ឆ្នើមបូរី
នាងនៅស្រុកទេសណាប្រិមប្រិយ         សែអ្វីឈ្មោះអ្វីស្រីបងអើយ?។
ព្រះជន្មប្អូនតន់តើប៉ុន្មាន?                    មានគូររួមថានឬនៅឡើយ
ប្រាប់បងឱ្យត្រង់គន្លងអើយ                    ឱ្យបងបានស្បើយក្នុងឱរ៉ា។
ជាវគុណទន់ល្វៃភ័យស្លាំកាំង                 នាងតាំងក្រាបទូលទួយឱង្ការ
បពិត្រខ្ញុំម្ចាស់នេះឯងណា                     ឈ្មោះថាភូវឌ្ឍជាវគុណគាប់។
សែអុងនៅស្រុកអិទ្ធជៀងជាក់               គ្មានគូររួមរ័កជាគំនាប់
អាយុខ្ញុំសោតដប់ប្រាំពីរ                        ខ្លួនស្អាតឥតជាប់មណ្ឌលទេ។
ស្តេចឮព្រឺព្រួចលួចក្រលួចអរ                ស្មោះសរលោមនាងថាមាសមេ
បងខ្វះទេពីមួយទំនេរ                             ខាងស្តាំឥតទេជាគូរបង។
សព្វថ្ងៃបងមានមហេសីពីរ                   មួយធំជាទីគំនាប់ស្នង
ខាងឆ្វេងអញមានហើយនួនល្អង           ខាងស្តាំអញបងខ្វះទេណា។
បងចង់សូមនាងជាស្តាំឱ្យ                       ព្រមដោយឬទេមាសស្នេហា
កំដររាជបងជាសង្សារ                           កុំថាអ្វីឡើយកែវបុស្បាន។
.........................................................................................................
សន្លឹកទី១០​និងទី១១​​នៃសាត្រា អក្សរឥតច្បាស់ទេ ដូច្នេះពុំសរសេកើត
បើបងប្អូនណាមានច្បាប់នេះ សូមជួយចែករំលែកឱ្យខ្ញុំផង។

..............................................................................................................
នឹកព្រួចស្ទោងស្ទាបប្រាប់ថាមេ             សព្វអ្វីហូហែដូច្នេះណា
ទ្រង់ត្រាស់ថាសប្តិ៍នេះចំឡែក                 ដល់ពេលថ្ងៃស្អែកឱ្យហោរា។
ទាយត្រូវដូចអញនិយាយថា                  អញឲ្យអាជ្ញាចេញទៅស្វែង
លុះមាន់រងាវយាមប្រាំប្លាយ                   ប្រគំគងសាយលាន់មោងមេង។
ភូមរីរាយជាទំនងភ្លេង                            សៀងណតណយណែងតែងតតតយ
ពួកខ្លះប្រគំផ្លុំប៉ីអ                                  តាំងឡើងលាន់ល្អអតអយ។
ប៉ីកែវឮវេវវីតវ៉យ                                   មាន់ថយរងាវហើយឈបឈរ
លុះផ្កាយព្រឹករះស្រឡះថ្លា                     ក្សត្រាទ្រង់គិតក្នុងឧទរ។
ពួកខ្ទើយនាំហែស្តេចមក៍                       ភូធរឡើងគង់លើបល័ង្ក
មន្ត្រីឆ្វេងស្តាំគាល់ខ្មៅមីរ                       ក្នុងទីចុងរោងរាជនីខាំង។
ទើបមានឱង្ការប្រើក្រមវាំង                    ឱ្យរត់ស្លេតស្លាំងហៅហោរា
ទើបហោរាមកដល់គាល់ចមក្សត្រ         ស្តេចទ្រង់ត្រាស់ថ្វាត់ប្រាប់ហោថា។
ហោរអើយយប់មិញអញសយនា         យល់សប្តិ៍អស្ចារ្យចំឡែកក្រៃ
ឃើញស្រីមកពីស្រុកអត្ធជីវ                  ខ្លួនលីវរូបអង្គត្រចង់ខៃ។
អញបានសួរឆ្នាំសួរឈ្មោះថ្លៃ                នាងប្រាប់សុះស័យឥតមានខ្វះ
ចូរហោរគន់គូឲ្យម៉ត់ចត់                        បូកសែតាមបទតំរួតរះ។
ទើបហោរគន់គូឃើញយល់ច្បាស់         ក្រាបទូលរហាស់ទូលវីញខ្មី
បពិត្រសប្តិ៍ម្ចាស់នេះប្រសើរ                  ឃើញតាមដំណើរក្នុងរាសី។
នាងល្អសរល្អូនកូនមន្រ្តី                        ល្មមចាត់សេណីជាអាជ្ញា
ឱ្យទៅឯស្រុកអត្ធជីវនោះ                       រកស៊ើបសួរឈ្មោះនាងធីតា។
គង់តែលេចឮឃើញរូបា                         សូមទ្រង់មេត្តាសព្វព្រះទ័យ
កាលអើយកាលនោះ                            ព្រះបាទយុងហុងចមចក្រី។
ស្តាប់ពាក្យហោរស្តេចមមៃ                   រំពៃរំពឹងក្នុងអង្គប្រាណ
ទើបមានដម្រាសត្រាស់ទៅថា              នរណរឈឺច្អាសអញរចេញទៅថ្កាន។
ទៅរកជាវគុណកែវកល្យាណ                ឱ្យបាននាំមកថ្វាយអញខ្មី
ទ្រង់ត្រាស់ពុំទាន់ផុតឱង្ការ                      មានធម្មសេនាជាមន្រ្តី។
ឈ្មោះហេអ៊ានស៊ីវកា្របទូលវៃ             បពិត្រជៀសជ័យខ្ញុំធានា
នឹងស្វែងរកនាងជាវគុណថ្លៃ                  មកថ្វាយចក្រីទ្រង់សម្ភារ។
ស្តេចបែរភក្រ្តទតម្នីម្នា                           ត្រាស់ថាជាៗអញអរណាស់
បើឯងទៅរកនាងជាវគុណ          ទិព្វល្វន់ទន់ល្វៃនាងមកច្បាស់។
អញឱ្យទៅជាធំថែមប្រាក់កាស             ឱ្យមាសមួយពាន់តំឡឹងទៀត
កុំស៊ីសំណូកស៊ូកអង្វរ                           កាន់ចិត្តឱ្យល្អកុំឆ្លៀតបៀត។
ចូរចាំបណ្តាំអញកុំឃ្លាត                       រក្សាមារយាទជាមន្រ្តី
ឯហេអ៊ានស៊ីវក្រាបបង្គំ                         ប្រណមទទួលឱង្ការខ្មី។
លុតលារាថយចាកចក្រី                         ឃ្មាតខ្មីដើរដល់ផ្ទះហើយណា
ព្រមប្រាប់ប្រពន្ធឱ្យរៀបបាយ               ស៊ីផឹកប្រាជ្ញប្រាយនិយាយការ។
ចាត់ចែងឱ្យមនុសរៀបខ្ញៀវខ្ញារ             រៀបនៅភេត្រាទាំងប្រាំផង
សំពៅមួយបិតមាសភ្លឺក្រៃ                     ប្រុងដាក់ស្រីថ្លៃជាវគុណហោង។
ជើងគោកមានសេះជិះអឹងកង                មនុស្សចងគ្រឿងចាំម្ភៃប្លាយ
រៀបស្រេចឱ្យចេញសំពៅទៅ                សំដៅកាន់ស្រុកអត្ធជីវឆ្ងាយ។
ឯហេអ៊ានស៊ីវឡើងផែលផាយ               ជិះសេះបរខ្ចាយជើងគោកទៅ
សម្រាំងមនុស្សទាំងម្ភៃមួយនាក់            បរសេះកក្អាត់ទ្រោលសន្ធៅ។
តែដល់ភូមិមួយខេត្តណាមួយហៅ         ស្នងពាសចុះទៅកំនាប់រៀង
ចៅហ្វាយស្រុកស្នងបាឡាត់ខេត្រ          ឥតហេតុខុសសោះធ្លាក់កាន់រៀង។
មកអ៊ានស៊ីវកាត់សង្កត់ផ្ទៀង                 ធ្លាក់ប្រាក់រយរៀងគ្រប់ខេត្រខ័ណ្ឌ
ឯមោអ៊ានស៊ីវនឹកតំរិះ                           អញមកម្ដងនេះយីអ៊ុងមាន។
បើធួរថាត្រូវដៅឱស្មាន                         ឃើញមានចំណេញពេញគ្រាន់បើ
នឹកម្ដងថាស្ដេចកំឡៅលន់                      ប្រពន្ធគគោកកង់សើវើ។
ខ្មោចអាយល់សប្តិ៍ថាប្រសើរ                 ស្រីនារីដេកដើរមកឱ្យយល់
ឲ្យសួយតែអញបានប្រាក់ស៊ុ​ន               ជាវគុណបើឃើញមិនអំពល់។
បើឱ្យភាស់ប្រាក់កបទុព្វល                      អញមិនរវល់រវាមទេ
គិតហើយបរសេះដើរត្រុតៗ                   ដល់ស្រុកអត្ធជីវគិតគ្នេរ។
ម្ភៃប្រាំថ្ងៃចូលខេត្តតេ                           ផ្ទះមេស្នងពាសឈ្មោះអ៊ាតសេង
ឡើងទៅអង្គុយនៅលើផ្ទះ                      មានចៅទ្វារមាត់ក្អាងក្អេង។
ឱ្យមនុស្សរត់ទៅហៅអ៊ាតសេង             កន្លេងរដ្ថាន់ដោយវោហារ
អ៊ាតសេងឮហើយភិតភ័យក្រៃ               ចូលដល់លើកដៃជំរាបថា។
ខ្ញុំសូមប្រណីបត្តិលោកអាជ្ញា                 តាមតែមេត្តាប្រោសប្រណី
ឯហេអ៊ានស៊ីវខឹងលោជេរ                     អាឆ្កែនាម៉ឺនវាគួរអ្វី។
អញជាអាជ្ញាហ្លួងផែនដី                       វាថីមិនទៅទទួលអញ
ទាល់តែអញមកដល់ផ្ទះម្តង                  ឱ្យហៅអាផងស្ទើរមិនចេញ។
អាចោរទោសមឹងនេះធ្ងន់មិញ               ត្រូវពេញប្រឡះដល់ជីវិត
អ៊ាតសេងអង្វរភ័យស្ទើរគ្រុន                  សូមទានព្រះគុណលោកអាណិត។
អត់ទោសខ្ញុំបាទហេតុត្បិត                    នាម៉ឺនក្រៅក្រិតស្តេចរៀងឆ្មាំ
ត្បិតគ្មានបង្គាប់ពីចៅហ្វាវ                     ឱ្យចេតនាចាត់ចាយបង្រុងការ។
លោកសោតគ្មានខាវមកប្រាប់ថា          តាមតែមេត្តាខ្ញុំបាទផង
ឯហេអ៊ានស៊ីវស្តាប់វាចា                       ឃើញមានប្រាជ្ញាដល់សាសង។
ថាណ្ហើយអញលែងទោសឯងម្តង          ក្រោយមុខបែកខ្នងពុំលែងឡើយ
ឯងឱ្យបំរើរត់ទៅរក                               ចៅហ្វាយឯងមកឱ្យអញហើយ។
អ៊ាតសេងស្តាប់ជាក់បានគ្រាន់ស្បើយ    លាថយមកហើយចាត់បំរើ
ឱ្យជិះសេះបរទៅស្លុងស្លៅ                      សំដៅដល់ផ្ទះចូលទៅស្នើ។
ជម្រាបទៅចៅហ្វាយតាមដំណើរ          ដែលនាយប្រាប់ប្រើទៅពីអាយ
ចៅហ្វាយស្រុឮព្រឺភិតភ័យ                     ប្រាប់នៃកូនក្មួយចងសេះសាយ។
ជិះបរចូលដល់ចុះឱនកាយ                    បបហិយលុតក្រាបជម្រាបថា
ខ្ញុំចៅហ្វាយស្រុកអត្ទជីវជុំ                      ប្រណីបត្តិលោកធំជាអាជ្ញា។
ឯមោអ៊ានស៊ីវខឹងជេរថា                        អើអាចិត្តធំមិនដឹងច្បាប់
អញមកនេះមិនមកចិត្តឯង                   ស្តេចស្តែងទ្រង់ត្រាស់ប្រើប្រញាប់។
កាន់ព្រះបន្ទូលមកមានស្រាប់               ទោសឯងដល់ស្លាប់ជន្មជីវី
អាមិនទទួលពីចម្ងាយ                           អាងអ្វីនៅអាយអាខ្លាស៊ី។
ធ្វើជានាម៉ឺនឱ្យស្តីទី                               គ្មានដឹងវិន័យពីខាងច្បាប់
អុងទុនស្តាប់ពាក្យមោអ៊ានស៊ីវ              ធ្លាក់មុខជ្រុងជ្រីវខំស្នើស័ព្ទ។
ទោសខ្ញុំខុសហើយពីសណ្តាប់               លោកចាប់ឃើញបានទោសខ្ញុំបាទ
មួយទៀតសំបុត្រដែលសាដាន              សូមទានគ្មានទេលោកអនុញ្ញាត។
ឱ្យគង់តែឈ្មោះយសស័ក្តិសាត               ខ្ញុំបាទសូមទោសប្រោសប្រណី
ឯមោអ៊ានស៊ីវឆ្លើយកំហែង                    ទោសឯងហ្ណើយចុះលើកលែងស្តី។
ឯងរៀបរណ្តាប់ឱ្យឆាប់វៃ                      ទទួលថ្កល់នៃព្រះបន្ទូល
អុងទុងស្តាប់ជាក់គ្រាន់ស្រស់មុខ            ឲ្យតាក់តែងតុតាំងលើកចូល។
តម្កល់បីជាន់ជាស្រាន្តស្រួល                 ថ្កល់ព្រះបន្ទូលចមភពត្រៃ
ឯមោអ៊ានស៊ីវផ្អែកចំខែង                       តាំងថ្លែងបន្ទូលថាកាលថ្ងៃ។
ពេញបូរមីខែភទ្របទនៃ                       ជៀស្ឋជ័យស្តេចទ្រង់ព្រះសុបិន
ថាឃើញស្រីមួយឈ្មោះជាវគុណ          ទន់ល្វន់អង្គស្អសាច់សរល្អិន។
នៅស្រុកអត្ទជីវជាក់ស៊ុន                      ទើបព្រះចក្រិន្ទប្រើមករក
រើសធ្វើសម្រាប់ព្រះទ្រង់យស                ស្រីក្រៅពីនោះឱ្យរើសមក។
ឱ្យឈ្មោះស្រីគិតលៃលក                       រើសយកពីអាយុដប់បី
ឡើងដល់ប្រាំបីដណ្តប់ឆ្នាំ                      ចូលចាំដើររើសឱ្យសុសសព្វ។
តែក្នុងខេត្តនេះកុំឡែឡប់                        ស្វែងរើសឱ្យចប់គ្រប់ភូមិផង
ជាវគុណអញសន្យាស្តី                         តែបីថ្ងៃឱ្យឃើញជាម្តង។
តែហួសពីនេះត្រូវទោសផង                   ចាំចោះប្រុងខ្នងឱ្យមាំមួន
ចៅហ្វាយស្រុកឮព្រឺអង្គា                       សំពះលុតលាថយរៀងខ្លួន។
ចាត់ចែងសំបុត្របកប្រែផ្ទួន                   ប្រធួនឱ្យសព្វគ្រប់ភ្នាក់ងារ
ឱ្យស្វែងរកនាងជាវគុណគាប់                 ក្រែងជួនជាភ័ព្វអស់ទេវា។
លោកឱ្យឃើញនាងសោភា                   ចូលគ្នាឈឺឆ្អាលអញមែនទែន
បង្គាប់រួចស្រេចអស់ភ្នាក់ងារ                 លុតលាចៅហ្វាយចេញខ្វាត់ខ្វែង។
ដើរជ្រើសរើសប្រដេញបត់បែន            កនកែនក្រមុំព្រហ្មចារី
ខ្លះចូលទៅជ្រកក្នុងតំរស់                        កំឡោះរោមប្រដេញឃ្មាតខ្មី។
ខ្លះស្លន់រាន់រត់ញែកឫស្សី                      អាវខោដាច់ខ្លីនៅត្រឹមខ្លៀក
ស្រីខ្លះស្លៀកខោកោរក្បាលបួស            ដល់មិតរត់ហួសរោលរលាក។
នាងខ្លះដោះពាក់ធ្លាក់រយាក                  ខ្លះភ័យភ្លេចស្លៀកខោវ័នជើង
ស្រីខ្លះភ័យណាស់អន្ទះសារ                   ឆ្លេឆ្លាពួនពាក់ស្រមោចភ្លើង។
ខ្លះជ្រក់តែក្បាលជ្រោយវិលឆ្មើង            ប្រឹងរក៍លរឡើងម្កុដស្តេច
អាវខោដាច់ដោយរបោយលែង              រត់ពេញជុំទែនលែងទទាក់។
ខ្លះលោតហាត់សឹងតែដេញស្ទាត់           ផ្អើលក្ញាក់ទាក់ជើងដួលផ្កាប់ផ្ងា
សក់ជាប់សំរាមរៀមឈើព្រៃ                ក្រោករត់រំពៃពានបន្លា។
អ្នកដេញរឹតដេញដិតស្នេហា                ស្រវ៉ាចាប់ចូលក្នុងព្រៃស្តុក
ស្លេះពីរឿងស្រីភ័យវក់វី                          ថ្លែងពីអ៊ុងទុងចៅហ្វាយស្រុក។
ដើរចូលក្នុងផ្ទះកើតវិតត្ក                        សំកុកប្រាយប្រាប់ប្រពន្ធថា
នាងអើយឥឡូវស្តេចក្រុងចិន                 ទ្រង់ព្រះសុបិនឃើញម៉ែប៉ា។
ជាវគុណកូនយើងទៅស្នេហា                ទ្រង់ប្រើអាជ្ញាឱ្យមករក
កូនរាស្រ្តគ្មានទេឈ្មោះជាវគុណ            ទិព្វល្វន់ទន់ល្វៃថ្លៃពន្លក។
មានតែកូនយើងនឹងនាំយក                    ថ្វាយជ្រកទៅស្តេចមិនដាច់ចិត្ត
កូនយើងរូបរាងក៏សមសួន                    ច្បាប់ក្បួនគម្ពីរនាងចេះល្អិត។
អញស្តាយព្រោះមិនឆ្ងាយចង់គិត           តើនាងព្រមចិត្តឬម្តេចទៅ?
ប្រពន្ធក៏ព្រមតាមចិត្តប្តី                         ទើបហាមប្រាមស្រីក្នុងសំពៅលំនៅ។
ស្រេចហើយអ៊ុងទុងក្រោកចេញទៅ       ដល់ក្រៅស្នំនៅចាំស្តាប់ការ
ថ្លែងពីពួកប្រុសទៅរើសស្រី                   ខ្លួនពាលសា្ទវខ្ចីកំពុងរងា។
បើពានស្រីល្អអង្វរថា                            តែស្លាបារីមេត្រីលែង
ជប់លៀងស្រាបាយក្លាយជាមិត្រ            ផឹកលេងសើចឥតកោតក្រែង។
ខ្លះវិលទៅផ្ទះចៅហ្វាយឯង                    ជម្រាបបែបផ្សេងសព្វសេចក្តី
សូមទានខ្ញុំបាទស្វែងពេកស៊ុន                រកនាងជាវគុណទិព្វល្វន់​ស្រី។
ពុំមានឃើញសោះចន្លោះខ្មី                   ស៊ើបសួរសុសដីគ្មានឃើញឡើយ
អ៊ុងទុងចៅហ្វាយស្តាប់វាចា                   ថប់ក្នុងចិន្តាមិនត្រាស្បើយ។
លុះដល់សន្យាបីថ្ងៃហើយ                     ពុំរារង់ឡើយជិះសេះស្លៅ
ដល់ចុះពីសេះដើរចូលស្លុង                    អាជ្ញាហ្លួងក្នុងស្រែកសួរឡៅ។
ជាវគុណនិងកូនរាស្រ្តក្រៅ                    តើចៅរើសបានឬនៅឡើយ
អ៊ុងទុងជម្រាបទៅទាំងភិត                     សូមទានឯងជិតមកដល់ហើយ។
ឯឆ្ងាយពុំទាន់មកដល់ឡើយ                   ជិតចររកហើយមិនឡើយឃើញទេ
អាជ្ញាហ្លួងស្តាប់ចៅហ្វាយស្រុក             ខឹងឆុលឈាមចុកលោមកជេរ។
អាឆ្កែចាំតែចៅហ្វាយគេ                        ស្រីមាត់ទន្លេស្រីលានខ្នាប់
ឯងនេះប្រហែសរាជាផង                       វើយចាប់ទរខ្នងហាសិបខ្វាប់។
កូនក្មួយចិត្តមុតស្ទុះដល់ផ្លាប់                 ទាញ់ផ្កាប់មុខខ្ពោបហូតឆាងវៃ
យាឡើងចាក់គូថរបូតខោ                      ស្រែកឡោគួរអាណិតក្រៃ។
ឯមោអ៊ានស៊ីវលោតឆ្ការដៃ                   ថាវៃឯងមិតឱ្យយ៉ាងធ្ងន់
វាយរួចមោអ៊ានស៊ីវសន្យា                     ប្រាំថ្ងៃទៀតណារកនាងជាវគុណ។
និងស្រីរាស្រ្តរដ្ឋកំណត់មុន                    ​មិនបានផ្តាច់ជន្មឯងឱ្យក្ស័យ
អ៊ុងទុងស្តាប់ពាក្យមោអ៊ានស៊ីវ              មុខជ្រីវដោយក្រំដំណំក្រៃ។
ជិះសេះមិនបានប្រើស្មៀនថ្លៃ                ជួលគ្រែសែងវៃទៅដល់ផ្ទះ
ឯអស់កូនក្មួយផងទាំងឡាយ        មើលយល់ចៅហ្វាយទ្រេតទ្រមណាស់។
ដើរចូលទៅក្នុងស្លុងរូតរះ                        ជម្រាបនៃម្ចាស់ស្រីសព្វសាយ
ប្រពន្ធឮថាគេវាយប្តី                             ស្មារតីរន្ធត់ស្ទើរស្លុតកាយ។
ចេញស្លុងដល់ប្តីទឹកភ្នែកខ្ចាយ                ពេបជ្រាយនាំប្តីចូលក្នុងផ្ទះ
ហើយសួរប្តីថាតើហេតុអ្វី                      ទើបប្តីប្រាប់ថាអញថប់ណាស់។
ព្រោះរកជាវគុណដែលទ្រង់ត្រាស់         ពុំបានថ្វាយម្ចាស់ទើបច្នេះឯង
ឥឡូវលោកមកសន្យាថា                       ប្រាំថ្ងៃទៀតណាឱ្យឃើញស្តែង។
បើរកមិនឃើញលោកមិនលែង             លោកថ្លែងថាថ្លោះដល់ជីវិត
ឱ!បងថប់ណាស់ពេកពន់អនេក           ស្ទើរបែកដើមទ្រូងដួងល្អោចល្អិត។
នឹងធ្វើយ៉ាងណាឱ្យធូរចិត្ត                      នេះហេតុត្បិតកម្មយើងហើយ
ប្រពន្ធស្តាប់ប្តីស្រដីស័ព្ទ                        រឹងថប់ស្ងប់ស្ងាត់ពុំមានស្បើយ។
អង្គុយប្រឈមមុខគ្នាហើយ                   ខ្សឹកខ្សួលឆ្លងឆ្លើយយំនិយាយ
ទើបប្តីស្រដីទៅប្រពន្ធ                           នាងអើយជាវគុណកូនឆោមឆាយ។
បើប្រឹងរឹងឃាំងមិនព្រមថ្វាយ                ទោសបងនាងអើយមុខជាក្ស័យ
ថ្លែងពីខ្ញុំស្រីឃើញចៅហ្វាយ                  យំសោកនិយាយវាភ័យក្រៃ។
ចូលទៅល្វែងក្នុងទីស្រីថ្លៃ                       លើកដៃជំរាបនាងនួនល្អង         
នួននាងជាវគុណបានស្តាប់ច្បាស់         ភ័យណាស់ចេញខ្មីទាំងក្តីហ្មង។
ដល់ម្តាយឪពុកនាងស្នេហ៍ស្នង              លើកដៃទាំងសងសំពះថា
សូមទានអ្នកមានគុណធ្ងន់ក្រៃ              ហេតុម្តេចសង្រៃលោកច្នេះណា។
កើតទុក្ខពីអ្វីសូមមេត្តា                          ប្រាប់ខ្ញុំផងរ៉ាសោះសង្ស័យ
អ៊ុងទុងឮកូនសួរដំណឹង                         ខឹងប្រឹងបណ្តើរស្តីថាហៃ។
កូនហើយអាពុកកើតទុក្ខក្រៃ                ត្បិតព្រះចមត្រៃទ្រង់សុបិន
ថាឃើញនាងឯងប្រលែងផង                 ទើបក្សត្រច្បាស់ច្បងចមចក្រីន្ទ។
ទ្រង់ប្រើអាជ្ញាជាក្រសិន                        មកកិនអាពុកឱ្យរកថ្វាយ
ហើយមានសន្យាតែប្រាំថ្ងៃ                    ឱ្យឈ្មោះថ្លៃឱ្យឃើញកាយ។
តែរកមិនឃើញទេនាងអើយ                 គេចាប់ទោកាយឱ្យដល់ក្ស័យ
ឥឡូវឪថ្វាយនាងទៅស្តេច                     ខ្លួនឪមិនដាច់ចិត្តអាល័យ។
ក្រឃើញមុខកូនដូចសព្វថ្ងៃ                   ឪគិតក្រក្រៃក្រាស់សែនទ្វី
ជាវគុណទិព្វល្វន់ស្តាប់ទំនង                  នាងដឹងដើមទងកាលនារី។
យល់សប្តិ៍ឃើញស្តេចចង់គប់ញី             នារីនឹកឆ្ងល់ហើយអរផង
តែនាងនឹកខឹងនិងអាជ្ញា                         ចិត្តទ្រើសឫស្យាពេកកន្លង។
នាងហើយឆ្លើយជំរាបស្នង                     សូមទានគិតម្តងនឹងថប់អ្វី
ទំនាយត្រូវត្រង់អង្គកូនហើយ                 កុំកើតទុក្ខឡើយព្រេងកូនស្រី។
នឹងបានយសស័ក្កិអ្នកងាថ្មី                     ថ្កើងដោយបារមីទ្រង់មេត្តា
យកកូនទៅថ្វាយចុះអ្នកកុំថប់                ក្រែងកបបានដូចក្តីប្រាថ្នា។
បើព្រេងកូនមានបានរក្សា                     មាតាបិតាក៏ថ្កើងក្រៃ
អ៊ុងទុងឮកូនថាដូច្នោះ                           លុះព្រឹកឡើងស្មោះជិះសេះវៃ។
ទៅឯអាជ្ញាហ្លួងនោះនៃ                         ដល់ហើយចូលវៃជំរាបថា
សូមទានបំរើដើររករើស                       ស្វែងជ្រើសសព្វស្រុកស្រែចម្ការ។
រកនាងជាវគុណឆើតឆាយា                  ពុំយល់រូបាកែវចរណៃ
មើលទៅឃើញតែកូនខ្ញុំបាទ                  រូបស្អាតឈ្មោះនាងជាវគុណថ្លៃ។
អាជ្ញាហ្លួងឮហើយអរក្រៃ                      ស្ទុះទៅចាប់ដៃថាហាៗ!
លោកបានជាប៉ាក្មេកស្តេចស្តែង            ខ្ញុំឯងថ្ងៃមុនឃើញស៊ុនសោ។
ខឹងជេរវាយលោកហើយឆោឡោ           ទោសខ្ញុំធំប៉ោសូមលោកប្រោស
អ៊ុងទុងស្តាប់ហើយឆ្លើយរូតរះ                លោកព្រួយប្រសាន៍អ្វីត្រង់នោះ។
ទើបមោអ៊ានស៊ីវថាបើច្នោះ                  ដល់ថ្ងៃស្អែកចុះសែងនាងមក
ខ្ញុំនឹងមើលរូបរាងនាងជាវគុណ              ទិព្វល្វន់ទន់ល្វៃថ្លៃពន្លក។
ចៅហ្វាយស្រុកឮលាចេញមក              ចូលជ្រកលើផ្ទះនៃអាត្មា
និយាយប្រាប់នាងជាវគុណខ្មី                 ហើយអាពុកឆើតឆាយា។
ឥឡូវមោអ៊ានស៊ីវគេថា                         ឱ្យនាំនាងណាទៅឯគេ
ឯនាងជាវគុណកែវកល្យាណ                ទាំងបានស្តាប់ហើយទើបឆ្លើយទេ។
ខ្លួនខ្ញុំមិនត្រូវដើរទៅទេ                          បើគេចង់មើលមកមើលចុះរ៉ា
ឯខ្ញុំនឹងមិនទៅមិនត្រូវច្បាប់                   ខុសនិងសណ្តាប់ក្រមសាស្រ្តា។
ត្បិតស្តេចឱ្យរកឈ្មោះខ្ញុំណា                  គួរឱ្យអាជ្ញាគេមកថ្កាន
បើច្នេះលោកឪទៅជំរាប                        ឱ្យអ៊ានស៊ីវជ្រាបតាមលំអាន។
អ៊ុងទុងស្តាប់ពាក្យនាងកល្យាណ           ជិះសេះទៅថ្កានទីសាលា
ដល់ហើយជំរាបអាជ្ញាស្ម័គ្រស្មោះ          សូមទានកាលនោះនាងប្រាប់ថា។
បើលោកចង់មើលរូបនាងណា              នាងថាឱ្យលោកអញ្ជើញទៅ
ឯមោអ៊ានស៊ីវស្តាប់វាចា                       ដឹងថានាងមានប្រាជ្ញាជ្រៅ។
នាងពុំព្រមតាមទើបឱ្យទៅ                    ទើបថ្លែងប្រាប់ទៅដំណើរនៃ
បើច្នោះដល់ពេលថ្ងៃស្អែកអញ             នឹងចេញមើលនាងប្រពៃ។
ចៅហ្វាយស្រុកឯងចរវិលវៃ                   កុំភ័យអញទៅមើលឱ្យយល់
អ៊ុងទុងស្តាប់ហើយសំពះលា                  ជិះសេះម្នីម្នាបរមកដល់។
ថ្លែងប្រាប់ប្រពន្ធកូនអស់កល               លុះដល់ព្រមព្រាងព្រះសុរិយា
ថ្លែងពីមោអ៊ានស៊ីវវិលវៃ                       រៀបខ្លួនហើយនៃហើយខ្ញៀវខ្ញារ។
កូនក្មួយជិះសេះអមក្លៀវក្លា                   សំបាសំបើមពន់ពេកក្រៃ
ថ្លែងពីអ៊ុងទុងចៅហ្វាយស្រុក                 រៀបរោងក្រៅទុកក្រាលចៀមថ្លៃ។
លុះដល់គំនាប់ចូលចាប់ដៃ                    នាំឡើងលើព្ធរោងស្រេចស្រាប់
ទើបប្រើខ្ញុំមួយឱ្យចូលខ្មី                         ទៅប្រាប់កូនស្រីជាវគុណគាប់។
ឯខ្ញុំឮហើយដើរចូលឆាប់                       ទើបសាប់ជំរាបនាងឆោមយង់
ក្សិណនោះជាវគុណនឹមនួនល្អង           ស្តាប់ស័ព្ទសាសងស្រេចពុំលង់។
នាងតែងខ្ញុំស្រីជាអ្នកក្នុង              ស្លៀកពាក់ស្រាងស្រុងអង្គល្អងហោង
ឯនាងជាវគុណទិព្វល្វន់ស្រី                   តែងគ្រឿងសឹងថ្មីលៀងអន្លង។
ភក្ត្រផងផាត់ម្សៅភ្លឺបំព្រង                     នាងតែងទំនងសម្រាប់ស្តេច
ហើយនាងឱ្យតាំងរៀបគ្រឿងថ្មី              កៅអីតុរវិលល្អយ៉ាងដាច់។​
អុចនៅគោមញានទៀនធូបស្រេច        រៀបរួចល្អល្អាចទើបឆោមយង់
នាងឱ្យអញ្ជើញព្រះបន្ទូល                     ថ្កល់ស្រួលលើពានមាសរឿងរុង។
រៀបស្រេចទើបនាងចេញពីក្នុង             ដើរស្លុងស្រីស្នំហែរអមម្ខាង
ដល់ទីដែលតាំងព្រះបន្ទូល                     នាងចូលវន្ទីក្រាបសំអាង។
សំអាតរួចឡើងអង្គុយខាង                      តាំងយាងជាន់ក្រោយបន្ទូលថ្លៃ
ស្រេចហើយនាងចាត់ស្រីបម្រើ             ឱ្យដើរចេញទៅរោងក្រៅក្រៃ។
ជំរាបឪពុកនាងចរណៃ                         បម្រើលើកដៃហើយលីលា
ក្រោយនោះនាងប្រាប់ស្រីទាំងឡាយ      ថាហងទៅអាយប្រុងរាលគ្នា។
បើមោអ៊ានស៊ីវចូលដល់ទ្វារ                  ព្រមគ្នាប្រាប់ថាកុំកោតក្រែង
ថាព្រះបន្ទូលថ្កល់នៅនេះ                     អ្នកម្ចាស់នៅនេះប្រាកដស្តែង។
ហងប្រាប់ឱ្យច្បាស់កុំឱ្យល្អៀង               ប្រុងប្រែងតែងជាបណ្តាំអញ
ថ្លែងពីស្រីប្រើទៅមុននោះ                     ចេញក្រៅឆ្ពោះចូលសស្រាញ់។
ជំរាបអ៊ុងទុងចៅហ្វាយមិញ                   ស្រេចថយចេញចូលក្នុងឋាន
អ៊ុងទុងស្តាប់ស្រីស្រដីប្រាប់                    ទើបស័ព្ទជំរាបទៅតាមឱសាន។
សូមទានអញ្ជើញលោលចូលថ្កាន        មើលនាងកល្យាណជាវគុណស្រី
ឯមោអ៊ានស៊ីវអាជ្ញាហ្លួង                       ស្តាប់ពាក្យអ៊ុងទុងសព្វសេចក្តី។
រៀបខ្លួនចុះដើរពីកៅអី                          ឃ្មាតខ្មីចូលទៀបនាងឆោមយង់
ទើពពួកភិលៀងឆ្លើយទៅថា                  អើលោកអាជ្ញាហ្លួងពីក្នុង។
ព្រះបន្ទូលនៅនេះរិះរៀបរង់                  អ្នកម្ចាស់ឆោមយង់នៅនេះខ្មី
តើម្តេចដើរមកឈរស្តតស្តឹង                  មិនដឹងច្បាប់ទេធ្វើមន្រ្តី។
ឯមោអ៊ានស៊ីវឱនសិរសី                        សំពះទាំងបីដងហើយណា
ទើបឆ្លើយព្រះករុណាវិសេស                 បីដងក្រអេះស្រេចហើយថា។
ប្រមាទអ្នកម្ចាស់ទោសបីក្តារ                 ធ្វើតាមមាត្រាមិនឱ្យខុស
ហើយនាងជាវគុណប្រាប់ទៅថា            អើអ្នកអាជ្ញាឡើងមកចុះ។
អង្គុយទីនេះតាមច្បាប់ប្រុស                  មើលអ្វីមើលចុះតាមចំណង់
ឯមោអ៊ានស៊ីវអាជ្ញាហ្លួង                       ឡើងតាមក្រសួងអង្គុយត្រង់។
ឃើញនាងរាងល្អសាច់ល្អល្អង                ភក្រ្តផូរក្រឡង់ត្រចង់ថ្លា
ទើបនាងជាវគុណតូចតន់ស្រី                ថ្លែងស្តីជំរាបឪពុកថា។
លោកឪអញ្ជើញលោកអាជ្ញា                ទៅរោងក្រៅរ៉ាណាទាន់ថ្ងៃ
អ៊ុងទុងស្តាប់នាងប្រាប់រួសរ៉ា                  អញ្ជើញអាជ្ញាទៅក្រៅក្រៃ។
ដល់ហើយអ៊ុងទុងគិតសង្ស័យ                 លើកដៃជំរាបសួរអាជ្ញា
ម៉េចទៅលោកមើលរូបកូនខ្ញុំ                 ល្មមសមគួរដែរឬម្តេចម្តា។
ឯមោអ៊ានស៊ីវឆ្លើយទៅថា                     ល្អហើយពីណានឹងស្មើបាន
ដែនដីស្រីក្នុងនគរបាល                         ខ្ញុំប្រមើលសព្វចប់គ្រប់ឋាន។
គ្មានឃើញរូបដូចរាងនាងកល្យាណ       ឆោមប្រាណបានជាសម្រាប់ហើយ
បើច្នេះរកជួលជាងគំនូរ                         មកគូររូបនាងបីជាត្រើយ។
រូបមួយនាងដេកនៅលើខ្នើយ                រូបមួយនោះហើយអង្គុយស្តែង
រូបមួយនាងឈរជាទីសុខ                      ណ្ហើយចុះទៅស្រុកអញប្រាប់ឯង។
ជាងអញបួនប្រាំកុំចាំស្វែង                    ចាត់ចែងប្រាក់កាសទៅជួលចុះ
ថាហើយលាងចេញពីរោងក្រៅ             បរសេះស្លុងស្លៅព្រោងប្រោះ។
ដល់ទីសាលាអាជ្ញាចុះ                           កូនក្មួយស្រាងស្រុសជុំខ្មៅខ្មី
ថ្លែងពីអ៊ុងទុងកាលក្រោយនោះ              ឡើងឆ្ពោះលើផ្ទះហើយថ្លែងស្តី។
ប្រាយប្រាប់ប្រពន្ធនិងកូនស្រី                សេចក្តីនេះនៃលោកអាជ្ញា
ឱ្យគូររូបកូនយើងបានបី                        ហើយលោកថ្លែងស្តីប្រាប់អញថា។
ជាងលោកឯណោះមានហើយណា       លោកយកប្រាក់ទៅជួលគេ
នួននាងជាវគុណបានស្តាប់ហើយ         ទើបឆ្លើយថាឪព្រួយអីទេ។
ចាំបាច់យកប្រាក់ទៅជួលគេ                  ខ្លួនខ្ញុំគ្នាន់គ្នេរគូរបានណាស់
ថាហើយនាងប្រើភិលៀងយក               កញ្ចក់ធំមកឆ្លុះមើលច្បាស់។

អ៊ុងទុងអាពុកទទួលយក                        ក្រដាស់រូបមកលាមើលទៅ
ឃើញរូបសាតៗមិនឃ្លាតពៅ                គន់ទៅរូបនេះនិងរូបនាង។
ឪសុខអ្វីសុខផុតមនុស្សចេះ                   មិនបែរបែកល្បេះពីរូបនាង
ដែនដីនេះគ្មាននរណាជាង                    នេះល្អគ្មានល្អៀងឈ្លៀងត្រង់ណា។
ឱ្យស្រីៗស្រស់ៗឆោមយង់                      គន់ទ្រង់គំនូរគូររៀវឆ្មា​
រូបដេកដូចដេកលក់សយនា                 រូបឈរភក្រ្តាស្រស់ប្រិមប្រិយ។
គន់រូបអង្គុយលើចៀមព្រហ្ម                  ស័ក្កសមសែនសមចំឆរវី
ដូចរស់មាត់ហើបនឹងហារស្តី                 លោកិយនេះគ្មានដូចកូនស្ងួន។
ឱកូនដួងនេត្រភេទជាស្រី                      កម្មអ្វីឱ្យឃ្លាតរវាតខ្លួន
ត្បិតទាល់ទ្រង់ត្រាស់ត្រង់មកជួន            នឹងបាំងបំពួនក្រែងខុសប្រាណ។
ស្តីហើយថ្លែងហើយប្រាប់ប្រពន្ធ            នាងអើយជាវគុណកូនកល្យាណ
ឃើញមានប្រាជ្ញាក្លារូហាន                   គូរូបដូចប្រាណមិនឃ្លាតឡើយ។
ថ្ងៃម្សិលអាជ្ញាគេមកផ្ទះ                        ឱ្យគេសំពះនោះនាងអើយ
យល់គេអន់ចិត្តមិនលែងឡើយ               មួយគេធំហើយចូលខេត្រឯង។
កូនយើងយកប្រាក់ឱ្យជូនចំ                     ឱ្យសមសួនសក្កិមិនសូវល្អែង
បើច្នេះនាងចូលទៅឯល្វែង                     យកប្រាក់នោះបានបីរយមក។
អ៊ានស៊ីវឮប្តីថាដូច្នោះ                           នាងក្រោកពីនោះដើរទៅរក
រាប់ប្រាក់បីរយរៀលវិលមក                  លើកមកជូនប្តីឆាប់រួសរ៉ា។
អ៊ុងទុងជិះសេះបរស្លុងស្លៅ                     សំដៅទៅទីរោងអាជ្ញា
នាំរូបនិងប្រាក់ឡើងសាលា                    លើកជូនអាជ្ញាជាឆាប់ក្រៃ។
ឯមោអ៊ានស៊ីវចាប់រូបរាង                      លាមើលស្រទាងយល់ល្អក្រៃ
សួរថាជាងណាគូររូបថ្លៃ                        អ៊ុងទុងលើកដៃជំរាបថា។
កូនខ្ញុំព្រះបាទគូរខ្លួនឯង                         មិនចាំបាច់ស្វែងជាងឯណា
ឯមោអ៊ានស៊ីវសើចហាសហា               ហាសហាដែនដីគ្មានស្រីផង។
ហើយឃើញកញ្ចប់នោះសួរថា             ខ្ចប់អីនោះណាក្រសោបចង
អ៊ុងទុងជំរាបទៅវិញស្នង                        ប្រាក់ខ្ញុំបាទហោងយកមកជូន។
គ្រាន់លោកទិញត្រីគេពិសា                   ត្បិតស្រែចំការរៀបមិនសួន
ឯមោអ៊ានស៊ីវនឹកក្នុងខ្លួន                       អន់ចិត្តមាំមួនព្រោះតិចណាស់។
ខេរខឹងបីរូបចាប់ចូលក្នុង                       ហៅកូនក្មួយស្លុងទៅរហ័ស
យកពិតឆៅខ្មៅដៅរូបច្បាស់                 ក្រោមភ្នែកស្រឡះដោយខឹងឆុក។
នឹកថាម្លេះហើយអញសងសឹក              ហងឯងកុំនឹកថាបានសុខ
ឱ្យស្គាល់តែព្រាត់ម្តាយឪពុក                  ប្រាស់ស្រុកព្រាតស្រែទីលំនៅ។
នឹកហើយមោអ៊ានស៊ីវស្ងៀមឈឹង         ចេញភ្លឹងដល់ក្រៅនិយាយទៅ
ចៅហ្វាយស្រុកអើយប្រាកកាស់កូវ        យកទៅវិញចុះអរពេកហើយ។
អ៊ុងទុងយកប្រាកលាវិលវៃ                     ដល់នៃទីផ្ទះពុំលង់ឡើយ
ថ្លែងប្រាប់ប្រពន្ធថានាងអើយ                គេខឹងគេហើយទើបច្នេះឯង។
បងជូនទៅគេៗមិនយក                         គេខឹងវិលមកប្រើពាក្យផ្សេង
ថាអរពេកហើយប្រាកនោះឯង             ស្តាប់ថ្លែងគួរគិតៗសង្ស័យ។
ដឹងថាបង្ខូចយ៉ាងណាទេ                        អញគ្នេរគិតគ្រប់ថប់ស្ទើរក្ស័យ
ឯនាងជាវគុណកែវចរណៃ                    លើកដៃជំរាបឪពុកថា។
ត្រង់ហ្នឹងលោកឪកុំព្រួចចិត្ត                    ឯគិតបង្ខូចគិតហើយណា
បើច្នោះលោកឪទៅផងរ៉ា                       ឱ្យដល់ក្សត្រាថ្វាយកូនស្រី។
ថាបើកូនបានដល់ស្តេចហើយ              កុំគិតនឹកឡើយបង្ខូចខ្មី
ក្រែងតែមិនបានដល់ចក្រី                      វាគិតខ្ញូវខ្ញីតែរៀងអាយ។
ឈប់ស្លេះពីនាងវាងទៅស្តី                     មោអ៊ានស៊ីវខ្មីសែងសូរិឆាយ
ចេញក្រៅឆ្ការដៃនិយាយសាយ              ប្រាជ្ញប្រាយប្រាប់កូនក្មួយថា។
ឯងចូលទៅប្រាប់ចៅហ្វាយខេត្រ           ដ្បិតហេតុអញមើលពេលឆាយា
ឃើញបានមួយកើតហើយណា             អញ្ជើញធិតាព្រះនាងចរ។
នឹងចុះសំពៅបើកទៅថ្កាន                     ថ្វាយព្រះអវតានក្សត្របវរ
ឯងទៅប្រាប់ឆាប់កុំឡេឡ                      កូនក្មួយលើកករជិះសេះវៃ។
ក្រោយនោះមោអ៊ានស៊ីវគិតទុច្ចរិត         អន់ចិត្តនិងអង្គអ៊ុងទុងខ្មី
ព្រោះឱ្យប្រាកតិចមួក្នុងផ្ទៃ                     អាដែងនៅព្រៃប្របព្រមស្រុក។
ពានលើអំណាចនៃអញឯង                  បីរយជាល្បែងមកសមសុភ
អាប្រាកបីរយរៀលមកចុក                   អញនឿយតត្រុកព្រោះនរណា។
ព្រោះតែកូនវាលំបាកស៊ុន                     អាចោរល្មើសគុណចិត្តឫស្យា
អាឯងគង់តែត្រូវដៃតា                            ប្រាថ្នាម្លេះហើយហងមិនរួច។
ទើបប្រើបម្រើពីរនាក់ក្មេង                    មួយឈ្មោះស៊ុនឡេងតែងតែស្រួច
មួយឈ្មោះឡេវម៉ូមួខេលរួច​​​                   ដើរលួចស៊ើបសួររើសស្រីល្អ។
បម្រើពីរប្រាណបានស្តាប់ហើយ           លាចុះកន្តើយនិយាយអរ
ស៊ើបសួរបីថ្ងៃអស់ចំហរ                       គ្មានឃើញស្រីល្អដល់មួយឡើយ។
ឮតែសេដ្ឋីមានទ្វីបោ                              សីលោនាមឈ្មោះភាដឹងហើយ
ប្រពន្ធឈ្មោះឡេវស៊ីវជាត្រើយ               កូនស្រីមួយហើយឈ្មោះគេងគីម។
អាយុនាងបានដប់ប្រាំបី                        រូបអីល្អចប់មុខបម្រឹម
បម្រើដឹងជាក់ដើរសន្សឹម                      ដល់ត្រឹមនាយទ្វារស្តីសួរគេ។
សេដ្ឋីលោកនៅឬទៅណា                     នាយទ្វារប្រាប់ថាលោកនៅទេ
បើនៅអ្នកទៅជំរាបគេ                          ថាគេមករកនៅឯក្រៅ។
នាយទ្វារចូលស្លៅទៅជំរាប                   សេដ្ឋីបានជ្រាបប្រើមកហៅ
នាយទ្វារវិលមកប្រាប់ចៅរៅ                 បម្រើចូលស្លៅឡើងដល់ខ្មី។
សេដ្ឋីឃើញហើយសួររាក់ទាក់               ថាអ្នកអញ្ជើញមករកអ្វី
រីឯបម្រើជំរាបស្តី                                  ថាខ្ញុំនេះនៃជាបម្រើ។
លោកមោអ៊ានស៊ីវជាអាជ្ញា                   ត្បិតល្បីឮថាលោកប្រសើរ
ថាមានកូនស្រីមួយគ្រាន់បើ                  ល្អស្មើរកញ្ញានៅតុសិត។
ហេតុនោះនាយខ្ញុំប្រើមកថ្កាន               ចង់បានរើសថ្វាយព្រះបពិត្រ
ធ្វើជាសម្រាប់ក្សត្រមានរិទ្ធិ៍                    លោកជាគំនិតលើសលោកស្រាប់។
.......................................................................................................................................
សន្លឹកទី​​៥៩​,​៦០,៦១,​៦២ ឥតសូវច្បាស់​មើលឥតកើតទេ      
បើបងប្អូនមានសន្លឹកទាំងនេះច្បាស់ សូមមេត្តាជួយរំលែកឱ្យខ្ញុំផង។
………………………………………………………………………………………………….
ស៊ុនឡេងឡេវប៊ូឱ្យលីលា                       បម្រើនាំគ្នាលាចេញវៃ។
ចូលដល់សេដ្ឋីជំរាបថា                          ត្បិតលោកហ្លួងអាជ្ញាឆាយនៃ
ផ្តាំថាកូនលោកកុំឱ្យភ័យ                       ធានាលើនៃលោកហើយណា។
មួយទៀតលោកថាបានពេលា               ដប់បីកើតជាមានឆាយា
ក្នុងខែអស្សុជល្អថ្លៃថ្លា                           អញ្ជើញធីតាព្រះនាងចរ។
នឹងចុះសំពៅបើកទៅថ្កាន                     ថ្វាយព្រះអវតានក្សត្របវរ
សេដ្ឋីស្តាប់ហើយភ្ញាក់ខ្លួនអរ                 ចូលចរក្នុងផ្ទះរលះស្លៅ។
យកមាសមួយពាន់តម្លឹងខ្មី                     និងរូបកូនស្រីចេញមកក្រៅ
ផ្ញើនឹងបម្រើស្នំចៅរៅ                            ថាចៅយកទៅជូនអាជ្ញា។
យកប្រាកបួនរយតម្លឹងស្មើ                     ជូនអ្នកបម្រើនោះទៀតណា
បម្រើលាវិលទៅសាលា                        ចូលដល់អាជ្ញាវាទៅជិត។
លើកមាសទាំងអស់គំនូរនោះ                ជូនឆ្ពោះទៅនាយនិយាយស្និទ្ធ
អ៊ានស៊ីវឃើញមាសមកថែមស្ថិត          នឹកគិតក្នុងចិត្តត្រេកអរក្រៃ។
នឹកថាសេដ្ឋីនេះប្រសើរ                         គួរសមប្រសើរមិនបង់ដៃ
ជាវគុណអញចង់ឱ្យវាក្ស័យ                   សង្ស័យក្រែងឪវាទៅផង។
បើច្នោះអញក្លែងព្រះបន្ទូល                   ឃើញស្រួលប្រាកដមែនកុំផ្សង
គិតស្រេចប្រើកូនក្មួយជាម្តង                  ជិះសេះអឹងកងទៅឃ្មាតខ្មី។
ឡើងដល់ជំរាបអ៊ុងទុងស្រួល                  ថាព្រះបន្ទូលមកដល់ថ្មី
ឱ្យលោកអញ្ជើញទៅស្តាប់ខ្មី                 លោកប្រាប់កុំបីយូរឡើយណា។
អ៊ុងទុងរៀបខ្លួនចេញទៅស្លុង                 ស្លៅដល់ពុំលង់ទីសាលា
ឡើងដល់រៀបតុតាមបណ្តា                   ថ្កលស្រេចសិរសាក្រាបបង្កើយ។
មោអ៊ានស៊ីវលើកបន្ទូលថ្លែង                 សំដែងថាបើកូនទៅហើយ
អាពុកនឹងម្តាយកុំទៅឡើយ                    តែខំទៅហើយទោសដល់ក្ស័យ។
អ៊ុងទុងស្តាប់ហើយកើតទុក្ខម្នេញ           លាចេញទៅផ្ទះគិតសង្ស័យ
ថ្លែងប្រាប់ប្រពន្ធនឹងកូនថ្លៃ                    ថាអញសង្ស័យបន្ទូលថ្លែង។
នេះជាក់ជាក្លែងតែងនៅអាយ                បំផ្លាយវោហារថាមាត់ឯង
ថាហើយទឹកភ្នែកស្រែកហូរហ្លែង                    អ៊ានស៊ីវស្តាប់ថ្លែងទើបសួរប្តី។
ថាបន្ទូលថ្លែងដូចម្តេចខ្លះ                       អ៊ុងទុងស្តាប់ច្បាស់ប្រាប់ទៅខ្មី
ថ្លែងថាឱ្យយកតែកូនស្រី                        យើងពីរកុំបីឱ្យទៅឡើយ។
អ៊ាវស៊ីវស្តាប់ប្តីស្តីច្នោះនៃ                     ហឫទ័យក្តៅផ្សាមិនត្រាស្បើយ
យំថាឱ!ណាម្តាយៗអើយ                      ការនេះក្រហើយកែវកល្យាណ។
ជាវគុណអង្គល្វន់ថ្លៃនួនល្អង                 នាងឮសូរសងម្តាយប្រាប់ប្រាណ
នាងក្តួលឱរាផ្សាគ្មានក្សាន្ត                     យៅវម៉ានវិយោគសោកសែនទ្វី។
យំហើយនាងថ្លែងប្រាប់ម្តាយថា             អាជ្ញាហ្លួងនេះសាច់គ្មានពី
ព្រោះយើងមិនឱ្យប្រាកវាស៊ី                   វាធ្វើយាយីដូច្នេះណា។
បើច្នេះម៉ែឪកុំបារម្មណ៍                          បើព្រេងខ្លួនខ្ញុំជួបក្សត្រា
កូននឹងក្រាបទូលព្រះភស្តា                      ជាមែនឱង្ការឬពុំមែន។
បើថ្លែងខ្លួនឯងចែងមកស្តី                       អ៊ានស៊ីវអប្រិយខ្លួនមែនទែន
បើការមិនស្លាប់មានភ័យមែន               ទៅទាំងសំណែនឯងមិនខាន។
ឈប់ស្លេះពីនាងវាងចរចា                      ថ្លែងពីអាជ្ញាហ្លួងរូហាន
ចាត់ប្រើ​បម្រើចេញទៅថ្កាន                  ឱ្យទៅប្រមានមហាសេដ្ឋី។
បម្រើជិះសេះទៅម្នីម្នា                           ដល់ទ្វារចូលទៅជំរាបស្តី
សូមទានឱ្យលោកនាំកូនស្រី                  ត្បិតថ្ងៃសួស្តីមានល្អរ។
សេដ្ឋីស្តាប់ជាក់ប្រាប់ប្រពន្ធ                  ឱ្យរៀបភោជនដណ្តាំស្លរ
លុះព្រឹកឱ្យកូនតែងគ្រឿងល្អ                  សែនព្រេនស្មោះសច្រូចស្រាបាយ។
ប្រាប់អស់ជីដូននៅជីតា                        សែនរួចកាលណានាងឆោមឆាយ
នាងសំពះលាអាពុកម្តាយ                     ឆោមឆាយឡើងជិះអង្រឹងស្នែង។
សេដ្ឋីក៏ដើរជូនកូនទៅ                           បានដល់លំនៅមាសចិញ្ចែង
អាជ្ញាមើលឃើញនិយាយស្តែង              ថាសេដ្ឋីឯងព្រួយចិត្តថ្វី។
កុំបាច់ជូនកូនទៅស្រុកស្តេច                  កូនអ្នកវាស្រេចលើខ្ញុំខ្មី
សេដ្ឋីស្តាប់ជាក់អរឥតបី                       យកនៃមាសមួយពាន់តម្លឹង។
ជូនទៅអាជ្ញាហ្លួងមន្រ្តី                           អ៊ានស៊ីវប្រាប់ស្រីផងឱ្យដឹង
ឱ្យនាំព្រះនាងនាថចូលវឹង                      នានឹងសំពៅមាសរង្សី។
ថ្លែងពីអ៊ុងទុងចៅហ្វាយស្រុក                 សោយទុក្ខគ្មានសុខសព្វរាត្រី
លុះដល់១៣កើតហើយនៃ                     រៀបឱ្យកូនស្រីស្លៀកពាក់ផង។
រៀបសែនជីដូននៅជីតា                        សែនរួចកាលណាកើតក្តីហ្មង
ម្តាយយំនឹងកូនហើយសាសង                អាពុកយំផងព្រមទាំាំាំងបី។
ឯនាងជាវគុណនឹមនួនល្អង                   ប្រាប់ខ្ញុំនាងហោងទាំងប្រុសស្រី
អាឯងហងឯងនៅប្រក្រតី                      កុំបីប្រហែលមើលរក្សា។
លោកម៉ែលោកឪឱ្យអញផង                 កុំបែរទ្រើសឃ្នងចិត្តឫស្យា
បើអញមានព្រេងមានវាសនា               សងគុណហងអាមិនឱ្យសល់។
ទើបនាងជាវគុណជំរាបទៅ                   អ្នកម៉ែអ្នកឪគំនិតឆ្ងល់
កូនទៅយាងថាកើតកង្វល់                     តាមតែកុសលព្រេងវាសនា។
សាងពីជាតិមុនអ្នកកុំខឹង                       ខ្លួនកូនមិនដឹងថាថ្ងៃណា
នឹងបានវិលមកយល់ភក្រ្តា                     មាតាបិតាទាំងពីរកាយ។
អ៊ុងទុងអ៊ាវស៊ីវឮកូនថា                         ស្រវ៉ាឱបកូនទឹកភ្នែកខ្ចាយ
យំថាឱ!ណាស្ងួនមាសម្តាយ                  បែរស្តាយកូនណាស់ស្មើជីវា។
ជាវគុណទួញថាអ្នកម៉ែឪ                      កូនទៅមានព្រេងជួបក្សត្រា
ខ្ញុំនឹងក្រាបទូលព្រះជេដ្ឋា                       ឱ្យចាត់សេនាជាមន្រ្តី។
ចេញមកទទួលអ្នកម៉ែឪ                        នាំទៅនៅជិតនឹងកូនខ្មី
អ៊ាវស៊ីវយំថាឱកូនស្រី                           ម៉ែនៃមិនដាច់ចិត្តពីមេ។
ទោះយកមាសបានប៉ុនភ្នំប្តូរ                  ម្តាយមិនយកផ្នូមាសនោះទេ
ទោះក្រម្តេចម្តាឱ្យជួមមេ                       តាមព្រេងបុព្វេណាកូនអើយ។
ជាវគុណជំរាបថាម៉ែឪ                          ឥឡូវខ្ញុំគ្មានបងប្អូនឡើយ
អ្នកម្តាយទ្រង់គភ៌ដូច្នោះហើយ               ម្រាងឡើយដឹងស្រីឬដឹងប្រុស។
កូនសូមទោសម្តាយនឹងលោកឪ             ទោះខុសទោះត្រូវអ្នកសង្គ្រោះ
បើម្តាយសំរាលមកកូនប្រុស                 ឱ្យឈ្មោះគិមហវតាមខ្ញុំប្រាប់។
បើស្រីឱ្យឈ្មោះសាវជាវគុណ                ទិព្វល្វន់ទន់ល្វៃថ្លៃចំណាប់
អ៊ុងទុងនឹងនាងអ៊ាវស៊ីវស្តាប់                  កូនប្រាប់ក៏ព្រមទទួលហោង។
ស្លេះទុកអ៊ុងទុងនាងអ៊ាវស៊ីវ                   ថ្លែងពីអាជ្ញាហ្លួងនោះផង
ប្រាជ្ញប្រាយប្រាប់ប្រើកូនក្មួយហោង       ប្រាប់អ៊ុងទុងផងនាំកូនស្រី។
ឯងទៅឱ្យឆាប់កុំឡែឡរ                          កូនក្មួយលើកកជិះសេះវៃ
ដល់ចុះពីសេះដើរចូលខ្មី                        ថ្លែងស្តីជំរាបអ៊ុងទុងហោង។
អ៊ុងទុងស្តាប់ជាក់ភ្ញាក់ស្មារតី                  ចូលខ្មីដល់កូនហើយសាសង
ថារៀបរណ្តាប់ចុះនួនល្អង                    នឹងអាលទៅហោងឯភេត្រា។
នួននាងជាវគិណបានស្តាប់ច្បាស់         ភ័យណាស់ហើយនាងសោយសោកា
នាងរៀបប្រដាប់គ្រឿងអាត្មា                ស្រងូតភក្រ្តាស្រងាយកាយ។
ឯម្តាយអាពុកយំសាសង                        នួនល្អងនាងលាឪពុកម្តាយ
លាស្រេចទឹកភ្នែកហូរស្រក់ហូរខ្ចាយ     ឯម្តាយអាពុកជូននាងទៅ។
ដល់ទ្វារនាងជិះអង្រឹងស្នែង                       នាងអ៊ាវស៊ីវឯងក៏ឈប់នៅ
អ៊ុងទុងក៏ដើរជូនកូនទៅ                         បានដល់សំពៅឡើងទៅខ្មី។
ឯមោអ៊ាវស៊ីវប្រាប់ស្រីផង                     ឱ្យនាំនួនល្អងចូលក្នុងវៃ
អ៊ុងទុងចូលដល់ឱនសិរសា                      ទើបស្តីជំរាបទៅអាជ្ញា។
កូនខ្ញុំព្រះបាទនេះក្មេងស៊ុន                    សូមទានព្រះគុណលោកមេត្តា
ទើបមោអ៊ានស៊ីវឆ្លើយឡើងថា              សេចក្តីយ៉ាងណាខ្លួនអញស្រាប់។
ចៅហ្វាយស្រុកឯងកុំថប់ឡើយ              លើខ្លួនអញហើយធានារ៉ាប់
នឹងជួយឱ្យខ្ពស់មិនឱ្យអាប់                     អ៊ុងទុងបានស្តាប់លាចេញខ្មី។
ក្រោយនោះមោអ៊ានស៊ីវអាជ្ញា               ឲ្យស្រាវយុថ្កាខារក្តោងវៃ
បាញ់ដាវកាំភ្លើងបីដងនៃ                       ចេញភេត្រាជ័យបើកក្តោងស្លៅ។
លឿនស្លុងបើកក្នុងដៃសមុទ្រ                លុះផុតបានដល់សមុទ្រជ្រៅ
ពុំយល់ត្រើយកោះបើកសំដៅ                ស្រែកហៅគ្នាថាមើលត្រីន៍។
កំភ្លាញកំភ្លុតត្រីកំភ្លៀវ                          កំពាត់ប្រាអ៊ាវគ្រំកំភរ
ក្រហែរក្រហាតពោក្រហោ                   រសឆ្តោត្រីឆ្លាំងគ្រោះមេម៉ាយ។
កន្រ្តបកន្រ្តង់ព្រេងព្រោនព្រួល               ហិចហែលខ្មៅខ្មួលទៅប្រញាយ
កន្រ្ជូកកាញ់ច័កស្លាសឆ្តាយ                   ស្បៃកាប្រាក្រាយហែលត្រដាច។
ច្រឡឹងច្រឡាស់ហែលជ្រលង                 រាជស្ពងហែលមិនមានខ្លាច
អាចម៍កុកផ្ទោងផ្ទួកហែលប្រសាច        លលកសស្ងាចហែលហក់ហែ។
ប្រលូងប្រឡងនឹងប្រម៉ា                         ចង្វាប្លាធូត្រឱនកែស
ត្រសកអណ្តែងអណ្តាតឆ្កែរ                  ក្រិមក្រាយហក់ហែហែលត្រសង។
គុជ្រទង់ជ័យដំរីហែល                            ឆ្លាមឆ្លាំងប្របែលគល់រាំងផង
ក្រពើរលលើផ្សោតហែលឆ្លង                បង្គាបង្កងកញ្ចាញច្រាស់។
ក្អែកក្អាត់ក្អុកក្អីហែលរេរា                      យើងលែងពណ៌នាត្រីច្រើនណាស់
ខំបើកសំពៅទៅរួតរះ                            អ៊ានស៊ីវខឹងណាស់មិនមានស្បើយ។
គន់គិតក្នុងចិត្តថាជាវគុណ                     ថ្ងៃមុនអួតមានប្រាជ្ញាហើយ
គូររូបដូចខ្លួនមិនឃ្លាតឡើយ                  ឯងហើយប្រើអញឱ្យសំពះផង។
ព្រោះតែអញវាយឪពុកវា                      បានជាវាខឹងនឹងអញហោង
ថ្ងៃនេះងែងចេះយ៉ាងណាផង                  ក៏ហងមិនរួចពីដៃតា។
ម្លេះហើយអញនឹងបំផ្លាញហង             ឱ្យដូចបំណងចិត្តប្រាថ្នា
ឲ្យហងព្រាត់ប្រាសញាតិការ                 ទាំងអាពុកម្តាយក៏មិនសុខ។
ឱ្យហងត្រូវគុកសម្រិតចុះ                       ម៉ែឪហងព្រោះឱ្យព្រាតស្រុក
មួយពូជហងឯងកុំឱ្យសុខ                       ទើបមានស្រណុកចិត្តអញផង។
ស្លេះមោអ៊ានស៊ីវបើកពៅ                     ថ្លែងទៅអ៊ុងទុងនោះចេញហោង
នឹងនាងអ៊ាវស៊ីវកើតក្តីហ្មង                    សាសងនិយាយគិតពីអ្នក។
យើងឱ្យមនុស្សទៅស៊ើបការ                  ឯស្រុកស្តេចណាឱ្យដឹងជាក់
គិតស្រេចទើបហៅខ្ញុំពីរនាក់                 អ៊ុងអានស្មោះស្ម័គអ៊ុងប៊ុនផង។
អាឯងទៅស៊ើបការកូនស្រី                    ឱ្យដឹងសេចក្តីមកវិញហោង
យកប្រាក១០រៀលទៅផង                     បម្រើទាំងសងលាចេញទៅ។
ស្លេះទុកបម្រើលែងពណ៌នា                  យើងរានិយាយពីសំពៅ
ដែលមោអ៊ានស៊ីវបើកក្តោងទៅ             សំពៅបិតមាសល្អថ្លៃថ្លា។
សំពៅបិតមាសល្អថ្លៃថ្លា                       បញ្ជាគេងគឹមកែវកល្យាណ៍
នាយត្រួតនោះបានឡេវបូណា              ជាវគុណនាងជីវត្រូវភេត្រា។
ស៊ុនឡេងនោះណានាយសំពៅ   ​​​​​​          ​.........................................
បើកក្តោងបួនដណ្តប់ទិវា                      បានដល់ភារាបើកចូលទៅ
ចូលបោះយុថ្កាចតឈប់នៅ                   អ៊ាវស៊ីវប្រើទៅកូនក្មួយផង។
ឱ្យយកសេះមកឡើងជិះខ្មី                      បទៅវាំងវៃទូលច្បាស់ច្បង
លុះដល់ទ្វារវាំងហើយសាសង                ប្រាប់នាយទ្វារផងសព្វសេចក្តី។
នាយទ្វារស្តាប់ជាក់ចូលទៅស្លុង             ដល់ក្នុងថ្លែងប្រាប់ពួកសៅស្រី
ស្រឹង្គារស្តាប់ជាក់ចូលទៅខ្មី                    ក្រាបទូលចក្រីសព្វកិច្ចារ។
          កាលអើយកាលនោះ                    សេរីវង្សទ្រង់យសរិទ្ធិ៍លើលោកា
ស្តាប់ពាក្យស្រឹង្គារទូលច្នោះណា            ក្សត្រាត្រេកអរក្នុងព្រះទ័យ។
ស្តេចយាងចេញរោងរាជធានីវាំង           គង់លើបល្ល័ងនាគមាសមៃ
ទើបមានតម្រាស់ប្រើសៅស្រី                ហៅអ៊ានស៊ីវខ្មីចូលមកថ្កាន។
ស្រឹង្គារលុតលាចេញស្លុងស្លៅ                ដល់ក្រៅថ្លែងប្រាប់គ្នាលំអាន
ឯមោអ៊ានស៊ីវបានឮចូលថ្កាន               បង្គំក្សត្រក្សាន្តក្នុងរោងជ័យ។
កាលនោះយង់ហុងទ្រង់សម្ភារ                រាជាមានព្រះតម្រាស់វៃ
ថាមោអ៊ានស៊ីវទៅរើសស្រី                   បានហើយឬនៅជាវគុណនោះ។
ទើបមោអ៊ានស៊ីវក្រាបទូលថា               បពិត្រក្សត្រាព្រះទ្រង់យស
ខ្ញុំរកឃើញហើយជាវគុណនោះ             ស្តេចបើច្នោះយកមកថ្វាយ។
ទើបមោអ៊ានស៊ីវក្រាបទូលខ្មី                 បពិត្រជៀស្ឋជ័យល្បីសព្វសាយ
ខ្ញុំបានគូររូបនាងឆោមឆាយ                   ទូលហើយលើកថ្វាយទៅក្សត្រា។
ស្តេចទ្រង់ទតរូបនាងជាវគុណ                ត្រាស់ថាថ្ងៃមុនអញសេយា
យល់សប្តិ៍ឃើងនាងនេះហើយណា         ស្រីគ្រប់សីមាមិនក៏ស្មើ។
ឯមោអ៊ានស៊ីវទូលទៀតខ្មី                      បពិត្រជៀស្ឋជ័យក្សត្រប្រសើរ
នាងនេះរូបល្អទាល់ដំណើរ                    មានបើប្រជ្រុយក្រោមភ្នែកផង។
ស្តេចស្តាប់អ៊ានស៊ីវទូលដូច្នោះ              ថាចុះក្នុងក្បួនទាយម្តេចហោង
ទើបមោអ៊ានស៊ីវទូលវឹងស្នង                  បពិត្រច្បាស់ច្បងក្សត្រចមត្រៃ។
បើមានប្រជ្រុយក្រោមនេត្រា                 ក្នុងក្បួនទាយថាស្រីចង្រៃ
បើជាទេពីមហាក្សត្រថ្លៃ                       នោះពេញចង្រៃខូចបូរី។
បើជាប្រពន្ធរាស្រ្តទាំងឡាយ                  អន្តរាយមាសប្រាក់ស្លាប់ទាំងប្តី
ខ្ញុំឃើញដូច្នោះដើររើសស្រី                    បានកូនសេដ្ឋីមួយទៀតណា។
ទូលហើយថ្វាយរូបគេងគឹមខ្មី                 ជៀស្ឋជ័យយកហើយគន់គិតថា
កាលអញយល់សប្តិ៍បានសន្យា             នឹងចាត់អាជ្ញាចេញទៅស្វែង។
នាំនាងពីស្រុកអត្ទជីវមក                      នឹងយកធ្វើជាសំរាប់ស្តែង
នាងពុំព្រមចិត្តមកនឹងឯង                      ឥឡូវគិតក្រែងប្រជ្រុយនោះ។
បើអញយកនាងជាមហេសី                  ក្រែងអស់មន្រ្តីគេបន្ទោស
ឱ្យខូចនគរព្រោះស្រីនោះ                      ស្តេចគិតដូច្នោះហើយស្តាយក្រៃ។
ហើយទតរូបខាងនាងគេងគឹម                ភក្រ្តផូរញញឹមស្រស់ប៉ប្រៃ
ស្តេចមិនមានស្ម័គ្រអាក់ចិត្តក្រៃ            ស្តាយពេកចរណៃជាវគុណស្រី។
ទើបមានតម្រាស់ត្រាស់ទៅស្តែង           មោអ៊ានស៊ីវឯងទៅឆាប់វៃ
ជូននាងជាវគុណទៅស្រុកខ្មី                  យកគេងគឹមស្រីមកឆាប់រ៉ា។
ឯមោអ៊ានស៊ីវក្រាបបង្គំ                         ប្រណមដោមដាក់លើសិរសា
លុតលាវារថយចាកក្សត្រា                     នឹកថាម្លេះហើយអញមិនភ័យ។
ចុះក្នុងសំពៅសើចញញឹម                     ថ្លែងប្រាប់គេងគឹមសព្វសេចក្តី
គេងគឹមស្តាប់ជាក់តែងគ្រឿងថ្មី              ស្អិតស្អាងប្រពៃឡើងទៅថ្កាន។
នាងជិះអង្រឹងស្នែងទៅខ្មី                        ហែដល់រោងជ័យព្រះអវតាន
នាងចូលវន្ទីមហាក្សត្រក្សាន្ត                 ស្រេចហើយយៅវម៉ានគាល់រាជា។
កាលនោះព្រះបាទយង់ហុងទ្រង់             សម្ភារស្តេចយល់ទតម្នីម្នា
ត្រេកអរមហិមាក្នុងព្រះទយា                នឹកថានាងនេះរូបល្អដែរ។
​​                                                            ប៉ុន្តែចាញ់នាងជាវគុណស្រី
ទើបមានព្រះឱង្ការត្រាស់ទៅខ្មី               គេងគឹមឯងខ្មីនៃអញឱ្យងា។
សាយកែងទេពីខាងស្តាំចុះ                       ត្រាស់ស្រេចទ្រង់យសចរលីលា
នាំនាងគេងគឹមកែវពុំងា                          ចូលនាប្រាសាទប្រសើរវៃ          ។
ឡើងលើគ្រែទែនបន្ទំទី                             ភូមីភិសវង់ទ្រង់បេតី
ជាអស្ចារ្យក្រៃក្នុងរាត្រី                            រន្ទះអាសូណីបាញ់ខ្ទរខ្ទារ។
ព្រះពាយរំភើយផាត់ពពក                     សាត់មកបាំងវង់ព្រះចន្រ្ទា
ងងិតអាប់អស់ទាំងមេឃា                      នាគាចេញលេងក្នុងជលសា។
យុងហង់នឹងរន្ធត់ប្រាណ                        ព្រោះបានឃើញនាគរិទ្ធីក្លា
ព្រឺប្រិងរោមាសព្វសារា                         ខ្យល់ផាត់ក្លិនផ្កាសុគន្ធា។
រន្ទះអាសូរណីលាន់ខ្ទារខ្ទរ                     បាញ់លើអម្ពរបទុមា
ស្ទើរនឹងក្រឡាប់ផ្កាប់ពសុធា                 នាគាបាចសាចគង្គាឆ្ងាយ។
បង្អោរជាភ្លៀងធ្លាក់គគុក                       ហូរតាមជង្ហុកជាប្រឡាយ
ធ្លាក់ទៅជ្រុះដុះសារាយ                          ញែកវែកសព្វសាយក្នុងវារី។
ភ្លៀងស្បើយផ្គរឆ្លើយស័ព្ទរន្ថាន់             ព្រះពាយផាត់ស្បាន់ធុំក្លិនភ្ញី
ផាត់ទាំងពពកសាត់ឆ្ងាយពី                    វង់ច័ន្រ្ទសោតនីចែងក្រឡង់។
ឯស្តេចនឹងនាងឡោគេងគីម                   ព្រះភក្រ្តញញឹមទាំងពីរអង្គ
ទើបស្តេចនាំនាងបញ្ចង់                        ចេញស្រង់គង្គាជំរះកាយ។
ស្រង់ស្រេចស្តេចប្រើពួកពិសេស           ដែលចេះតែងភោជន៍ទាំងឡាយ
ពិសេលរៀបស្រេចលើកប្រញាយ         រៀបលើកតុថ្វាយព្រះជៀស្ឋជ័យ។
ទើបស្តេចនាំនាងសោយអាហារ            នាងកាន់ពែងស្រាថ្វាយស្វាមី
ស្តេចលើកឡើងសោយនឹកមមៃ            រំពៃរំពឹងក្នុងអង្គប្រាណ។
ស្តាយនាងជាវគុណកែវវរលក្ខណ៍          ក្រៀមក្រំព្រះភក្រ្តមហាក្សត្រក្សាន្ត
នឹកឆោមស្រង៉ៅនាងយៅវម៉ាន             ព្រោះតែមិនបានជាសង្សារ។
គេងគឹមឃើញច្នោះទូលសួរខ្មី                 បពិត្រជៀស្ឋជ័យសូមមេត្តា
អន់អាក់ចិន្តាពីអ្វីប្រាប់ប្អូនរ៉ា                ក្រៀមក្រំព្រះភក្រ្តាពុំរីករាយ។
ទើបស្តេចត្រាស់ថាហៃនួនល្អង             អញបងតឹងទ្រូងស្ទើរនឹងធ្លាយ
នឹកនាងជាវគុណស្ទើររាយមាយ            ព្រោះបាននិយាយពាក្យប្តេជ្ញា។
កាលបងយល់សប្តិ៍បានជួបគ្នា               បងសោតធានាចាត់អាជ្ញា
ឱ្យទៅឯខេត្តអត្ធជីវណា                         ទទួលធិតានាំមកថ្កាន។
ឥឡូវនាងមានប្រជ្រុញក្នុងភ្នែក             ក្នុងក្បួនចំឡែកយកមិនបាន
បងឱ្យអាជ្ញាជូនយៅវម៉ាន                     ទៅថ្កានម៉ែឪស្រុកទេសស្រី។
ហេតុតែដូច្នេះមិនសប្បាយ                    ថប់ណាស់ក្នុងកាយណាប្រិមប្រីយ
ដូចបងមិនចាំពាក្យសំដី                        ភ្លេចពាក្យខន្តីពុំសត្យា។
ឯនាងគេងគឹមដឹងសេចក្តី                       រំពៃសញ្ជឹងក្នុងចិន្តា
បើស្តេចបានយល់វាហើយណា             ស្តេចមិនស្នេហាអញឡើយហោង។
ដូច្នោះគួរអញក្លែងបន្ទូល                      ឃើញស្រួលឱ្យមោអ៊ានស៊ីវផង
ឲ្យជួយឈឺឆ្អាលគ្រានេះម្តង                    រួចអញសូមសងគុណវាណា។
ឱ្យយកជាវគុណនេះដាក់                       ក្នុងគុកត្រជាក់ឱ្យឆាប់រ៉ា​
បើជូនទៅ​ស្រុកក្រែងថ្លោះការ                ជ្រាបដល់ក្សត្រាយកមកវិញ។
ឈប់ស្លេះពីនាងវាងពណ៌នា                 មោអ៊ានស៊ីវជាអាជ្ញាមិញ
គន់គិតក្នុងចិត្តរឹតថប់ម្នេញ                    ស្ទុះចេញមកក្រៅហើយគិតថា។
បើអញជូនជាវគុណទៅស្រុក               ថប់ក្រែងមិនសុខនឹងថ្លោះការ
ក្រែងលោដឹងដល់មកក្សត្រា                  ដឹងថាវាគ្មានប្រជ្រុយហើយ។
សមស្តេចទ្រង់ខ្ញាល់ថាអញភរ               នឹងទោសអញពុំលែងឡើយ​​
សម្លាប់មួយពូជអញអស់ហើយ            ម្រាំងឡើយកាលណានឹងរួចប្រាណ។
ដូច្នេះគួរអញចូលទៅគិត                       គេងគឹមវរមិត្តកែវកល្យាណ
យកវាទៅដាក់គុកឱ្យបាន                      លង់លុះសុរិឆានចែងវេហាស៍។
ព្រះបាទយង់ហុងទ្រង់សម្ភារ                   ស្តែងស្តេចទ្រង់គ្រឿងស្រេចលីលា
ចេញចាកចុងរោងព្រះដំណាក់              នាហ្មឺនដេរដាស់ពាសត្រៀបត្រា។
អគ្គមហាសេនាគំនាប់គាល់                  ឯមោអ៊ានស៊ីវវាចូលដល់
បង្គំទសពលហើយទូលថា                     បពិត្រចមត្រៃទ្រង់សម្ភារ។
ខ្ញុំរៀបនាវាស្រេចហើយណា                 នឹងជូនជាវគុណឆើយឆាយា
ទៅស្រុកវិញណាព្រះជៀស្ឋជ័យ            ស្តេចឮមោអ៊ានស៊ីវទូលនឹកស្តាយ។
ជាវគុណឆោមឆាយទិព្វល្វន់ស្រី            ខ្សឹកខ្សួលរំជួលក្នុងព្រះទ័យ
ស្ចើរបាត់ស្មារតីដោយអាល័យ​     ​..........................................
ទើបមានដម្រាស់ទ្រង់ត្រាស់ស្តែង         មោអ៊ានស៊ីវឯងជូនស្រីថ្លៃ
ឱ្យដល់ស្រុកទេសនាងចរណៃ               អ៊ានស៊ីវលើកដៃថ្វាយវន្ទី។
លុតលាដល់ផ្ទះចាត់បំរើ                        ឱ្យនាំដំណើរត្រេចចរលី
ចូលទៅគេងគឹមជួយគិតពី                     នារីកាលនោះឯងណា។
ថ្លែងពីជាវគុណកាលក្រោយនោះ           ប្រើពួកខ្តើយឆ្ពោះនាំឱង្ការ
មកដល់ប្រាប់អ៊ានស៊ីវថា                      ក្សត្រាខ្ញាល់នឹងជាវគុណស្រី។
ព្រោះត្បិតនាងគូររូបខ្លួនឯង                   ស្តេចស្តែងឱ្យទ្រង់យកទោសពៃ
ឱ្យនាំទៅដាក់គុកឆាប់វៃ                        កុំបីបង្អង់ឱ្យយូរឡើយហោង។
ឯមោអ៊ានស៊ីវបានស្តាប់ច្បាស់              អរណាស់ព្រោះបានដូចបំណង
តែងមនុស្សជាស្រីក្នុងវាំងផង​                  រួចស្រេចហ្មត់ហ្មងប្រើទៅខ្មី។
ទទួលជាវគុណឯសំពៅ                         ស្រីផងដើរទៅដល់ថ្លែងស្តី
ថាស្តេចទ្រង់ប្រើខ្ញុំមកនៃ                       អញ្ជើងក្សត្រីយចូលវាំងហោង។
ក្សិណនោះជាវគុណនាងបានស្តាប់       រៀបគ្រឿងប្រដាប់ម៉ត់ហ្មង
ឡើងជិះគ្រែស្នែងសែងទៅហោង             ដល់ទ្វារវាំងផងពុំលង់ឡើយ។
គ្រានោះគេងគឹមចាត់ស្រឹង្គារ                  ឱ្យចាំមាត់ទ្វារវាំងជាក្រោយ
ឃើញនាងជាវគុណដល់ទ្វារហើយ        ស្រែកប្រាប់អញវើឈប់សិនរ៉ា។
ស្តេចទ្រង់ឱ្យយើងថ្លែងលិខិត                   ថាត្បិតជាវគុណឆើតឆាយា
គូររូបខ្លួនឯងខុសមាត្រា                         ទ្រង់យកទោសាឱ្យដាក់គុក។
ជាវគុណទិព្វល្វន់ស្តាប់វាចា                   ពិលាបសោការឹងជាទុក្ខ
ត្រជាក់កាយាស្រងូតមុខ                        ជាទុក្ខចុកឈមក្នុងឱរា។
នឹកថាអញគូររបខ្លួនឯង                        ម្តេចក៏ជ្រាបស្តែងដល់ក្សត្រា
យ៉ាងមោអ៊ានស៊ីវចិត្តឫស្យា                  វាទូលក្សត្រាទើបច្នើន័យ។
ព្រោះអញមិនឱ្យប្រាក់ស៊ី                      វាធ្វើយាយីទូលចក្រី​
អានេះមនុស្សកាយពេញអប្រិយ           ជាមនុស្សតិរត្ថីចិត្តសាមាន្យ។
ដ្បិតអញប្រើវាឱ្យសំពះ                         ខឹងណាស់បង្ខូចអញបាន
នាងយំសោយសោកបោកប្រះប្រាណ    កល្យាណស្ទើរបាត់ស្មារតី។
គេសែងទៅដល់គុកត្រជាក់                    ស្រីខ្ទើយមួយនាក់ចេញមកខ្មី
នាំនាងជាវគុណចូលគុកវៃ                    អស់ស្រីដង្ហែរក៏វិលទៅ។
ជំរាបគេងគឹមនឹមនួនល្អង                     សព្វគ្រប់ជាម្តងការរាក់ជ្រៅ
ស្លេះលែងពណ៌នានឹងថ្លែងទៅ                ដោយនៅដំណើរនាងនារី។
ពីនាងជាវគុណ​ឆើតឆោមយង់               នៅក្នុងគុកនោះសោកសែនទ្វី
ប្រះប្រាណនរនៀលលើធរណី              សូវក្ស័យជីវីកាលនោះណា។
ហើយនាងថាអញគ្មានទោសពៃ           នឹងវាឡើយនៃប៉ុនកេសា
ម្តេចវាបាបអញច្នេះណា                       ឱះឱ!ព្រះមហាក្សត្រយង់ហុង។
ព្រះទ័យអីក៏អាក្រក់ម្លេះ                        ភ្លាំងភ្លេចដម្រេះចេះដូចល្ងង់
មិននឹកយល់សប្តិ៍កាលភិសវង់               ដែលទ្រង់សួរស្រុកសួរសែឈ្មោះ។
ហើយមានសន្យាថាទៅយក                 ខ្ញុំមកជាគូរព្រះទ្រង់យស
ឱ្យខ្ញុំព្រាត់ប្រាស់ម៉ែឪអស់                      ក្រែងចិត្តពុំស្មោះដូចសន្យា។
ឥឡូវថ្ងៃនេះខ្ញុំមកដល់                           ពុំទាន់បានដល់យល់ភក្រ្តា
ស្តេចខឹងទោសគ្មានមេត្តា                      ឱព្រេងវាសនាអាក្រក់ម្លេះ។
ថ្ងៃមុនក្រែងតែនឹងមានភ័ព្វ                     បានជួបប្រសប់ក្សត្រាអេះ
ឥឡូវកម្មកាយឆ្ងាយបែកល្បេះ               ស្ទើរប្រេះឱរាជាពីរបី។
ម្លេះសមលោកឪនៅអ្នកម្តាយ               ថាកូនមកអាយជួបជៀស្ឋជ័យ
បានសុខសប្បាយដោយបារមី               មិនដឹងកូនស្រីត្រូវទោសឡើយ។
នឹកហើយនាងនាថសោយប្រះប្រាណ   ពុំមានហៅក្សាន្តដល់តិចឡើយ
យំថាព្រះឥន្ទទេព្រក្សអើយ                     លោកកុំកន្តើយជួយខ្ញុំផង។
ថ្លែងពីមេគុកដែលរក្សា                          ឃើញនាងសោកាភ័យកន្លង
ស្ទុះចូលទៅលើកនាងនួនល្អង               ត្រកងដាក់លើគ្រែដំណេក។
លោមថាឱម្ចាស់កែវចរណៃ                  អ្នកកុំភ័យរៃទុក្ខវិវេគ
រូបឆោមស្រងៅល្អល្អាចពេក                 គង់តែនឹងរួចទេកុំភ័យ។
ស្លេះទុកមេគុកនាងប្រសើរ                    ថ្លែងពីបម្រើអ៊ុងទុងខ្មី
ស៊ើបការដឹងហើយចរវិលវៃ                  ឈប់ស្លេះលែងស្តីទើបពណ៌នា។
ថ្លែងពីមោអ៊ានស៊ីវភិតភ័យ                    បើដូច្នេះនៃក្រែងពុំជារ
ការនេះដឹងដល់អាពុកវា                        សមជានឹងមករកតែការ។
គិតទៅឃើញជាអាក្រក់ក្រៃ                  ខ្លួនអញនឹងក្ស័យជន្មជីវា
ដូច្នេះគួរអញថ្លែងឱង្ការ                          ចាប់យកទោសាអាពុកម្តាយ។
វានាំទៅឆ្ងាយឱ្យស្តេចក្រាញ់                  ទើបអញបានសុខរួចទោសកាយ
បើទុកម៉ែឪវានៅអាយ                           ការនេះនឹងខ្ចាយដល់ក្សត្រា។
រីឯស្តេចក្រាញ់ស្រុកលាវតាំង                មនុស្សនេះចិត្តខ្លាំងកើតដោយសារ។
អញឱ្យទៅឈរស្តីរាជការ                     កាលណាវានឹងជួយអញបាន
គិតស្រេចមោអ៊ានស៊ីវក្លែងឱង្ការ            ចាត់ប្រើអាជ្ញាចេញទៅថ្កាន។
យើងលែងពណ៌នាឈប់ស្លេះខាន          ទើបបានយើងថ្លែងពីអ៊ុងទុង
នឹងនាងអ៊ាវស៊ីវកើតក្តីហ្មង                    សាសងនិយាយទាំងពីរពង្ស​ ។
នឹកនាងជាវគុណឆើតឆោមយង់            នៅក្នុងដំណេកសោកកន្លង
រលឹកជាវគុណនឹមនួនល្អង                    ពុំដឹងខ្លួនផងប៉ុនកេសា។
គេចង់បង្ខូចកូនហើយណា                     នឹកថាគេនាំមកថ្វាយស្តេចហើយ
ទើបឃើញស្រីមួយចូលជំរាប      ថាលោកសូមជ្រាបណាលោកអើយ។
អ៊ុងអ៊ានអ៊ុងប៊ុនមកដល់ហើយ              អ៊ុងទុងបានស្បើយចេញទៅខ្មី
បម្រើសំពះក្រាបបង្កើយ                        អ៊ុងទុងថាណ្ហើយក្រោកឡើងវៃ។
ម៉េចឯងស៊ើបការកូនស្រី                       ចូលវាំងហើយនៃឬនៅឡើយ
អ៊ុងអ៊ានអ៊ុងប៊ុនទាំងពីរនាក់                  ស្តាប់ជាក់លើកដៃជំរាបឆ្លើយ។
ខ្ញុំទៅសំពៅគេចចតហើយ                 លោកអើយឮរាស្រ្តផងគេថា
អាជ្ញាយករូបអ្នកកូនទៅ                       ថ្វាយព្រះចមចៅក្សត្រថ្លៃថ្លា។
ស្តេចទតមិនសព្វព្រះចិន្តា                     ព្រោះថានាងមានប្រជ្រុយផង
ស្តេចថាឱ្យរៀបសំពៅជូន                     អ្នកកូនមកស្រុកទេសវិញហោង។
ឮរាស្រ្តអ្នកផ្សានិយាយកង                    កន្លងបីថ្ងៃប្រាកដស្តែង
ថាស្តេចទ្រង់ក្រោធពិរោធក្រៃ                ខ្ញាល់នឹងស្រីថ្លៃគូររូបខ្លួនឯង។
ទ្រង់ឱ្យដាក់គុកអ្នកកូនស្តែង                  អ៊ុងទុងស្តាប់ហើយសោយសោកា
ស្ទុះចូលទៅក្នុងស្លុងរួតរះ                        ប្រាប់ប្រពន្ធច្បាស់សព្វកិច្ចា។
អ៊ានស៊ីវស្តាប់ប្តីស្តីច្នោះណា                  យំថាឱ!ណាកូនមាសម្តាយហើយ
កូនធ្លាប់នៅអាយសប្បាយក្រៃ              សព្វថ្ងៃមិនឱ្យម្តាយព្រួយឡើយ។
នេះគឺហេតុកម្មតាមទាន់ហើយ93          ​​ព្រាត់កូនត្រាណត្រើយពីឱរា
យំហើយនិយាយប្រាប់ទៅប្តី                  ថាកុំខ្លាចអីណាលោកណា
យើងរៀបប្រដាប់ឆាប់រួសរ៉ា                  ចូលទៅក្សត្រាសូមកូនស្រី ។
ត្បិតកូនយើងគ្មានខុសឡើយណា           អង្វរក្សត្រាឱ្យប្រណី
បើស្តេចមិនព្រមលែងទោសពៃ             ស្លាប់តាមកូនស្រីទៅចុះហោង។
ថាហើយនាងរៀបគ្រឿងជាៗ                ស្លេះមិនពណ៌នារាសាសង
ថ្លែងពីបំរើអ៊ានស៊ីវផង                           ជិះសេះអឹងកងបានដល់ខ្មី។
ថ្លែងប្រាប់នាងទ្វារតាមដំណើរ               នាយទ្វារក៏ដើរចូលទៅវៃ
ជំរាបអ៊ុងទុងសព្វសេចក្តី                       អ៊ុងទុងភិតភ័យពុំមានស្បើយ។
ក្រោយឡើងដើរចេញស្លុងស្លៅ               ដល់ក្រៅកំណាប់អាជ្ញាហើយ
នាំឡើងលើរោងពុំលង់ឡើយ                  រៀបតាំងតុហើយ​ថ្កល់ឱង្ការ។
អាជ្ញាហ្លួងលើកបន្ទូលថ្លែង                    សំដែងប្រាបើទៅអ៊ុងទុងថា
ឈ្មោះនាងជាវគុណឆើតឆាយា             ខុសនឹងក្សត្រាត្រូវទោសកាយ។
ឥឡូវចមពង្សទ្រង់សម្ភារ                        យកទោសហូតងាអាពុកម្តាយ
ត្បិតកូនពុំដឹងច្បាប់បរិយាយ                  យកម្តាយអាពុកទៅប្រោសថ្កាន។
កុំឱ្យយឹតយូរត្រូវទោសក្ស័យ                   ឱ្យចេញក្នុងថ្ងៃស្អែកកុំខាន
បញ្ជីសៀវភៅក្រាំងក្នុងស្ថាន                 រាជទ្រព្យប៉ុន្មានត្រាស់មកផង។
ឱ្យចៅហ្វាយស្រុកប្រគល់នៅ                សុភាខេត្តចៅបាឡាតស្នង
អ៊ុងទុងស្តាប់ជាក់ភ័យកន្លង                    ពុំចេញសូរសងចូលទៅផ្លឹង។
ដល់ក្នុងថ្លែងប្រាប់ទៅប្រពន្ធ                  អ៊ាវស៊ីភ័យលន់បាត់ព្រលឹង
ប្តីនឹងប្រពន្ធយំទ្រហឹង                            ប្រពន្ធស្តីនឹងប្តីនោះថា។
ឥឡូវមានព្រះបន្ទូល                             ទទឹងពុំស្រួសទេលោកណា
យ៉ាងជាខុសខ្លាំងនឹងក្សត្រា                     ទើបចាត់អាជ្ញាមកទៀតនៃ។
កំពុងនិយាយពីដំណើរ                          បំរើអ៊ានស៊ីវមកថ្លែងស្តី
ឱ្យរៀបប្រដាប់ឆាប់វៃៗ                        តែព្រះឧទ័យនឹងទៅហោង។
អ៊ុងទុងស្តាប់ហើយភ័យស្លាំងកាំង           រៀបក្រាំងសៀវភៅបញ្ជីផង
ឱ្យទៅសុភាបាឡាតស្នង                        ស្រេចរៀបគ្រឿងផងដាក់ក្នុងទៃ។
លុះព្រឹកបំរើទឿនប្រញាប់                    អ៊ុងបានស្តាប់ហើយភិតភ័យ
នាំខ្ញុំប្រពន្ធចុះទូកវៃ                              ទុកស្លេះលែងស្តីលែងពណ៌នា។
ថ្លែងពីជាវគុណនៅក្នុងគុក                    ជាទុកក្នុងប្រាណព្រោះរងា
នឹកដល់ម៉ែឪនៅមនុស្សម្នា                    នាងពិតមិនជាវាប្រាសសោះ។
នឹកថាម៉ែឪនៅឯអាយ                           សមនឹងនិយាយពីកូនស្មោះ
ថាបានកូនសុខនឹងទ្រង់យស                  គឺមោះមិនដឹងកូនរងទុក្ខ។
96​ត្រូវដាក់គុកមិនយូរឡើយទេ               ខ្ញុំគ្នេរគិតយល់ឆ្វេងយល់ស្រេច
រូបរាងនាងនួនសួនល្អល្អាច                   ល្អដាច់ដែនដីស្រីទាំងឡាយ។
ជាវទិព្វល្វន់បានស្តាប់សព្វ                    ដង្ហើមធំថប់ពុំសប្បាយ
កើតទុក្ខក្នុងខ្លួនសួនក្នុងកាយ                 ឆោមឆាយឆ្លុះឆ្លើយឆ្លងតបគេ។
បងអើយបងឃាត់ពេញត្រូវក្រិត            បងហ្មឹងកាត់ចិត្តមិនដាច់ទេ
មេគុកស្តាប់ហើយឆ្លើយតបគ្នេ              ថាទេបើដ្នោះខ្ញុំមានចេង។
ថាហើយយកចេងជូនរហ័ស                  ថានេះអម្ចាស់យកដេញលេង
កុំឱ្យទុក្ខបពេញតួរដេញចេង                 ច្រៀងលេងកំសាន្តអស់ទុក្ខា។
ឯនាងជាវគុណទទួលយក                     ចេងមកផ្សំខ្សែស្រេចហើយណា
នាងដេញចេងហើយសោយសោកា       ឱរាទុក្ខធួនមួនភីរៃ។
99​ ម្រាមដៃទាំងដប់នាងដេញចេង         សំលេងសូរស័ព្ទពិរោះក្រៃ
ដូចកល់សត្វហហង្សហើរច្រៀវច្រៃ       ឆ្ពោះព្ធកណ្តាលអាកាសា។
យំថាកម្មអើយខ្លួនមានទុក្ខ                       ក្នុងគុកត្រជាក់អស់កាយា
សូរស័ព្ទព្រះពាយផាត់ក្លិនផ្កា                 ស្លោមស្លឹកបុប្ផាសូរល្វេងល្វើយ។
ពុំដឹងជាខ្យល់ពីទិសណា                        ធុំតែក្លិនផ្កាបករឿយៗ
សូរស័ព្ទស្លឹកឈើឮជឿយៗ                    នាងនឿយដាក់ចេងចុះលែងដេញ។
យំថាឱះឱស្រណោះពេក                       មិនបានមើលមេឃហៅសែនម្នេញ
ឱអ្នកណាអើយនឹងជួយអញ                 ឱ្យបានរួចចេញគ្រានេះណា។
មេគុកលោមថាអ្នកម្ចាស់ថ្លៃ                 កែវកុំភ័យអីឈប់សិនរ៉ា
ដេញចេងពិរោះពេកសោះសារ​    …………………………………………
កុំសោយសោកាហើយជំរាបថា             ក្នុងទីនេះណាគ្មានអ្វីឡើយ
បើម្ចាស់ចង់ដឹងមើលច្នោះហើយ            ខ្ញុំនាំទៅមើលដំណាក់ច័ន្ទ។
មានទាំងគំនូរក្បាច់ភ្ញីរមាស                   ភ្លឺផ្លេកពេញពាសចាំងសុវណ្ណ
មានស្រះឧទ្យានប្របជាន់ច័ន្ទ               ស័ព្ទសត្វរន្ថាន់ក្នុងសួនផ្កា។
ជាវគុណទិព្វល្វន់ឆ្លើយទៅខ្មី                  បងអើយប្រណីនាំប្អូនរ៉ា
ទៅមើលឱ្យបានស្បើយទុក្ខា                  សូមបងមេត្តានាំប្អូនរ៉ី។
មេគុកឮហើយក៏នាំនាង                        លីលាយាសយាងទៅឃ្មាតខ្មី
បានដល់ដំណាក់ព្រះច័ន្ទវៃ                   មើលនៃគំនូរក្បាច់រចនា។
នាងថាគំនូរនេះសែនល្អ                        ឱ្យនាំនាងចរទៅសួនផ្កា
បើកទ្វារខាងលិចនោះទៀតណា            មើលអស់បុប្ផារីកថ្មីៗ។
ផ្កាសរសឹងស្រគាំដោយខ័ណ្ឌ                 ជាជួរឡែកឡាន់ផ្កាទីទៃ
ផ្កាលឿងសឹងលឿងល្អពិសី                    ផ្កាសែតសោតនៃល្អដោយយ៉ាង។
ផ្កាខៀវសឹងខៀវជាជួរអម                     ក្រហមៗជាជួរខាង
កែតមឿងៗរឿងរីកច្រូងច្រាង​                 ឥតណារីកខាងពិដោរឆ្ងាយ។
ចំប៉ីមុន្ថាផ្កាយីហ៊ុប                                ក្រអូបឆ្ងុយឈ្ងប់វង់ក្រឡង
កូឡាបយីស៊ុនបែកប្រសប់                    ដូចកាលអញអប់នៅឯផ្ទះ។
រំដួលយុថ្កាផ្កាច្បារក្រហម                     សូរភីដាំអមដើមស្រឡះ
ឱផ្កាមហាហង្សក្រអបណាស់               ម្តេចប្រាសចាកទងរុះដោយដី។
ឱផ្កាក្រវ៉ាន់វ័នព្រលឹត                            ឃើញហើយព្រួយចិត្តកើតទុក្ខថ្មី
នឹកកាលយល់សប្តិ៍កាលយាមបី            ជួបននឹងជៀស្ឋជ័យក្សត្រយង់ហុង។
ម្លិះរួតដាំត្រួត ប្របម្លិះលា                       ដូចកាលរាជាស្តេចភិសវង់
ឱផ្កាឈូករ័ត្នរីកឆោមយង់                      ដូចកាលស្តេចទ្រង់លួងលោមចិត្ត ។
ឱផ្កាប្រយង់រីកពាយឯង                          ដូចស្តេចប្រលែងរែងជួញជិត
ដូចជាអង្គអញប្តូរជីវិត                          មួលមិត្តរួចស្តេចចោលមិនស្តាយ។
មេគុកនាំនាងចរទៅថ្កាន                      កល្យាណនាងមើលសត្វទាំងឡាយ
គៀងគូរឈ្មោលញីស៊ីសប្បាយ              នាងនឹកដល់ម្តាយសោយសោកា។
ឱសត្វបោលតោក្ងោកស្ទាំង                   ពូវាំងកេងកងក្រូចក្រសា
ក្រសោមចាប់ចឹកភ័ស្តផលា                  សារិកាទុំទឹមទាំងឈ្មោលញី។
ដូចកាលអង្គអញនិងចក្រិន្ទ                   សុបិនប្រលែងក្នុងប្រាង្គមណី
ក្ងានទំហើយហើរចាកចោលទី              ដូចព្រះភូមីចាកចោលអញ។
ពពេចពពូលហើរស្លុងស្លៅ                    សំដៅទៅទំដើមក្រឡាញ់
105 ភូមរីភូមរាហើរខ្មាញ់            ដូចអញចេញចាកចោលអាពុកម្តាយ។
មៀងមើលទៅក្តានទាំងឈ្មោលញី        ស្រយុតឥន្រ្ទីស្រកាំងកាយ
មានសត្វទន្សោងសត្វទន្សាយ                ឱអញឃ្លារឆ្ងាយពីមាតា។
រមាសរមាំងទាំងដំរី                                ក្របីប្រើសទ្រាយជ្រូកប្រម៉ា
ចចកសត្វទោចសំពោចស្វា                   បក្សីបក្សារាប់មិនអស់។
មេគុកនាំនាងដល់ស្រះស្រី                     ឮសូរសត្វរីនាងស្រណោះ
ក្តុកក្តួលរំជួលអួលអាលោះ                   និងអស់ភិលៀងច្រៀងបន្លែង។
កាលនៅឯស្រុកយាមមួយប្លាយ            ភីលៀងទាំងលឡាយបម្រុងតែង
ស្រីខ្លះលេងភ្លេងច្រៀងក្តែងៗ                 គ្របល្បែងបន្លេងរាល់រាត្រី។
នឹកឡើងរំជួលក្តួលឱរា                          ជោរជលនេត្រមិនចេញស្តី
មៀងមើលទៅស្រះសុទ្ធសឹងត្រី              ទឹកថ្លាយល់ដីត្រីកំភរ។
ប្រម៉ាពាំផ្កាកំពីងពួយ                            ប្រលូងពាំត្រីប្រលឹតល
ក្រហែរក្រហាតស្លាតក្រហោរ               រសឆ្តោហែលហក់ឆក់កូនឯង។
ច្រលឹងច្រឡោតហែលហក់ត្រាច់           ពាំផ្កាស្បង់កាច់ហែលហក់ស្តែង
ដូចកាលយល់សប្តិ៍ស្តេចប្រលែង            អណ្តែងអណ្តាតឆ្កែសណ្តាយ។
កន្រ្តបកន្រ្តងព្រេងពោខ្ចឹង                      ស្តេចរឹងលោមចិត្តចង់រូបកាយ
អាចម៍កុកផ្ទោងផ្ទួកត្រុះបេម៉ាយ            ខ្លាំងហាយស្តាយកុំទូលក្សត្រា។
ក្រឡាញ់ធ្លាក់ក្នុងវារិន្ទរុង                       ដូចកាលស្តេចទ្រង់ចាត់អាជ្ញា
ទៅរើសរកប្អូនឯស្រុកណា                    ព្រាត់ប្រាសមាតាបិតាផង។
ដល់វាំងអូនតាំងតែទុក្ខា                         ព្រោះត្បិតអាជ្ញាកាចកន្លង
ថានាំមកថ្វាយក្សត្រច្បាស់ច្បង              បង្គងបង្កាយស្តាយខ្លួនក្រៃ។
ត្រកួនត្រកៀតស្លាប់ច្រវ៉ា                       កន្លង់ពាំផ្កាលំចងថ្លៃ
ពុំទាន់បានជួបព្រះចមត្រៃ                     ត្រូវគុកស្ទើរក្ស័យជន្មជីវា។
ប្របែលហែលហក់ឆក់ក្រឹមក្រាញ់       ដូចអញស្តេចគ្មានទ្រង់មេត្តា
កំភ្លាញទាញទង់សារ៉ាយណា                 ស្បៃកាប្រាក្រាយហែលច្រៀងច្រៃ។
មេគុកនាំនាងទៅគុកវិញ                      នាងនាថរឹងម្នេញសោយសោកក្រៃ
យំថាឱណាកាលពីថ្ងៃ                           មើលសួនក្សត្រថ្លៃនិងស្រះស្រង់។
ឥឡូវរាត្រីបន្ទន់ឈៀង                          មើលភ្លើងចង្កៀងភ្លឺក្រឡង់
នៅតែម្នាក់ឯងចម្បែងបង់                      ឥតអង្គនរណាកំដរប្រាណ។
ឱវ័យតរុណសាវទើបធំ​​                          សំរាំងអស់ស្នំផងទាំងប៉ុន្មាន
លោកថាសម្រេចក្នុងរាជស្ថាន               បូរិបរណ៌ក្សេមក្សាន្តប្រសើរសុខ។
ឥឡូវខ្លួនខ្ញុំឥតទោសទេ                         ម្តេចគេយកខ្ញុំមកដាក់គុក​
បើម្ងៃខ្ញុំស្លាប់ឱ្យឃើញមុខ                     អម្ចាស់ឥតទុក្ខប្រសើរក្រៃ។
ឱ!ក្សត្រយង់ហុងទ្រង់បារមី                    គ្រប់គ្រងបុរីចាត់ការថ្លៃ
កាលដែលយល់សប្តិ៍ទ្រង់ភិសម័យ         ​ក្សត្រថ្លៃសន្យានិងខ្ញុំផង។
ថាយកមកធ្វើទេពីស្តាំ                           ខ្ញុំចាំមិនភ្លេចពាក្យឡើយហោង
ពុំទាន់បានឃើញព្រះភក្រ្តផង                ច្បាស់ច្បងយកទោសគ្មានប្រណី។
មេគុកចូលដល់លួងលោមថា                កុំសោយសោកានាំក្សត្រិ៍យ
ថាហើយនឹងលេងនិងចាប៉ី                     ជូននាងដេញខ្មីដោយមេត្តា។
ឯនាងជាវគុណក៏យកលេង                    ដេញលេងនឹកក្តួលហើយយំថា
ឱ!យប់យាមមួយទៅហើយណា            ធុំតែក្លិនផ្កាក្រអូបសាយ។
កាលនៅឯស្រុកយប់យាមមួយ             មិនដែលហៅព្រួយសែនសប្បាយ109
ឯលោកឪពុកនិងលោកម្តាយ                 ថ្នមកាយប៉ុនកែវតែសព្វថ្ងៃ។
មានមនុស្សបំរើជុំជើងគ្រែ                     មុងព្រែចៀមចំព្រំល្អវិស័យ
ទំនើងចិត្តលេងសប្បាយក្រៃ                  ចរណៃដេញដល់យាមពីរច្បាស់។
យំថាឱ!យប់យាមពីរប្លាយ                     អ្នកម្តាយលោកឪនៅឯផ្ទះ
ខ្លួនអ្នកទាំងពីរសឹងតែចាស់                    ម្លេះនឹកកូនណាស់ត្បិតឃ្លាតឆ្ងាយ។
អ្នកមិនដាច់ចិត្តកើតទុក្ខធំ                     ម្លេះសមថាខ្ញុំមកដល់អាយ
បានជួបនិងស្តេចសុខសប្បាយ              មិនដឹងកម្មកាយកូនចរណៃ។
នឹងស៊ីពុំបានដេកពុំលក់                        អង្គុយពុំសុខទុក្ខស្ទើរក្ស័យ
រងាត្រជាក់អស់ជើងដៃ                          ស្រីថ្លៃដេញលេងលុះយាមបី។
ឱ!ក្សត្រយង់ហុងទ្រង់ចេស្តា                   ស្តេចថាយកខ្ញុំ108ធ្វើមហេសី
កាសដែលយល់សប្តិ៍ថាខន្តី                    ឥឡូវជៀស្ឋជ័យពុំសត្យា។
យកមកដាក់គុកមុខជ្រុងជ្រីវ                  អាមោអ៊ានស៊ីវចិត្តឫស្យា
ឱ្យអញព្រាត់ប្រាសញាតិការ                 មាតាបិតាទៅទីទៃ។
លុះដល់យាមប្រាំយប់យូរជ្រៅ               នឹកដល់ម៉ែឪមិនប្រណី
មិនឱ្យកូនទៅរាស្រ្តវិញនៃ                     ឱ្យកូនមានប្តីស្តេចច្នេះណា។
ឥឡូវខ្លួនកូនលំបាកក្រៃ                        ស្ទើរនឹងប្រល័យជន្មជីវា
ចង់ផ្ញើសំបុត្រទៅគ្មាននរណា                នាំទៅមាតាបិតាផង។
នាងដេញចេងលុះដេកលក់លង់             ឆោមយង់សប្តិ៍ច្បាស់ច្បងកន្លង
ឃើញម្នាក់កាន់ព្រះបន្ទូលផង                ថ្លែងប្រាប់នួនល្អងថាជៀស្ឋជ័យ។
ទ្រង់ឱ្យមកលេងច្បាស់ប្រសើរ                ថ្លែងស្រេចនាំដើរទៅឃ្មាតខ្មី
ដល់ក្សត្រយង់ហុងទ្រង់បារមី                  នាងឱនសិរសីក្រាបវន្ទី។
ស្តេចយល់នាងដល់ស្ទុះទៅថ្វាត់             ក្រសាត់ក្រសោបឱបនារី
នាយយំហើយទូលព្រះភូមី                     ស្តេចថ្នមឆរវីហើយឆ្លាស់ឆ្លើយ។
ថាបងខុសនិងកែវពិសី                          ចូរប្អូនប្រណីណាមាសអើយ
រៀមបានជាធ្លោយគំនិតហើយ              ព្រលឹងត្រាណត្រើយមាសពុំងា។
ចិត្តបងប៉ងស្ម័គ្រជាគូរស្មោះ                   គូរស្មើចំពោះមិនចង់ឃ្លា
រៀមមិនចង់ឃ្លាតមួយទិវា                      ទេវិន្ទរៀមជាផ្អូកគិតនួន។
រៀមអូនគិតនាងឈប់រលឹក                  រំលែកចិត្តនឹករលឹកស្ងួន
ដេកស្ងៀមក្រំក្រៀមព្រោះឃ្លាតខ្លួន      ឃ្លាតក្លិនទុក្ខស្ទួនគន់គិតល្អង។
ពីព្រោះបងជឿពាក្យមន្រ្តី                      អ៊ានស៊ីវអប្រីយកាចកន្លង
ឥឡូវបងបានជួបនឹងស្នេហ៍ស្នង             មាសបងអូនកុំអន់ចិត្តឡើយ។
សូមបងចាប់អ៊ានស៊ីកាប់                      សម្លាប់មួយពូជវាឱ្យហើយ
ស្តេចថាពុំទាន់ផុតពាក្យឡើយ               ឃើញអ៊ានស៊ីវហើយចូលដល់ខ្មី។
ឃើញហាក់ជាក់ដូចជាគេចង                មកទាំងចំណងហើយវាស្តី
ថាស្តេចកម្លៅចិត្តអប្រីយ                      ជឿតែពាក្យស្រីសម្លាប់គេ។
មិនទាន់ជំនុំឱ្យឃើញទោស                   ខឹងស្ទុះដាច់ខ្សែហើយស្រែកជេរ
អញកាប់ទាំងស្តេចឥឡូវទេ                   ថាពះកាប់មេស្រីចង្រៃ។
នាងស្រែកថាកាប់អញស្លាប់ហើយ       ស្ទុះចេញកន្តើយភិតភ័យក្រៃ
លុះធ្លាក់ពីគ្រែទីសុខសៃ                         ចរណៃភ្ញាក់ឡើងអង្គុយខ្មី។
ទើបនាងដឹងជាយល់និមិត្ត                     នាងគិតពីសប្តិ៍អរហើយភ័យ
ដែលអរក្រែងជួបនិងជៀស្ឋ ជ័យ            ដែលភ័យខ្លាចមោអ៊ានស៊ីវកាប់។
ហើយនាងថាអាចោរសាម៉ាន               វាក្លាហានចងទោសមិនខ្លាចស្លាប់
បើអញមានព្រេងសំណាងឆាប់            អញកាប់ចិញ្រ្ចាំវះហាន់អាំង។
ថាហើយខាំមាត់សង្កៀតធ្មេញ               ខឹងណាស់ពុំចេញពុះចរចា
អង្គុយលុះដល់ព្រះសុរិយា                      រះឡើងហើយណានាងកល្យាណ។
នាងមិនសិតសក់មិនលុបមុខ                ជាទុក្ខស៊ីបាយក៏មិនបាន
សព្វទិនទិវាពុំមានក្សាន្ត                        យៅម៉ាននាងតែងទល់ទុក្ខា។
ស្លេះនាងជាវគុណនេះទុកនៅ               ថ្លែងទៅបម្រើអ៊ានស៊ីវណា
វាក្លែងលិខិតដោយវោហារ                     តាំងជាអាជ្ញាព្រះទ្រង់យស។
ទៅខេត្រអត្ធជីវចូលស្លៅស្លុង                 ថ្លែងប្រាប់អ៊ុងទុងថាឯងខុស
លុះព្រឹកវានាំចេញទៅប្រោស               ក្រែងពាក្យលើលោះខ្សែមួយហោង។                                            



(សូមរង់ចាំ ខ្ញុំបាទកំពុងវាយអត្ថបទ)



No comments:

Post a Comment